• 2344
    0

    Robin van Persie ត្រូវបានទាក់ទងឲ្យទៅធ្វើជំនួយការលោក Erik ten Hag នៅ Manchester United រដូវកាលក្រោយ ប៉ុន្តែអតីតខ្សែប្រយុទ្ធបិសាចក្រហមរូបនេះមិនចង់ចេញពី Feyenoord ទេ។ Daily Star រាយការណ៍ថា ខ្សែប្រយុទ្ធធ្លាប់លេងនៅ Arsenal ខាងលើចង់ធ្វើការនៅក្រុមថ្នាលក្លិបហូឡង់ជាង ខណៈកូនប្រុសរបស់គេក៏បានចូលរួមនៅ Feyenoord។ ដូច្នេះគេមិនចង់ទៅក្រុង Manchester វិញទេ។ ថ្មីៗនេះ ...
  • 2604
    0

    លោក Erik ten Hag ត្រូវបានភ្ជាប់ទៅនឹងការងារអ្នកចាត់ការ Manchester United ហើយអតីតកូនក្រុមរបស់លោកម្នាក់កាលនៅ FC Utrecht គឺកីឡាករ Willem Janssen បានចេញមុខលាតត្រដាងពីទម្លាប់របស់គ្រូចាស់ខ្លួន។ Willem ត្រូវបានស្រង់សម្ដីដោយ the Mirror ថា “៖ លោក Ten Hag ជាគ្រូបង្វឹកអាជីពម្នាក់។ គាត់ទាមទារខ្ពស់ណាស់ពីកីឡាករ។ គាត់ចូលចិត្តបង្កើតឆន្ទៈចង់ឈ្នះ។ ...
  • 457
    0

    ក្លិបបាល់ទាត់ Manchester City បានផ្ញើសារសូមអភ័យទោសដល់ Liverpool បន្ទាប់ពីអ្នកគាំទ្រ​ខ្លួនធ្វើសកម្មភាពឌឺដងដល់ក្រុមរហស្សនាមហង្សក្រហមអំឡុងឧទ្ទិសដល់ព្រឹត្តិការណ៍ Billsborough មុនកែបាល់ទាត់ប្រកួត FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី​១៦ ខែមេសា។ សារព័ត៌មាន the Guardian រាយការណ៍ថា ថ្នាក់ដឹកនាំក្លិបក៏បានថ្កោលទោសលើទង្វើមិនសមរម្យដែលបង្កឡើងដោយអ្នកគាំទ្រជ្រុលនិយមមួយចំនួនដែរ។ ពេលកីឡាករ Liverpool កំពុងតែស្មឹងស្មាធ១នាទី ស្រាប់តែមានការស្រែកឌឺដង។ ឃើញបែបនេះអាជ្ញាកណ្ដាលក៏ព្យាយាមបញ្ចប់សកម្មភាពស្មឹងស្មាធឲ្យបានឆាប់។ Manchester City ...
  • 860
    0

