បាល់ទាត់
-
ក្រោយស៊ី Barca ១-៤ PSG បែរជាចាញ់ Monaco នៅ Ligue 1
Monaco បានផ្ដល់បរាជ័យក្នុងការប្រកួតក្របខណ្ឌកំពូលបារាំងជាលើកទី២ដល់ Paris Saint Germain ក្រោមការដឹកនាំដោយលោក Mauricio Pochettino ក្រោយឈ្នះ០ទល់នឹង២ ក្នុងការប្រកួតសប្ដាហ៍ទី២៦ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ។ Sofiane Diop បើកការនាំមុខមុនក្នុងនាទីទី៦ ដោយការតែតបញ្ចូលទី។ ចូលដល់វគ្គទី២ នាទី៥១ Guillermo Maripan បន្ថែមការនាំមុខ ក្រោយ Ander Herrera ទាត់បាល់ចេញមិនផុត។ ... -
មហាហង្សគ្រងជើងឯក និងការឈ្នះពានផ្សេងៗនៅ ថ្ងៃផ្តាច់ព្រ័ត្រពានរង្វាន់ហ្វូតសាល
ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល TIGER ឆ្នាំ២០២០ បានបញ្ចប់ជាស្ថាពរហើយនៅល្ងាចថ្ងៃ អាទិត្យ ទី ២១ កុម្ភៈ នេះដោយក្រុម មហាហង្ស អលស្តា បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីយក ឪម៉ាល់ អេហ្វស៉ី ៩ ទល់ ៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ចំណែកក្រុមលេខ៣ បានទៅលើក្រុម Loading ដោយបានយកឈ្នះក្រុម Tai Chi ... -
Greedwood៖លោក Ole បង្រៀនខ្ញុំតាំងពីអាយុ៨ឆ្នាំ!
(BC-99) ខ្សែប្រយុទ្ធ Mason Greenwood របស់ក្រុមបិសាចក្រហមបានសារភាពថារូបគេត្រូវបានអ្នកចាត់ការរបស់បិសាចក្រហមនាពេលបច្ចុប្បន្ន Ole Gunnar Solskjaer ផ្តល់តំបូន្មានឱ្យតាំងពីរូបគេមានអាយុ ៨ ឆ្នាំមកម្ល៉េះ។ ដោយសារតែបានហ្វឹកហាត់បាល់ទាត់ក្នុងថ្នាលជាមួយកូនប្រុសរបស់ Solskjaer គឺ Noah ទើបរូបគេត្រូវបានអ្នកចាត់ការរូបនេះបានប្រាប់ពីគន្លឹះខ្លះៗទាក់ទងនិងបាល់ទាត់។ ទាំងនេះហើយដែលគេបានយកមកត្រងត្រាប់និងបានក្លាយជាកីឡាករឆ្នើមម្នាក់នៅពេលបច្ចុប្បន្ននេះ។ ខ្សែប្រយុទ្ធអាយុ ១៩ ឆ្នាំរូបនេះបាននិយាយប្រាប់ BT Sport ថា៖ “កាលពីខ្ញុំអាយុ ៨ ឆ្នាំខ្ញុំបានហាត់បាល់ទាត់នៅសាលាបណ្តុះបណ្តាលជាមួយកូនប្រុសរបស់គាត់(Ole)។ ... -
Liverpool ចាញ់ Everton បានកំណត់ត្រាមិនល្អហើយ កីឡាករសំខាន់ម្នាក់របួសទៀត
Everton ទទួលបានជ័យជម្នះលើកដំបូងលើ Liverpool នៅកីឡដ្ឋាន Anfield ចាប់តាំងពីឆ្នាំ១៩៩៩ ក្រោយឈ្នះ០ទល់នឹង២ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ។ នេះក៏ជាលើកដំបូងហើយដែលក្រុមលោក Carlo Ancelotti ឈ្នះ Liverpool តាំងពីឆ្នាំ២០១០មក ខណៈក្រុមហង្សក្រហមចាញ់៤ប្រកួតជាប់គ្នាក្នុងដីខ្លួនឯងចាប់តាំងពីឆ្នាំ១៩២៣។ Richarlison និង Gyfil Sigurdsson ជាអ្នករកបានគ្រាប់ជ័យជម្នះនេះ។ ជាមួយគ្នានេះ Jordan ... -
ម្ដាយ Ronaldinho ចែកឋានប៉ុន្មានខែក្រោយតេស្ដឃើញកូវីដ១៩
ម្ដាយបង្កើតអតីតតារាឆ្នើម Ronaldinho ត្រូវបានគេរាយការណ៍ថា បានទទួលមរណភាពហើយបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅចុងឆ្នាំ ២០២០ ។ អ្នកស្រី Dona Miguelina អាយុ ៧១ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានធ្វើតេស្តមេរោគនេះកាលខែធ្នូនាក្រុងកំណើតពួកគេ គឺ Porto Alegre ។ យោងតាមរបាយការណ៍ពីស្ថានីយទូរទស្សន៍ជាតិប្រេស៊ីល ឲ្យដឹងថាអ្នកស្រី Dona បានទទួលមរណភាពយ៉ាងក្រៀមក្រំកាលថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ។ Ronaldinho បានវិលត្រឡប់ទៅប្រេស៊ីលវិញក្នុងឆ្នាំ ២០១១ បន្ទាប់ពីចំណាយពេល ... -
