បាល់ទាត់
-
លោក Roberto Mancini និយាយថា មានតែ៣ប្រទេសប៉ុណ្ណោះដែលមានសក្តានុពលឈ្នះពានរង្វាន់យូរ៉ូ២០២០
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក Roberto Mancini ដែលជាអ្នកចាត់ការក្រុមជម្រើសជាតិអ៊ីតាលី បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ យូរ៉ូ ២០២០ ក្នុងឆ្នាំនេះ France, Portugal ហើយនិង Belgium គឺជាក្រុមដែលមានសក្តានុពលជាងគេក្នុងការឈ្នះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបមួយនេះ។ ការអត្ថាធិប្បាយរបស់លោក Mancini បានធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីតាលីបានឈានដល់វគ្គ១៦ជាបន្ត បន្ទាប់ពីបានយកជ័យជម្នះ៣–០ លើប្រទេសស្វីសកាលពីយប់មិញ។ ហើយមូលហេតុដែលលោកនិយាយដូចនេះ ព្រោះថា បារាំងគឺជាម្ចាស់ជើងឯកពិភពលោកឆ្នាំ ២០១៨ ព័រទុយហ្គាល គឺជាម្ចាស់ការពារតំណែងជើងឯកទ្វីបអ៊ឺរ៉ុបឆ្នាំ ២០១៦ ខណៈដែលប៊ែលហ្សិក គឺបច្ចុប្បន្នជាក្រុមឈរលេខរៀងទី១ពិភពលោក ក៏ប៉ន្តែលោកក៏បានបន្ថែមទៀតថា ... -
ប៉ះដាណឺម៉ាកថ្ងៃនេះ Lukaku ស្នើផ្អាកសកម្មភាពមួយភ្លែតក្នុងនាទីទី១០ បង្ហាញការគោរពដល់ Eriksen
កីឡាករក្រុមបាល់ទាត់បែលហ្ស៊ីក និងដាណឺម៉ាក នឹងចូលរួមជាមួយអ្នកគាំទ្រដើម្បីផ្ដល់កម្លាំងចិត្តដល់ Christian Eriksen។ បើតាមសារព័ត៌មាន ESPN បែលហ្ស៊ីកនឹងផ្អាកសកម្មភាពបន្តិចក្នុងនាទីទី១០ក្នុងជំនួបជាមួយដាណឺម៉ាកនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា។ គំនិតនេះជាការផ្ដួចផ្ដើមដោយ Romelu Lukaku ដើម្បីផ្ញើសារផ្ដល់កម្លាំងចិត្តដល់ Christian Eriksen ដែលបានដួលសន្លប់ដោយសារបញ្ហាបេះដូងកាលពីប៉ុន្មានថ្ងៃមុន។ Lukaku ថ្លែងបែបនេះ “៖ខ្ញុំបានលើកឡើងពីគំនិតនេះ ហើយក៏ទទួលបានការអនុញ្ញាតពីគ្រូ។ ខ្ញុំចង់ទៅសួរសុខទុក្ខ Eriksen ណាស់។” Lukaku និយាយបន្ថែមថា ... -
អ៊ីតាលីបង្កើតកំណត់ត្រាឈ្នះ១០ប្រកួតជាប់គ្នាដោយមិនរបូតគ្រាប់បាល់សោះ
អ៊ីតាលី គឺជាក្រុមដំបូងគេដែលបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Euro 2020 ក្រោយផ្ដួលស្វីស ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតពូល A។ ក្រុមលោក Roberto Mancini បានឈ្នះ៣ទល់នឹង០លើទួរគីដែរកាលថ្ងៃបើកឆាកនៅក្រុងរ៉ូម។ ខ្សែបម្រើ Manuel Locatelli រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី២៦ និង៥២ ហើយ Ciro Immobile របស់ Lazio ក៏ទាត់ពីចម្ងាយបន្ថែមគ្រាប់ទី៣ក្នុងនាទី៨៩។ សម្រាប់ក្រុមស្វីសវិញពិបាកសំរុកក្រុមជើងឯកពិភពលោក២០០៦ខ្ ដោយសារកំពែងដ៏រឹងមាំ។ នេះជាលើកទី១០ជាប់គ្នាហើយដែលអ៊ីតាលីទទួលបានជ័យជម្នះ ... -
