• 589
    0

    លោក Thomas Tuchel ថា លោកនឹងស្នាក់នៅទឹកដី Stamford Bridge រហូតដល់ចប់រដូវកាល បើទោះជាក្លិប Chelsea កំពុងជួបបញ្ហាក៏ដោយ។ បច្ចុប្បន្ន ក្លិប Chelsea កំពុងជួបបញ្ហា ដោយសារតែវិធានការរបស់រដ្ឋាភិបាលអង់គ្លេសលើលោក Roman Abramovich ពោលពួកគេមិនអាចនាំចូលកីឡាករ ឬបន្តកុងត្រាថ្មីលើកីឡាករ ហើយក៏មិនអាចលក់សំបុត្រសម្រាប់ការប្រកួតផងដែរ។ ជុំវិញរឿងនេះលោក Thomas Tuchel បានថ្លែងថា “លោកនឹងនៅជាមួយក្លិបរហូតដល់ចប់រដូវកាល ...
  • 792
    0

    Karim Benzema បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងការប្រកួត La Liga ដែល Real Madrid ឈ្នះ ០ទល់នឹង៣។ គ្រាប់បាល់របស់គេកើតឡើងបន្ទាប់ពីការបើកឆាករបស់ Vinicius Jr។ គិតត្រឹមពេលនេះ Benzema រកបាន៣២គ្រាប់ ពីគ្រប់កម្មវិធី ខណៈពេញមួយរដូវកាល២០១១-២០១២ គេរកបាន៣២គ្រាប់គ្រប់កម្មវិធីដូចគ្នា។ ២៨ប្រកួតនៅ La Liga ក្រុមអធិរាជសមាន៦៦ពិន្ទុ នាំមុខក្រុមលេខ២ Sevilla ១០ពិន្ទុ៕
  • 823
    0

    អ្នកចាត់ការក្រុម Manchester United លោក Ralf Rangnick សង្ឃឹមថា Cristiano Ronaldo អាចបង្កើតទម្រង់លេងល្អឡើងវិញនៅយប់នេះ នៅពេលពួកគេជួបជាមួយ Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League។ Ronaldo បានជាពីរបួសត្រគាកកាលពីចុងសប្ដាហ៍មុនហើយបានស៊ុត Hat-trick ទល់នឹង Tottenham Hotspur ក្នុងក្របខណ្ឌ Premier League ដោយបានបំបែកកំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគឺ ...
  • 869
    0

    លោក ឃឹម បូរី គ្រូបង្វឹកក្រុមធំណាហ្គាវើលដ៍ បង្ហើបថា ខ្សែការពារ នេន សុធារដ្ឋ បានធូរស្បើយពីរបួសសរសៃពួរជង្គង់៨០ភាគរយហើយ និងរង់ចាំជាង១ខែទៀតទើបអាចវិលចូលទីលានបាន។ ខ្សែការពារដែលអាចលេងបានច្រើនតំណែងខាងលើអាចហាត់ពង្រឹងកាយសម្បទាខ្លួនឯងបាន តែត្រូវរង់ចាំ១ខែជាងទៀតទើបអាចហាត់បច្ចេកទេសជាមួយមិត្តរួមក្រុម។ គួររំឮកថា នេន សុធារដ្ឋ បានរងរបួសដាច់សរសៃពួរជង្គង់អំឡុងការប្រកួតលីគកំពូល២០២១ កាលខែសីហា ពេលណាហ្គាប៉ះភ្នំពេញក្រោន។ កាលណោះ សុធារដ្ឋ បានព្យាយាមទៅជែងយកបាល់ពីក្រោយខ្នងប្រាក់ ធីវ៉ា តែភ្លាត់ដួលខ្លួនឯង បណ្ដាលឲ្យដាច់តែម្ដង៕
  • 973
    0

    Old Trafford គីជាកីឡដ្ឋានលំដាប់ទី២ធំជាងគេនៅអង់គ្លេសបន្ទាប់ពី Wembley និងជាកីឡដ្ឋានធំលំដាប់ទី១១នៅអឺរ៉ុប។ កីឡដ្ឋានមួយនេះអាចផ្ទុកទស្សនិកជនចូលទស្សនាបានចំនួន 74140 នាក់។ Old Trafford ត្រូវបានកសាងឡើងនៅឆ្នាំ1909 និងបានសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ១៩១០ គិតមកដល់ពេលនេះវាមានអាយុកាល១១២ឆ្នាំហើយ។ ដោយឡែកថ្មីៗនេះដែល ក្រុមគ្រួសារត្រកូល Glazer ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Manchester United កំពុងពិចារណានៅ៣ចំណុចធំៗដើម្បីកែលម្អទីតាំងមួយនេះឲ្យធំជាងមុន។ ទី១នោះគឺ វ៉ៃចោល ...
  • 3678
    0

