• 1369
    0

    ក្រុមហង្សក្រហម Liverpool បានក្លាយជាជើងឯកក្របខ័ណ្ឌ Premier League រដូវកាល២០១៩/២០ ក្នុងទឹកដីរបស់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីយកឈ្នះ Chelsea ៥ទល់នឹង៣។ នៅក្នុងពិធីអបអរសាទរជើងឯកគ្រូបង្វឹក Jurgen Klopp បានសន្យាទៅកាន់អ្នកគាំទ្រថា ឱ្យរងចាំពេលវេលាសមស្របដើម្បីការអបអរសារទរជុំគ្នា នៅពេលដែលវីរុសកូវីដ១៩រលាយបាត់។ គួរឱ្យដឹងថា Liverpool បានក្លាយជាជើងឯកក្របខ័ណ្ឌ Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ។
  • 3582
    0

    ខ្សែការពារ Trent Alexander-Arnold បានបន្តរដូវកាលដ៏អស្ចារ្យថែមទៀតជាមួយ Liverpool ដោយបានលើកពានរង្វាន់ Premier League។  មិនតែប៉ុណ្ណោះ ក្រោយបញ្ជូនឲ្យ Roberto Firmino បំប៉ោងសំណាញ់ Chelsea ក្នុងការប្រកួតកាលថ្ងៃពុធ ទី២២ ខែកក្កដា Arnold បានបំបែកកំណត់ត្រា World Guiness ក្នុងនាមជាខ្សែការពារដែលបញ្ជូនឲ្យមិត្តរួមក្រុមច្រើនជាងគេនៅ Premier League ដោយធ្វើបាន១៣ដង។ សមាជិកជម្រើសជាតិអង់គ្លេសបំបែកកំណត់ត្រាផ្ទាល់ខ្លួននៅរដូវកាល២០១៨/២០១៩ ដែលធ្វើបាន១២ដងនាពេលនោះ។ ...
  • 1923
    0

    ក្រុមកាំភ្លើងធំ Arsenal និង ត្រូវប្រជែងជាមួយក្រុម តោខៀវ Chelsea ដែលជាក្រុមឋិតក្នុងទីក្រុង London ដូចគ្នា ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA CUP 2019/20 នៅថ្ងៃទី១ ខែសីហា ខាងមុខនេះ។ ការប្រកួតរបស់ក្រុមទាំងពីរ និងចាប់ផ្តើមប្រកួតនៅម៉ោង ៥កន្លះ (ម៉ោងនៅអង់គ្លេស) ដោយត្រូវនិងម៉ោង១១កន្លះយប់នៅកម្ពុជាក្នុងពហុកីឡដ្ឋាន Wembley។ គួររំលឹកផងដែរថា Arsenal បានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះ ...
  • 23730
    0

    West Bromwich Albion ទទួលបានកៅអីក្នុងនាមក្រុមលេខពីរនៅ Championship ទៅកាន់ក្របខណ្ឌ Premier League នៅរដូវកាល២០២០/២០២១ ខាងមុខដោយរួមដំណើរជាមួយក្រុមជើងឯក Leeds United។ ក្រុមអ្នកចាត់ការ Slaven Bilic មាន៨១ពិន្ទុពីការប្រកួត៤៦លើក លើក្រុមលេខ៣ Brentford ដែលចាញ់ Barnsley ១ទល់នឹង២ ចំនួនពីរពិន្ទុ។ ជ័យជម្នះលើ Brentford ក៏ជួយ Barnsley ...
  • 1790
    0

    លោក Laurent Blanc អាចនឹងទៅជំនួសតំណែងលោក Quique Setien ក្នុងនាមជាអ្នកចាត់ការ FC Barcelona នៅរដូវកាល២០២០/២០២១។ សារព័ត៌មាន L’Equipe បង្ហើបថា Barca កំពុងពិចារណាពីលទ្ធភាពចុះកិច្ចសន្យាមួយរដូវកាលជាមួយលោក Blanc នៅរដូវក្ដៅ២០២០។ ជាមួយគ្នានេះ បុរសវ័យ៥៤ឆ្នាំហាក់បានយល់ព្រមនឹងសំណើនេះថែមទៀត។ អតីតខ្សែការពារ Man UTD ខាងលើត្រូវបានទាក់ទងដោយនាយកបច្ចេកទេស Eric Abidal ហើយលោកក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នា។ ...
  • 1476
    0

