បាល់ទាត់
-
Chelsea បញ្ជាក់ពីការផ្ទេរ Tomori ទៅ AC Milan
(BC-99) ក្លិបតោខៀវ Chelsea បានប្រកាសនៅល្ងាចថ្ងៃសុក្រនេះថាកីឡាករខ្សែការពារវ័យ ២៣ ឆ្នាំ Fikayo Tomori បានចូលរួមជាមួយ AC Milan លើលក្ខខណ្ឌកម្ចីរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ បន្ទាប់ពីកិច្ចសន្យាខ្ចីត្រូវបញ្ចប់ក្រុម AC Milan ក៏អាចបំពេញបន្ថែមលើកិច្ចព្រមព្រាងក្នុងការទិញផ្តាច់ Tomori ក្នុងតម្លៃ ២៥ លានផោននៅរដូវក្តៅខាងមុខនេះផងដែរប្រសិនបើក្លិបនៅអ៊ីតាលីមួយនេះមានការចាប់អារម្មណ៍យកគេធ្វើជាសមាជិកក្រុមជាអចិន្ត្រៃយ៍។ AC Milan ដែលមើលឃើញ Tomori ជាគ្រាប់ពេជ្រនឹងផ្តល់អាវលេខ ២៣ ... -
កំណត់ត្រាមិនចាញ់ក្នុងដី៦៨ជាប់គ្នារបស់ Liverpool ត្រូវបានបញ្ចប់ហើយ
ការមិនចាញ់សោះក្នុងចំណោម៦៨ប្រកួតចុងក្រោយក្នុងទឹកដីខ្លួនឯងនៅក្របខណ្ឌ Premier League របស់ Liverpool ត្រូវបានបញ្ចប់ដោយ Burnley។ ក្រុមហង្សក្រហមបានចាញ់ Burnely ០ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ដោយបាល់ពិន័យ១១ម៉ែត្រពី Ashley Barnes នាទី៨៣។ ការចាញ់ក្នុងដីចុងក្រោយបង្អស់របស់ Liverpool កើតឡើងតាំងពី៤ឆ្នាំមុន ពេលចាញ់ Crystal Palace ខែមករា ឆ្នាំ២០១៧។ អ្នកចាត់ការ ... -
ខ្សែការពារ Bertrand សុខចិត្តចាកចេញពី Southampton
(BC-99) ខ្សែការពាររបស់ក្លិប Southampton កីឡាករ Ryan Bertrand បានត្រៀមចាកចេញពីទឹកដី St Mary ក្នុងឆ្នាំនេះបន្ទាប់ពីមានទំនាស់ជាមួយក្លិបលើកិច្ចសន្យា។ សារព័ត៌មាននៅ ចក្រភពអង់គ្លេស បាននិយាយថា Bertrand មានបំណងចាកចេញពីក្លឹបដោយពុំបាច់ពិចារណាអ្វីច្រើននុះទេប្រសិនបើប្រាក់ខែរបស់គេមិនត្រូវបានដំឡើងទេនោះ។ កីឡាករអង់គ្លេសវ័យ ៣១ ឆ្នាំរូបនេះបានធ្វើការស្នើរសុំឱ្យមានការតម្លើងប្រាក់ខែដល់រូបខ្លួនដែលបានចូលរួមជាមួយ Southampton ក្រោយពីផ្លាស់ចេញពី Chelsea អស់រយៈពេល៤ឆ្នាំកន្លងទៅហើយនោះ ប៉ុន្តែមិនត្រូវបានក្លឹបផ្តល់លក្ខខណ្ឌល្អប្រសើរដល់រូបគេឡើយ។ ស្របពេលដែលកិច្ចសន្យារបស់ Bertrand នឹងត្រូវបញ្ចប់នៅចុងរដូវកាលនេះ ... -
មានកំណត់ត្រាពិសេសមួយក្រោយ Man UTD វាយបកឈ្នះ Fulham
ការទាត់ពីចម្ងាយរបស់ Paul Pogba មិនត្រឹមតែរួមចំណែកដល់ Manchester United ឈ្នះ Fulham ប៉ុណ្ណោះទេ តែក៏បានបង្កើតកំណត់ត្រាពិសេសមួយដែរ។ យោងតាមស្ថិតិពីស្ថាប័ន Opta ក្រុមបិសាចក្រហមឈ្នះ៩៤ដងហើយនៅ Premier League តាមរយៈការវាយបកពេលគូប្រកួតនាំមុខមុន។ នេះជាកំណត់ត្រាដែលពុំទាន់មានក្លិបណាធ្វើបាននៅឡើយទេ។ តាំងពីបើករដូវកាលថ្មី២០២០/២០២១ Man UTD ឈ្នះ១២ប្រកួតហើយ និងភាគច្រើនជាការឈ្នះជាប់ៗគ្នា។ មុន Fulham បិសាចក្រហមបានស៊ី Newcastle, ... -
គ្រាប់ទី៧៦០របស់ CR7 រួមចំណែកជួយ Juventus លើកពានមួយទៀតនៅអ៊ីតាលី
Cristiano Ronaldo រកបានគ្រាប់បាល់ទី៧៦០គ្រាប់ហើយក្នុងការប្រកួតផ្លូវការនៃអាជីពរបស់ខ្លួន និងជាគ្រាប់រួមចំណែកជួយ Juventus លើកពាន Italian Super Cup តាមរយៈជ័យជម្នះ ២ទល់នឹង០លើ Napoli នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។ CR7 បានទាត់ volley កៀកទីក្នុងនាទី៦៤ មុន Alvaro Morata បន្ថែមគ្រាប់ទី២យ៉ាងល្អ នៅនាទី៩០+៥។ បើតាម ... -
Real Madrid ចាញ់ក្រុមលីគទី៣ ធ្លាក់វគ្គ៣២ក្រុម Copa del Rey
