• 671
    0

    ក្លិប Barcelona បានប្រកាសជាផ្លូវការថា ខ្សែការពារ Ronald Araujo បានបន្តកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៦។ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាតម្លៃផ្ដាច់កុងត្រារបស់ Araujo គឺដល់ទៅ១ពាន់លានអឺរ៉ូ ឯណោះគឺដូច Ansu Fati និង Pedri Gonzalez ដែរ។ កុងត្រាចាស់របស់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយ នឹងអស់សុពុលភាពនៅរដូវក្ដៅឆ្នាំ២០២៣ ដោយគេទទួលបានប្រាក់ឈ្នួលតិចតួចជាងកីឡាករដទៃ ទើប Barcelona លើកទឹកចិត្តនិងដំឡើងប្រាក់ឈ្នួលដល់រូបគេ ...
  • 624
    0

    លោក Carlo Ancelotti បានវិភាគការបរាជ័យជើងទី១របស់ Real Madrid នៅទឹកដី Etihad របស់ Manchester City ថា នឹងកា្លយជាកម្លាំងលើកទឹកចិត្តអ្នកគាំទ្រឱ្យសម្រុកទៅកីឡដ្ឋាន Santiago Bernabeu ដើម្បីគាំទ្រការប្រកួតនៅជើងទី២។ ក្នុងនោះគ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦២ឆ្នាំរូបនេះ បានថ្លែងយ៉ាងដូច្នេះថា “យើងត្រូវតែត្រៀមខ្លួនជាស្រេច។ យើងនឹងប្រយុទ្ធសម្រាប់រាត្រីដ៏អស្ចារ្យមួយផ្សេងទៀត។ យើងធ្វើបានល្អនៅជើងទី១ ដោយអាចបង្កើតឱកាសរកគ្រាប់បានច្រើន។ សម្រាប់ជើងទី២ យើងត្រូវលេងការពារឱ្យល្អជាងនេះ។ ហើយនោះគឺជារឿងដ៏សំខាន់។” គួរបញ្ជាក់ផងដែរថា ...
  • 807
    0

    សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសសហការនឹងទីភ្នាក់ងារអនុវត្តច្បាប់ Europol ដើម្បីស្វែងរកវិធីសាស្ត្រប្រឆាំងទៅនឹងបញ្ហាអំពើពុករលួយ នឹងកែសម្រួលការប្រកួតបាល់ទាត់ឡើងវិញ។ មន្ត្រីផ្នែកកីឡាមកពីសហព័ន្ធបាល់ទាត់ទាំង៤៩ប្រទេសនៃសហភាពអឺរ៉ុប ព្រមទាំងអ្នកតំណាង ដែលជាអាជ្ញាធរអនុវត្តច្បាប់ បានចូលរួមសន្និសីទប្រជុំនាទីក្រុងឡាអេ ហើយបានរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីពិភាក្សាអំពីផែនការការពារបូរណភាពកីឡា។ បើតាមលោក Burkhard Muehl ប្រធានមជ្ឈមណ្ឌលឧក្រិដ្ឋកម្មហិរញ្ញវត្ថុនិងសេដ្ឋកិច្ចអឺរ៉ុប EFECC បានអោយដឹងថា “អ្នករៀបចំកម្មវិធីបានយល់ច្បាស់យ៉ាងឆាប់រហ័សដែលថាក្លិបបាល់ទាត់ជាច្រើន បានរងគ្រោះបាត់បង់នៃផ្នែកហិរញ្ញវត្ថុ ដោយសារបញ្ហារាតត្បាតសកលនូវជំងឺកូវីដ-១៩។ នៅពេលដែលបញ្ហាប្រាក់ថយចុះតិចបែបនេះ កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល រួមទាំងក្លិបកាន់តែរងគ្រោះទៅនឹងបញ្ហាអំពើពុករលួយ ...
  • 1163
    0

    យោងតាមលិខិតពីក្រុមហ៊ុន Cambodian Premier Leagueការប្រកួតក្របខណ្ឌ Cambodian Premier League, Hun Sen Cup និង Cambodian League 2 ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឲ្យទទួលអ្នកទស្សនាពេញកីឡដ្ឋាន១០០ភាគរយវិញហើយ ជំនួសឲ្យការទទួលយកត្រឹម៥០ភាគរយដូចពីមុន។ ទន្ទឹមនឹងនេះដែរ ក្រុមមន្ត្រីដឹកនាំការប្រកួត, ក្រុមការងារគ្រូបង្វឹក និងកីឡាករទាំងអស់មិនចាំបាច់ធ្វើតេស្ដរកកូវីដ១៩ទៀតទេ។ ក្នុងលិខិតរបស់លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier ...
  • 843
    0