      ព្រៃវែង ត្រូវប៉ះក្រុម ត្បូងឃ្មុំ ក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ (ឆ្នាំ២០២០) ថ្នាក់ខេត្តវគ្គផ្តាច់ព្រ័ត្រ ។ ក្រុមខ្លាំង ព្រៃវែង បន្តឈ្នះ សៀមរាប ដោយលទ្ធផល៧ទល់០ បន្ទាប់ពី  ជើងទី១ឈ្នះ ២ ទល់០  ចំណែកក្រុមការពារជើងឯក ត្បូងឃ្មុំ ក៏បានឡើងទៅវគ្គផ្តាច់ព្រ័ត្រជួប ព្រៃវែង ដោយឈ្នះកែប ៣ ...
  • 1453
    0

    ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ (ឆ្នាំ២០២០) ថ្នាក់ខេត្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ កក្កដា នេះហើយ ដោយ ក្នុងនោះក្រុមខេត្តព្រៃវែង និងខេត្តកែប ត្រូវដើរតួជាម្ចាស់ផ្ទះ ។ ក្រុមខ្លាំង ព្រៃវែង ត្រូវទទួលស្វាគមន៍ សៀមរាប បន្ទាប់ពី  ជើងទី១ព្រៃវែងឈ្នះ ២ ទល់០  ចំណែកក្រុមការពារជើងឯក ត្បូងឃ្មុំ ...
  • 982
    0

    ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម១៩ឆ្នាំ បានកោះហៅខ្សែការពារ Elkan Baggot ពីក្រុមថ្នាល U18 Ipswich Town ចូលរួមជំរំហ្វឹកហាត់ជាមួយសមាជិកឯទៀត ត្រៀមចូលរួមព្រឹត្តិការណ៍ AFC U19 Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន ខែតុលា ខាងមុខ។ យុវជនកូនកាត់អង់គ្លេសឥណ្ឌូនេស៊ីខាងលើស្ថិតក្នុងបញ្ជីបឋម៤៦នាក់ក្នុងការបោះជំរំហ្វឹកហាត់នៅក្រុងហ្សាការតាពីចន្លោះថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា។ Elkan បច្ចុប្បន្នវ័យ១៨ឆ្នាំកម្ពស់១ម៉ែត្រ៩៤ មានឪពុកជនជាតិអង់គ្លេស ម្ដាយឥណ្ឌូនេស៊ី ...
  • 1601
    0

    Liverpool ត្រូវគេរាយការណ៍មកថាបានដាក់លក់អ្នកចាំទី Loris Karius ក្នុងតម្លៃ៦លានផោននៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារ ខណៈ Montpellier នៅក្របខ័ណ្ឌ Ligue 1 បារាំងបានបង្ហាញការចាប់អារម្មណ៍មុនគេ។ ក្រោយពីបង្កកំហុសនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ទល់នឹង Real Madrid មក អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់មិនដែលបង្ហាញខ្លួនឱ្យក្រុមហង្សក្រហមទៀតឡើយ ស្របពេលដែលមានវត្តមាន Alisson Becker ថែមទៀតផង។ គួរឱ្យដឹងថា អាជីពរបស់ Loris Karius ...
  • 1675
    0

    Arsenal បានភ្លាត់ចាញ់ Aston Villa ១ទល់នឹង០ កាលពីយប់មិញក្នុងការប្រកួតក្របខ័ណ្ឌ Premier League នាសប្តាហ៍ទី៣៧។ បរាជ័យខាងលើនេះកើតឡើយ ក្រោយពីក្រុមកាំភ្លើងធំទើបតែយកឈ្នះ Liverpool និង Manchester City កាលពីពេលថ្មីៗនេះក្នុងក្របខ័ណ្ឌ Premier League និងពានរង្វាន់ FA Cup។ គួរឱ្យដឹងថា គិតមកទល់ពេលនេះ Arsenal ឈរនៅចំណាត់ថ្នាក់លេខ១០ដោយមាន៥៣ពិន្ទុនៅក្នុងដៃ ខណៈ ...