បាល់ទាត់
-
Laurent Koscielny ចង់ចាកចេញពី Arsenal ដោយសារតែរអៀសខ្លួន?
Laurent Koscielny បានបង្ហើបឲ្យដឹងនៅថ្ងៃនេះថា គាត់ចង់ចាកចេញពីក្លឹប Arsenal នៅរដូវកាលនេះ ដោយសារតែបញ្ហារបួសធ្ងន់ ហើយមិនអាចចូលលេង រហូតដល់ឆ្នាំក្រោយ។ ការពិតទៅ Koscielny នៅមានកុងត្រាជាមួយក្លឹបកាំភ្លើងធំ Arsenal រហូតដល់ ២រដូវកាលទៀត ប៉ុន្តែគាត់បានបង្ហើបឲ្យដឹងថា ប្រហែលជាពេលនេះ ជារដូវកាលចុងក្រោយហើយ។ Koscienlny និយាយថា៖ «ខ្ញុំមានកុងត្រាជាមួយ Arsenal ដល់ខែមិថុនា ឆ្នាំ ២០២២។ ប៉ុន្តែក្រោយមក? ... -
ក្រុមបាល់ទាត់ Everton បានសម្រេចជោគជ័យនូវការទិញយក Lucas Digne ពីក្រុម Barcelona
កីឡាករបារាំង Lucas Digne ដែលបានក្លាយជាសមាជិករបស់ក្រុមអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០១៦និងជួយអោយក្រុមនេះបានឈ្នះពានរង្វាន់ La Liga មួយដែរនុះ នាពេលនេះគេបានក្លាយទៅជាកីឡាករថ្មីរបស់ក្រុមបាល់ទាត់ស្ករគ្រាប់ Everton វិញហើយ។ ថ្លែងទៅកាន់អ្នកយកព័ត៌មានកីឡាករវ័យ២៥ឆ្នាំរូបនេះបាននិយាយអោយដឹងថា Everton គឺជាក្រុមបាល់ទាត់អាជីពមួយដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។ ការជួយអោយក្រុមមួយនេះឈ្នះការប្រកួតនៅក្នុងកម្មវិធីផ្សេងៗវាគឺជាកិត្តិយសដ៏ធំរបស់គេ។ មិនសូវជាទទួលបានជោគជ័យអ្វីជាដំកំភួនឡើយនៅពេលដែល Dinge បានចំណាយពេលនៅលើទឹកដីកាតាលូញ៉ាជាមួយនិងក្រុមអ្នកមានបុណ្យ Barcelona ហើយរូបគេក៏ត្រូវបានខ្ចីដោយក្រុម Roma អស់រយៈពេលមួយរដូវកាលផងដែរ។ កត្តានេះហើយដែលធ្វើអោយគេមិនបានជាប់ជាកីឡាករជម្រើសជាតិបារាំងក្នុងយុទ្ធនាការណ៍ប្រកួតបាល់ទាត់ពិភពលោក២០១៨នាពេលកន្លងមក។ តម្លៃ១៨លានផោនត្រូវបានលាតត្រដាងថាជាតួរលេខនៃការដោះដូរគ្នារវាងក្រុមបាល់ទាត់ Barcelona ... -
Son Heung-min សុំទោសអ្នកគាំទ្រ Spurs ព្រោះត្រូវចាកចេញទៅធ្វើរឿងមួយឲ្យកូរ៉េខាងត្បូង
ដោយសារត្រូវទៅបំពេញបេសកកម្មជាមួយកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ Asian Games នៅឥណ្ឌូនេស៊ី កីឡាករវ័យ ២៦ឆ្នាំ Son Heung-min បានសុំទោសអ្នកគាំទ្រក្រុម Tottenham Hotspurs។ សុំទោស ព្រោះថាគេប្រហែលជាអាចបាត់មុខពីការប្រកួត ប្រហែលជាអាច ២ ឬ ៣ដង ក្នុងពេលបើករដូវកាល English Premier League រដូវកាល 2018-2019 ។ សម្រាប់ ... -
Man UTD ពិន័យខ្សែប្រយុទ្ធ Anthony Martial ២៣ម៉ឺនដុល្លារក្រោយអវត្តមានដោយមិនមានច្បាប់
