បាល់ទាត់
-
Sterling ព្រមានចេញពី Man City បើមិនបានចូលលេងច្រើន
Raheem Sterling និយាយថា គេនឹងបើកចំហរចំពោះការចាកចេញទៅលេងនៅក្រៅប្រទេស ប្រសិនបើមិនទទួលបានឱកាសចូលលេងច្រើននៅ Manchester City។ កិច្ចសន្យារបស់ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះនៅ Man City នឹងអស់សុពលភាពក្នុងឆ្នាំ២០២៣ ហើយគេបង្ហើបថា វាជាក្ដីស្រមៃតាំងពីក្មេងក្នុងការចេញទៅលេងនៅក្រៅប្រទេស។ “ប្រសិនបើមានឱកាសទៅនៅក្រៅប្រទេស ខ្ញុំនឹងទទួលយក។” នេះជាការបញ្ជាក់របស់ Sterling។ “ពេលនេះ បាល់ទាត់ពិតជាសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំតែងតែគិតពីការចេញទៅប្រកបអាជីពនៅក្រៅប្រទេស ហើយខ្ញុំនឹងរង់ចាំវា។” Sterling បន្ថែម។ Sterling ជាប់ជម្រើសដំបូងតែម្ដងគត់តាំងពីបើករដូវកាលថ្មីនៃក្របខណ្ឌ Premier ... -
១គ្រាប់របស់កីឡាករ Lautaro Martinez បានធានាកៅអីឲ្យក្រុមជម្រើសជាតិអាហង្ស់ទីនបានទៅលេងព្រឹត្តិការណ៌ World Cup 2022
១គ្រាប់របស់កីឡាករ Lautaro Martinez បានធានាកៅអីឲ្យក្រុមជម្រើសជាតិអាហង្ស់ទីនបានទៅលេងព្រឹត្តិការណ៌ World Cup 2022 ដែលរៀបចំធ្វើជាម្ចាស់ផ្ទះដោយ Qatar ប៉ុន្តែនៅមិនទាន់១០០ភាគរយនៅឡើយទេ ខណៈដែលការប្រកួតនៅសល់៧ប្រកួតទៀត។ សូមបញ្ជាក់ថាជ័យជម្នះរបស់ អាហង្សង់ទីន ១ទល់០ លើ ប៉េរ៉ូ បានធ្វើឲ្យក្រុមមួយនេះមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងចំណោមការប្រកួត២៥លើកកន្លងទៅ។ បច្ចុប្បន្ននេះ អាហ្សង់ទីន ឈរលេខរៀងទី២មានដោយ១១ប្រកួតកន្លងទៅមាន២៥ពិន្ទុ ខណៈដែល ប្រេស៊ីល ឈរលេខរៀងទី១ ដោយ១១ប្រកួតកន្លងទៅមាន៣១ពិន្ទុ៕ -
កីឡាការិនីបាល់ទាត់អាហ្វហ្គានីស្ថានខ្ទង់១០០នាក់ភៀសខ្លួនទៅកាតារ
សារព័ត៌មាន BBC រាយការណ៍ថា កីឡាការិនីបាល់ទាត់អាហ្វហ្គានីស្ថានខ្ទង់១០០នាក់បាននាំគ្នាភៀសខ្លួនទៅកាន់ក្រុងដូហា ប្រទេសកាតារ កាលថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា។ ប្រភពដដែលបញ្ជាក់ថា រដ្ឋាភិបាលកាតារបាននិងកំពុងធ្វើការជាមួយ FIFA ដើម្បីជួយសង្គ្រោះកីឡាការិនីទាំងនោះ។ គេដឹងថា ក្នុងចំណោមអ្នកភៀសខ្លួនទាំងនោះមានអ្នកជាប់ជម្រើសជាតិដល់ទៅ២០នាក់ទៀតផង។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានព្យាយាមជម្លៀសអ្នកលេងបាល់ទាត់ និងគ្រួសាររបស់គេចេញពីអាហ្វហ្គានីស្ថានដែលបានធ្លាក់ទៅក្នុងការគ្រប់គ្រងពីក្រុមតាលីបង់ កាលខែសីហា កន្លងទៅ។ ក្រោយការចូលមកគ្រប់គ្រងពីក្រុមផ្ដាច់ការខាងលើ ក្រុមកីឡាការិនីជម្រើសជាតិត្រូវបានព្រមានដោយអតីតប្រធានក្រុម Khalida Popbal ឲ្យលុបរូបភាពលេងបាល់លើបណ្ដាញសង្គម និងដុតឯកសណ្ឋានចេញដើម្បីការពារខ្លួនពីការធ្វើទុកបុកម្នេញដោយរបបថ្មី។ ... -
