• 479
    0

    ប្រធានក្លិប Chelsea លោក Todd Boehly បានទាក់ទងលោក Luis Campos ដែលជាទីប្រឹក្សា Paris Saint Germain ទៅកាន់ការងារជានាយកផ្នែកកីឡារបស់ខ្លួន។ សារព័ត៌មាន the Times រាយការណ៍ថា ថ្នាក់ដឹកនាំក្រុមតោខៀវចាប់អារម្មណ៍លើលោក Campos បន្ថែមទៀត ក្រោយតែងតាំងលោក Graham Potter ជាអ្នកចាត់ការថ្មី។ លោក Boehly ...
  • 499
    0

    តាមការចុះផ្សាយពីសារព័ត៌មានក្នុងមួយបានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករយុវជនអាយុក្រោម១៧ឆ្នាំ ចំនួន ២៩នាក់ ដើម្បីហ្វឹកហាត់ដំណាក់កាលទី១ មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ នៅខែតុលា ខាងមុខ។ យុវជនទាំង២៩នាក់នោះមានមកពីសាលាបាទី, វិសាខា, ភ្នំពេញក្រោន និងអាស៊ីអឺរ៉ុបយូណាយធីត។ ការហ្វឹកហាត់ដំណាក់កាលទី១នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១១ និងថ្ងៃចន្ទ ទី១២ ខែកញ្ញា នេះ។ គួរបញ្ជាក់ថា ការប្រកួតជម្រុះយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (AFC ...
  • 509
    0

    កាលនៅរស់រានមានជីវិត លោក គីម ភក្ដី អតីតគ្រូបង្គោលក្លិបបឹងកេតបានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា ជ័យជម្នះពីការប្រកួតបាល់ទាត់លើក្រុមថៃ និងវៀតណាម គឺជាអ្វីដែលលោកតែងតែស្រមៃចង់បានក្នុងអាជីពលើវាលស្មៅរបស់ខ្លួនតាំងពីនៅជាកីឡាកររហូតដល់ពេលធ្វើជាគ្រូបង្វឹក។ លោក គីម ភក្ដី យល់ឃើញថា ប្រសិនបើកម្ពុជាមានសមត្ថភាពឈ្នះក្រុមទាំងពីរនេះ នោះក៏នឹងមានលទ្ធភាពក្លាយជាក្រុមកំពូលមួយនៅតំបន់អាស៊ានផងដែរ។ ដូច្នេះហើយបានជាលោកតែងតែព្យាយាមអភិវឌ្ឍ និងជំរុញកីឡាករកម្ពុជា ជាពិសេសកូនក្រុមឈានទៅសម្រេចក្ដីស្រមៃនេះ។ គួរដឹងដែរថា លោក គីម ភក្ដី បានទទួលមរណភាពក្នុងវ័យ៤១ឆ្នាំ ដោយរោគាពាធ កាលថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។ ...
  • 571
    0

    ខ្សែការពារវ័យក្មេង ឡេង ណូរ៉ា បានបង្ហាញពីក្ដីស្រមៃជាប់ជម្រើសជាតិកម្ពុជា ប្រកួតស៊ីហ្គេម២០២៣ លើទឹកដីខ្លួនឯងនៅឆ្នាំក្រោយ។ គេថា នឹងព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាពនៅវិសាខា ដើម្បីស្រវាបានទំនុកចិត្តពីក្រុមគ្រូបង្វឹកជម្រើសជាតិ។ កីឡាករវ័យ១៨ឆ្នាំថ្លែងបែបនេះ “៖វាជាក្ដីស្រមៃរបស់ខ្ញុំដ៏ធំមួយ ប្រសិនបើបានជាប់ជម្រើសជាតិបានលេងស៊ីហ្គេមនៅទឹកដីកម្ពុជាយើង។ ខ្ញុំបានប្ដេជ្ញាថា នឹងប្រឹងប្រែងលេងឲ្យបានល្អបំផុតនៅក្លិប ដើម្បីឲ្យគ្រូជម្រើសជាតិមើលឃើញ ដើម្បីអាចបានជាប់ជម្រើសជាតិក្នុងពេលនោះ”។ យុវជនដែលធ្លាប់បានជាប់ជម្រើសជាតិក្រុមធំរូបនេះបានប្ដេជ្ញាចិត្តថា រូបគេនឹងខំប្រឹងឲ្យអស់លទ្ធភាពដែលមាន ដើម្បីបានបង្ហាញទម្រង់លេងឲ្យបានល្អបំផុតក្នុងក្រុម ដើម្បីឲ្យគ្រូជម្រើសជាតិបានមើលឃើញខ្លួន។ ការខកខានស៊ីហ្គេមនៅវៀតណាមជារឿងស្ដាយបំផុតមួយសម្រាប់រូបគេ ក្នុងការក្រេបយកបទពិសោធពីព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែលើកនេះស៊ីហ្គេមនៅកម្ពុជារូបគេនឹងប្រឹងប្រែង ជាមួយការប្ដេជ្ញាចិត្ត ដើម្បីសម្រេចក្ដីស្រមៃមួយនេះឲ្យខាងតែបាន។ ការបានជាប់ជម្រើសជាតិក្រោមអាយុ២០ឆ្នាំជាលើកដំបូងនេះរបស់ ...
  • 382
    0