Real Madrid បានជ្រុះចេញពីពានរង្វាន់ Copa del Rey វគ្គ៣២ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ Alcoyano មកពីលីគទី៣អេស្ប៉ាញ ដោយលទ្ធផល២ទល់នឹង១។ ក្រុមលោក Zidane បាននាំមុខមុនក្នុងនាទី៤៥ដោយខ្សែការពារ Eder Militao ប៉ុន្តែ Jose Solbes តាមស្មើនៅនាទី៨០ធ្វើឲ្យការប្រកួតឈានដល់ម៉ោងថែម១៥នាទី២ដង។ Alcoyano ដែលលេងនៅ Segunda Division B នៅសល់ត្រឹមគ្នា១០នាក់ ... -
ផ្លូវការហើយ ! សោកស្តាយជម្រើសជាតិ U-19 ពានរង្វាន់ AFC U-19 ត្រូវលុបចោល
សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសនៅព្រឹកនេះថា សហព័ន្ធកីឡាបាល់ទាត់អាស៉ីបានសម្រេចលុបចោលការប្រកួត AFC U-19 Championship 2020 នៅប្រទេសអូប៊េសគីស្ថានជាផ្លូវការហើយ ។ ការលុបចោលនេះធ្វើក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម១៩ឆ្នាំត្រូវខនខានលេងពានរង្វាន់ AFC U-19 Championship 2020 នេះដែលកម្ពុជាបានឡើងទៅជាប្រវិត្តសាស្ត្រនេះ ទៅជុំចុងក្រោយ ។ AFC ព្រឹត្តិការណ៍ AFC U19 Championship 2020 ត្រូវបានផ្លាស់ប្ដូរពីខែតុលា ឆ្នាំ២០២០ ទៅថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី២០ ... -
OGS៖ ឡើងកំពូលតារាងមិនពិបាកទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺតើឈរបានយូរប៉ុនណា?
Manchester United កំពុងតែធ្វើបានល្អមែនទែននៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ក្រោយពីអាចឡើងមកឈរនៅកំពូលតារាងបាននៅក្នុងសប្តាហ៍ទី១៧-១៨ ក្រោយពីធ្វើការប្រកួតប្រជែងជាមួយ Liverpool និង Manchester City រួច។ សារព័ត៌មានជាច្រើនបានលើកឡើងថា ក្រុមជើងឯក PL ២០សម័យទំនងជាអាចក្រេបរសជាតិក្នុងការលើកពានរង្វាន់កំពូលអង់គ្លេសនេះម្តងទៀតសារជាថ្មី ក្រោយអាចមានឱកាសឈរនៅកំពូលតារាងបានវិញបន្ទាប់ពីបញ្ចប់ការប្រកួតជើងទី១។ យ៉ាងណាក្តីគ្រូបង្វឹក Ole Gunnar Solskjaer វិញបាននិយាយថា៖ “ការឡើងមកឈរនៅកំពូលតារាងគឺជារឿងដ៏ងាយស្រួលទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺតើអាចរក្សាខ្លួននៅចំនុចនោះបានយូរប៉ុនណា? ហើយវាគឺជាការប្រកួតប្រជែងរបស់ក្រុមដ៏ពិតប្រាកដ។” ... -
Lampard នៅតែនិយាយពាំងកីឡាករ២នាក់ ទោះលេងមិនបានល្អ
ខ្សែបម្រើ Kai Havertz ត្រូវបានគេមើលឃើញថា បន្តការលេងមិនសូវបានល្អទៀតហើយក្នុងការប្រកួត Premier League ដែល Chelsea ចាញ់ Leicester City ២ទល់នឹង០ នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។ អ្នកចាត់ការ Frank Lampard បានដាក់កីឡាករវ័យ២១ឆ្នាំក្នុងជម្រើស១១នាក់ដំបូងដើម្បីផ្ដល់ទំនុកចិត្តសាជាថ្មីដល់អ្នកគាំទ្រ។ ផ្ទុយទៅវិញ បានត្រឹមតែភាពខកចិត្តដដែលសម្រាប់កីឡាករថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្ត្រក្លិបមួយនេះ។ កីឡាករជនជាតិអាល្លឺម៉ង់ត្រូវបានប្ដូរចេញនៅនាទី៦៧ ក្រោយលេងមិនបានល្អ និងជាលើកទី៥ជាប់ៗហើយដែលគេត្រូវបានប្ដូរចេញបែបនេះ។ ... -
ក្លិប ព្រះខ័នរាជស្វាយរៀង ចុះកុងត្រាខ្សែប្រយុទ្ធអេស្ប៉ាញ
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការ ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ Mika Junco Martinez សម្រាប់ត្រៀមរដូវកាលថ្មី ២០២១ នាខែ មិនា ខាងមុខ ។ ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះមានបទពិសោធន៍លេងក្នុងពានរង្វាន់ធំៗ នៅប្រទេសកំណើត ដូចជាពានរង្វាន់ Copa Del Rey ជាដើម ។ ក្លិបចុងក្រោយដែលគេលេងគឺ KTP ...