បាល់ទាត់
-
Linsandro Martinez និយាយបែបនេះក្រោយបង្ហាញខ្លួននៅ Man UTD
Lisandro Martinez បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាសមាជិកថ្មី។ គេនិយាយថា នេះជាកិត្តិយសដែលបានជាផ្នែកមួយនៃក្លិបដ៏អស្ចារ្យ។ គេប្រឹងប្រែងយ៉ាងខ្លាំងដើម្បីមកកាន់កម្រិតនេះ។ “ខ្ញុំចង់ដណ្ដើមបានជ័យជម្នះនៅ Man UTD។ នៅមានការងារច្រើនទៀតដើម្បីសម្រេចបានគោលដៅ ប៉ុន្តែខ្ញុំជឿថា ក្រោមការដឹកនាំរបស់លោក Erik ten Hag ខ្ញុំជឿថា លោកនឹងអាចធ្វើបាន។” នេះជាការថ្លែងពីខ្សែការពារជនជាតិអាហ្សង់ទីន។ Martinez បានចុះកុងត្រា៥ឆ្នាំនៅ Old Trafford ជាមួយជម្រើសបន្តមួយឆ្នាំទៀត ក្រោយផ្ទេរពី Ajax Amsterdam ... -
Messi ថៃ ទំនងមិនលេង AFF Cup 2022 ទេ
ខ្សែបម្រើ Chanathip Songkrasin មិនទាន់ច្បាស់ពីការចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃទេ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នេះ។ កីឡាកររហស្សនាម Messi Jay ថ្លែងថា មានមោទកភាពដែលបានកើតជាថៃ និងបានផ្ដល់អ្វីគ្រប់យ៉ាងដល់គ្រប់ការប្រកួតទាំងកម្រិតក្លិប និងជម្រើសជាតិ។ នៅ King’s Cup និង AFF Cup ខាងមុខ គេមិនទាន់ច្បាស់នឹងទទួលបានការកោះហៅចូលជម្រើសជាតិឬអត់ទេ។ យ៉ាងសម្រាប់គេ គេនឹងដកខ្លួន ព្រោះត្រូវការសម្រាកខ្លះដែរ។ គេថា ... -
Paris St-Germain ចុះកុងត្រាយកខ្សែការពារថ្មី លើកិច្ចសន្យារយៈពេល៥ឆ្នាំ
ក្លិប Paris St-Germain បានចុះកុងត្រាយកខ្សែការពារ Nordi Mukiele ពី ក្លិប RB Leipzig លើកិច្ចសន្យារយៈពេល៥ឆ្នាំ។សម្រាប់តម្លៃនៃការផ្ទេរ កីឡាករវ័យ២៤ឆ្នាំ មិនត្រូវបានបង្ហាញលំអិតនោះទេ ប៉ុន្តែមានការជឿថា វាមានតម្លៃប្រមាណ ១៦លានអឺរ៉ូ បូករួមនិងថ្លៃបន្ថែមផ្សេងៗទៀត។ កីឡាករអន្តរជាតិបារាំង បានចំណាយរយៈពេល៤ឆ្នាំជាមួយក្លិប Leipzig ក្រោយផ្ទេរពីក្លិបបារាំង Montpellier នៅឆ្នាំ២០១៨។ គេបានបង្ហាញខ្លួន១៤៥ដងស៊ុតបាន១០គ្រាប់និងចែកបាល់សម្រេចទី១១ដង ដោយបានជួយក្លិបអាល្លឺម៉ង់ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ... -
Xavi ប្រាប់ De Jong ថាបើចង់នៅ Barcelona បន្តគឺត្រូវកាត់ប្រាក់ខែ៥០% ហើយប្តូរមកលេងជាខ្សែការពារវិញ