តាមពិត Barca ធ្លាប់ចរចាទិញ Mbappe ដែរ តែចុងក្រោយយក Dembele វិញ
Kylian Mbappe ប្រហែលជាមិនបានហ៊ែតទ្រីកតទល់ Barcelona ទេ ប្រសិនបើក្រុមនៅ Camp Nou ជ្រើសរើសខ្សែប្រយុទ្ធវ័យក្មេងរូបកាលឆ្នាំ២០១៧។ អ្នកតំណាង Mbappe លោក Josep Minguella បង្ហើបថា ក្រុមរហស្សនាមអ្នកមានបុណ្យបានចរចាក្នុងបំណងផ្ទេរយកអតីតកីឡាករ AS Monaco ខាងលើកាលឆ្នាំ២០១៧ ជំនួស Neymar ដែលពេលនោះបានចាកចេញទៅ Paris Saint Germain។ Barca បានស្នើក្នុងតម្លៃ១៣០លានអឺរ៉ូ ... -
ម្ចាស់ផ្ទះ ព្រៃវែង ចាញ់២ប្រកួតជាប់គ្នាក្នុងពានរង្វាន់ Prey Veng Pre-Season
ក្លិបបាល់ទាត់ ព្រៃវែង បានបរាជ័យ២ប្រកួតជាប់គ្នា ក្នុងនាមជាអ្នករៀបចំធ្វើជាម្ចាស់ផ្ទះពានរង្វាន់ Prey Veng Pre-season ដែលមានក្លិប៤ចូលរួមប្រកួតក្នុងនោះមាន វិសាខា , អគ្គិសនី , គិរីវង់សុខសែន និង ក្លិបបាល់ទាត់ខេត្ត ព្រែវែង ដែលជាម្ចាស់ផ្ទះផ្ទាល់ ។ ការចាប់ឆ្នោតក្លិបបាល់ទាត់ ព្រៃវែង ត្រូវប៉ះក្លិប អគ្គិសនីកម្ពុជា ដែលបានប្រកួតកាលពីថ្ងៃទី ១៨ កន្លងទៅបានបរាជ័យក្នុងលទ្ធផល ២ ... -
Pep ៖ Arsenal នឹងក្លាយជាបេក្ខជនប្រជែងជើងឯកនាពេលដ៏ខ្លីខាងមុខ
លោក Pep Guardiola អ្នកចាត់ការ Manchester City ជឿជាក់ថា លោក Mikel Arteta នឹងអាចជួយ Arsenal ទទួលបានជោគជ័យ។ លោក Pep ថ្លែងបែបនេះ “៖ខ្ញុំមិនមែននិយាយលើកទឹកចិត្តគាត់ (Arteta) អីទេ។ គាត់ដឹងច្បាស់ពីសមត្ថភាពរបស់គាត់។ អ្វីដែលគាត់សម្រេចបាន គឺជាស្នាដៃរបស់គាត់ និងសមាជិកក្រុមគាត់ ទាំងក្រុមការងារគ្រូអីហ្នឹង។ អ្វីៗគ្រប់យ៉ាងត្រូវការពេលវេលា ហើយគាត់ក៏ដូចគ្នា។ ... -
ណាហ្គាវើល ចុះកិច្ចសន្យាខ្សែប្រយុទ្ធជម្រើសជាតិ Moldova
ក្លិបបាល់ទាត់ ណាហ្គាវើល បានប្រកាសជាផ្លូវការក្នុងការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធជម្រើសជាតិ Moldova គឺកីឡាករ Leuca Petru សម្រាប់ត្រៀមប្រកួតប្រជែងលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ ដែលចាប់ផ្ដើមក្នុងខែ មិនា នេះ ។ Leuca Petru កីឡាករមានកំពស់១.៩៣ម៉ែតរូបនេះ គេគឺជាកីឡាករដែលសំបូរបទពិសោធន៍លើទីលាន គាត់ធ្លាប់ជាប់ជម្រើសជាតិឈុតធំ Moldova ក្នុងឆ្នាំ២០១៩និងជម្រើសជាតិយុវជន U-16,U-17,U-19,U-21 ផងដែរ ។ សម្រាប់ក្លិបអាជីពវិញ Petru ... -
Son លាន់មាត់សរសើរ Bale ភ្លាមក្រោយឈ្នះក្រុមអូទ្រីសយប់មិញ
Son Heung-min និង Gareth Bale គឺជាកម្លាំង២រូបដ៏សំខាន់ក្នុងជ័យជម្នះ១ទល់នឹង៤របស់ Tottenham លើ Wolfsberger AC ជើងទីមួយ វគ្គ១៦ក្រុម UEFA Europa League នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ។ ក្រោយជ័យជម្នះជើងទីមួយនេះ ខ្សែប្រយុទ្ធកូរ៉េខាងត្បូងនិយាយពីមិត្តរួមក្រុមជនជាតិវេលស៍បែបនេះ “៖ខ្ញុំពិតជារីករាយដែលបានលេងជាមួយ Bale និងបានឃើញគេចូលលេង ទាត់បញ្ចូលទី និង assists។ ...