    លោក Pep Guardiola អ្នកចាត់ការ Manchester City ទប់អារម្មណ៍ខ្លួនឯងមិនបានឡើយពេលឃើញកូនក្រុមខ្លួនមានឱកាសច្រើនលើ Real Madrid ទៅហើយក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League តែបែរជាខកខានគ្រាប់បាល់យ៉ាងច្រើន។ ក្នុងនាទី២៦ Man City បានលេងវាយបកយ៉ាងលឿន ហើយ Riyad Mahrez រត់ឡើងទៅខាងស្ដាំ និងទទួលបាល់។ ពេលនោះមានមិត្តរួមក្រុម២នាក់នៅចាំទទួល តែផ្ទុយទៅវិញ ...
  • 1517
    0

    កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២២ កន្លងទៅ លោក KIYOSHI SEKIGUCHI នាយកបច្ចេកទេស ក្លិប Shonan Bellmare បាន ធ្វើដំណើរទស្សនកិច្ចផ្លូវការ ក្លិបបាល់ទាត់បឹងកេត ដោយមានការទទួលស្វាគមន៍ពី អ្នកស្រី ពុធ ធីតា ប្រធានក្លិប និងលោក បែ មករា អគ្គលេខាធិកា ...
  • 806
    0

    លោក Ralf Rangnick បានបដិសេធមិននិយាយរឿងអនាគតលោកនៅក្លិប Manchester United នឹងទៅជាយ៉ាងណា តែលោកបានផ្តល់ការគាំទ្រយ៉ាងខ្លាំងចំពោះការមកដឹកនាំរបស់ Erik ten Hag។ ក្រុមបិសាចក្រហមបានប្រកាសផ្លូវថាលោក Erik ten Hag គ្រូបង្វឹក Ajax Amsterdam នឹងមកដឹកនាំក្រុមបន្ទាប់ពីលោក Rangnick សម្រាប់កៅអីគ្រូបង្វឹកដែលមានតែកម្តៅជាង១០ រដូវកាលមកនេះ ចាប់ពីរដូវកាលក្រោយទៅ។ អ្នកចាត់ការសញ្ជាតិហូឡង់បានដឹកនាំក្រុម Ajax ទទួលបានជោគជ័យដល់ទៅ ...
  • 753
    0

    ខ្សែការពារ Antonio Rudiger បានប្រាប់អ្នកចាត់ការ Thomas Tuchel ថារូបគេនឹងចាកចេញពីក្លិប Chelsea នៅរដូវក្តៅនេះ បន្ទាប់ពីបរាជ័យក្នុងការយល់ព្រមលើកិច្ចសន្យាថ្មី។ កិច្ចសន្យារបស់ Rudiger នៅ Chelsea នឹងផុតកំណត់ក្រោយបញ្ចប់រដូវកាលនេះ ហើយកីឡាករអាល្លឹម៉ង់បានច្រានចោលសំណើរបន្តកិច្ចសន្យាថ្មីជាមួយក្លិប និងស្នើសុំចាកចេញ។ លោក Tuchel ផ្ទាល់បានចេញមុខបញ្ជាក់ថា ព័ត៌មានទាំងនោះសុទ្ធតែជាការពិត។ ក្លិប Real Madrid, Juventus និង ...
  • 679
    0

    ខ្សែការពារ Giorgio Chiellini នឹងចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិ ក្រោយចប់ការប្រកួតតទល់​រវាងអ៊ីតាលី តទល់អាហ្សង់ទីនេះ នាពហុកីឡដ្ឋាន Wembley ក្នុងខែមិថុនា ខាងមុខ។ កីឡាករវ័យ៣៧ឆ្នាំលេងបាន១១៦ប្រកួតក្នុងក្រុមជម្រើសជាតិ និងបានរួមចំណែកឈ្នះ EURO 2020 កាលឆ្នាំ២០២១។ តែជាអកុសល អ៊ីតាលីមិនបានទៅលេង World Cup ដោយសារតែធ្លាក់វគ្គជម្រុះ។ សមាជិក Juventus និយាយថា វាជាពេលត្រូវនិយាយលាជម្រើសជាតិហើយ។ គេទទួលបាន​បទពិសោធយ៉ាងល្អ​ពីការប្រកួត។ Chiellini ជាប់ជម្រើសជាតិដំបូងក្នុងឆ្នាំ២០០៤។ ...
  • 888
    0

    Paul Pogba ត្រូវបានរាយការណ៍ថា បានប្រាប់មិត្តរួមក្រុម ថា រូបគេនឹងចាកចេញពី Manchester United នាដំណាច់រដូវកាលនេះហើយ ហើយសូម្បីតែគ្រុបឆាតក្នុង WhatsApp ក៏គេបានចេញដែរ។ អ្នកចាត់ការបណ្ដោះអាសន្នក្រុមបិសាចក្រហម លោក Ralf Rangnick បញ្ជាក់ថា Pogba នឹងសម្រាកដល់ដាច់រដូវកាល ក្រោយមានបញ្ហារបួសអំឡុងការប្រកួតតទល់ Liverpool សប្ដាហ៍មុន។   ខ្សែបម្រើជម្រើសជាតិបារាំងគ្រោងនឹងចាកចេញពី Old Trafford ...