• 799
    0

    សេះបង្កង់ Juventus ការបង្ហាញទម្រង់លេងដ៏ល្អរបស់របស់ Álvaro Morata ពេលនេះកំពុងតែឋិតនៅកម្រិតកំពូលចាប់តាំងពីខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងផ្លាស់ទៅកាន់ Barça បានបរាជ័យ។ យ៉ាងណាមិញ មកទល់ពេះលនេះ Morata បានធ្វើអោយអ្នកគាំទ្រនឹងគ្រូបង្វឹកសប្បាយចិត្តជាខ្លាំង ដោយគេបាននិយាយថា៖ “ខ្ញុំមិនដឹងថាតើខ្ញុំនឹងនៅ Juventus នៅរដូវកាលក្រោយឬយ៉ាងណាទេ វាមិនអាស្រ័យលើខ្ញុំទេតែខ្ញុំមានមោទនភាពដែលបាននៅទីនេះ” Morata បានប្រាប់ Dazn ។ សូមបញ្ជាក់ថា Juventus ពេលនេះ មានជម្រើសក្នុងការទិញផ្ដាច់កុងត្រា ...
  • 938
    0

    ខ្សែការពារ កុក បូរីស រកបាន១គ្រាប់ក្នុងជ័យជម្នះ៧ទល់នឹង០របស់ Sarawak United លើ Ultimate FC ក្នុងការប្រកួត Malaysia FA Cup នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ កីឡាករកូនខ្មែរកើតនៅបារាំងដែល Sarawak United ខ្ចីពីភ្នំពេញក្រោន បានទាត់បញ្ចូលទីគ្រាប់បើកឆាក​ក្នុងនាទីទី៩ រួមចំណែកជួយក្រុមឡើងទៅជុំទី២។ គួរដឹងដែរថា កុក បូរីស បានយល់ព្រមផ្លាស់ទៅលីគកំពូលម៉ាឡេស៊ី ...
  • 8260
    0

    កីឡាករ Aitsaret Noichaiboon ត្រូវបាន​ក្លិប Bangkok FC នៃលីគទី៣ថៃបញ្ចប់កិច្ចសន្យាភ្លាមៗ បន្ទាប់ពីរូបគេវាយកែងទៅលើគូប្រកួតដែលជាកីឡាករក្លិប North Bangkok University FC ក្នុងការប្រកួតមួយនៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ ការវាយកែងមិនចាញ់អ្នកប្រដាល់នេះ ធ្វើឲ្យកីឡាករ Supasan Ruangsuphanimit បែក និងត្រូវបានដេរដល់ទៅ២៤ថ្នេរឯណោះ។ ថ្នាក់ដឹកនាំក្លិប Bangkok FC ពិតជាខឹងខ្លាំងចំពោះទង្វើរបស់ Aitsaret ហើយក៏សម្រេចលុបកុងត្រាចោលតែម្ដង។ ...
  • 1047
    0

    កំណត់ត្រាមិនដែលចាញ់ មិនដែលស្មើ របស់ក្រុមកីឡាការិនីភ្នំពេញក្រោនពីការប្រកួត១០លើកកន្លងមកក្នុងក្របខណ្ឌ Cambodian Women’s League រដូវកាល២០២១/២០២២ ត្រូវបានបញ្ចប់ដោយក្រុមនារីសៀមរាបអេហ្វស៊ី។ ក្រុមមកពីខេត្តសៀមរាបបានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល២ទល់នឹង៣ ក្នុងការប្រកួតសប្ដាហ៍ទី១១ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ ក្នុងការប្រកួតនេះ ក្រុមនារីភ្នំពេញក្រោនរកបាន​២ទល់នឹង១ ក្នុងវគ្គទី១។ ផ្ទុយទៅវិញ ក្នុងវគ្គទី២ បន្ទាប់ពីមានការប្រទូស្ដរាយរហូតដល់អាជ្ញាកណ្ដាលដកកាតក្រហមដល់កីឡាការិនីសៀមរាបអេហ្វស៊ីម្នាក់ និងភ្នំពេញក្រោន២នាក់ ការប្រកួតក៏ប្រែប្រួល។ សៀមរាបអេហ្វស៊ីឆក់យកបាន២គ្រាប់បន្ថែមទៀត។ សរុបមក ភ្នំពេញក្រោនមានកាតក្រហម៣នាក់ ពោលក្នុងវគ្គទី១ ...
  • 908
    0

