• 2405
    0

    ប៉ុន្មានឆ្នាំចុងក្រោយនេះ Dele Alli ហាក់ធ្លាក់ចុះហុងស៊ុយយ៉ាងខ្លាំង រហូតដល់ឈានទៅលេងនៅលីគកំពូលតួកគីជាមួយក្រុម Besiktas ថែមទៀត។ លោក Harry Redknapp អតីតអ្នកចាត់ការ Tottenham Hotspur បានលើកឡើងថា “៖ គេជាកីឡាករមហន្តរាយមួយរូប។ ខ្ញុំមើលការលេងរបស់គេ គេតែងតែងបាត់បាល់ ហើយពេលបានបាល់ពីគេ។ ពេលលេងក៏មិនសូវរត់ ភាគច្រើនដើរ សូម្បីតែពេលមិនមានបាល់។ ខ្ញុំមិនដឹងថា គេកើតអីទេ។” Dele Alli ...
  • 371
    0

    ការប្រកួតជម្រើសជើងឯកនារីថ្នាក់ជាតិ រដូវកាល២០២២/២០៣ អាចនឹងមានការអនុញ្ញាតឱ្យក្រុមនីមួយៗមានកីឡាការិនីបរទេសចូលរួមដែរ។ នេះបើតាមការឲ្យដឹងពីដីលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀលីគ តាមរយៈសារព័ត៌មានក្នុងស្រុកមួយ។ ទន្ទឹមនឹងនេះក៏មានកំណែទម្រង់ជាច្រើនទៀតដើម្បីធ្វើឲ្យបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនប្រកបដោយគុណភាព។ យ៉ាងណា លោក Satoshi បញ្ជាក់ថា នេះគ្រាន់តែជាការពិភាក្សាក្នុងគម្រោងនៅឡើយ។ ប៉ុន្តែលោកក៏សង្ឃឹមថា វានឹងអាចចេញជារូបរាងដែរ។ គួរដឹងដែរថា លីគនារីកម្ពុជា២០២១/២០២២ត្រូវបានគ្រប់គ្រងតំណែងជើងឯកដោយក្រុមនារីភ្នំពេញក្រោន។ ដោយឡែកក្រុមនារីជម្រើសជាតិកម្ពុជាក៏បានចូលរួមការប្រកួតស៊ីហ្គេម និងជើងឯកអាស៊ីអាគ្នេយ៍ ឬ AFF Women Championship ដែរ ក្នុងឆ្នាំ២០២២ ...
  • 580
    0

