បាល់ទាត់
-
ក្រោយរបួសកជើងនៅសហរដ្ឋអាមេរិក Mahrez ទំនងជាទាន់ពេល Man City ប៉ះ Chelsea នៅថ្ងៃអាទិត្យនេះ
ក្រោយពីរងរបួសកជើងអំឡុងការប្រកួតពានមិត្តភាព ICC 2018 ទល់នឹង Bayern Munich នៅសហរដ្ឋអាមេរិក ខ្សែបម្រើស្លាប Riyad Mahrez របស់ Manchester City អាចជាពេញលេញទាន់ការប្រកួតពានរង្វាន់បើករដូវកាល Community Shield ទល់នឹង Chelsea នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ Mahrez បានពាក់ប្រដាប់ការពារនឹងកាន់ឈើច្រត់ពេលត្រលប់មកដល់ទឹកដីអង់គ្លេសវិញ ប៉ុន្តែក្រុមរហស្សនាមមេឃខៀវបានប្រកាសថា រូបគេអាចត្រលប់មកហ្វឹកហាត់វិញបាននៅក្នុងសប្ដាហ៍នេះ ដ្បិតស្គែនបានបង្ហាញថាមិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ដោយឡែកខ្សែបម្រើចំណូលថ្មីតម្លៃ៦០លានផោន អាចត្រូវបានជ្រើសរើសឱ្យចូលលេងទល់នឹង Chelsea ... -
គ្រូបឹងកេតថាព្រមទទួលកំហុស ប៉ុន្តែសូមឲ្យអ្នកដាក់ពិន័យគោរពតាមបទបព្ជាារហូតផង
កាលពីថ្ងៃទី២៦ខែកក្កដា គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្ដីសម្រេចចុះហត្ថលេខាដោយលោក អេង ពៅទិត្យ ពិន័យលោក សុជាតិ មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់នានាដែលរៀបចំដោយ ស.ប.ក រយៈពេលមួយខែ និងពិន័យជាប្រាក់៥សែនរៀល។ គ្រូបង្វឹកខាងលើបានទទួលយកការចោទប្រកាន់ខាងលើ ដោយលោក ហៅ សុជាតិ បានសរសេរនៅលើបណ្ដាញសង្គមដូច្នេះថា៖ “តាំងពីធ្វើជាគ្រូបាល់ទាត់មកទើបតែជួបការពិន័យដ៏ល្អមួយដែលខ្ញុំមិននឹកស្មានថាដល់ថ្នាក់នឹងសោះ ពីព្រោះការពិន័យមិនដូចការដែលអ្នកប្រព្រឹត្តពីមុនៗសោះ តែខ្ញុំនៅតែព្រមទទួលតែក៏សូមដល់អ្នកដាក់ពិន័យសូមឱ្យគោរពតាមបទបព្ជានឹងរហូតផង កុំពិន័យតាមការនឹកឃើញរបស់អ្នកអី”។ គួររំលឹកថា គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានពិន័យលើ គ្រូបង្វឹក ហៅ សុជាតិ ពីបទប្រើឥរិយាបទមិនសមរម្យដាក់មន្ត្រីការប្រកួត គឺរុញ ... -
ដឹងអត់ Cristiano Ronaldo បង្ហោះរូបលើបណ្តាញសង្គម Instagram ម្ដង រកលុយបានប៉ុន្មាន?
