• 10201
    0

    Patrick Schick រកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ០ទល់នឹង២របស់សាធារណរដ្ឋឆែកលើក្រុមជម្រើសជាតិស្កុតលែន នៃការប្រកួត UEFA Euro 2020 ប្រចាំពូល D នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា។ ខ្សែប្រយុទ្ធ Bayer Leverkusen រូបនេះបានតែតបញ្ចូលទីនាំមុខនាទី៤២។ អ្វីដែលកាន់តែពិសេសនោះ គឺគ្រាប់ទី២របស់គេជាការទាត់ពីពាក់កណ្ដាលតារាងតែម្ដង ក្នុងនាទី៥២។ ពេលនោះ Jack Hendry របស់ស្កុតលែនព្យាយាមទាត់ទៅទីរបស់ឆែក តែត្រូវខ្សែការពារក៏លងដល់ Shick ហើយគេក៏ទាត់ពីពាក់កណ្ដាលតារាង។ ...
  • 1005
    0

    យោងតាមការបញ្ជាក់របស់ក្លិប បាល់ទាត់ភ្នំពេញក្រោនថា កីឡាកររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនដែលមានវិជ្ជមានកូវីដ១៩ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលកម្រិតស្រាលហើយនិងកំពុងស្ថិតក្រោមការថែទាំដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗ ។ សម្រាប់ក្រុមកីឡាករព្រមទាំងបុគ្គលិកនិងបុគ្គលដែលមានទំនាក់ទំនងជាមួយពួកគេទាំងផ្ទាល់និងប្រយោលក៏កំពុងធ្វើចត្តាឡីស័កដើម្បីតាមដានស្ថានភាពសុខភាពក៏ដូចជាដើម្បីសុវត្ថិភាពដោយអនុវត្តទៅតាមការកំណត់របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ បញ្ហានេះកើតមានឡើងមុនការប្រកួតពាន League Cup ដែលក្លិប បាល់ទាត់ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ វិសាខា ត្រូវបានលុបចោល ដោយសារការសង្ស័យកីឡាករមានវិជ្ជមានកូវីត១៩ ។ តាមការបញ្ជាក់របស់ អនុគណ:កម្មការស្រាវជ្រាវកូវីត១៩ នៅថ្ងៃនេះមានកីឡាករជនជាតិ អ៊ុយក្រែន Valarri របស់ក្លិប ភ្នំពេញក្រោន បានរកឃើញវិជ្ជមានកូវីត១៩ ៕    
  • 1538
    0

    គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាកលោក Kasper Hjulmand និយាយថា Christian Eriksen ចង់វិលទៅហ្វឹកហាត់វិញហើយ។ លោកថ្លែងបែបនេះបន្ទាប់ពីលោក និងសមាជិកក្រុមឯទៀតបាន video call ទៅកាន់ Eriksen ដែលបានធូរស្បើយពីការដួលសន្លប់លើទីលានពាក់ព័ន្ធនឹងបញ្ហាបេះដូង។ “ក្រុមដាណឺម៉ាកទាំងមូលបាន video call ទៅកាន់ Eriksen ដោយគេបានញញឹមមកយើង។ គេសួរថា សុខសប្បាយអត់ ហើយគេថា គេគ្រាន់បើហើយ គ្រាន់បើជាងអ្នកទាំងអស់គ្នាទៀត។ គេចង់ចូលហាត់វិញឆាប់ៗហ្នឹង។ ...
  • 3579
    0

    គ្រាប់បាល់ពីកីឡាករបម្រុង Marko Arnautovic និង Michael Gregoritsch រួមចំណែករកបានជ័យជម្នះលើកដំបូងក្នុងព្រឹត្តិការណ៍ UEFA Euro សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសដោយពួកគេបានយកឈ្នះម៉ាសេដ្វានខាងជើង ដោយលទ្ធផល៣ទល់នឹង១ នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ប្រចាំពូល C។ ខ្សែការពាំរស្ដាំ Stefan Lainer ទាត់បញ្ចូលទីឲ្យអូទ្រីសនាំមុខ១ទល់នឹង០មុនក្នុងនាទី១៨ ដោយការទាត់ volley ពីការបញ្ជូនរបស់ Marcel Sabitzer។ ១០នាទីក្រោយមក ...
  • 794
    0

    ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចុះត្រួតពិនិត្យទីតាំងសម្រាប់ធ្វេីចត្តាឡីស័ករបស់កីឡាករ និងគណៈប្រតិភូក្រុមជម្រើសជាតិកម្ពុជា ពេលត្រលប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញនៅយប់នេះ បន្ទាប់ពីបានប្រកួតចប់ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ដែលធ្វើឡើងនៅប្រទេស បារ៉ែន ។ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការប្រកួតនៅក្រៅប្រទេសចំនួន ៣ ប្រកួត ដោយទទួលបានលទ្ធផលចាញ់ បារ៉ែន ៨ ទល់ ០ ...
  • 1955
    0