    មុនក្លាយជាកីឡាករនៅក្លិបអគ្គិសនីកម្ពុជា ចន្ថា ចន្ទាកា គឺជាអ្នកលេងបាល់ទាត់លើទីលានខ្នាតតូចមួយរូបនៅតាមបណ្ដាក្រុមមិនមែនអាជីពជាច្រើន និងថែមទាំងធ្លាប់ជាសមាជិកក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាចេញទៅប្រកួតជើងឯកអាស៊ីអាគេ្នយ៍ កាលឆ្នាំ២០១៨ទៀតផង។ ផ្ទុយទៅវិញ ក្រោយចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិហ្វូតសាល យុវជនខាងលើបានដកខ្លួនចេញការលេងលើទីលានខ្នាតតូច និងក្នុងសាល ទៅចូលរួមជាមួយក្លិបអគ្គិសនីកម្ពុជាដែលជាការប្ដូរទៅទីលានខ្នាតធំ ១១នាក់វិញម្ដង។ គេថា ការសម្រេចចិត្តបែបនេះ ព្រោះចង់អភិវឌ្ឍខ្លួនឲ្យបានល្អ។ ខ្សែប្រយុទ្ធអគ្គិសនីពន្យល់បែបនេះ “៖បាទបង! ការបោះបង់បាល់តារាងតូច និងហ្វូតសាល ខ្ញុំក៏មានអារម្មណ៍ស្ដាយខ្លាំងដែរបង ប៉ុន្តែខ្ញុំចង់អភិវឌ្ឍខ្លួនឲ្យល្អជាងហ្នឹងទៀត។ ខ្ញុំសម្រេចចិត្តមកចូលរួមអគ្គិសនី។ ខ្ញុំចូលអគ្គិសនីដំបូងអាយុ១៩ឆ្នាំ។ ខ្ញុំគិតថា វាមិនយឺតពេលទេសម្រាប់ខ្ញុំ។ ពេលចូលដំបូងរាងពិបាកដែរបង ...
  • 744
    0

    Nemanja Matic នឹងចាកចេញពី Manchester United នាដំណាច់រដូវកាល២០២១/២០២២នេះ ក្រោយចំណាយពេល៥ឆ្នាំនៅ Old Trafford។ “ក្រោយការគិតគូរយ៉ាងល្អិតល្អន់ ខ្ញុំបានសម្រេចចិត្តថា នេះជារដូវកាលចុងក្រោយរបស់ខ្ញុំនៅ Manchester។ ខ្ញុំបានជម្រាបទៅថ្នាក់ដឹកនាំ, អ្នកចាត់ការ និងមិត្តរួមក្រុមពីការសម្រេចចិត្ត។” នេះជាការថ្លែងរបស់ Matic។ នៅ Old Trafford អតីតខ្សែបម្រើ Chelsea មិនសូវបានលេង១១នាក់ជាប់លាប់ទេ។ គេបានសម្រេចចិត្តដើរចេញ ដោយមិនបានគិតគូរពីការបន្តកុងត្រាឡើយ៕ ...
  • 495
    0

    David Silva ត្រូវបានផ្ដល់កាតក្រហមក្នុងនាទី៩០+៣ ក្នុងការប្រកួតរបស់​ Real Sociedad ដែលស្មើ Real Betis នៅថ្ងៃសុក្រ ទី១៥ ខែមេសា។ ខ្សែបម្រើ Sociedad ទទួលបានកាតលឿងដល់ទៅ២សន្លឹកក្នុងរយៈពេលត្រឹមតែ៣នាទី។ កាតលឿងទី២នេះកើតឡើងពេលអតីតសមាជិក Manchester United ជេរ និងតវាអាជ្ញាកណ្ដាល Isidro Diaz de Mera។ នេះជាលើកទី៤ហើយក្នងចំណោម៨៥៨ប្រកួតរបស់ Silva ...
  • 803
    0

    គណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ីបានប្រកាសថា នឹងមិនបញ្ជូនក្រុមបាល់ទាត់នារី និងហ្វូតសាលនារីរបស់ខ្លួនចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម ឆ្នាំនេះទេ។ ក្នុងលិខិតទៅកាន់គណៈកម្មការស៊ីហ្គេមលើកទី៣១ ឥណ្ឌូនេស៊ីបញ្ជូនតែក្រុមបុរសទេ។ តែយ៉ាងណា គេមិនដឹងពីហេតុផលនៃការមិនបញ្ជូនក្រុមនារីឡើយ។ ដូច្នេះសម្រាប់បាល់ទាត់នារី សល់តែ៧ក្រុមប៉ុណ្ណោះ ដែលក្នុងនោះនៅពូល A មានវៀតណាម, ហ្វីលីពីន និងកម្ពុជា។ ចំណែកពូល B មានថៃ, មីយ៉ាន់ម៉ា, ឡាវ និងសិង្ហបុរី។  ចំណែកហ្វូតសាលវិញមាន​​​​​​​ថៃ, វៀតណាម, ម៉ាឡេស៊ី ...
  • 813
    0

