• 3442
    0

    ខ្សែបម្រើ Arther Melo បានយល់ព្រមលក្ខណផ្ទាល់ខ្លួនជាមួយ Arsenal ក្នុងការផ្លាស់មកកាន់ទឹកដីអង់គ្លេស បន្ទាប់ពីសមីខ្លួនជាអ្នកស្នើរសុំក្លឹបចាកចេញនៅរដូវរងារនេះ។ ខ្សែបម្រើរូបនេះបានបញ្ជាក់ពីការចាកចេញពីទីក្រុង Turin ក្នុងខែមករានេះ ដោយក្រុម Juventus បានបើកភ្លើងខៀវសម្រាប់ក្លឹបដែលចង់បានរូបគេជា អចិន្រ្ដៃដោយមិនទទួលសំណើរខ្ចីជើងនោះទេ ហើយ Juventus ក៏បានត្រៀមកីឡាករថ្មីមកជំនួសដែរនោះគឺ Frenkie De Jong របស់ FC Barcelona។ យ៉ាងណាមិញក្លឹបដែលបានដាក់សំណើរមុនគេគឺក្រុមកាំភ្លើងធំដើម្បីចុះហត្ថលេខាលើកីឡាករ Arthur ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ...
  • 1863
    0

    ក្នុងដំណើរត្រៀមប្រកួតក្របខណ្ឌទី២ ឬ Cambodian League 2 រដូវកាល២០២២ ខាងមុខ ក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យកំពុងពង្រឹងខ្លួនយ៉ាងខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធ និងសមាសភាពក្រុម។ ជាក់ស្ដែងក្រៅពីនាំចូលកីឡាករសម្បូរបទពិសោធដូចជា ខ្សែការពារ ង៉យ ស្រ៊ីន នោះ ក្រុមមានមូលដ្ឋាននៅផ្លូវវេងស្រេង បានស៊ីញ៉េកុងត្រានាំចូលកីឡាករខ្មែរបារាំង២នាក់ទៀត គឺខ្សែការពារ ប៉ាក់ កែវមុនី និងខ្សែប្រយុទ្ធ សេង សារ៉ាវុទ្ធី។ មុនី​ ដែលមានឪពុកម្ដាយជាជនជាតិខ្មែរតែគេកើតនៅបារាំង បានចំណាយពេល២រដូវកាលនៅភ្នំពេញក្រោន ...
  • 1246
    0

    គ្រាប់បាល់២គ្រាប់ក្នុងវគ្គទី២ពី Hakim Ziyech និង Thiago Silva បាននាំ៣ពិន្ទុដល់ Chelsea ពីការឈ្នះ Tottenham Hotspur ២ទល់នឹង០ និងជាការឈ្នះលើកទី៣ក្នុងរយៈពេល៣សប្ដាហ៍។ ក្រោយស្មើគ្នា០ទល់នឹង០ ក្នុងវគ្គទី១ Hakim Ziyech បានទាត់មួយជើងឆ្វេងចូលមុំ៩០ក្នុងនាទី៤៧។ ៨នាទីក្រោយមក Silva បានតែតបញ្ចូលទីពីការលើកបាល់ free-kick របស់ Mason Mount។ ជ័យជម្នះនេះកើតឡើង​បន្ទាប់ពី ...
  • 1264
    0

    Sergio Ramos បានទាត់បាល់បញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួននៅ Paris Saint Germain ក្នុងជ័យជម្នះ៤ទល់នឹង០នៅ Ligue 1 លើ Reims។ Marco Verratti ទាត់មួយជើងឆ្វេងឲ្យ PSG នាំមុខមុនក្នុងនាទី៤៤។ ដល់នាទី៦២ Sergio Ramos ទាត់បន្ថែមពីការសង្គ្រោះដោយអ្នកចាំទី Reims បញ្ចូលទីឲ្យ PSG នាំមុខ២ទល់នឹង០។ PSG បន្ថែមការនាំមុខមួយគ្រាប់ទៀតពេល ...
  • 1153
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផារដូវកាលទី១ បានរកឃើញជើងឯកហើយ គឺ មហាហង្ស អលស្តារ អេហ្វសុី ដោយយកឈ្នះ 7NG soccer team ១ទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ នៅស្តាតចាស់។ ចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមបាល់ទាត់ហនុមាននៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិដោយយកឈ្នះក្រុម 12Happy ៥ទល់នឹង១។ សម្រាប់ទឹកប្រាកសរុបដែលបានពីការបរិច្ចាគរបស់សប្បុរសជនទាំងអស់ចំនួន ១៧៦០៤.៣០ដុល្លារអាមេរិក។ គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ស្វែងរកមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផានេះ មានក្រុមបាល់ទាត់ចំនួន១០ចូលរួម និងចាប់ផ្តើមនៅថ្ងៃទី៤ ...
  • 2070
    0

    អ្នកគាំទ្រ Everton ម្នាក់ត្រូវបានចាប់ខ្លួនក្រោយយកដបទឹកសុទ្ធគប់កីឡាករ Lucas Digne និង Matty Cash របស់​ Aston Villa អំឡុងការប្រកួតរវាងក្រុមទាំង២ក្នុងក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ទី២២ ខែមករា។ ការគប់នេះកើតឡើងពេល Emiliano Buenda អបអរសាទរគ្រាប់បាល់ជ័យជម្នះ០ទល់នឹង១ លើ Everton។ Matty Cash និយាយថា ...
  • 1433
    0