ខ្សែបម្រើរបស់ Roma Veretout ៖ លោក Mourinho បានធ្វើឱ្យយើងផ្លាស់ប្តូរផ្នត់គំនិត
(BC-99) ខ្សែបម្រើ Jordan Veretout របស់ក្រុម Roma និយាយនៅមុនជំនួបជាមួយ Juventus នៅចុងសប្តាហ៍នេះថាគ្រូបង្វឹកលោក Jose Mourinho កំពុងធ្វើឱ្យពួកគេផ្លាស់ប្តូរ “ ចិត្តគំនិត” ។ ការយកឈ្នះ Juventus នឹងក្លាយជាលទ្ធផលដ៏សំខាន់មួយសម្រាប់ក្រុម Roma ដែលដឹកនាំដោយបុរសបានវោហារ Jose Mourinho ដើម្បីប្រជែងក្រុម Inter និង AC ... -
Man UTD អត់មានកីឡាករមួយចំនួនមុនប្រកួត Premier League វិញសប្ដាហ៍នេះ
ក្រុមធំ Manchester United បានចាប់ផ្ដើមការហ្វឹកហាត់សាជាថ្មីវិញហើយនៅថ្ងៃពុធ ទី១៣ ខែតុលា ត្រៀមការប្រកួត Premier League សប្ដាហ៍ទី៨ តទល់ Leicester City នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា។ ខណៈ Cristiano Ronaldo មិនទាន់ត្រលប់មកវិញ Paul Pogba និង Jesse Lingard បានចូលរួមការហ្វឹកហាត់វិញហើយ ... -
អតីតអ្នកជំនាញទីផ្សារនៅ Barcelona មកជួយក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Football League Company) ដើម្បីជំរុញបន្ថែមនូវវឌ្ឍនភាព និងភាពអាជីពនៃលីគកំពូលកម្ពុជា ឈានទៅមុខមួយកម្រិតទៀត។ ក្នុងការឈានទៅបង្កើតអង្គភាពគ្រប់គ្រងក្របខណ្ឌបាល់ទាត់អាជីពកម្ពុជានេះ សហព័ន្ធបានតែងតាំងលោក Satoshi Saito ជានាយកប្រតិបត្តិ។ បុរសជនជាតិជប៉ុនរូបនេះ ធ្លាប់ធ្វើការរយៈពេល៨ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) មានតួនាទីជានាយករងទីផ្សារ, ប្រធានគម្រោងបាល់ទាត់សម្រាប់អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ និងធ្លាប់ទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិជាច្រើនទៀត។ លោកក៏ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិក្លិបបាល់ទាត់ Barcelona ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ និងជាមន្ត្រីទីផ្សារ និងទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមទាំងតួនាទីជានាយកទីផ្សារសហព័ន្ធកីឡាបាល់ទាត់អាស៊ី ... -
ដាណឺម៉ាកមានកៅអីទៅ World Cup ដោយមិនទាន់របូតពិន្ទុ និងគ្រាប់បាល់ក្នុងវគ្គជម្រុះ
ដាណឺម៉ាកបានក្លាយជាក្រុមជម្រើសជាតិមួយទៀតហើយដែលទទួលបានកៅអីទៅជុំចុងក្រោយ FIFA World Cup 2022 នៅប្រទេសកាតារ បន្ទាប់ពីអាល្លឺម៉ង់ និងម្ចាស់ផ្ទះកាតារ។ ឆ្លងកាត់ការប្រកួត៨លើកក្នុងពូល F ដាណឺម៉ាក ឈ្នះទាំង៨ដង រកបាន២៧ និងមិនទាន់របូតគ្រាប់បាល់ទាល់តែសោះ។ ប្រកួតទី៨នៅថ្ងៃអង្គារ ទី១២ ខែតុលា ដាណឺម៉ាក បានយកឈ្នះអូទ្រីស ដោយលទ្ធផល១ទល់នឹង០ លើដីខ្លួនឯងដែលរកគ្រាប់បាល់បញ្ចូលទីដោយ Joakim Maehle ក្នុងនាទី៥៣។ ដាណឺម៉ាកនៅសល់ការប្រកួត២លើកទៀតដែលត្រូវប៉ះកោះហ្វារ៉ូ នៅថ្ងៃទី១២ ខែវិច្ឆិកា ... -