ក្រុមបិសាចក្រហម Manchester United បានពិន័យខ្សែប្រយុទ្ធ Anthony Martial ក្រោយពីអវត្តមានដោយមិនមានច្បាប់សម្រាប់ការប្រកួតមិត្តភាពកំដៅសាច់ដុំនៅសហរដ្ឋអាមេរិក។ កីឡាករបារាំងបានសុំចាកចេញពីទឹកដីសហរដ្ឋអាមេរិកទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីទៅមើលមិត្តស្រីរបស់ខ្លួនសម្រាលកូន។ យ៉ាងណាក្ដីជាង១សប្ដាហ៍មកហើយ អតីតសមាជិក AS Monaco មិនបានបង្ហាញវត្តមានវិញឡើយជាមួយក្រុមលោក Jose Mourinho។ ដោយឡែកអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ក៏បានធ្វើការរិះគន់កូនក្រុមរបស់ខ្លួន Anthony Martial ថា៖ “កូនរបស់គេបានសម្រាលហើយដោយមានសុខភាពល្អ អរគុណព្រះជាម្ចាស់។ គេគួរតែត្រលប់មកជួយក្រុមវិញ ប៉ុន្តែគេមិនបានត្រលប់មកវិញឡើយ។” យោងតាមសារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា កីឡាករវ័យ២២ឆ្នាំនឹងត្រូវបង់ទឹកប្រាក់ចំនួន ... -
ខ្សែប្រយុទ្ធ Cristiano Ronaldo ចាប់ផ្តើមហ្វឹកហាត់លើកដំបូងជាមួយ Juventus (បណ្តុំរូបភាព)
ក្រោយពីបញ្ចប់វិស្សមកាលនិងការងារផ្ទាល់ខ្លួនជាមួយនឹងក្រុមគ្រួសារ ខ្សែប្រយុទ្ធ Crisitano Ronaldo បានធ្វើដំណើរមកដល់ទីក្រុង Turin វិញកាលពីថ្ងៃអាទិត្យដើម្បីធ្វើការហ្វឹកហាត់ជាមួយក្រុមសេះបង្កង់ Juventus ត្រៀមសម្រាប់បើករដូវកាលថ្មី Italia Serie A។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានជួបជាមួយមិត្តរួមក្រុមថ្មីៗដូចជា Paulo Dybala, Juan Cuadrado និង Gonzalo Higuain ផងដែរ ក្រោយពេលដែលពួកគេទើបបញ្ចប់វិសម្សកាលរបស់ខ្លួនដូចៗគ្នា។ រីឯក្រុមលោក Massimiliano Allegri កំពុងស្ថិតនៅសហរដ្ឋអាមេរិកធ្វើការប្រកួតមិត្តភាពកំដៅសាច់ដុំចំនួន២ប្រកួតទៀតដោយត្រូវជួបជាមួយ ... -
U16 កម្ពុជា វាយបកស៊ី U16 ហ្វីលីពីន ៥-១ នៅពាន AFF U16 Championship 2018 ម្សិលមិញ
កាលពីម្សិលមិញ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ បានបំបាក់ក្រុមជម្រើសជាតិហ្វីលីពីនដោយលទ្ធផល ៥-១ ក្នុងការប្រកួតលើកទី២វគ្គសន្សំពិន្ទុពូល A នៃពានរង្វាន់យុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ AFF U16 Championship 2018 នាប្រទេសឥណ្ឌូនេស៊ី។ ៥គ្រាប់របស់ក្រុមយុវជនគោព្រៃរកបានដោយកីឡាករ លីន ដារាដេវីឌ, មិត្ត សាម៉ែល, គី រីណា (២គ្រាប់) និង ប៊ុនធឿន ប៊ុនណារុង ខណៈ១គ្រាប់របស់ហ្វីលីពីនរកបានដោយកីឡាករ Renard Ropert Lopez Yu។ ... -
ក្រោយរបួសកជើងនៅសហរដ្ឋអាមេរិក Mahrez ទំនងជាទាន់ពេល Man City ប៉ះ Chelsea នៅថ្ងៃអាទិត្យនេះ
ក្រោយពីរងរបួសកជើងអំឡុងការប្រកួតពានមិត្តភាព ICC 2018 ទល់នឹង Bayern Munich នៅសហរដ្ឋអាមេរិក ខ្សែបម្រើស្លាប Riyad Mahrez របស់ Manchester City អាចជាពេញលេញទាន់ការប្រកួតពានរង្វាន់បើករដូវកាល Community Shield ទល់នឹង Chelsea នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ Mahrez បានពាក់ប្រដាប់ការពារនឹងកាន់ឈើច្រត់ពេលត្រលប់មកដល់ទឹកដីអង់គ្លេសវិញ ប៉ុន្តែក្រុមរហស្សនាមមេឃខៀវបានប្រកាសថា រូបគេអាចត្រលប់មកហ្វឹកហាត់វិញបាននៅក្នុងសប្ដាហ៍នេះ ដ្បិតស្គែនបានបង្ហាញថាមិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ដោយឡែកខ្សែបម្រើចំណូលថ្មីតម្លៃ៦០លានផោន អាចត្រូវបានជ្រើសរើសឱ្យចូលលេងទល់នឹង Chelsea ... -