    Romelu Lukaku បានរំឭកដល់ Christian Eriksen ដែលជាមិត្តរួមក្រុមនៅ Inter Milan ក្រោយទាត់បញ្ចូលទី ឈានទៅយកឈ្នះរុស្ស៊ី ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួត UEFA Euro 2020។ Eriksen បានដួលសន្លប់លើទីលានអំឡុងការប្រកួតរបស់ដាណឺម៉ាកតទល់ហ្វាំងឡង់ នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា និងទទួលការសង្គ្រោះលើទីលាន។ ក្រោយទាត់បញ្ចូលទីគ្រាប់ទី១ក្នុងនាទីទី១០ Lukaku បានស្រែកមុខកញ្ចក់កាមេរ៉ាថា “Chris! Chris! ...
  • 4158
    0

    ខ្សែបម្រើជម្រើសជាតិដាណឺម៉ាក Christian Eriksen បានដឹងខ្លួនវិញហើយនៅឯមន្ទីពេទ្យ ក្រោយដួលសន្លប់ធំអំឡុងជំនួប UEFA Euro 2020។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ដាណឺម៉ាក។ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បញ្ជាក់បន្ថែមថា កីឡាករ Inter Milan ដដែលមានស្ថានភាពធម្មតាវិញហើយ។ ការប្រកួតនៅក្រុង Copenhagen ត្រូវបានផ្អាកមុនចប់វគ្គទី១ បន្ទាប់ពីអតីតខ្សែបម្រើ Tottenham Hotspur ដួលលើដី និងត្រូវបានផ្ដល់ការសង្គ្រោះបឋម។ ការប្រកួតក៏ត្រូវបានបន្តវិញបន្ទាប់ពីកីឡាករក្រុមទាំង២ស្នើ ហើយជាលទ្ធផលហ្វាំងឡង់បានយកឈ្នះដាណឺម៉ាក១ទល់នឹង០ ...
  • 1898
    0

    (BC-99) ខ្សែការពារ Kyle Walker របស់ក្រុម Manchester City បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតបើកឆាក Euro 2020 ឱ្យក្រុម​តោ​កំណាច អង់គ្លេស។ ការ​ប្រកួត​ដំបូង​របស់​ក្រុម​លោក Gareth Southgate នឹង​ចាប់​ផ្តើម​ធ្វើ​ហើយ​នៅ​រាត្រី​ថ្ងៃ​អាទិត្យដោយ​ត្រូវ​ប្រកួតជាមួយក្រុម​ក្រឡាចត្រង្គ ក្រូអាត ក្នង​នោះ​ដែរ​ខ្សែ​ការពារ​​ Kyle Walker របស់​ក្រុម​ មេឃខៀវ Manchester City បាន​និយាយប្រាប់​អ្នក​សារព័ត៌មាន​អំពី​ការ​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ អង់គ្លេស​ ...
  • 1496
    0

    ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបានប្រកួតចាញ់វៀតណាម១ទល់នឹង២ ក្នុងវគ្គជម្រុះ FIFA World Cup 2022 ប្រចាំពូល G នៅថ្ងៃសុក្រ ទី១១ ខែមិថុនា។ អ្វីគួរឲ្យសោកសៅមុនការប្រកួតនោះ គឺលោក Tan Cheng Hoe ដែលជាគ្រូបង្គោលម៉ាឡេស៊ី បានទទួលដំណឹងពីការចែកឋានរបស់ឪពុកលោក ក្នុងជន្មាយុ៩៥ឆ្នាំ។   បរាជ័យក្រោមថ្វីជើងវៀតណាម មានន័យថា ម៉ាឡេស៊ីត្រូវអស់ឱកាសប្រជែងកៅអីទៅកាន់វគ្គជម្រុះជុំទី៣ជាបន្តហើយ។ ៧ប្រកួតកន្លងមក ម៉ាឡេស៊ីមាន៩ពិន្ទុ រអិលទៅកាន់លេខ៤ ...
  • 4994
    0

    ក្រោយឈ្នះទួរគី៣ទល់នឹង០ក្នុងថ្ងៃបើកឆាកនៅថ្ងៃសុក្រ ទី១១ ខែមិថុនា លោក Roberto Mancini គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីទទូចថា ក្រុមរបស់លោកត្រូវឈ្នះ៦ប្រកួតដែលនៅសល់ដើម្បីឈានទៅក្រសោបតំណែងជើងឯកទ្វីបអឺរ៉ុប UEFA EURO 2020។ លោកថា ពេលវេលានៅសល់វែងឆ្ងាយទៀត។ ទាក់ទងនឹងការប្រកួតយប់មិញវិញ អតីតអ្នកចាត់ការ Manchester City ថ្លែងថា ក្រុមរបស់លោកបានបង្កើតល្បឿនបាល់ទើបអាចស្វែងរកគ្រាប់ជាបន្តបន្ទាប់។ “អ៊ីតាលីលេងយ៉ាងល្អ ទោះអត់រកគ្រាប់បាល់បានក្នុងវគ្គទី១។ វាមិនមែនជារឿងងាយស្រួលទេ ព្រោះទួរគីខ្លាំងដែរ។ តែយ៉ាងណា យើងទទួល​បានអ្វីដែលចង់បាន ដោយសារតែមានការគាំទ្រពីទស្សនិកជន ...