• 2158
    0

    Bayern Munich បានចេញការកំណត់ថ្មីមួយសម្រាប់​ទំហំប្រាក់ឈ្នួលរបស់កីឡាករដោយមិនមាននរណាម្នាក់ទទួល​បាន​ច្រើនជាង២០លានអឺរ៉ូក្នុងមួយឆ្នាំទេ។ អ្វីដែលពួកគេបានធ្វើនោះគឺបែងចែកកីឡាករជា៤ក្រុម។ ក្រុមទី១ គឺសម្រាប់អ្នកទទួល​បានប្រាក់ឈ្នួលពីចន្លោះ១៥លានដល់២០លានអឺរ៉ូក្នុងមួយឆ្នាំ ដែលមាន  Lewandowski, Manuel Neuer, Thomas Muller និង Leroy Sane ជាដើម។ Joshua Kimmich, Leon Goretzka និង Kingsley Coman ក៏នឹងឈានដល់កម្រិតខាងលើដែរ ប្រសិនបើពួកគេបន្តកុងត្រាថ្មី។ ក្រុមទី២មានកម្រិតប្រាក់ខែពីចន្លោះ១០លានទៅ១៥លានអឺរ៉ូក្នុងមួយឆ្នាំ ...
  • 1266
    0

    ខ្សែការពារ David Alaba ត្រូវបានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាករថ្មីរបស់ Real Madrid។ កីឡាករដែលចប់កិច្ចសន្យានៅ Bayern Munich បានចូលរួមជាមួយ Real Madrid ដោយឥតតម្លៃខ្លួនលើកិច្ចសន្យា៥ឆ្នាំ។ គេទទួល​បានអាវលេខ៤ដែលបន្សល់ទុកដោយ Sergio Ramos បន្ទាប់ពីអតីតប្រធានក្រុមរូបផ្លាស់ទៅ Paris Saint Germain៕  
  • 1344
    0

    វីរបុរស Real Madrid លោក Luis Figo និយាយថា បញ្ហារវាងលោក និងប្រធានក្លិប Florentino Perez ត្រូវបានដោះស្រាយរួចរាល់ហើយ។ កន្លងមកធ្លាប់មានការបែកធ្លាយសម្លេងលោក Perez រិះគន់ Figo ថា ដូចមនុស្សបាតផ្សារ ហើយថា ទាំង Figo និង Raul ស៊ីដាច់អស់ហើយក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ពោលជាកីឡាករមានឥទ្ធិពលខ្លាំងពេក។ ថ្លែងទៅកាន់សារព័ត៌មាន ...
  • 3484
    0

    ឧបត្តិហេតុដ៏ធ្ងន់ធ្ងរមួយបានកើតឡើងក្រោយបញ្ចប់ការប្រកួតជើងទី២នៃវគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ក្នុងពានរង្វាន់ Copa Liberadores ឬពានជើងឯកក្លិបអាមេរិកខាងត្បូង។ ក្រោយចាញ់ Atletico Mineiro ៣ទល់នឹង១ ក្នុងការទាត់កាត់សេចក្ដី ក្រុមកីឡាករមួយចំនួនរបស់ Boca Juniors បាននាំគ្នាបញ្ចេញកំហឹង ដោយបានបំផ្លាញវត្ថុមួយចំនួននៅតាមផ្លូវដើរ​ឆ្ពោះទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយថែមទាំងព្យាយាមទៅវាយកីឡាករ​ភាគីម្ខាងទៀត។ កីឡាករ៣រូបរបស់​ Boca Juniors បានទាត់ប៉េណាល់ទីមិនចូល គឺ Sebastian Villa, ...
  • 1845
    0

    (BC-99) ក្រុម Manchester City នឹង​ត្រូវ​ប្រកួត​បើក​រដូវ​កាល​ថ្មី Premier League 2021-2022 ដោយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​មាន់​ខ្នាយ​មាស Tottenham Hot Spur នៅ​សប្តាហ៍​ដំបូង​ដោយ​សង្ឃឹមថា Phil Foden នឹងអាច​ចូល​រួម​ការ​ប្រកួតនេះ​ទាន់​ពេល​វេលា។​ កីឡាករជម្រើស​ជាតិ អង់គ្លេស វ័យ ២១ ឆ្នាំរូបនេះនៅតែពាក់ប្រដាប់​ការពារប្រអប់ជើងខាងស្តាំនៅ​ឡើយ​បន្ទាប់ពីរូប​គេ​បានរងរបួសនៅ​មុនពេលដែលក្រុម​ តោកំណាច​អង់គ្លេស ឈាន​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រយូរ៉ូ​ ២០២០ ។ Foden ...
  • 6364
    0