ខ្សែប្រយុទ្ធ Cristiano Ronaldo រកចំណូលបានប្រហែល៧សែន៥ម៉ឺនដុល្លារ ក្នុងការបង្ហោះរូបចំនួន១សន្លឹកនៅលើបណ្ដាញសង្គម Instagram នេះបើយោងតាមក្រុមហ៊ុនវិភាគ Hopper HQ បានចេញផ្សាយ។ បច្ចុប្បន្ននេះសមាជិករបស់ Juventus គឺជាអត្តពលិកទី១ដែលមានអ្នកចុច Follow ក្នុង Instagram ច្រើនជាងគេបង្អស់ពោលគឺមានចំនួនជាង ១៣៦លាននាក់។ ដោយឡែកកាលពីពេលថ្មីៗនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបដែលគេបញ្ជាក់ថាបានផ្ទេរជាផ្លូវការបានក្លាយជារូបមានអ្នក Like ច្រើនជាងគេទី៤ក្នុងប្រវត្តិសាស្រ្តបណ្ដាញសង្គម Instagram ដោយកីឡាករវ័យ៣៣ឆ្នាំពាក់អាវ Juventus ដោយមានអ្នក Like ... -
ក្រោយទិញបាន Ronaldo ក្រុមសេះបង្កង់ Juventus ត្រៀមយក Pogba មកអ៊ីតាលីវិញ
Juventus កំពុងរៀបចំក្នុងការនាំយកខ្សែបម្រើ Paul Pogba ពី Manchester United មកកាន់ទឹកអ៊ីតាលីវិញនៅរដូវក្តៅនេះ ក្រោយពីទើបតែទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo បានពី Real Madrid កាលពីពេលថ្មីៗនេះ។ ក្រុមជើងឯក Serie A បានទាក់ទងជាមួយភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola ដោយពួកគេកំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាឡើងវិញនូវកីឡាករដែលពួកគេបានលក់ទៅឱ្យក្រុមបិសាចក្រហមក្នុងតម្លៃ៨៩លានផោនកាលពី២ឆ្នាំមុន។ ដោយឡែកនៅពេលនេះ កីឡាករវ័យ២៥ឆ្នាំកំពុងតែសម្រាកលំហែកាយនៅទឹកដីសហរដ្ឋអាមេរិកជាមួយមិត្តភ័ក្រ្ត ... -
Cristiano Ronaldo មកដល់ទឹកដីអ៊ីតាលីវិញដើម្បីត្រៀមហ្វឹកហាត់ជាមួយ Juventus បើករដូវកាលថ្មី
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ចប់វិស្សមកាលនិងការងារផ្ទាល់ខ្លួនជាមួយនឹងក្រុមគ្រួសារដោយបានធ្វើដំណើរមកដល់ទីក្រុង Turin វិញ ដើម្បីធ្វើការហ្វឹកហាត់ជាមួយក្រុមសេះបង្កង់ Juventus ត្រៀមសម្រាប់បើករដូវកាលថ្មី Italia Serie A។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងជួបជាមួយមិត្តរួមក្រុមក្នុងពេលឆាប់ៗនេះក្នុងការចាប់ផ្តើមទំព័រថ្មីនៅទឹកដីប្រទេសអ៊ីតាលី ស្របពេលដែលក្រុមលោក Massimiliano Allegri កំពុងស្ថិតនៅសហរដ្ឋអាមេរិកធ្វើការប្រកួតមិត្តភាពកំដៅសាច់ដុំចំនួន២ប្រកួតទៀតដោយត្រូវជួបជាមួយ MLS-All Stars និង Real Madrid។ អតីតសមាជិក Manchester United ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅថ្ងៃបើកឆាកការប្រកួតក្របខ័ណ្ឌ ... -
Zlatan ស៊ុត៣គ្រាប់ឲ្យ LA Galaxy វាយបកឈ្នះ Orlando City ៤-៣ នៅ Major League Soccer (មានវីដេអូ)
