• 3633
    0

    អតីត​អ្នកចាត់ការទូរទៅ​និង​ត្រូវ​បាន​ចាត់​ទុក​ជា​វីរបុរសរបស់​ក្រុម​បិសាច​ក្រហម Manchester United លោក​ Alex Ferguson នា​ពេល​នេះ​កំពុង​តែ​ត្រូវ​វះ​កាត់សង្គ្រោះ​បន្ទាន់នៅ​មន្ទី​ពេទ្យ​ Salford Royal នាទីក្រុង Manchester។ លោក​ត្រូវ​បាន​ក្រុមគ្រួសារបញ្ជូន​មក​កាន់​មន្ទីពេទ្យ​ភ្លាមៗ​ក្រោយ​ពី​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក។ ក្រុម​វេជ្ជបណ្ឌិត​បាន​បង្ហើប​អោយ​ដឹង​ថា Sir Alex មាន​បញ្ហា​ទាក់​ទង​ទៅ​និង​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ដែល​ត្រូវ​តែ​ធ្វើ​ការ​វះ​កាត់​ជា​បន្ទាន់។ ដំណឹង​នេះ​ផង​ដែរ​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្លាម​ៗ​តាម​រយៈ​គ្រួសារ​របស់​លោក​ទៅ​កាន់​អតីត​កីឡាករ​ Man Utd ដែល​ពួក​គេ​បាន​បង្ហោះសារ​ជូនពរ​ព្រោងព្រាត​នៅ​តាម​បណ្តាញ​សង្គម។ក៏​ប៉ុន្តែ​អ្នកសារព័ត៌មាន​មិនត្រូវ​បានអនុញ្ញាតិ​អោយ​ចូលជួប​សម្ភាសន៍​សមាជិក​គ្រួសារ​របស់​លោក​ឡើយ ដោយ​ហេតុ​ផល​ថា​ក្រុម​គ្រួសារ​របស់​លោក ​Ferguson ​ចង់​រក្សារ​ភាព​ស្ងប់ស្ងាត់​និង​តាម​ដាន​អាការៈ​របស់​លោក។​​ សូ​ម​រម្លឹក​ផង​ដែរ​ថា Sir Alex ...
  • 1037
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២១ឆ្នាំកម្ពុជាបានត្រឹមជើងឯករកពានរង្វាន់ Hassanal Bolkiah Trophy 2018 ក្រោយពីចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២១ឆ្នាំទីម័រខាងកើត ១ ទល់ ០ នៅមុននេះបន្ថិច ។ វគ្គទីមួយក្រុមទាំងពីរបានត្រឹមស្មើគ្នា ០ ទល់ ០ ខណៈខ្សែការពារកម្ពុជា ឆេង ម៉េង ទទួលបាន កាតក្រហមធ្វើគោព្រៃសល់គ្នាត្រឹម១០តាំងតែវគ្គទី១ ។ ឈានដល់វគ្គទី២នាទី៥១ ខ្សែប្រយុទ្ធរបស់ទីម័ររកបានមួយគ្រាប់ហើយបានបន្តចប់ការប្រកួត នាកីឡដ្ឋាន Hassanal Bolkiah ...
  • 1800
    0

    ទីក្រុង Kiev ប្រទេសអ៊ុយក្រែន បានបន្តការរៀបចំរចនាសម្ព័ន្ធនានារបស់ខ្លួនត្រៀមសម្រាប់ ការធ្វើជាម្ចាស់ផ្ទ វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League ដែលធ្វើឡើងនៅថ្ងៃ២៦ ខែឧសភាខាងមុខ។ ទីលាន NSC Olimpiyskiy Stadium នឹងជាទីតាំងជួបគ្នា រវាង ក្រុមការពារជើងឯក Real Madrid និងក្រុមហង្សក្រហម Liverpool ខណៈការជួបគ្នារវាងពួកគេ គឺធ្វើឡើង២ថ្ងៃក្រោយពីវគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់នារី  Women’s ...
  • 917
    0

    ប្រធានសហព័ន្ធបាល់ទាត់អាមេរិក លោក Carlos Cordeiro អោយដឹងថា ប្រធានាធិបតី Donald Trump គាំទ្រយ៉ាងពេញទំហឹង សម្រាប់ការប្រជែងធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2026។កាលពីពេលកន្លងទៅ លោក Trump បានបង្ហាញសារដោយពាក្យធ្ងន់ៗ លើបណ្តាញសង្គមថា វាជារឿងដ៏អាម៉ាសបំផុតប្រសិនបើសម្ពន័្ធមិត្តនៅអាមេរិកខាងជើងមិនបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ លោក Carlos Cordeiro ថា ពិតជភ្ញាក់ផ្អើល ដែលឃើញសារនោះ ប៉ុន្តែនៅតែមានមោទនភាពដែលប្រមុខសេតវិមាន ...
  • 1389
    0

