• 5706
    0

    សារព័ត៌មាន Daily Mail ចុះផ្សាយថា សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នឹងពិន័យសមាគមកីឡាបាល់ទាត់អង់គ្លេស៤ករណីថ្មីៗទៀតហើយ ដោយសារតែមិនអាចគ្រប់គ្រងអ្នកគាំទ្របានក្នុងព្រឹត្តិការណ៍ Euro 2020 កន្លងទៅ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley បង្ហាញថា ក្រុមម្ចាស់ផ្ទះមួយនេះខ្សោយការរៀបចំ។ ក្រុមអ្នករៀបចំបានបើកដៃឲ្យប្រិយមិត្តដែលមិនមានសំបុត្រចូលពាសពេញបិរវេណកីឡដ្ឋាន ហើយក៏មានការវាយតប់គ្នារវាងអ្នកមានសំបុត្រ និងអ្នកមិនមានសំបុត្រថែមទៀត។ គេសន្និដ្ឋានថា អ្នកអត់សំបុត្រដល់ទៅ៥០០០នាក់បានចូលដល់កន្លែងអង្គុយ។ មិនតែប៉ុណ្ណឹងទេ អ្នកគាំទ្រអង់គ្លេសថែមទាំងដុតភ្លើង, ចោលរបស់របរលើទីលានអំឡុងការប្រកួត ហើយឌឺដងពេលអ៊ីតាលីកំពុងគោរពភ្លេងជាតិទៀត។ UEFA នឹងបើកការអង្កេតដោយខ្លួនឯងលើបញ្ហាអសន្តិសុខនេះ។ ...
  • 4271
    0

    គណៈកម្មការរៀបចំព្រឹត្តិការណ៍ UEFA Euro 2020 បានបញ្ចេញបញ្ជីឈ្មោះជម្រើសកីឡាករ១១នាក់ល្អបំផុត ក្រោយការប្រកួតត្រូវបានបញ្ចប់។ កីឡាករទាំង១១នាក់មាន ៖ អ្នកចាំទី ៖ Gianluigi Donnarumma (ជម្រើសជាតិអ៊ីតាលី) ខ្សែការពារ ៖ Kyle Walker (អង់គ្លេស), Leonardo Bonucci (អ៊ីតាលី), Harry Maguire (អង់គ្លេស),  Leonardo Spinazzola (អ៊ីតាលី) ខ្សែបម្រើ ៖ Pierre-Emile ...
  • 4905
    0

    ខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល Thiago Silva បាន​និយាយព្រលះនូវសម្ដីខ្លាំងៗដាក់​ជនរួមជាតិរបស់ខ្លួនមួយចំនួនដែលមិនគាំទ្រប្រទេសខ្លួនឯងក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa America ចាញ់អាហ្សង់ទីន។ កីឡាករវ័យ៣៦ឆ្នាំបាននិយាយចំៗដាក់ជនជាតិប្រេស៊ីលដែលទៅគាំទ្រអាហ្សង់ទីន ដោយមិនគាំទ្រប្រទេសខ្លួនឯង។ ក្នុងការជំទាស់ទៅនឹងដំណោះស្រាយទប់ស្កាត់ការរាលដាលកូវីដ១៩ និងការមិនយល់ស្របលើការធ្វើម្ចាស់ផ្ទះ Copa America 2021 អ្នកគាំទ្រមួយចំនួនបានបង្ហាញចេតនាចង់ឃើញអាហ្សង់ទីនឈ្នះជើងឯក​ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ។ Thiago Silva ថ្លែងបែបនេះ “៖ឥឡូវជាពេលត្រូវសម្រាកយកកម្លាំងវិញហើយ យើងនឹងល្អឡើងវិញ។ អ្នកដែលប្រឆាំងពួកយើងវិញ ខ្ញុំសង្ឃឹមថា ពួកគេនឹងសប្បាយចិត្ត។ កុំមកចង់ធ្វើជាមកជិតដិតជាមួយយើងដើម្បីផលប្រយោជន៍អ្វីឲ្យសោះ។ មិនបាច់ចង់មកសួរនាំ មកសុំសំបុត្រ ...
  • 4548
    0

    ​កាលពីថ្ងៃអាទិត្យក្រុមតោកំណាចអង់គ្លេសបានបរាជ័យក្រោមថ្វីជើងក្រុមអាហ្សូរ៉ីអ៉ីតាលីនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2020 នៅក្នុងកីឡដ្ឋាន Wembley ដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ​ បន្ទាប់ពីស្មើគ្នា១ទល់នឹង១ក្រោយស្មើគ្នា១២០នាទី។ បើទោះបីជាមិនអាចឈ្នះពានរង្វាន់បានក៏ពិតមែន ប៉ុន្តែកីឡាករក្រុុមជម្រើសជាតិអង់គ្លេសម្នាក់ៗនឹងទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្តចំនួន២៥​ម៉ឺន​ដុល្លារ ​ក្រោយឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2020 ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត។ យ៉ាងណាក្តីសមាជិកទាំងអស់គ្នាបានព្រមព្រៀងគ្នាបង្វែរប្រាក់ទាំងអស់​ទៅ​កាន់សេវា​កម្មវិធី​សុខាភិបាល​ជាតិ​ដើម្បីប្រយុទ្ធ​ប្រឆាំង​មេរោគ​កូវីដ​១៩​នៅចក្រភពអង់គ្លេសផងដែរ។ គួរឱ្យដឹងថា​ ក្រុមតោកំណាចអង់គ្លេសក៏ទទួលបានប្រាក់ចំនួនប្រមាណ២៨លានអឺរ៉ូបផងដែរពី UEFA ក្រោយពីឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2020 ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។
  • 3098
    0