CR7 ក្លាយជាកីឡាករធ្វើបានហ៊ែតទ្រីកច្រើនជាងគេបំផុតលើលោកកម្រិតជម្រើសជាតិ
Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ពេលព័រទុយហ្គាល់ឈ្នះលុចសំបួ ដោយលទ្ធផល៥ទល់នឹង០ ក្នុងការប្រកួតជម្រុះ FIFA World Cup 2022។ ការទាត់បាល់១១ម៉ែត្រដោយជោគជ័យ២គ្រាប់ នាទីទី៨ និងនាទី១៣ និងការតែតបញ្ចូលទីនាទី៨៧ បានក្លាយជាហ៊ែតទ្រីកទី១០របស់ Cristiano Ronaldo ក្នុងកម្រិតជម្រើសជាតិ ដែលពុំទាន់មានកីឡាកររូបណាធ្វើបានឡើយ។ ដោយឡែក ខ្សែប្រយុទ្ធ Ali Mabkhout (អារ៉ាប់រួម) និង Sven Rydell (ស៊ុយអែត) ... -
បើ Barcelona មិនត្រូវការកីឡាករម្នាក់នេះមែន Liverpool នឹងចូលចែរចូវភ្លាម!
(BC-99) ហង្សក្រហមចង់ពង្រឹងខ្សែប្រយុទ្ធជួរមុខរបស់ខ្លួនដើម្បីប្រជែងយកពានរង្វាន់ជើងឯកក្របខ័ណ្ឌ Premier League របស់ពួកគេហើយវាត្រូវបានគេនិយាយថាលោក Jurgen Klopp នៅតែដក់ចិត្តលើកីឡាករ Barcelona Dembele ដែលធ្លាប់រួមការងារជាមួយគ្នានៅ Borussia Dortmund ។ ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងរកការដោះដូរកីឡាករដោយឥតគិតថ្លៃខណៈដែលកីឡាករបារាំងខាងលើទំនងជាបញ្ចប់កិច្ចសន្យាជាមួយ Barcelona នៅដំណាច់ឆ្នាំនេះ។ ក្រុមអ្នកមានបុណ្យបានចុះហត្ថលេខាយករូបគេកាលពីឆ្នាំ ២០១៧ យកមកជំនួស Neymar ដែលបានចាកចេញទៅកាន់ Paris Saint-Germain ... -
តើក្រុមគោព្រៃកម្ពុជាអាចបន្តយកឈ្នះកោះហ្គាំហើយឆ្លងផុតវគ្គ Playoff នេះ ទៅជុំបន្តដែរឬទេ?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមបាល់ទាត់កោះហ្គាំ នាវេលាម៉ោង១១:០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) នៅទឹកដីប្រទេសបារ៉ែនក្នុងការប្រកួត AFC Asian Cup China 2023 Qualifiers Playoff ជើងទី២។ សម្រាប់ការប្រកួតជើងទី១ ក្រុមរហស្សនាមគោព្រៃបានយកឈ្នះដោយលទ្ធផល១ទល់នឹង០ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា។ យ៉ាងណាក្តីក្រោយបញ្ចប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៍ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានឡើយចំពោះទម្រង់លេងរបស់ក្រុម ប៉ុន្តែរំពឹងថានឹងធ្វើបានល្អវិញនៅជើងទី២នេះ។ គួរឱ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងអាចមានឱកាសច្រើនក្នុងការឡើងទៅជុំបន្តទៀត ក្រោយពីបានយកឈ្នះក្រុមបាល់ទាត់កោះហ្គាំនៅជើងទី១រួចម្តងមកហើយ។ ...