    គ្រូបង្វឹកក្លិបបាល់ទាត់ក្រសួងការពារជាតិលោក ភា សុភ័ត្រា បានលើកឡើងថាការពន្យា ពេលប្រកួតលីកកំពូលបាល់ទាត់កម្ពុជាក្នុងរដូវកាលនេះធ្វើអោយប៉ះពាល់ដល់ ក្លិបចំនួនពីរចំណុចធំៗ ។គ្រូបង្វឹកកម្រិត A License បានរៀបរាប់ថា៖ ការពន្យាពេលប្រកួតធ្វើអោយក្លិបជួប បញ្ហាហិរញ្ញវត្ថុនិងបច្ចេកទេសក្នុងក្រុម ។ សូមបញ្ជាក់ថា សហព័ន្ធបាល់ទាត់កម្ពុជាបានចេញសេចក្ដីសម្រេចជាផ្លូវការ ដោយលើកការប្រកួតសប្ដាហ៍ទី៦ និងទី៧ លីកកំពូលកម្ពុជាដែលត្រូវប្រកួតក្នុងអំឡុងខែឧសភាទៅ ប្រកួតនៅពាក់កណ្ដាលខែមិថុនាវិញក្រោមហេតុផលដោយសារតែកីឡាករមួយចំនូននៃក្លិបទាំងអស់មានភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ ក្នុងពានរង្វាន់ Hassanal Bolkiah Trophy 2018 ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៣ ...
  • 1056
    0

    អតីតអ្នកចាត់ការ Man City លោក Roberto Mancini បានចូលជួបចរចាជាមួយសហព័ន្ធបាល់ទាត់អ៊ីតាលី សម្រាប់តំណែងគ្រូបង្វឹកថ្មី របស់ក្រុមជម្រើសជាតិ។បុរសវ័យ៥៣ឆ្នាំ ដែលជាអតីតខ្សែប្រយុទ្ធ ក្រុមទាហាន Azzurri បច្ចុប្បន្នកំពុងដឹកនាំក្លិបនៅរុស្ស៊ី Zenit St Petersburg។ លោក Mancini អាចនឹងមកកាន់តំណែងក្រុមជម្រើសជាតិអ៊ីតាលី ខណៈកុ្រមមិនទាន់មានគ្រូបង្វឹកផ្លូវការឡើយ ក្រោយបណ្តេញលោក Giampiero Ventura កាលខែវិច្ឆិកាឆ្នាំទៅ ដោយសារការបរាជ័យ មិនអាចឡើង ...
  • 2019
    0

    លោក Abu Bakar Fadzim ដែល​ជា​គ្រូ​របស់​ក្លឹប PKNP បាន​បញ្ជាក់ថា កីឡាករបាល់ទាត់កម្ពុជា កែវ សុផេង ត្រូវបានបញ្ចប់កិច្ចសន្យាជាមួយក្លឹប បន្ទាប់ពីកីឡាករនេះបានបង្ហាញទម្រង់លេងមិនបានល្អសម្រាប់ការប្រកួតកន្លងមក។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់ពីប្រភព Goal.com។ លោក Abu Bakar Fadzim បាននិយាយអំពីមូលហេតុដែលក្លឹបសំរេចចិត្តចែកផ្លូវជាមួយ កែវ សុផេង ថា ក្លឹបពិបាកទទួលយកទំរង់លេងរបស់កីឡាករកម្ពុជា កែវ សុផេង ស្របពេលដែលកីឡាកររូបនេះបានព្យាយាមប្រឹងប្រែងខ្លាំង​ដើម្បី​សម្រប​ជាមួយ​នឹង​ក្លឹបក្តី ម្យ៉ាងវិញទៀតរូបគេក៏មិនទាន់មានកាយសម្បទាល្អ ...
  • 1254
    0

    អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Steven Gerrard ឈានមុនគេ ក្នុងបញ្ជីបេក្ខភាពអ្នកចាត់ការថ្មីរបស់ក្លិប Ranger FC នៅលីគកំពូលស្កុតឡេន។ នេះបើតាមការបញ្ជាក់ពីសារពត៌មានBBC។ ការស្វែងរកបេក្ខភាព គ្រូបង្វឹកថ្មីនាពេលនេះ គឺដើម្បីជំនួសតំណែងលោក Graeme Murty ដែលនឹងចាកចេញពីតំណែងនៅដំណាច់រដូវកាលនេះ។ យ៉ាងណាក្តី គម្រោងជ្រើសរើស អតីតកីឡាករ Liverpool​ ខាងលើ អាចជួបបញ្ហា ដ្បិតរូបគេខ្វះបទពិសោធ។Steven Gerrard បច្ចុប្បន្នជាគ្រូបង្វឹកយុវជន អាយុក្រោម១៨ឆ្នាំរបស់ Liverpool ...
  • 7886
    0

    ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងមិនចាកចេញពីការចូលនិវត្តន៍ វិលចូលរួមក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត នៅព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនោះទេ។ កីឡាករវ័យ៣៦ឆ្នំា ធ្លាប់និយាយថា គេចូលរួមការប្រកួតបាល់ទាត់ពិភពលោកនេះ តែមិនសន្យាថា អាចចូលលេងឬយ៉ាងណាទេ។ អតីតកីឡាករ Man UTD ស៊ុតបញ្ចូលទី៦២គ្រាប់ពីការប្រកួត១១៦លើក អោយស៊ុយអែត ដោយធ្លាប់ លេង FIFA World Cup ...
  • 10535
    0

    លោក Diego Simeone និយាយថា លោករីករាយនឹងការដឹកនាំ Atletico Madrid និង មិនបាននិយាយអ្វីពាក់ព័ន្ធទៅនឹងការទៅជំនួសលោក Arsene Wenger នៅ Arsenal ទេ។ លោក Simeone ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាននៅកីឡដ្ឋាន Emirates មុនជំនួបជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ។សប្ដាហ៍មុនលោក Wenger ...