    មុនក្លាយជាកីឡាករនៅក្លិបអគ្គិសនីកម្ពុជា ចន្ថា ចន្ទាកា គឺជាអ្នកលេងបាល់ទាត់លើទីលានខ្នាតតូចមួយរូបនៅតាមបណ្ដាក្រុមមិនមែនអាជីពជាច្រើន និងថែមទាំងធ្លាប់ជាសមាជិកក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាចេញទៅប្រកួតជើងឯកអាស៊ីអាគេ្នយ៍ កាលឆ្នាំ២០១៨ទៀតផង។ ផ្ទុយទៅវិញ ក្រោយចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិហ្វូតសាល យុវជនខាងលើបានដកខ្លួនចេញការលេងលើទីលានខ្នាតតូច និងក្នុងសាល ទៅចូលរួមជាមួយក្លិបអគ្គិសនីកម្ពុជាដែលជាការប្ដូរទៅទីលានខ្នាតធំ ១១នាក់វិញម្ដង។ គេថា ការសម្រេចចិត្តបែបនេះ ព្រោះចង់អភិវឌ្ឍខ្លួនឲ្យបានល្អ។ ខ្សែប្រយុទ្ធអគ្គិសនីពន្យល់បែបនេះ “៖បាទបង! ការបោះបង់បាល់តារាងតូច និងហ្វូតសាល ខ្ញុំក៏មានអារម្មណ៍ស្ដាយខ្លាំងដែរបង ប៉ុន្តែខ្ញុំចង់អភិវឌ្ឍខ្លួនឲ្យល្អជាងហ្នឹងទៀត។ ខ្ញុំសម្រេចចិត្តមកចូលរួមអគ្គិសនីដែលជាក្លិបនៅលីគកំពូល។ ខ្ញុំចូលអគ្គិសនីដំបូងអាយុ១៩ឆ្នាំ។ ខ្ញុំគិតថា វាមិនយឺតពេលទេសម្រាប់ខ្ញុំ។ ពេលចូលដំបូងរាងពិបាកដែរបង ...
  • 1137
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងក្រុមធំ និងក្រុមអាយុក្រោម២៣ឆ្នាំនឹងត្រូវធ្វើតេស្ដល្បឿននៅថ្ងៃទី១៣ ខែកញ្ញា ដើម្បីចម្រាញ់យកអ្នកអាចរត់បាន២០,៥គីឡូម៉ែត្រក្នុងមួយម៉ោង ចូលទៅបញ្ជីចុងក្រោយសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ​ក្នុងខែកញ្ញា នេះ។ នេះជាការកំហិតថ្មីមួយក្នុងក្រុមជម្រើសជាតិកម្ពុជា ខណៈ​កីឡាករណាដែលមិនអាចធ្វើបាននោះ ទំនងមិនមានឱកាសជាប់ក្នុងបញ្ជីចុងក្រោយឡើយ។ បើតាមការឲ្យដឹងពីគ្រូបង្វឹកមួយរូប ការតម្រូវឲ្យកីឡាករតេស្ដល្បឿននេះ ជាការផ្ដួចផ្ដើមដោយអ្នកចាត់ការទូទៅជម្រើសជាតិកម្ពុជា Keisuke Honda។ លោកខកចិត្តចំពោះកូនក្រុមដែលធ្វើមិនបានល្អអំឡុងជម្រុះជើងឯកអាស៊ីនៅឥណ្ឌា កាលពីខែមិថុនា។ ដូច្នេះហើយបានជាលោកតម្រូវឲ្យមានការតេស្ដល្បឿនបែបនេះ។ គួរបញ្ជាក់ថា ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនឹងត្រូវប៉ះជប៉ុន U23 ថ្ងៃទី២០ ខែកញ្ញា ខណៈ ក្រុមធំត្រូវប៉ះបង់ក្លាដែស នៅថ្ងៃទី២២ ...
  • 413
    0

    ក្លិបបាល់ទាត់បឹងកេតបានរៀបចំការប្រកួតបាល់ទាត់មិត្តភាពមួយនៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េរវាងក្រុមបឹងកេតវ័យចាស់ និងក្រុមអ្នកគាំទ្របឹងកេត។ មិនតែប៉ុណ្ណោះក៏មានការចូលរួមសម្អាតបរិស្ថាន និងកម្មវិធីផ្សេងៗ ដើម្បីចូលរួមរៃអង្គាសថវិកាជួយដល់លោកគ្រូបង្គោលបឹងកេត គីម ភក្ដី ដែលកំពុងមានជំងឺជាទម្ងន់ និងសម្រាកក្នុងមន្ទីរពេទ្យ។ ជាមួយគ្នានេះ កីឡាករ ចាន់ វឌ្ឍនាកា នឹងចូលរួមធ្វើជាគ្រូបង្វឹកប្រចាំក្រុមបឹងកេតវ័យចាស់។ គួរដឹងដេរថា លោក គីម ភក្ដី គ្រូបង្គោលបឹងកេត ត្រូវបានគេដឹងថា មានជំងឺធ្ងន់ធ្ងរ។ ភាគីជាច្រើនក្នុងកីឡាបាល់ទាត់បានចូលរួមសម្រាលបន្ទុកលោកជាបន្តបន្ទាប់៕
  • 345
    0