    អ្នកគាំទ្រ Chelsea បង្ហាញអារម្មណ៍ពិតពេល Chelsea ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល នឹងបាននិយាយថាពួកគេបារម្ភថាយុគសម័យនៃភាពជោគជ័យរបស់ក្លឹបនឹងត្រូវបញ្ចប់បន្ទាប់ពីមហាសេដ្ឋីរុស្ស៊ី Roman Abramovich ត្រូវបានបង្កកទ្រព្យសម្បត្តិកាលពីសប្តាហ៍មុន។ ពេលនេះ Chelsea ស្ថិតក្នុងស្ថានភាពទន់ខ្សោយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្មលើលោក Abramovich និងអ្នកជំនួញរុស្ស៊ីផ្សេងទៀតដោយថា លោក Abramovich មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន អស់ជាច្រើនទសវត្សរ៍មកហើយ។ ម្ចាស់ជើងឯកអ៊ឺរ៉ុនេះកំពុងដំណើរការក្រោមអាជ្ញាប័ណ្ណពិសេសរបស់រដ្ឋាភិបាលដែលរួមបញ្ចូលច្បាប់តឹងរឹងលើការចំណាយប្រតិបត្តិការហើយ ក្រុមអាចបន្តលេង និងផ្តល់ប្រាក់ឈ្នួលដល់កីឡាករ និងបុគ្គលិក ប៉ុន្តែមិនអាចទិញ ឬលក់កីឡាករ ...
  • 4301
    0

    Andriy Yarmolenko ទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រ West Ham United ក្រោយរូបគេទាត់បញ្ចូលទីមួយគ្រាប់ក្នុងការប្រកួតឈ្នះ Aston Villa ២ទល់នឹង១ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ ការទទួលសម្លេងលើកទឹកចិត្តកាន់តែច្រើននេះ ដោយសារតែគេបានសម្រក់ទឹកភ្នែកអំឡុងអបអរគ្រាប់បាល់បញ្ចូលទី និងជាការស្រក់ទឹកភ្នែកដែលបង្ហាញពីការនឹកគិតដល់ប្រទេសអ៊ុយក្រែនរបស់គេ។   ក្រោយចប់ការប្រកួត Yarmolenko ត្រូវបានគណៈកម្មការរៀបចំផ្ដល់រង្វាន់ជាកីឡាករល្អប្រចាំការប្រកួត៕
  • 1097
    0

    វិសាខា ត្រូវទទួលភ្ញៀវណាហ្គាវើលដ៍ក្នុងការប្រកួត Cambodian Premier League រដូវកាល២០២២ នៅថ្ងៃសៅរ៍ ទី​១២ ខែមីនា នេះ។ អ្វីដែលគួរកត់សម្គាល់ដែរ គឺលោក មាស ចាន់ណា នឹងប៉ះក្រុមចាស់ណាហ្គារបស់ខ្លួនដែលលោកធ្លាប់ចំណាយពេលជាង២០ឆ្នាំក្នុងនាមជាកីឡាករ និងគ្រូបង្គោល។ បច្ចុប្បន្នលោកជាអ្នកចាត់ការក្រុមរបស់វិសាខា (Team Manager)។ គ្រូបង្វឹកមានកំណើតនៅខេត្តកំពង់ស្ពឺបានចូលរួមជាមួយក្រុមតំណាងក្រុមហ៊ុនណាហ្គាវើលដ៍មួយនេះតាំងពីឆ្នាំ១៩៩៧ ក្នុងនាមជាកីឡាករ និងបានឈ្នះជើងឯកលីគកំពូលរដូវកាល២០០៧ និង២០០៩។ លោកបានចូលនិវត្តន៍ក្នុងនាមជាកីឡាករក្នុងឆ្នាំ២០១២ និងបានធ្វើជាជំនួយតាំងពីពេលនោះមក។ អតីតខ្សែបម្រើឆ្នើមជម្រើសជាតិកម្ពុជារូបនេះបានបន្តបាល់ទាត់ក្នុងនាមជាគ្រូជំនួយក្រុមដដែលនេះរហូតដល់ឆ្នាំ២០១៥ក៏បានកាន់ជាគ្រូបង្គោលពេញសិទ្ធិ ...
  • 2225
    0