    លោក គីម ភក្ដី ជាអតីតកីឡាករក្រុមទ័ពជើងទឹក និងធ្លាប់ជាគ្រូបង្វឹកក្រុមឆ្លាមសមុទ្រអំឡុងឆ្នាំ២០១០ ២០១១។ ចុងឆ្នាំ២០១៣ដល់២០ចុង២០១៨ លោក បានធ្វើជាមន្ត្រីបច្ចេកទេសនៅសាលាបាល់ទាត់ជាតិបាទី ដែលពេលនោះលោកបានរួមចំណែកបណ្ដុះធនធានកីឡាករល្អៗជាច្រើន ដូចជា ហ៊ុល គឹមហ៊ុយ សៀង ចន្ធា ទេស សម្បត្តិ និងយុវជនជាច្រើនទៀត។ ជាក់ស្ដែង កាលឆ្នាំ២០១៦ ក្រុម U16 កម្ពុជាបានលេខ៤ បាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំអាស៊ីអាគ្នេយ៍ AFF U16 ...
  • 7448
    0

    ថ្នាក់ដឹកនាំ Liverpool ទទូចថា ការទិញយក Darwin Nunez ក្នុងតម្លៃ១០០លានអឺរ៉ូ ហាក់មិនសមទំនងឡើយ។ សារព័ត៌មាន El Pais រាយការណ៍ថា គណៈគ្រប់គ្រងក្រុមចាប់ផ្ដើមនឹកស្ដាយ ការទិញ Nunez គឺជាកំហុសធំមួយក្នុងសករាជរបស់លោក Jurgen Klopp។ មន្ត្រីក្រុមជឿជាក់ថា អតីតខ្សែប្រយុទ្ធ Benfica មិនខ្លាំងអីទេ។ សារព័ត៌មានដដែលសរសេរថា “៖ ថ្នាក់ដឹកនាំក្រុមមើលឃើញថា ការយល់ដឹងរបស់ ...
  • 993
    0

    Manchester United បានប្រកួតចាញ់ Real Sociedad ដោយលទ្ធផល០ទល់នឹង១ ក្នុងដីខ្លួនឯងនៃការប្រកួតបាល់ទាត់ UEFA Europa League។ Brais Mendes ជាអ្នករកបានគ្រាប់ជ័យជម្នះសម្រាប់ក្រុមមកពីអេស្ប៉ាញក្នុងនាទី៥៩។ ការប្រកួតនេះ កីឡាករទាំងអស់ពាក់ស្លាកដៃខ្មៅដើម្បីរំឭកដល់ការសោយទិវង្គតនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២។ ចំណែក Arsenal បានយកឈ្នះម្ចាស់ផ្ទះ FC Zurich ១ទល់នឹង២។ នៅ Europa ...
  • 463
    0

    ខ្សែប្រយុទ្ធវ័យក្មេងក្លិបព្រៃវែងអេហ្វស៊ី ផាន សុផេង ត្រូវបានកោះហៅចូលធ្វើតេស្ដក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាលើកដំបូង ដើម្បីយកឱកាសឆ្ពោះទៅបញ្ជីចុងក្រោយត្រៀមប្រកួតមិត្តភាពអន្តរជាតិតទល់បង់ក្លាដែស ថ្ងៃទី២២ ខែកញ្ញា ខាងមុខ។ កីឡាករវ័យក្មេងរូបនេះអះអាងមិននឹកស្មានអាចមានឱកាសចូលក្នុងបញ្ជីត្រៀមជម្រើសជាតិបែបនេះទេ ព្រោះទើបប្រឡូកបាល់ទាត់លក្ខណៈអាជីពបានជាង១ឆ្នាំប៉ុណ្ណោះ។ ដោយឡែក គេគិតថា ការទទួលបានឱកាសដ៏ល្អនេះដោយសារតែបានមកពីការខិតខំប្រឹងប្រែង និងភាពលេចធ្លោក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត កាលនៅបន្ទាយមានជ័យផង កាលឆ្នាំ២០២១។ កាលណោះគេជា Top Scorer ក្នុងក្រុម ហើយក៏ត្រូវបានព្រៃវែងអេហ្វស៊ីនាំចូលរួមក្រុមក្នុងជើងទី២ ក្របខណ្ឌកំពូលកម្ពុជា រដូវកាលមុន។ ...
  • 568
    0

    ការកែចាប់ផ្ដើមការប្រកួត Europa Conference League រវាង Nice និង Cologne ត្រូវបានព្យពេលា ដោយសារតែមានការផ្ទុះអំពើហិង្សារវាងអ្នកគាំទ្រក្រុមទាំង២មុនការប្រកូត។ អ្នកគាំទ្របានវាយតប់គ្នានៅមុខកីឡដ្ឋាន Allianz Riviera ហើយថែមទាំងគប់ផ្កាភ្លើងទៀតផង។ កងកម្លាំងសមត្ថកិច្ចបានចូលអន្តរាគមន៍ ប៉ុន្តែកីឡាករមិនទាន់អាចកែបាល់លេងតាមពេលកំណត់ទេ។ ថ្នាក់ដឹកនាំក្លិបបានថ្កោលទោសចំំពោះបច្ចុប្បន្នហិង្សាខាងលើ៕  
  • 420
    0

    Chelsea បាន ប្រកាសតែងតាំងលោក Graham Potter ជាអ្នកចាត់ការថ្មីជំនួសលោក Thomas Tuchel លើកកិច្ចសន្យា៥ឆ្នាំ។ គ្រូបង្វឹកជនជាតិអង់គ្លេសបានចាកចេញពី Brighton ដើម្បីចូលកាន់តំណែងអ្នកចាត់ការនៅ Stamford Bridge ជំនួសលោក Thomas Tuchel។ លោក Potter វ័យ៤៧ឆ្នាំទទូចថា នេះជាមោទកភាពមួយដែលបានចូលរួមជាមួយ Chelsea៕