ចប់ជម្រុះ World Cup ក្រុមជម្រើសជាតិកម្ពុជា ត្រូវលេង Asian Cup វគ្គ Play Off
យោងតាមរូបមន្តថ្មីក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នឹងត្រូវប៉ះក្រុមជម្រើស កោះហ្គាម រឺ ឆាយនីសតៃប៊ិ ក្នុងកម្មវិធីជម្រុះជើងឯកប្រចាំទ្វីប 2023 AFC Asian Cup China ។ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចចិត្តកែប្រែរូបមន្តប្រកួតថ្មី នៅក្នុងកម្មវិធីជម្រុះជើងឯកប្រចាំទ្វីប 2023 AFC Asian Cup China ដើម្បីអោយសមស្របទៅនឹងបញ្ហាកូវីត១៩ ។ សម្រាប់រូបមន្តប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបវគ្គជម្រុះមាន កម្ពុជា, ឥណ្ឌូណេស៊ី, កោះហ្គាម ... -
វៀតណាម ជាក្រុមអាស៊ានតែមួយគត់ និងជាប្រវត្តិសាស្ត្រ របស់គេដែលឡើងជុំទី៣ World Cup
ក្រុមជម្រើសជាតិបាល់ទាត់ វៀតណាម បានក្លាយជាក្រុមមកពីតំបន់អាស៊ានតែមួយគត់ដែលបានឡើងជុំទី៣នៃវគ្គជម្រុះ FIFA World Cup 2022 និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup របស់ពួកគេ បន្ទាប់ពីការប្រកួតក្នុងពូលកាលពីយប់មិញបានបញ្ចប់ ។ ការប្រកួតកាលពីយប់មិញនេះក្នុងពូល G ក្រុមជម្រើសជាតិវៀតណាមបានប្រកួតក្រោយចាញ់ ម្ចាស់ផ្ទះ អេមីរ៉ាតអារ៉ាប់រួម ក្នុងលទ្ធផល ៣ទល់នឹង២ ប៉ុន្តែទោះចាញ់ក៏ក្រុម វៀតណាម បានឡើងទៅជុំទី៣បានដែរ ក្នុងនាមជាក្រុមលេខ២ល្អក្នុងពូល ។ ឆ្លងកាត់ការប្រកួតក្នុងពូលក្រុមរបស់លោក ... -
ស្រុះស្រួលគ្នាវិញហើយរឿង Rudiger បន្លំខាំ Pogba
ក្នុងការប្រកួត Euro កាលពីយប់មិញ អ្នកទស្សនាបានឃើញហើយខ្សែការពារអាល្លឺម៉ង់ Antonio Rudiger បានបន្លំខាំ Paul Pogba របស់បារាំងពីក្រោយចុងម៉ោងនៃវគ្គទិ១ តែអត់មានការពិន័យអ្វីទេ។ ខឹងពេកទ្រាំមិនបាន Pogba បានស្រែកសួរអាជ្ញាកណ្ដាល ថាហេតុអ្វីបានអត់ពិន័យអ៊ីចឹង តែអត់មានចម្លើយពីលោកអាជ្ញាកណ្ដាល Carlos Del Cerro និងក្រុមការងារ V.A.R ទេ។ ក្នុងបណ្ដាញសង្គម អ្នកទស្សនាខ្លះគិតថា ប្រហែលមកពី Pogba ... -
CR7 ក្លាយជាកីឡាករប្រកួត Euro ច្រើនជាងគេហើយ និងទាត់ចូលច្រើនជាងគេទៀត
Cristiano Ronaldo បានក្លាយជាកីឡាករដែលចូលរួមការប្រកួតជើងឯកទ្វីបអឺរ៉ុប ឬ UEFA Euro បានច្រើនជាងគេ គឺដល់ទៅ៥លើក។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់មានមុខក្នុងពានធំនេះលើកដំបូងក្នុងឆ្នាំ២០០៤, បន្តដោយ២០០៨, ២០១២ និង២០១៦ដែលក្រុមរបស់គេក្លាយជាជើងឯក។ បើគិតសរុបចំនួនការប្រកួតធំៗទាំង EURO និង World Cup វិញសម្រាប់តែកីឡាករ អឺរ៉ុប គឺគេជាកីឡាករទី១ដែលលេងបាន៣៩ប្រកួត។ សមាជិក Juventus ក៏ជាអ្នកទាត់ចូលច្រើនជាងគេនៅ Euro ដោយរកបាន១១គ្រាប់ វ៉ាដាច់អតីតខ្សែប្រយុទ្ធបារាំង ... -