    West Ham United បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ក្រោយឈ្នះ Lyon ០ទល់នឹង៣ ក្នុងជើងទី២ ដែលលទ្ធផលសរុបទាំង២ជើង គឺ១ទល់នឹង៤។ នេះជាលើកដំបូងហើយក្នុងរយៈពេល៤៦ឆ្នាំដែលក្រុមរហស្សនាមញញួរធំបានឡើងដល់វគ្គ៤ក្រុមពានកម្រិតអឺរ៉ុបមួយនេះ។ ដោយឡែក FC Barcelona វិញបានធ្លាក់ពីពានទី២កម្រិតអឺរ៉ុបនេះ បន្ទាប់ពីចាញ់ Eintracht Frankfurt ដោយលទ្ធផល២ទល់នឹង៣ ក្នុងជើងទី២ ដូច្នេះលទ្ធផលសរុប គឺ៣ទល់នឹង៤។ ការប្រកួតជើងទី២នៅអេស្ប៉ាញ Frankfurt ...
  • 926
    0

    ប្រធានក្រុមនគរបាលជាតិ សាយ ពិសិដ្ឋ បង្ហើបថា ឯកឧត្តមប្រធានក្លិប ជួន ណារិន្ទ បានជួយជ្រោមជ្រែងរូបគេតាំងពីឈានជើងចូលក្លិបនេះដំបូង រហូតដល់ក្លាយជាកម្លាំងសំខាន់ក្នុងក្រុម និងមានឱកាសទទួលបានការងារបម្រើប្រជាពលរដ្ឋថែមទៀត។ កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអះអាងថា ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំបែបនេះហើយទើបមិនចង់ផ្លាស់ប្ដូរទៅកាន់ទ្រនំថ្មីណាមួយ ពោលគឺចង់បន្តលេងនៅក្រុមតំណាងនគរបាលជាតិរហូតដល់ថ្ងៃចូលនិវត្តន៍តែម្ដង។ សាយ ពិសិដ្ឋ ពន្យល់ “៖ក្រៅពីមានអាជីពបាល់ទាត់មួយដ៏ល្អហើយ ឯកឧត្តមប្រធាន ជួន ណារិន្ទ បានជួយឲ្យខ្ញុំ និងប្អូនខ្ញុំមានក្របខណ្ឌការងារដ៏សមរម្យមួយទៀត អ៊ីចឹងហើយបានជាខ្ញុំមិនចង់ចាកចេញពីក្លិបនគរបាលជាតិ។ ចាំបានថា ពេលខ្ញុំមកហាត់នៅក្លិបប៉ូលិសបានមួយឆ្នាំ ខ្ញុំក៏ជាប់ជម្រើសជាតិ ...
  • 1072
    0

    ខ្សែបម្រើកងយោធពលខេមរភូមិន្ទ ព្រីង ចិត្រា បានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងស្ថិតក្រោមការតាមដានពីសំណាក់ក្រុមការងារពេទ្យ។ បើតាមគណនី Facebook បងស្រីរបស់កីឡាករមានកំណើតពីខេត្តកណ្ដាល គឺរូបគេមានបញ្ហាកកឈាមក្នុងខួរក្បាល ហើយពេទ្យនឹងតាមដាន២ទៅ៣ថ្ងៃទៀត ប្រសិនបើឈាមមិនរលាយ នោះនឹងវះកាត់។ គួរដឹងដែរថា ព្រីង ចិត្រា បានចូលរួមជាមួយកងយោធពលខេមរភូមិន្ទ ក្នុងរដូវកាលនេះ ក្រោយចប់កិច្ចសន្យានៅអាស៊ីអឺរ់ុបយូណាយធីត៕