• 1568
    0

    ក្រោយការចាកចេញរបស់ Matic, Grant, Cavani និង Pogba មក Manchester United ក៏បានប្រកាសថា Jesse Lingard នឹងចេញពី Old Trafford នាដំណាច់ខែមិថុនា នេះដែរ។   ចំណង២០ឆ្នាំរវាង Lingard និងបិសាចក្រហមនឹងឈានដល់ទីបញ្ចប់ ហើយគេនឹងចេញដោយឥតតម្លៃខ្លួន ក្រោយមិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការថ្មី លោក Erik Ten ...
  • 715
    0

    Lionel Messi និង Angel di Maria ដើរតួយ៉ាងសំខាន់ ខណៈអាហ្សង់ទីន បានផ្ដួលអ៊ីតាលី​ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ Finalissima នៅកីឡដ្ឋាន Wembley ដែលពាននេះសម្រាប់ក្រុមជើងឯកអឺរ៉ុប និងអាមេរិកខាងត្បូង។ Lionel Messi ជាអ្នក assist ឲ្យ Lautaro Martinez គ្រាប់ទី១ និង Paulo Dybala ...
  • 555
    0

    Manchester United បានប្រកាសថា Paul Pogba នឹងចាកចេញពី Old Trafford នាដំណាច់ខែមិថុនា នេះដោយឥតតម្លៃខ្លួន។ កីឡាករវ័យ២៩ឆ្នាំខាងលើបានចូលរួមជាមួយបិសាចក្រហម កាលឆ្នាំ២០១៦ ពី Juventus និងបង្ហាញខ្លួន២២៦ប្រកួតអំឡុងការវិលមក Old Trafford វិញនេះ។ គេរួមចំណែករកបានជើងឯក League Cup និង Europa League ក្នុងរដូវកាលដំបូង តែក្រោយមកមិនមានអ្វីទៀតទេ។ ...
  • 726
    0

    សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានចេញរបាយការណ៍ស្តីពីការស៊ើប​អង្កេត​ចុង​ក្រោយជុំវិញភាពវឹកវរដែលបានបង្កឡើងអំឡុងការប្រកួតផ្តាច់ព្រ័ត្ររវាង Liverpool និង Real Madrid ក្នុងទីក្រុងប៉ារីស។ យ៉ាងណា ការប្រកួតនៅកីឡដ្ឋាន Stade de France ត្រូវបានពន្យាពេលជាង១ម៉ោង ព្រោះអ្នកគាំទ្រ Liverpool រាប់ពាន់នាក់ បានព្យាយាមសម្រុកចូលក្នុងកីឡដ្ឋាន ដោយអ្នកខ្លះក្លែងបន្លំសំបុត្រ និងខ្លះទៀតគ្មានសំបុត្រចូលទស្សនាទេ។ ដំបូងឡើយ ​UEFA បានស្តីបន្ទោសអ្នកគាំទ្រចំពោះការបង្កការកកស្ទះ ការធ្វើដំណើរមកដល់កីឡដ្ឋានយឺតពេល និងប្រើប្រាស់សំបុត្រក្លែងក្លាយ។ ក្រោយចប់ការប្រកួត Liverpool ...
  • 733
    0

    ប្រព័ន្ធផ្សព្វផ្សាយធំៗកំពុងតែត្រៀមខ្លួនត្រូវក្នុងការធ្វើដំណើរផ្សព្វផ្សាយព្រឹត្តកាណ៍បាល់ទាត់ពិភពលោក ខណៈដែលសណ្ឋាគារ និងជំរុំហ្វឹកហាត់មួយចំនួនដែលនឹងប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់បុរសនៅ World Cup នៅប្រទេសកាតានៅចុងឆ្នាំនេះក៏ត្រៀមរួចជាស្រេច។ ក្នុងនោះមុនព្រឹត្តកាណ៍ចូលមកដល់ប្រទេសកាតាសង្ឃឹមថាការប្រកួតនេះនឹងទាក់ទាញអ្នកទស្សនាប្រហែល 1.2 លាននាក់ ឬស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសដែលមានប្រជាប្រិយលើវិស័យនេះ ដែលបង្កឱ្យមានបញ្ហាផ្នែកដឹកជញ្ជូន និងប៉ូលីសផងដែរ។ ការប្រកួត FIFA World Cup ធ្វើឡើងនៅពហុកីឡាដ្ឋានចំនួនប្រាំបីជុំវិញទីក្រុងដូហា ដែលជាទីក្រុងសំខាន់តែមួយគត់ក្នុងប្រទេសកាតា ដែលមានទំហំប្រហែលនៃប្រទេសចាម៉ៃកា និងជារដ្ឋតូចបំផុតដែលរៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតរបស់កីឡាបាល់ទាត់៕ The Nightmare
  • 1122
    0

