បាល់ទាត់
-
ខ្លះៗពីទីម័រខាងកើតមុនប្រកួតជាមួយកម្ពុជា ថ្ងៃទី០២ មិថុនា នេះ
ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតនឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៦ល្ងាចថ្ងៃអង្គារ ទី៣១ ខែឧសភា សម្រាប់ការប្រកួតមិត្តភាពតទល់ជម្រើសជាតិកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា នាទីលានពហុកីឡដ្ឋានជាតិមរតកតេជោ។ មុនឈានមកដល់ការប្រកួតមិត្តភាពនៅរាជធានីភ្នំពេញ ក្រុមទីម័រខាងកើតបានប្រកួតស្មើជាមួយនេប៉ាល់ ដោយលទ្ធផល ២ទល់នឹង២។ ទីម័រខាងកើតមិនមានការប្រកួតជម្រុះ AFC Asian Cup ទេ។ ក្រុមធំកម្ពុជា និងទីម័រខាងកើតបានប្រកួតមិត្តភាពតទល់គ្នាចុងក្រោយបង្អស់ កាលឆ្នាំ២០១៨ពេលលោក Keisuke Honda ទើបចូលកាន់ការងារជាអ្នកចាត់ការទូទៅថ្មីៗ ដែលកាលណោះក្រុមទាំងប្រកួតស្មើគ្នា២ទល់នឹង២។ បើនិយាយពីទីម័រខាងកើតវិញទោះមិនមានការប្រកួតលក្ខណៈជម្រុះ ... -
Real Madrid ត្រៀមប្រកាសមាជិកថ្មីគឺ Antonio Rüdïger
ក្លឹបជើងឯក ChampionLeague ១៤សម័យ Real Madrid គ្រោងនឹងប្រកាសពីវត្តមានរបស់ Antonio Rüdiger ជាផ្លូវការក្នុងនាមជាកីឡាករចំណូលថ្មីដំបូងគេសម្រាប់រដូវកាលក្រោយ។ យ៉ាងណាមិញកីឡាករអាល្លឺម៉ង់រូបនេះមិនមានអ្វីគិតច្រើនទេពោលគេចាំតែត្រៀមហោះមកប្រទេសអ៉េស្ប៉ាញតែម្យ៉ាងប៉ុនណ្ណោះ បន្ទាប់ពីគេបានបញ្ចប់ការតេស្ដសុខភាពរួចរាល់នៅទីក្រុងឡុងដ៍កាលពីសប្តាហ៍មុន។ សូមបញ្ចាក់ថាកិច្ចព្រមព្រៀងរបស់ Rüdiger ជាមួយ Real នឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2026 និងមិនមានជម្រើសសម្រាប់រដូវកាលបន្តបន្ទាប់ទៀតទេ។ The Nightmare -
លោក Ralf Rangnick បដិសេដធ្វើទីប្រឹក្សា Man United ដោយផ្ដោតលើជម្រើសជាតិវិញ
លោក Ralf Rangnick បានប្រកាសជាផ្លូវការថា លោកនឹងមិនធ្វើជាអ្នកប្រឹក្សាក្លិបរបស់ Manchester United ឡើយសម្រាប់រដូវកាលក្រោយ។ ជាការពិតណាស់ ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីកាលពីពេលថ្មីៗនេះ លោក Rangnick បានទទួលការងារជាគ្រូបង្គោលក្រុមជម្រើសជាតិអូទ្រីស ដូច្នេះចំពោះមូលហេតុដែលលោកបោះបង់ការងារជាអ្នកប្រឹក្សារបស់ Man Utd ក៏ព្រោះតែលោកចង់ផ្ដោតតែទៅលើតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ូទ្រីសតែប៉ុណ្ណោះ។ ក្រោយការចាកចេញរបស់បុរសវ័យ 63 ឆ្នាំ ក្លិប Man UTD ក៏បានចេញសេចក្តីថ្លែងការថា “យើងសូមថ្លែងអំណរគុណចំពោះលោក ... -
ភ្នំពេញក្រោនទុកប្រកួតមិត្តភាពនៅម៉ាឡេស៊ីត្រៀម AFC Cup
ក្រុមបាល់ទាត់ភ្នំពេញក្រោននឹងចូលរួមការប្រកួតមិត្តភាពនៅម៉ាឡេស៊ីដែលប្រព្រឹត្តទៅពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែមិថុនា។ ការប្រកួតនេះត្រូវបានរៀបចំដោយក្លិប Terengganu FC នៃក្របខណ្ឌកំពូលម៉ាឡេស៊ី ហើយមាន៤ក្រុមចូលរួម គឺ Terengganu FC A, Terengganu FC B, ភ្នំពេញក្រោន និងក្រុមមួយផ្សេងទៀត។ នេះក៏ជាការត្រៀមមួយសម្រាប់ភ្នំពេញក្រោនក្នុងដំណើរទៅប្រកួត AFC Cup 2022 ផងដែរ ព្រោះការប្រកួតក្នុងស្រុកត្រូវសម្រាកដល់ចុងខែមិថុនា។ សម្រាប់ AFC Cup ភ្នំពេញក្រោន ... -
Real Madrid ត្រៀមតកុងត្រាដល់ Vinicius ក្រោយរួមចំណែកធំលើកពាន UCL
Real Madrid នឹងបន្តកិច្ចសន្យាថ្មីតម្លៃ៥០លានផោនដល់ Vinicius Junior ដែលបានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ជ័យជម្នះលើ Liverpool លើកពាន UEFA Champions League។ ក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធប្រេស៊ីលខាងលើរកបាន២២គ្រាប់ និង assist ២០ដងដែលជាផ្នែកនៃការឈ្នះជើងឯក២កម្មវិធីផ្សេងគ្នា។ រដូវកាលមុនៗ កីឡាករវ័យ២១ឆ្នាំរកបានមិនលើសពី៦គ្រាប់ទេក្នុងមួយរដូវកាល។ កិច្ចសន្យាបច្ចុប្បន្នរបស់គេមានសុពលភាពដល់ដាច់រដូវកាល២០២៣/២០២៤ ហើយកិច្ចសន្យាថ្មីនឹងមានសុពលភាព៥ឆ្នាំ។ គេក៏នឹងទទួលបានថ្លៃនឿយហត់១៧ម៉ឺនផោនក្នុងមួយសប្ដាហ៍៕ -