    ទោះបីជា ណាហ្គាវើសដ៏​ ឈ្នះ២ទល់១លើ អង្គរថាយហ្គឺ ក៏ពិតមែន! ប៉ុន្តែបានធ្វើឲ្យលោក Akihiro Kato ដែលជាប្រធានក្លិប អង្គរថាយហ្គឺ មានការអន់ចិត្ត (កីឡាករ តែតបាល់ចូលទី តែអាជ្ញាកណ្តាលើកទង់ Off Side) ព្រមទាំងបានបញ្ចេញអារម្មណ៍របស់លោកនៅលើទំព័រហ្វេកប៊ុកផ្លូវការរបស់លោកថាៈ “រហូតមកដល់ពេលនេះខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះនៅឯណា? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ?ព្រោះយើងជាក្លឹបជប៉ុន?”។ ជាមួយនិងប្រតិកម្មរបស់លោក Akihiro Kato។ ឯកឧត្តម ...
  • 2242
    0

    គ្រូបង្វឹក FC Barcelona លោក Ronald Koeman បាននិយាយថា​ គ្មានកីឡាករណាសាកសមក្នុងការឈ្នះពានរង្វាន់​ Ballon d’Or នៅឆ្នាំនេះជាងខ្សែប្រយុទ្ធ Lionel Messi ឡើយ។ ការនិយាយបែបនេះរបស់បុរសជនជាតិហូឡង់គឺនៅក្រោយពេលដែលម្ចាស់ពានរង្វាន់បាល់មាន៦សម័យទើបតែឈ្នះពានរង្វាន់ Copa America ជាលើកដំបូងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។ Ronaldo Koeman បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា៖​ “តាមការគិតរបស់ខ្ញុំ Lionel Messi គឺជាបេក្ខភាពដ៏សាកសមបំផុតក្នុងការឈ្នះពានរង្វាន់នេះនៅក្នុងឆ្នាំនេះ​ ព្រោះគេមានរដូវកាលដ៏អស្ចារ្យជាមួយនឹងក្លឹបរួមជាមួយនឹងក្រុមជម្រើសជាតិផងដែរ។ ...
  • 6152
    0

    ខ្សែការពារ Raphael Varane ត្រូវគេរាយការណ៍មកថាបានព្រមព្រៀងចុះកុងត្រាផ្ទាល់ខ្លួនជាមួយ Manchester United​ ហើយ​ ខណៈនៅសល់តែការព្រមព្រៀងរវាងក្រុមបិសាចក្រហម និង Real Madrid តែប៉ុណ្ណោះ។ កីឡាករសញ្ជាតិបារាំងបានស្នើរសុំចាកចេញពីទឹកដីអេស្ប៉ាញក្រោយឈ្នះពានរង្វាន់គ្រប់កម្មវិធីទាំងអស់ដើម្បីស្វែងរកបទពិសោធន៍ថ្មីនៅក្នុងអាជីព​ ជាពិសេសគឺការផ្លាស់មកកាន់ទឹកដីអង់គ្លេសតែម្តង។ យ៉ាងណាក្តីតម្លៃនៃការផ្ទេររបស់សមាជិកក្រុមមាន់គកបារាំងខាងលើនេះត្រូវបានបន្ថែមមកថានឹងមានតម្លៃចន្លោះពី៤០ទៅ៥០លានផោន​ ហើយថ្លៃនឿយហត់របស់នៅទឹកដី Old Trafford គឺប្រមាណ២០ម៉ឺនផោនក្នុងសប្តាហ៍ផងដែរ។ គួរឱ្យដឹងថា​ Raphael Varane បានផ្លាស់ពី Lens មកកាន់កីឡដ្ឋាន Santiago Bernabeu ...
  • 17016
    0

    ខ្សែការពារ Hashmin Musah បានទាត់បញ្ចូលទីក្រុមខ្លួនឯង គឺ Inter Allies FC ចំនួន២ដងក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលហ្គាណា កាលថ្ងៃទី១៧ ខែកក្កដា។ ក្នុងនាទី៧៨នៃការប្រកួតរវាង Inter Allies FC និង Ashanti Gold នាពេលនោះក្រុម Ashanti បាននាំមុខ 0ទល់នឹង៥មុន។ Hashim Musah របស់ Inter ...
  • 6176
    0

    កីឡាករបាល់ទាត់មួយរូបនៅក្លិប Everton ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីស៊ើបអង្កេតពាក់ព័ន្ធករណីបៀតបៀនផ្លូវភេទកុមារ។ សារព័ត៌មាន Daily Mail បង្ហើបអត្តសញ្ញាណខ្លះៗថា កីឡាកររូបនោះជាអ្នករៀបការរួចទៅហើយ និងមានវ័យ៣១ឆ្នាំ តែពុំទាន់មានការបង្ហាញផ្លូវការនៅឡើយ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេតលើរឿងនេះ។ បើតាមសារព័ត៌មាន AP គឺ Everton បាន​ព្យួរកីឡាករក្រុមធំរូបនេះ និងកំពុងសហការជាមួយសមត្ថកិច្ចដើម្បីស៊ើបអង្កេតជាបន្ត តែមិនទាន់ប្រកាសព័ត៌មានអ្វីស៊ីជម្រៅដែរ។ ប្រភពមួយចំនួនសង្ស័យថា កីឡាករដែលត្រូវបានឃាត់ខ្លួននេះ គឺជាខ្សែបម្រើ Gylfi Sigurdsson។ សារព័ត៌មាន the Sun ...