គ្រូបឹងកេតថាព្រមទទួលកំហុស ប៉ុន្តែសូមឲ្យអ្នកដាក់ពិន័យគោរពតាមបទបព្ជាារហូតផង
កាលពីថ្ងៃទី២៦ខែកក្កដា គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្ដីសម្រេចចុះហត្ថលេខាដោយលោក អេង ពៅទិត្យ ពិន័យលោក សុជាតិ មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់នានាដែលរៀបចំដោយ ស.ប.ក រយៈពេលមួយខែ និងពិន័យជាប្រាក់៥សែនរៀល។ គ្រូបង្វឹកខាងលើបានទទួលយកការចោទប្រកាន់ខាងលើ ដោយលោក ហៅ សុជាតិ បានសរសេរនៅលើបណ្ដាញសង្គមដូច្នេះថា៖ “តាំងពីធ្វើជាគ្រូបាល់ទាត់មកទើបតែជួបការពិន័យដ៏ល្អមួយដែលខ្ញុំមិននឹកស្មានថាដល់ថ្នាក់នឹងសោះ ពីព្រោះការពិន័យមិនដូចការដែលអ្នកប្រព្រឹត្តពីមុនៗសោះ តែខ្ញុំនៅតែព្រមទទួលតែក៏សូមដល់អ្នកដាក់ពិន័យសូមឱ្យគោរពតាមបទបព្ជានឹងរហូតផង កុំពិន័យតាមការនឹកឃើញរបស់អ្នកអី”។ គួររំលឹកថា គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានពិន័យលើ គ្រូបង្វឹក ហៅ សុជាតិ ពីបទប្រើឥរិយាបទមិនសមរម្យដាក់មន្ត្រីការប្រកួត គឺរុញ ... -
ដឹងអត់ Cristiano Ronaldo បង្ហោះរូបលើបណ្តាញសង្គម Instagram ម្ដង រកលុយបានប៉ុន្មាន?
ខ្សែប្រយុទ្ធ Cristiano Ronaldo រកចំណូលបានប្រហែល៧សែន៥ម៉ឺនដុល្លារ ក្នុងការបង្ហោះរូបចំនួន១សន្លឹកនៅលើបណ្ដាញសង្គម Instagram នេះបើយោងតាមក្រុមហ៊ុនវិភាគ Hopper HQ បានចេញផ្សាយ។ បច្ចុប្បន្ននេះសមាជិករបស់ Juventus គឺជាអត្តពលិកទី១ដែលមានអ្នកចុច Follow ក្នុង Instagram ច្រើនជាងគេបង្អស់ពោលគឺមានចំនួនជាង ១៣៦លាននាក់។ ដោយឡែកកាលពីពេលថ្មីៗនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបដែលគេបញ្ជាក់ថាបានផ្ទេរជាផ្លូវការបានក្លាយជារូបមានអ្នក Like ច្រើនជាងគេទី៤ក្នុងប្រវត្តិសាស្រ្តបណ្ដាញសង្គម Instagram ដោយកីឡាករវ័យ៣៣ឆ្នាំពាក់អាវ Juventus ដោយមានអ្នក Like ... -
ក្រោយទិញបាន Ronaldo ក្រុមសេះបង្កង់ Juventus ត្រៀមយក Pogba មកអ៊ីតាលីវិញ
Juventus កំពុងរៀបចំក្នុងការនាំយកខ្សែបម្រើ Paul Pogba ពី Manchester United មកកាន់ទឹកអ៊ីតាលីវិញនៅរដូវក្តៅនេះ ក្រោយពីទើបតែទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo បានពី Real Madrid កាលពីពេលថ្មីៗនេះ។ ក្រុមជើងឯក Serie A បានទាក់ទងជាមួយភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola ដោយពួកគេកំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាឡើងវិញនូវកីឡាករដែលពួកគេបានលក់ទៅឱ្យក្រុមបិសាចក្រហមក្នុងតម្លៃ៨៩លានផោនកាលពី២ឆ្នាំមុន។ ដោយឡែកនៅពេលនេះ កីឡាករវ័យ២៥ឆ្នាំកំពុងតែសម្រាកលំហែកាយនៅទឹកដីសហរដ្ឋអាមេរិកជាមួយមិត្តភ័ក្រ្ត ...