កាលពីពេលថ្មីៗនេះ គ្រូបង្វឹក Xavi បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ៗអំពីបញ្ហាលើការដោះដូរខ្សែបម្រើ Frankie de Jong ដែលកំពុងតែទាក់ទិនក្នុងភាពចម្រូងចម្រាស់លើការផ្លាស់ទៅកាន់ Manchester United នារដូវក្តៅនេះ។ បុរសវ័យ៤២ឆ្នាំបាននិយាយនៅក្នុងសន្និសិទសារព័ត៌មាននៅសហរដ្ឋអាមេរិកបែបនេះថា៖ “ជាការពិតខ្ញុំទទួលស្គាល់អំពីសមត្ថភាពរបស់ Frankie ខ្លាំងណាស់ គេគឺជាផ្នែកមួយដ៏សំខាន់របស់ក្រុម ប៉ុន្តែដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមមិនមានស្ថេរភាព ដូចនេះយើងត្រូវធ្វើបែបនេះ។” អតីតសមាជិក Al Sadd បានបន្ថែមទៀតថា៖ “បើសិនជាគេពិតជាចង់នៅទីនេះបន្តទៀត ដូចនេះគេត្រូវតែព្រមក្នុងការបន្ថយប្រាក់ពលកម្មនឿយហត់របស់គេតាមការកំណត់របស់ក្លឹប ហើយគេអាចនឹងត្រូវផ្លាស់មកលេងនៅក្នុងតំណែងការពារវិញ។ ការនិយាយបែបនេះរបស់ខ្ញុំគឺមិនមែនជាការផ្ញើរសារទៅកាន់គេនោះទេ ប៉ុន្តែវាគម្រោងរបស់ខ្ញុំនៅពេលបន្ទាប់”។ ... -
លោក Erik Ten Hag ថាកីឡាករ២នាក់នេះគឺហាមប៉ះដាច់ខាតចាប់ពីពេលនេះ
ក្បាលម៉ាសុីនរបស់ Man United លោក Erik Ten Hag បានចេញមុខមកការពារកីឡាករ២រូបដែលអាចនិយាយបានថាស្ថិតនៅគម្រោងរបស់លោកសំខាន់បំផុតនារដូវកាលនេះ ។ តួរយ៉ាងឆ្លងកាត់ការដឹកនាំលេងប៉ុន្មានប្រកួតនេះលោកបានឃើញថា Martial ជាកីឡាករដែលមិនអាចខ្វះបានសម្រាប់លោកនាពេលនេះខណៈដែរ Van De Beek នៅជាតួអង្គសំខាន់បើទោះជាលោកខកខានដឹកនាំគេនៅរយៈចុងក្រោយក៏ដោយ ។ ការប្រកួតមិត្តភាពមុនបើរដូវកាលនេះយើងពិតជាមិនអាចប្រកែកបានទេថាកីឡាករបារាំង Anthony Martial ជាកម្លាំងសំខាន់និងលេចធ្លោរជាងគេនៅតំបន់ប្រយុទ្ធបន្ទាប់ពីការរកគ្រាប់បាល់រាល់ការប្រកួតនេះជាទម្រង់ដែលអាចទាក់ចិត្តគ្រូបង្វឹកបាន៕ -
Juventus បន្តចង់បានកីឡាករនៅ PremierLeague ដើម្បីជំនួសកីឡាករដែលបាត់បង់
ខ្សែប្រយុទ្ធជួរមុខរបស់ Chelsea គឺ Timo Werner កំពុងតែរកច្រកចេញពីក្រុមតោខៀវបន្ទាប់អស់សង្ឃឹមក្នុងការបញ្ចេញសមត្ថភាពនៅអង់គ្លេស។ ការផ្លាស់មកកាន់ PremierLeague ជាលើកដំបូងក្នុងរដូវកាល ២០២០ ខ្សែប្រយុទ្ធអាល្លឺម៉ង់មិនបានបង្ហាញអ្វីជាដុំកំភួនទេបើទោះជាគ្រូបង្វឹកព្យាយាមផ្ដល់ឪកាសអោយរូបគេក៏ដោយក្នុងចំនោម ៨៩ប្រកួតគ្រប់កម្មវិធី។ ពេលនេះ Timo Werner ពិរណាចាកចេញទៅកាន់ប្រទេសអុីតាលីដោយ Juventus ជាក្លឹបដែលចង់បានគេទៅចូលរួមដើម្បីជំនួសAlvaro Morata តែ Chelsea ចង់អោយគេចេញដែរ តែលក្ខណខ្ចីជើង ។ – ... -
មិនទាន់បានអីផង Pogba របួសសម្រាក២ខែទៀតបាត់