ក្រុមបាល់ទាត់ LA Galaxy បានវាយបកយកឈ្នះក្រុមភ្ញៀវ Orlando City ៤-៣ ក្នុងការប្រកួតបាលទាត់ក្របខ័ណ្ឌ Major League Soccer កាលពីព្រឹកមិញ។ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធ Giovani dos Santos និង Zlatan Ibrahimovic ៣គ្រាប់ម្នាក់ឯង ខណៈ៣គ្រាប់របស់ Orlando រកបានដោយ Cristian Higuita, Michael ... -
ពលរដ្ឋខ្មែរដែលគាំទ្រArsenal នាំទង់ជាតិកម្ពុជា ទៅបង្ហាញក្រុមកាំភ្លើងធំ នៅសិង្ហបុរី
អ្នកគាំទ្រក្លឹបកាំភ្លើងធំ Arsenal មួយក្រុមនៅកម្ពុជា បានធ្វើដំណើរតាមយន្តហោះ ទៅកាន់ប្រទេសសិង្ហបុរី តាំងពីថ្ងៃទី ២៥ខែកក្កដា ដើម្បីទស្សនាដោយផ្ទាល់ការប្រកួតរបស់ក្រុមកីឡាករ Arsenal ក្នុងក្របខណ្ឌ International Champions Cup ឆ្នាំ ២០១៨។ អ្នកគាំទ្រ ដែលស្រលាញ់ស្មោះស្ម័គ្រជាមួយក្រុមកាំភ្លើងធំ តាំងពីយូរយារណាស់ និងបើទោះបីជាក្រុមធ្លាក់ ឬឡើង មានប្រវត្តិចូរចត់យ៉ាងណាក៏នៅតែមិនមានចិត្តបែកបែរនោះ បានសម្តែងអារម្មណ៍រំភើបបំផុតពេលបានឃើញកីឡាករ Arsenal ដោយផ្ទាល់ភ្នែក។ លោក ជា ... -
Leroy Sane ថាM.Sarri ជាគ្រោះថ្នាក់ សម្រាប់ Man City ដើម្បីដណ្តើមពានជើងឯក PL
Leroy Saneខ្សែបម្រើ ប្រយុទ្ធស្លាប របស់ក្រុម មេឃា Manchester City បានសម្តែងសុទិដ្ឋិនិយម របស់ខ្លួន ចំពោះប្រព័ន្ធដឹកនាំ របស់លោក Maurizio Sarri គ្រូបង្វឹកថ្មី ក្រុម តោខៀវ Chelsea។ ប៉ុន្តែ ជាមួយគ្នា កីឡាករវ័ ២២ឆ្នាំនេះ ក៏សម្តែងការ បារម្ភ ថា មានតែ Chelsea ... -
ក្រោយផ្ទេរមក Fulham ខ្សែបម្រើ Andre Schurrle ថានឹងតស៊ូដើម្បីប្រជែងកៅអីលេង១១នាក់ដំបូង
ក្រុមចំណូលថ្មីនៃក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Fulham ទើបបានចុះកិច្ចសន្យាខ្ចីជើងខ្សែបម្រើអាល្លឺម៉ង់ Andre Schurrle ចំនួន២រដូវកាលពី Borussia Dortmund។ ក្រោយផ្ទេរមកកាន់កីឡដ្ឋាន Craven Cottage អតីតយុវជន Mainz 05 ខាងលើ និយាយថាគេអាចជាសមាជិកម្នាក់ដែលពិតជាជួយក្រុមបាន។ គេអន្ទះសារចង់ចាប់ផ្ដើមលេងឱ្យ Fulham ណាស់ ហើយគេនឹងតស៊ូដើម្បីប្រជែងកៅអីលេង និងបង្ហាញគុណភាពដែលគេមាន។ គួររំលឹកថា កីឡាករវ័យ២៧ឆ្នាំធ្លាប់ឈ្នះជើងឯក Premier League ម្ដងអំឡុងពេលនៅជាមួយ ... -
ក្រុមសាំបាប្រេស៊ីលបន្តកុងត្រាជាមួយគ្រូបង្វឹក Tite ដល់ព្រឹត្តិការណ៍ FIFA World Cup 2022
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានបន្តកិច្ចសន្យាជាមួយគ្រូបង្វឹក Tite រហូតដល់ឆ្នាំ២០២២ បើទោះបីជាក្រុមរហស្សនាមសាំបាត្រូវបានទម្លាក់ពី FIFA World Cup 2018 ដោយបែលហ្ស៊ិកក្នុងវគ្គ៨ក្រុមចុងក្រោយក្ដី។ គ្រូបង្វឹកវ័យ៥៧ឆ្នាំបានឲ្យដឹងថាតួនាទីជាគ្រូជម្រើសជាតិប្រេស៊ីលថាជាការប្រកួតប្រជែងដ៏ធំមួយដែលលោករីករាយនឹងប្រឈម។ ក្រោយពីយល់ព្រមបន្តកុងត្រា លោក Tite ត្រូវភារកិច្ចដឹកនាំក្រុមប្រកួតក្នុងពានរង្វាន់ Copa America លើទឹកដីកំណើតរបស់ខ្លួននាពេលខាងមុខ៕