    Adriano Schmidt បានបញ្ចប់ការរង់ចាំ៥ឆ្នាំក្នុងការជាប់ជម្រើសជាតិវៀតណាម ដែលជាប្រទេស​ខាងឪពុករបស់ខ្លួន។ ខ្សែការពារកណ្ដាលរូបនេះបច្ចុប្បន្នលេងនៅក្លិប Binh Dinh នៃលីគកំពូលវៀតណាម។ គេមានឪពុកជាជនជាតិវៀតណាម និងម្ដាយជាជនជាតិអាល្លឺម៉ង់ ហើយគេកើតនៅប្រទេសខាងម្ដាយ។ កីឡាករវ័យ២៧ឆ្នាំបានចូលហ្វឹកហាត់បាល់ទាត់នៅប្រទេសអាល្លឺម៉ង់់ក្នុងក្រុមថ្នាលចំនួន៣ មុនចូលក្រុមធំ  TSV Schwabmünchen នៃលីគទី៥អាល្លឺម៉ង់ ក្នុងឆ្នាំ២០១៦។ ឆ្នាំ២០១៨ គេបានផ្លាស់មកលីគកំពូលវៀតណាម ដោយចូលរួមជាមួយក្លិប Hai Phong និងក្នុងបំណងជាប់ជម្រើសជាតិរបស់ប្រទេសខាងឪពុក។ Schmidt ដែលមានកម្ពស់១ម៉ែត្រ៨៥ត្រូវបានកោះហៅចូលជម្រើសជាតិវៀតណាមត្រៀមប្រកួតជម្រុះ FIFA ...
  • 2571
    0

    អ្នកចាំទី ហ៊ុល គឹមហ៊ុយ ទម្លាយថា រៀមច្បងសម្បូរបទពិសោធ ស៊ូ យ៉ាទី គឺជានិមិត្តរូបក្នុងដួងចិត្តតាំងពីតូចម្ល៉េះ ហើយថា បានតាមដានច្រើននូវបច្ចេកទេសចាប់បាល់ពីសមាជិកក្លិបណាហ្គាវើលដ៍រូបនេះដើម្បីសម្រួចសមត្ថភាពផ្ទាល់ខ្លួនកាន់តែប្រសើរ។ គឹមហ៊ុយ បង្ហើបថា កាលពីតូចធ្លាប់តែហុចទឹកដល់រៀមច្បងខាងលើ ដូច្នេះគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលមានឱកាសហ្វឹកហាត់ និងបានប្រកួតប្រជែងក្នុងក្រុមជម្រើសជាតិជាមួយអតីតអ្នកចាំទីក្លិបបឹងកេតខាងលើនាពេលកន្លងមក។ គួររំឭកថា ហ៊ុល គឹមហ៊ុយ បានចូលរួមជាមួយបឹងកេតពីសាលាបាល់ទាត់ជាតិបាទីនៅដំណាច់រដូវកាល២០១៨ ពោល៤ខែក្រោយស៊ូ យ៉ាទី ចាកចេញពីក្រុមជើងឯក MCL ៤សម័យមួយនេះទៅក្រុមគូប្រជែងណាហ្គាវើលដ៍។ អ្នកទាំងពីរផ្ដើមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិរួមគ្នាលើកដំបូងកាលខែមិថុនា ឆ្នាំ២០១៧ ...
  • 1502
    0

    “ចំណុចពិសេសរបស់ទ័ព គឺធ្វើការជាក្រុមបានល្អ, ការពារជាក្រុមបានល្អ និង​វាយបកបានលឿន។” នេះជាការលើកឡើងរបស់​លោក គីម ភក្ដី គ្រូបង្គោលបឹងកេត មុនប៉ះគ្នាជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា លើទឹកដីខ្លួន។ លោក គីម ភក្ដី មើលឃើញថា ទ័ពមានកីឡាករក្មេងៗ និងកីឡាករបរទេសល្អ ហើយក៏មានការប្រែប្រួលជាងរដូវកាលមុន។ ដូច្នេះលោកគិតថា ទ័ពគឺជាក្រុមដ៏ខ្លាំងនៅរដូវកាល២០២២នេះ។ ចំពោះចំណុចខ្វះខាតរបស់ទ័ពវិញ លោក គីម ភក្ដី ...