    Ivan Perisic បានធ្វើតេស្ដសុខភាពរួចរាល់ហើយនៅថ្ងៃចន្ទ ទី៣០ ខែឧសភា និងខិតជិតក្នុងការផ្ទេរទៅ Tottenham Hotspur ជាផ្លូវការលើកិច្ចសន្យា២ឆ្នាំ។ កីឡាករវ័យ៣៣ឆ្នាំនឹងដាច់កុងត្រានៅ Inter Milan ខែមិថុនា។ គេបានបដិសេធកុងត្រាថ្មីនៅកីឡដ្ឋាន San Siro ដោយទទួលយកថ្លៃនឿយហត់១៧ម៉ឺនផោននៅ Spurs ជំនួសវិញ។ ខ្សែបម្រើស្លាបជម្រើសជាតិក្រូអាតនឹងជួបជាមួយអ្នកចាត់ការ Spurs លោក Antonio Conte ដើម្បីបញ្ចប់ការចុះកិច្ចសន្យាជាផ្លូវការ៕
  • 726
    0

    Paris Saint Germain ធ្លាប់ពិចារណាយក Paul Pogba មកចូលរួមក្រុមដែរនៅរដូវកាលក្រោយ ប៉ុន្តែការមកដល់របស់ Luis Campos ក្នុងនាមជានាយកផ្នែកកីឡា បានរារាំងការផ្ទេរនេះ។ បើតាមសារព័ត៌មាន L’Equipe ខ្សែបម្រើជម្រើសជាតិបារាំង Pogba នឹងមិនទៅចូលរួមជាមួយ PSG ដោយសារតែមិនស្ថិតក្នុងគម្រោងរបស់លោក Luis Campos។ តាមពិតទៅគម្រោងចង់បានសមាជិក Manchester United រូបនេះ ជាគំនិតរបស់លោក ...
  • 873
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញតម្លៃអាវថ្មីហើយ និងគ្រោងដាក់លក់ចាប់ពីខែមិថុនា តទៅ។ ចំពោះតម្លៃអាវថ្មីនេះត្រូវបានបែងចែកជា២ប្រភេទ គឺប្រភេទកីឡាករ (Player Version) និង ប្រភេទអ្នកគាំទ្រ (Fan Version)។ សម្រាប់ប្រភេទកីឡាករ (Player Version) មានតម្លៃ១៥ម៉ឺនរៀល (ដាក់លក់ពីខែមិថុនា) និងប្រភេទអ្នកគាំទ្រ (Fan Version) តម្លៃ៨ម៉ឺនរៀល (ដាក់លក់ពីខែកញ្ញា)។ គួរដឹងដែរថា​ ឯកសណ្ឋានថ្មីក្រុមជម្រើសជាតិកម្ពុជាត្រូវបានប្រកាសឡើងកាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងទៅ។ ការប្រកាសឯកសណ្ឋានថ្មីនេះក៏បានធ្វើឡើងមុនការប្រកួតមិត្តភាពតទល់ទីម័រខាងកើតនៅថ្ងៃព្រហស្បតិ៍ ទី០២ ...
  • 2142
    0

    ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតនឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៦ល្ងាចថ្ងៃអង្គារ ទី៣១ ខែឧសភា សម្រាប់ការប្រកួតមិត្តភាពតទល់ជម្រើសជាតិកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា នាទីលានពហុកីឡដ្ឋានជាតិមរតកតេជោ។ មុនឈានមកដល់ការប្រកួតមិត្តភាពនៅរាជធានីភ្នំពេញ ក្រុមទីម័រខាងកើតបានប្រកួតស្មើជាមួយនេប៉ាល់ ដោយលទ្ធផល ២ទល់នឹង២។ ទីម័រខាងកើតមិនមានការប្រកួតជម្រុះ AFC Asian Cup ទេ។ ក្រុមធំកម្ពុជា និងទីម័រខាងកើតបានប្រកួតមិត្តភាពតទល់គ្នាចុងក្រោយបង្អស់ កាលឆ្នាំ២០១៨ពេលលោក Keisuke Honda ទើបចូលកាន់ការងារជាអ្នកចាត់ការទូទៅថ្មីៗ ដែលកាលណោះក្រុមទាំងប្រកួតស្មើគ្នា២ទល់នឹង២។ បើនិយាយពីទីម័រខាងកើតវិញទោះមិនមានការប្រកួតលក្ខណៈជម្រុះ ...
  • 653
    0

    ក្លឹបជើងឯក ChampionLeague ១៤សម័យ Real Madrid គ្រោងនឹងប្រកាសពីវត្តមានរបស់ Antonio Rüdiger ជាផ្លូវការក្នុងនាមជាកីឡាករចំណូលថ្មីដំបូងគេសម្រាប់រដូវកាលក្រោយ។ យ៉ាងណាមិញកីឡាករអាល្លឺម៉ង់រូបនេះមិនមានអ្វីគិតច្រើនទេពោលគេចាំតែត្រៀមហោះមកប្រទេសអ៉េស្ប៉ាញតែម្យ៉ាងប៉ុនណ្ណោះ បន្ទាប់ពីគេបានបញ្ចប់ការតេស្ដសុខភាពរួចរាល់នៅទីក្រុងឡុងដ៍កាលពីសប្តាហ៍មុន។ សូមបញ្ចាក់ថាកិច្ចព្រមព្រៀងរបស់ Rüdiger ជាមួយ Real នឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2026 និងមិនមានជម្រើសសម្រាប់រដូវកាលបន្តបន្ទាប់ទៀតទេ។   The Nightmare