    សហព័ន្ធកីឡាបាល់ទាត់ប្រ៊ុយណេបានប្រកាសពីការលុបកិច្ចសន្យារបស់គ្រូបង្គោល Rajagobal Krishnasamy ហើយនៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ នេះ។ សហព័ន្ធបាល់ទាត់ប្រ៊ុយណេបានតែងតាំងគ្រូបង្វឹកជនជាតិម៉ាឡេស៊ីខាងលើកាលពីដើមឆ្នាំ២០២១ លើកិច្ចសន្យារហូតដល់ឆ្នាំ២០២៣។ ថ្មីៗនេះ ប្រ៊ុយណេត្រូវបានលុកលុយខ្លាំងដោយជំងឺកូវីដ១៩ ដែលធ្វើឲ្យការប្រកួតថ្នាក់ជាតិ និងការហ្វឹកហាត់ក៏ដូចជាការប្រកួតរបស់ជម្រើសជាតិមិនអាចដំណើរការបាន។ ក្រុមជម្រើសជាតិប្រ៊ុយណេបច្ចុប្បន្នស្ថិតនៅលេខ១៩១ពិភពលោក និងមិនមានអ្វីលេចធ្លោតាំងពីយូរមកហើយ។ លទ្ធផលល្អបំផុតរបស់ពួកគេចុងក្រោយបង្អស់ គឺចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់ AFC Solidarity Cup ឆ្នាំ២០១៦។   ប្រ៊ុយណេក៏បានដកខ្លួនពីវគ្គ play-off ...
  • 2669
    0

    Manchester United បោះបង់ការនាំយកកីឡាករកំពស់ខ្ពស់ Erling Haaland ហើយ បន្ទាប់ពីរបាយការណ៍ចុងក្រោយ របស់ ESPN បញ្ចេញថា Haaland ទំនងជាអាចនឹងទៅកាន់ Real Madrid ។ ក្នុងManchester United ធ្លាប់បានព្យាយាមនាំយក Haaland ចាប់តាំងពីរូបគេនៅក្លឹប FC Salzburg អំឡុងលោក Solskjare ដឹកនាំយ៉ាងណាមិគគិតមកទល់ពេលនេះរូបគេមានតម្លៃផ្ដាច់កុងត្រាដល់ទៅ៧៥លានផោន។ សូមបញ្ចក់ថាការនាំយក ...
  • 1702
    0

    Billy Ketkeophomphone បានយល់ព្រមទៅចូលរួមជាមួយ Sri Phang FA នាពេលឆាប់ៗខាងមុខ។ បើតាមសារព័ត៌មាន Harian Metro កីឡាករដើមកំណើតឡាវកើតនៅបារាំងកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ីតាំងពីដើមសប្ដាហ៍នេះម្ល៉េះ និងបញ្ចប់ការធ្វើចត្តាឡីស័កនៅប៉ុន្មានថ្ងៃទៀតនេះ។ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនឹងលេងក្នុងនាមកីឡាករអាស៊ាន។ Billy មានឪពុកម្ដាយជាជនជាតិឡាវ និងភៀសខ្លួនទៅរស់នៅប្រទេសបារាំងកាលឆ្នាំ១៩៨០។ គេធ្លាប់លេងនៅលីគកំពូលបារាំង និងស្វីសថែមទៀត។ គេបានជាប់ជម្រើសឡាវក្នុងឆ្នាំ២០២១ ដោយចូលរួមការប្រកួត AFF Cup 2020 នៅប្រទេសសិង្ហបុរី តែមិនអាចរកបានគ្រាប់បាល់បញ្ចូលទីទេ៕  
  • 2954
    0

    ប្រាក់ មុន្នីភិរុណ, កែវ សុខសិលា និងសាវែង សំណាង សុទ្ធតែជាអ្នកចាំទីឆ្នើមនៅតាមបណ្ដាក្លិបរៀងៗខ្លួន។ យ៉ាងណា មុនវិវឌ្ឍខ្លួនក្លាយទៅអ្នកចាំទីសំខាន់ក្នុងក្រុម និងរហូតបានជាប់ជម្រើសជាតិផងនោះ តាមពិតទៅ អ្នកទាំង៣សុទ្ធតែចាប់ផ្ដើមការហ្វឹកហាត់បាល់ទាត់ក្នុងតួនាទីផ្សេងប៉ុណ្ណោះ។ តោះយើងទៅអានទាំងអស់គ្នាពីរឿងពិតរបស់អ្នកទាំង៣។ ប្រាក់ មុន្នីភិរុណ, កែវ សុខសិលា និងសាវែង សំណាង ១. ប្រាក់ មុន្នីភិរុណ  ប្រាក់ មុន្នីភិរុណ ជាអ្នកចាំដៃទី១របស់ក្លិបបាល់ទាត់នគរបាលជាតិ និងធ្លាប់ជាប់ជម្រើសជាតិ ...