• 838
    0

    អ្នកចាត់ការបណ្ដោះអាសន្ន Manchester United លោក Ralf Rangnick ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស។   បុរសវ័យ៦៣ឆ្នាំនឹងចូលរួមជាមួយអូទ្រីសនៅចុងខែឧសភាសម្រាប់ការប្រកួត UEFA Nations League របស់ពួកគេតទល់ក្រូអាត ដាណឺម៉ាក និងបារាំង បន្ទាប់ពីបញ្ចប់យុទ្ធនាការ Premier League រដូវកាល ២០២១/២០២២។ Rangnick បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយប្រទេសអូទ្រីស ដែលនឹងត្រូវបន្តដោយស្វ័យប្រវត្តិក្នុងរយៈពេល២ឆ្នាំបន្ថែមទៀត ប្រសិនបើពួកគេជម្រុះជាប់ EURO 2024 ...
  • 758
    0

    សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប បានពិន័យ Manchester United ជាទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក  ដោយសារតែមិនអាចគ្រប់គ្រងសកម្មភាពអ្នកគាំទ្រខ្លួន ពាក់ព័ន្ធនឹងការគប់វត្ថុ ដូចជាបទឹកសុទ្ធជាដើមទៅលើភាគី Atletico Madrid។ ហេតុការណ៍ខាងលើកើតឡើងក្នុងជើងទី២ពេលក្រុមទាំង២ប៉ះគ្នាក្នុងជំនួប UEFA Champions League វគ្គ១៦ក្រុម។ ពេលនោះលោក Simeone បានរត់ចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមៗ ដោយមានអ្នកគាំទ្រ Man UTD យកសម្បកដបតាមគប់ ក្រោយចប់ការប្រកួតដែលក្រុមលោកឡើងដល់វគ្គ៨ក្រុម។ គ្រូបង្គោល Atletico Madrid ...
  • 683
    0

    អ្នកចាត់ការ លោក Thomas Tuchel បានបង្ហាញការបារម្ភថា ដោយសារភាពមិនប្រាកដប្រជាលើរឿងម្ចាស់ក្លិប Chelsea កំពុងរារាំងពួកគេពីគម្រោងការដោះដូរកីឡាករនាទីផ្សាររដូវក្តៅខាងមុខ។ ក្លិបតោខៀវទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអង់គ្លេសដើម្បីបន្តប្រតិបត្តិការការប្រកួត បើទោះមានការរឹតបន្តឹងលើម្ចាស់ក្លិបមហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ក៏ដោយ។ លោកRoman Abramovich បានប្រកាសលក់ក្លិបបន្ទាប់ពីត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ពាក់ព័ន្ធលើរឿងរុស្ស៊ីវាយលុកចូលអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្តី Chelsea ត្រូវបានហាមឃាត់មិនឱ្យនាំចូលកីឡាកររឺក៏បន្តកិច្ចសន្យាឱ្យទៅកីឡាករដែលមាននៅក្នុងក្រុមស្រាប់ តាមការរឹតបន្តឹងពីទណ្ឌកម្ម យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការដឹកនាំក្រុមតោខៀវបន្តទៀត។ The ...
  • 679
    0

    អ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick បានបញ្ជាក់ថា លោកនឹងធ្វើជាទីប្រឹក្សារបស់ក្លិប ពេលលោក Erik ten Hag មកកាន់តួនាទីបន្តពីលោកក្នុងការធ្វើជាអ្នកចាត់ការ Manchester United នៅដំណាច់រដូវកាលនេះ។ លោក Ralf Rangnick បានអោយដឹងក្រោយចប់ការប្រកួតដែល Man UTD ស្មើគ្នា ១-១ នឹង Chelsea កាលពីយប់មិញថា “អ្វីដែលខ្ញុំអាចបញ្ជាក់បាននៅពេលនេះគឺ ប្រាកដណាស់ខ្ញុំបន្តការងាររបស់ខ្ញុំជាទីប្រឹក្សារបស់ ...
  • 2316
    0

    ទោះមិនបានជាប់​ឈ្មោះក្នុងបញ្ជីហ្វឹកហាត់ត្រៀមទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅប្រទេសវៀតណាម យុវជន៣រូប គឺ វុធ តុលា, រដ្ឋ វីរៈ និង​ ឡេង ណូរ៉ា ត្រូវបានអ្នកចាត់ការទូទៅ Keisuke Honda កោះហៅចូលជួបចែករំលែកបទពិសោធនៅថ្ងៃព្រហស្បតិ៍ ទី​២៩ ខែមេសា នេះ។ គួររំឭកថា វុធ តុលា ធ្លាប់ជាប់ជម្រើសជាតិក្រុមធំទៅបារ៉ែន កាលឆ្នាំ២០២១ កន្លងទៅ ខណៈរដ្ឋ ...
  • 798
    0