Nottingham វិលទៅ Premier League វិញលើកដំបូងក្នុងរយៈពេល២៣ឆ្នាំ
Nottingham Forest បានឡើងទៅកាន់ក្របខណ្ឌ Premier League សាជាថ្មីក្រោយអវត្តមាន២៣ឆ្នាំ។ ក្រុមជើងឯក UEFA Champions League ២សម័យមួយនេះបានយកឈ្នះ Huddersfield Town ដោយលទ្ធផល ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ play-off ប្រចាំក្របខណ្ឌ Championship។ មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ Nottingham បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ហើយបានទម្លាក់ Sheffield United ក្នុងការប្រកួត ... -
លេចឮថា ប្រាក់ ធីវ៉ា ក៏ត្រូវបានលោក Honda កោះចូលជម្រើសជាតិដែរ
នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា នេះ មានលេចឮដំណឹងពីប្រភពជាច្រើនថា ខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន ក៏ត្រូវបានលោក Keisuke Honda កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតតទល់ទីម័រខាងកើត និងជម្រុះ AFC Asian Cup 2023 ក្នុងខែមិថុនា ខាងមុខដែរ។ ពាក្យលេចឮនៃការកោះហៅកីឡាករមានប្រភពពីខេត្តកោះកុងកើតឡើងបន្ទាប់ពីរូបគេធ្វើបានយ៉ាងល្អសម្រាប់ភ្នំពេញក្រោន ដែលទើបលើកពាន Cambodian League Cup ... -
Antonio Conte សម្រេចនាំយកអតីតកូនក្រុមរូបនេះពី Inter Milan
អបអរសាទ ក្លឹប Tottenham Hotspur បានសម្រេចការផ្ទេររួចរាល់សម្រាប់ខ្សែបម្រើដ៏ឆ្នើម Ivan Perisićពីក្លឹប Inter Milan នេះបើការចុះផ្សាយពី Fabrizio Romano។ យ៉ាងណាមិញមុនសម្រេចការផ្ទេរនេះ Inter Milan បានបន្តកុងត្រាអោយកីឡាករក្រូអ៉ាតផងដែរ តែត្រូវបានបដិសេធ ព្រោះគេមានក្ដីស្រម៉ៃមកលេងនៅ PremierLeague ។ សូមបញ្ចាក់ថា Ivan Perisić នឹងហោះមកទីក្រុងឡុងដ៍នៅសប្តាហ៍ក្រោយជាមួយភ្នាក់ងាររបស់គេដើម្បីធ្វើតេស្តសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យារបស់គាត់ក្នុងនាមជាកីឡាករថ្មីរបស់ Tottenham ... -
ភ្នំពេញក្រោនធ្វើបានកំណត់ត្រាពិសេសមួយមិនធ្លាប់មានក្នុងចំណោមក្លិបនៅកម្ពុជា
ភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯករដូវកាលដំបូងនៃពានរង្វាន់ Cambodian League Cup 2022 ដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។ អ្វីដែលគួរចាប់អារម្មណ៍នោះ គឺ ភ្នំពេញក្រោន ជាក្លិបទី១នៅកម្ពុជាដែល បានឈ្នះគ្រប់ពានផ្លូវការក្នុងស្រុកកម្រិតក្លិប បន្ទាប់ពីក្រសោបបានជើងឯក Cambodian League Cup។ នេះជាសមិទ្ធផលបន្ថែមពីលើតំណែងជើងឯក Cambodian Premier ... -
Liverpool ស្នើឲ្យមានការស៊ើបអង្កេតរឿងពន្យារម៉ោងផ្ដើមប្រកួតផ្ដាច់ព្រ័ត្រ UCL
ថ្នាក់ដឹកនាំ Liverpool មិនសប្បាយចិត្តឡើយចំពោះការពន្យារម៉ោងចាប់ផ្ដើមការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ ដែលដំបូងឡើយត្រូវចាប់ផ្ដើមនៅម៉ោង២ទៀបភ្លឺ ម៉ោងនៅកម្ពុជា តែត្រូវរយាលដល់ម៉ោង២កន្លះទៅវិញ (គិតជាម៉ោងខ្មែរស្រួលគិត)។ មុនការប្រកួតចាប់ផ្ដើម ស្រាប់តែមានបញ្ហាទស្សនិកជនសម្រុកចូលទស្សនាយ៉ាងច្រើននៅកីឡដ្ឋាន Parc de Prince ហើយអ្នកសំបុត្រទប់មិនជាប់ ហៅកម្លាំងសមត្ថកិច្ចមកទៀតក៏ទប់មិនជាប់។ បញ្ហានោះដែរ ក៏បានធ្វើឲ្យអ្នកគាំទ្រ Liverpool អត់បានចូលស្តាតទាន់ពេល អ៊ីចឹងហើយក៏បានការពន្យារតែម្ដង។ ក្នុងការប្រកួតដែលដំណើរការជាផ្លូវការ Vinicius ...