    ក្លឹប Atletico Madrid បានប្រកាសជាផ្លូវការពីការចុះហត្ថលេខារបស់កីឡាករ Rodrigo De Paul ដែលបានចូលរួមជាមួយក្រុមរបស់លោក Diego Simeone ពី Udinese ក្នុងកិច្ចសន្យា ៥ ឆ្នាំបន្ទាប់ពីបានទទួលការព្យាបាលនៅទីក្រុង Buenos Aires កាលពីថ្ងៃចន្ទ។ កាលពីឆ្នាំ ២០១៣ Simeone ធ្លាប់បានអះអាងថា De Paul គឺជាមនុស្សម្នាក់ដែលមានទេពកោសល្យបំផុតក្នុងប្រទេសអាហ្សង់ទីននិងជាអ្នកឈានមុខគេយ៉ាងលឿនក្នុងរយៈពេល ៨ ...
  • 1122
    0

    ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នាសប្តាហ៍ទី៦ ដោយក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ បានយកឈ្នះ អគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ ទល់ ១ នាកីឡដ្ឋាន អេសអរយូ ខេត្តសៀមរាប។ នាវគ្គទី១ ម្ចាស់ផ្ទះបានធ្វើការនាំមុខ ៣គ្រាប់ រកបានដោយកីឡាករ ឈង់ ប៊ុនណាត នៅនាទី១០ ស្របពេលកីឡាករមាឌធំ Da Cruz រកបាននៅនាទី៣០ និងកីឡាករ ...
  • 1444
    0

    Novak Djokovic បានក្លាយជាម្ចាស់ពានរង្វាន់ Wimbledon ប្រចាំឆ្នាំ២០២១ ក្រោយឈ្នះកីឡាករលំដាប់ទី៨ពិភពលោក Matteo Berrettini របស់អ៊ីតាលីក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ដោយលទ្ធផល ៦-៧, ៦-៤, ៦-៤ និង ៦-៣។   ជ័យជម្នះនេះមានន័យថា កីឡាករលំដាប់ទី១ពិភពលោក Djokovic ឈ្នះ Wimbledon ជាលើកទី៦ និងជាពានរង្វាន់កម្រិត Grand ...
  • 6581
    0

    ព្រឹត្តិការណ៍ UEFA Euro 2020 បានឈានដល់ទីបញ្ចប់ជាស្ថាពរហើយ ដោយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីជាម្ចាស់ជើងឯក​ តាមរយៈជ័យជម្នះលើអង់គ្លេស ដោយបាល់១១ម៉ែត្រកាត់សេចក្ដី៣ទល់នឹង២ ក្រោយស្មើគ្នាដោយលទ្ធផល១ទល់នឹង១។ Cristiano Ronaldo ទទួលបានស្បែកជើងមាស ដោយមាន៥គ្រាប់ស្មើ Patrick Schick របស់សាធារណរដ្ឋឆែក ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់​មាន assist មួយ និងនាទីតិចជាង។ ស្រោមដៃមាសបានទៅលើអ្នកចាំទី Jordan Pickford របស់ក្រុមជម្រើសជាតិអង់គ្លេសដែលមាន​ clean sheet ...
  • 2741
    0

    ជ័យជម្នះ១ទល់នឹង០លើប្រេស៊ីលក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa America 2021 មានន័យថា Lionel Messi បញ្ចប់ការរង់ចាំលើកពានព្រឹត្តិការណ៍ធំក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។ ក្រុមពពកបានលើកពាន Copa America 2021 នាកីឡដ្ឋាន​ Maracana របស់ប្រេស៊ីល។ Angel Di Maria ជាអ្នករកបានគ្រាប់ជ័យជម្នះក្នុងនាទី២២៕
  • 3699
    0

    ខ្សែបម្រើ Phil Foden ទំនងខកខានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Euro 2020 ដោយសារបញ្ហារបួស។ លោក Gareth Southgate បញ្ជាក់ថា “៖ Foden នៅតែមានឱកាសលេង។ ក្រុមការងារពេទ្យនឹងផ្ដល់ព័ត៌មានដើម្បីសម្រេចចិត្តចុងក្រោយ។ ​របួសនេះមិនសូវជាខ្លាំងប៉ុន្មានទេ វាគ្រាន់តែអាចធ្វើឲ្យ Foden អវត្តមានវគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះ។” Foden មិនបានចូលរួមការហ្វឹកហាត់ចុងក្រោយទេមុនវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមរហស្សនាមតោខៀវមិនមានកីឡាករណារបួសទៀតទេ។ ក្នុងចំណោមកីឡាករ២៦នាក់ក៏បានតេស្ដកូវីដ១៩ទាំងអស់គ្នា ហើយលទ្ធផល គឺអវិជ្ជមាន។ ...