UEFA បានបើកការស៊ើបអង្កេតលើការអបអរគ្រាប់បាល់បញ្ចូលទីរបស់ Marko Arnautovic
UEFA បានបើកការស៊ើបអង្កេតលើការអបអរគ្រាប់បាល់បញ្ចូលទីរបស់ Marko Arnautovic អំឡុងពេលដែលប្រទេស អូទ្រីសទទួលបានជ័យជម្នះលើប្រទេស North Macedonia កាលពីថ្ងៃអាទិត្យកន្លងទៅ។ ជាមួយគ្នានោះ សហព័ន្ធកីឡាបាល់ទាត់ប្រទេស North Macedonia បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានដាក់សំណើទៅ UEFA ដើម្បីដាក់ទណ្ឌកម្មលើ Arnautovic ចំពោះការផ្ទុះកំហឹងជាតិនិយមបន្ទាប់ពីគាត់បានស៊ុតបាល់បញ្ចូលទីអំឡុងការប្រកួត។ ដោយឡែក Arnautovic បានបដិសេធថាមិនបានប្រើភាសាប្រកាន់ជាតិសាសន៍នៅក្នុងការប្រកួតនោះទេ ប៉ុន្តែបានសុំទោសចំពោះការអបអរសាទររបស់គេនៅលើ Instagram របស់ខ្លួន។ -
លោក Joel Glazer ម្ចាស់ក្លឹប Man Utd យល់ស្របតាមយោបល់រិះគន់របស់ Neville
(BC-99) លោក Joel Glazer បានទទូចបន្ថែមថាក្រុមប្រឹក្សាភិបាលរបស់ក្លិប Manchester United គួរតែស្តាប់ការរិះគន់របស់លោក Gary Neville ជុំវិញការគ្រប់គ្រងក្លឹបរបស់ពួកគេ។ អតីតកីឡាករនិងជាវីរបុរសរបស់បិសាចក្រហម Gary Neville ដែលបានចំណាយពេល ១៩ ឆ្នាំនៅ Old Trafford ធ្លាប់បាននិយាយវាយប្រហារទៅកាន់បងប្អូននៃក្រុមគ្រួសារ Glazers ឱ្យលក់ក្លឹបនេះបន្ទាប់ពីពួកគេបានបរាជ័យក្នុងការចូលរួមជាមួយក្រុម Super League ។ ហើយ ... -
ប៉ះសេ៩១៧ដង និងគ្រប់គ្រងដល់ទៅ៨៥ភាគរយ ប៉ុន្តែអេស្ប៉ាញបានត្រឹមសូន្យស្មើជាមួយស៊ុយអែត
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីស៊ុយអែត ទោះអាចគ្រប់គ្រងទីលានយ៉ាងច្រើនក្នុងការប្រកួត UEFA Euro 2020 ប្រចាំពូល E។ ក្នុងការប្រកួតនៅក្រុង Seville ក្រុមរហស្សនាមគោជល់គ្រប់គ្រងទីលានដល់ទៅ៨៥ភាគរយ និងបញ្ជូនដល់ទៅ៩១៧ដង តែមិនអាចធ្វើអ្វីស៊ុយអែតបានឡើយ។ ជាក់ស្ដែងការទាត់ពី Alvaro Morata ត្រូវបានសង្គ្រោះដោយ Marcus Danielson។ ជាមួយគ្នានេះ ការតែតរបស់ Dani Olmo ក៏មិនអាចចូលសំណាញ់របស់អ្នកចាំទី Robin Olsen ថែមទៀត។ លទ្ធផលនេះមិនសូវជាគាប់ប្រសើរប៉ុន្មានឡើយសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញដែលបានជួបបញ្ហាចំពោះការរៀបចំខ្លួនដោយសារតែបញ្ហាកូវីដ១៩ ...