    ក្រុមបាល់ទាត់ក្នុងសាល Down Town Sport កំពុងមានវត្តមាន​នៅប្រទេសថៃ ដោយពួកគេនឹងបន្តដំណើរទៅកាន់ខេត្តនគររាជសីមា នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា នេះដើម្បីចូលរួមប្រកួតជើងឯក AFF Futsal Cup 2022។ ក្រុមជើងឯកលីគហ្វូតសាលកម្ពុជាស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ Hongyen Thakam, ក្រុមឥណ្ឌូនេស៊ី Bintang Timur Surabaya និងក្រុមប្រ៊ុយណេ Perwira។ សម្រាប់ពូល B មានក្រុមម៉ាឡេស៊ី  ...
  • 548
    0

    Barcelona បានលក់ Aymeric Pierre Aubameyang ទៅ Chelsea ជាផ្លូវការហើយ ក្នុងតម្លៃ១០លានផោន។ យ៉ាងណា ការបញ្ចេញ មិនមែនថា អត់បញ្ចូលទេ ក្រុមរហស្សនាមអ្នកមានបុណ្យក៏បាននាំយក​កីឡាករ២រូបពី Premier League ទៅ La Liga ដែរ គឺ Hector Bellerin និង Marcos Alonso។ ...
  • 1449
    0

    កូនខ្មែរអាមេរិក Nick Taylor ត្រូវបានកោះហៅចូលបញ្ជីបឋមជម្រើសជាតិកម្ពុជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ។ សម្រាប់ការហ្វឹកហាត់តេស្ដសមត្ថភាពនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា។ គួរដឹងដែរថា Nick Taylor មានឪពុកអាមេរិក និងម្ដាយខ្មែរ ហើយរូបគេកើតនៅក្រុង Coppell រដ្ឋតិចសាស។ គេមានវ័យ២៣ឆ្នាំ និងបច្ចុប្បន្នលេងនៅក្លិប Orlando City B ក្នុងនាមជាខ្សែប្រយុទ្ធស្លាប៕
  • 590
    0

    លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League បានបញ្ជាក់ថា ការប្រកួតជម្រើសជើងឯកជាតិ Cambodian Premier League ចាប់ពីឆ្នាំក្រោយទៅនឹងចាប់ផ្ដើមរាប់ពីរដូវកាល២០២៣/២០២៤។ ថ្នាក់ដឹកនាំខាងលើ​សង្កត់ធ្ងន់ថា លីគនៅប្រទេសផ្សេងៗមួយចំនួនទៀតក៏បានផ្លាស់ប្ដូរទៅជាប្រកួតឆ្លងឆ្នាំដែរ។ លោកថា ការធ្វើបែបនេះ ងាយស្រួលក្នុងការជ្រើសរើសកីឡាករបរទេស និងកីឡាករដែលមានសក្ដានុពលអាចចេញទៅក្រៅប្រទេសបាន ព្រោះមានកាលវិភាគដូចគ្នា។ ការប្រកួតអាចនឹងចាប់ផ្ដើមពីខែសីហា ២០២៣។ ចំណែកការប្រកួត League Cup ២០២៣ ...
  • 457
    0

    អត្តពលិកកីឡាកាយសម្ព័ន្ធ និងចៅក្រមសរុប១៨នាក់ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ដើម្បីចូលរួមព្រឹត្តិការណ៍ជើងឯកអាស៊ីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក លើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅក្រុងប៉ាតាយ៉ា ប្រទេសថៃដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា ការចូលរួមព្រឹត្តិការណ៍ជើងឯកអាស៊ីជាផែនការប្រចាំឆ្នាំ។ វាពិតជាសំខាន់ដើម្បីបន្សុំាខ្លួនក្នុងព្រឹត្តិការណ៍អន្តរជាតិនានានា ក៏ដូចជាពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីឈានទៅឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។ ក្នុងចំណោម១៨នាក់នោះ មានកីឡាករ៥រូប កីឡាការិនី៨រូប គ្រូបង្វឹក១រូប ចៅក្រម២រូប និងគ្រូជំនួយ២រូបសរុបទាំងអស់ ...