ខ្សែបម្រើ Paul Pogba បានរងរបួសអំឡុងការហ្វឹកហាត់របស់ Juventus នៅសហរដ្ឋអាមេរិក។ កីឡាករជម្រើសជាតិបារាំងមិនអាចបញ្ចប់សកម្មភាពហាត់ជាមួយក្រុមឲ្យបានពេញលេញទេ។ អតីតសមាជិក Juventus មានបញ្ហត្រង់ជង្គង់ ពិបាកធ្វើចលនា និងត្រូវស្ថិតក្រៅទីលានរយៈពេល២ខែ។ Pogba ទំនងត្រូវទទួលការវះកាត់ថែមទៀត។ អវត្តមាន Pogba ធ្វើឲ្យប៉ះពាល់ដល់ផែនការរបស់ Juventus នៅដើមរដូវកាលថ្មី។ គេទើបតែវិលទៅក្រុង Turin វិញដើមខែកក្កដា នេះ ក្រោយផុតកុងត្រានៅ Manchester United។ ... -
Chelsea គ្រោងឲ្យ Napoli ខ្ចី Kepa
Chelsea និង Napoli កំពុងដំណើរការបញ្ជូនអ្នកចាំទី Kepa Arrizabalaga ទៅលេងនៅ Serie A លើលក្ខខណ្ឌខ្ចី។ សារព័ត៌មាន La Republica រាយការណ៍ថា ក្រុមរហស្សនាមតោខៀវត្រៀមជាស្រេចដើម្បីឲ្យអ្នកចាំទីដៃទី២ដែលមានតម្លៃខ្លួនខ្ពស់ខាងលើឲ្យ Napoli ខ្ចី។ យ៉ាងណា ផែនការនេះអាចទៅរួច ក្នុងករណីក្លិបនៅលីគកំពូលអ៊ីតាលីខាងលើមានគម្រោងទិញផ្ដាច់តែម្ដង។ Napoli ត្រូវការអ្នកចាំទីយ៉ាងចាំបាច់ ក្រោយការចាកចេញរបស់ David Ospina ខណៈ ... -
ស្ងាត់ Fabregas យូរ ឥឡូវឮថា ត្រៀមទៅលីគទី២អ៊ីតាលី
ក្រោយចាកចេញពី AS Monaco ខ្សែបម្រើ Cesc Fabregas ទំនងទៅលេងនៅក្របខណ្ឌទី២អ៊ីតាលី ឬ Serie B រដូវកាលក្រោយ។ បើតាមការឲ្យដឹងពីអ្នកសារព័ត៌មាន Fabrizio Romano ឲ្យដឹងថា Fabregas បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្លិប Como សម្រាប់រដូវកាល២០២២/២០២៣។ គេបានយល់ព្រមលើកិច្ចសន្យា២ឆ្នាំ ពោលដល់ខែមិថុនា ឆ្នាំ២០២៤។ Monaco មិនបានបន្តកុងត្រាដល់ Fabregas ទេ ... -
Manchester United បដិសេធសំណើរបស់ Juventus ដែលចង់បានកីឡាករបារាំង Anthony Martial
(BC99) Manchester United បានធ្វើការបដិសេធសំណើរបស់ក្លិប Juventus ដែលចង់បាន Anthony Martial ខណៈដែលមានសារព័ត៌មានជាច្រើនក៏បានចុះផ្សាយថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះហាក់ដូចជាមិនពេញចិត្តនៅជាមួយក្លិប បិសាចក្រហម ជាបន្តនឹងចង់ចាកចេញពីក្លឹបនៅរដូវក្ដៅនេះ។ តែបើយោងទៅតាមការចេញមកបញ្ជាក់ដោយលោក Erik ten Hag ដែលជាអ្នកដឹកនាំថ្មីនៃក្រុម Manchester United កាលពីពេលថ្មីៗនេះបានឱ្យដឹងដែរថាលោកនឹងរក្សាកីឡាករខ្សែប្រយុទ្ធបារាំងរូបនេះសម្រាប់យុទ្ធនាការរដូវកាលថ្មី 2022-23។ The Mirror សារព័ត៌មានផ្លូវការណ៍របស់ចក្រភពអង់គ្លេសបានឱ្យដឹងថា Juventus បានសម្លឹងឃើញ Martial ...