    ក្លិប Barcelona នឹងចាប់ផ្តើមជួសជុលកែលំអកីឡដ្ឋាន Camp Nou របស់ពួកគេចាប់ពីខែមិថុនា តទៅ បន្ទាប់ពីក្រុមប្រឹក្សាភិបាលទីក្រុង Barcelona បានផ្តល់ការអនុញ្ញាត។ បើតាមប្រធានក្លិប Barcelona លោក Joan Laporta បានឲ្យដឹងក្នុងសន្និសីទ្ធធសារព័ត៌មានថា ការជួសជុលកែលំអ អាចនឹងចាយពេលប្រមាណ៣ឆ្នាំ ដែលនេះមានន័យថា Barcelona នឹងត្រូវធ្វើការប្រកួតរបស់ខ្លួននៅកីឡដ្ឋានផ្សេងចាប់ពីរដូវកាល ២០២៣-២៤ តទៅ។ Barcelona បានយល់ព្រមគម្រោងហិរញ្ញវត្ថុក្នុងការកែលម្អកីឡដ្ឋានរបស់ខ្លួន និងតំបន់ជុំវិញនោះ ...
  • 1342
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញឯកសណ្ឋានសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ សម្រាប់យុទ្ធនាការស៊ីហ្គេម ២០២១ នៅក្រុងហាណូយ ប្រទេសវៀតណាម។ សំណេរពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ថា “៖នេះជាឯកសណ្ឋានប្រកួតដែល​ក្រុម​ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ត្រូវប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ការប្រកួតកីឡាសុីហ្គេម គឺស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានក្រុមហ៊ុន FBT ជាដៃគូឧបត្ថម្ភ។ អាស្រ័យហេតុនេះក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ក៏ដូចជាអត្តពលិកផ្សេងៗ ដែលចូលរួមប្រកួតកីឡាសុីហ្គេម នឹងត្រូវប្រើប្រាស់ឯកសណ្ឋានដៃគូឧបត្ថម្ភរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។” គួរបញ្ជាក់ថា កម្ពុជាស្ថិតក្នុងពូល B សម្រាប់វិញ្ញាសាបាល់ទាត់បុរសដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី ...
  • 896
    0

    ប្រភពពី Daily Mail ផ្សាយថា លោក Mino Raiola ដែលជាភ្នាក់ងារកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ មិនទាន់ទទួល.មរណភាពទេ។ ការបញ្ជាក់នេះកើតឡើងបន្ទាប់ពីព័ត៌មានថា លោក Mino Raiola បានទទួលមរណភាពហើយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា នេះដោយសារបញ្ហាសុខភាព។ តែយ៉ាងណា Daily Mail បានស្រង់ប្រភពពីព័ត៌មានផ្សេងមកថា លោក Raiola កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ បុរសជនជាតិអ៊ីតាលីខាងលើជាអ្នកគ្រប់គ្រងការផ្ទេររបស់​កីឡាករល្បីដូចជា Zlatan Ibrahimovic, ...
  • 515
    0

    លោក Mino Raiola ដែលជាភ្នាក់ងារកីឡាករបាល់ទាត់លំដាប់ពិភពលោកម្នាក់ (agent) បានទទួលមរណភាពហើយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា នេះដោយសារបញ្ហាសុខភាព។ បុរសជនជាតិអ៊ីតាលីខាងលើជាអ្នកគ្រប់គ្រងការផ្ទេររបស់​កីឡាករល្បីដូចជា Zlatan Ibrahimovic, Paul Pogba, Erling Haalandf, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងគីឡូធ្ងន់មួយចំនួនទៀត។ ...
  • 955
    0

    Jonathan Khemdee ដែលកំពុងលេងនៅលីគកំពូលដាណឺម៉ាក នឹងចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម។ បច្ចុប្បន្នខ្សែការពាររូបនេះលេងនៅក្លិប OB និងទៅរួមថ្ងៃទី២៧ ខែមេសា ដោយថៃស្ថិតក្នុងពូលជាមួយម៉ាឡេស៊ី, ឡាវ, កម្ពុជា និងសិង្ហបុរី។ កីឡាករកើតឆ្នាំ២០០២ ធំធាត់នៅអឺរ៉ុប និងហ្វឹកហាត់បាល់ទាត់តាំងពីក្មេង និងទទួលបានកិច្ចសន្យាលក្ខណៈអាជីពនៅក្លិប OB ក្នុងឆ្នាំ២០២១។ គេជាប់ជម្រើសជាតិ U23 ថៃ បាន៣ប្រកួតកន្លងមក៕