    ដំណឹងខ្សឹបខ្សៀវចុងក្រោយបង្អស់មួយថា ក្លិបបាល់ទាត់ដ៏ធំ និងសម្បូរលុយមួយនៅកម្ពុជាបានទាក់ទងគ្រូបង្វឹកម្នាក់ជាជាតិអេស្ប៉ាញ ធ្លាប់ដឹកនាំក្លិប Bagaluru FC ឈ្នះជើងឯកលីគកំពូលឥណ្ឌា កាលពីប៉ុន្មានឆ្នាំ។ ភាគីទាំង២ធ្លាប់ចរចាម្ដងហើយ តែមិនត្រូវគ្នាត្រង់ប្រាក់ខែដែលគ្រូបង្វឹកត្រូវបានគេស្គាល់ថា ឈ្មោះ Carles Cuadrat ទាមទារដល់ទៅ៥ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែភាគីខាងក្លិបមិនអាចរ៉ាប់រងបាន។ យ៉ាងណា បន្ទាប់ពីក្លិបនៅកម្ពុជាមួយនេះចាញ់ ក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League ថ្ងៃសៅរ៍ទៅ ក៏ឮដំណឹងថា បានចរចាគ្នាឡើងវិញ។ ប្រសិនបើលទ្ធផលនៅតែមិនល្អ នោះលោក Carles Cuadrat​ ...
  • 798
    0

    សេះបង្កង់ Juventus ការបង្ហាញទម្រង់លេងដ៏ល្អរបស់របស់ Álvaro Morata ពេលនេះកំពុងតែឋិតនៅកម្រិតកំពូលចាប់តាំងពីខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងផ្លាស់ទៅកាន់ Barça បានបរាជ័យ។ យ៉ាងណាមិញ មកទល់ពេះលនេះ Morata បានធ្វើអោយអ្នកគាំទ្រនឹងគ្រូបង្វឹកសប្បាយចិត្តជាខ្លាំង ដោយគេបាននិយាយថា៖ “ខ្ញុំមិនដឹងថាតើខ្ញុំនឹងនៅ Juventus នៅរដូវកាលក្រោយឬយ៉ាងណាទេ វាមិនអាស្រ័យលើខ្ញុំទេតែខ្ញុំមានមោទនភាពដែលបាននៅទីនេះ” Morata បានប្រាប់ Dazn ។ សូមបញ្ជាក់ថា Juventus ពេលនេះ មានជម្រើសក្នុងការទិញផ្ដាច់កុងត្រា ...
  • 935
    0

    ខ្សែការពារ កុក បូរីស រកបាន១គ្រាប់ក្នុងជ័យជម្នះ៧ទល់នឹង០របស់ Sarawak United លើ Ultimate FC ក្នុងការប្រកួត Malaysia FA Cup នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ កីឡាករកូនខ្មែរកើតនៅបារាំងដែល Sarawak United ខ្ចីពីភ្នំពេញក្រោន បានទាត់បញ្ចូលទីគ្រាប់បើកឆាក​ក្នុងនាទីទី៩ រួមចំណែកជួយក្រុមឡើងទៅជុំទី២។ គួរដឹងដែរថា កុក បូរីស បានយល់ព្រមផ្លាស់ទៅលីគកំពូលម៉ាឡេស៊ី ...
  • 8256
    0

    កីឡាករ Aitsaret Noichaiboon ត្រូវបាន​ក្លិប Bangkok FC នៃលីគទី៣ថៃបញ្ចប់កិច្ចសន្យាភ្លាមៗ បន្ទាប់ពីរូបគេវាយកែងទៅលើគូប្រកួតដែលជាកីឡាករក្លិប North Bangkok University FC ក្នុងការប្រកួតមួយនៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ ការវាយកែងមិនចាញ់អ្នកប្រដាល់នេះ ធ្វើឲ្យកីឡាករ Supasan Ruangsuphanimit បែក និងត្រូវបានដេរដល់ទៅ២៤ថ្នេរឯណោះ។ ថ្នាក់ដឹកនាំក្លិប Bangkok FC ពិតជាខឹងខ្លាំងចំពោះទង្វើរបស់ Aitsaret ហើយក៏សម្រេចលុបកុងត្រាចោលតែម្ដង។ ...
  • 1046
    0

    កំណត់ត្រាមិនដែលចាញ់ មិនដែលស្មើ របស់ក្រុមកីឡាការិនីភ្នំពេញក្រោនពីការប្រកួត១០លើកកន្លងមកក្នុងក្របខណ្ឌ Cambodian Women’s League រដូវកាល២០២១/២០២២ ត្រូវបានបញ្ចប់ដោយក្រុមនារីសៀមរាបអេហ្វស៊ី។ ក្រុមមកពីខេត្តសៀមរាបបានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល២ទល់នឹង៣ ក្នុងការប្រកួតសប្ដាហ៍ទី១១ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។ ក្នុងការប្រកួតនេះ ក្រុមនារីភ្នំពេញក្រោនរកបាន​២ទល់នឹង១ ក្នុងវគ្គទី១។ ផ្ទុយទៅវិញ ក្នុងវគ្គទី២ បន្ទាប់ពីមានការប្រទូស្ដរាយរហូតដល់អាជ្ញាកណ្ដាលដកកាតក្រហមដល់កីឡាការិនីសៀមរាបអេហ្វស៊ីម្នាក់ និងភ្នំពេញក្រោន២នាក់ ការប្រកួតក៏ប្រែប្រួល។ សៀមរាបអេហ្វស៊ីឆក់យកបាន២គ្រាប់បន្ថែមទៀត។ សរុបមក ភ្នំពេញក្រោនមានកាតក្រហម៣នាក់ ពោលក្នុងវគ្គទី១ ...