• 474
    0

    ដូចដឹងហើយថា លឹម ពិសុទ្ធ បានរងរបួសកជើងក្នុងការប្រកួតលីគកំពូលកម្ពុជា រវាងភ្នំពេញក្រោន និងវិសាខា នៅរាត្រីថ្ងៃសៅរ៍ ទី​០១ ខែតុលា ឆ្នាំ២០២២។ តាមពិតទៅនេះមិនមែនជាលើកទី១ទេដែលខ្សែប្រយុទ្ធភ្នំពេញក្រោនរូបនេះមានបញ្ហារបួស។ ជាក់ស្ដែង សមាជិកជម្រើសជាតិកម្ពុជាមនបញ្ហាកជើង ពោលគឺ បន្ទាប់ពីថ្ងៃទី ២៣ខែឧសភា ពេលលេងតទល់ពេលប៉ះណាហ្គាវើលដ៍។ កាន់តែគួរឲ្យស្តាយទៅទៀតនោះ គេមិនបានចូលរួមលេងពាន AFF U23 នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ទៀតផង។ ម្ដងនេះ គេមិនទាន់ច្បាស់ថា ...
  • 4430
    0

    ខ្សែបម្រើប្រយុទ្ធវិសាខា Paulo Victor បានរងការរិះគន់យ៉ាងខ្លាំងថា មិនបានគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយពេលភ្លេងកំពុងបន្លឺ ស្រាប់តែគេបែរជាកម្ដៅសាច់ដុំ លោតចុះឡើងទៅវិញ។ ទាក់ទងទៅនឹងបញ្ហានេះ កីឡាករប្រេស៊ីខាងលើបានសរសេរបែបនេះ “៖  ខ្ញុំបានធ្វើចលនាខ្លះ។ តាមពិតទៅ ខ្ញុំតែងតែធ្វើបែបនេះមិនត្រឹមតែនៅទីនេះទេ  ប៉ុន្តែនៅគ្រប់ប្រទេស ។ មិនមែនចេញពីការមាក់ងាយទេ តែផ្តោតលើការប្រកួត ។ ខ្ញុំមិនដែលមាក់ងាយប្រជាជន ឬប្រទេសជាតិណាទេ ។ បើខ្ញុំបានធ្វើខុស ខ្ញុំមកសូមទោសអ្នកទាំងអស់គ្នា។ អ្នកដែលស្គាល់ខ្ញុំច្បាស់ ទើបដឹងថាខ្ញុំជាមនុស្សគោរពគេប៉ុនណា ។ ...
  • 553
    0

    ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១២៧ នាក់បានស្លាប់ និង ១៨០ នាក់បានរងរបួស បន្ទាប់ពីមានការរត់ជាន់គ្នានៅឯការប្រកួតបាល់ទាត់មួយនៅក្នុងខេត្ត East Java ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងអាទិត្យ ទី០២ ខែតុលា នេះ ប៉ូលីស East Java បាននិយាយថា អ្នកគាំទ្រ Arema FC បានសម្រុកចូលទីលាននៅកីឡដ្ឋាន Kanjuruhan ក្នុងក្រុង Malang ...
  • 686
    0

    ក្រុមតេក្វាន់ដូ អាយធីអែហ្វក្រសួងមហាផ្ទៃដណ្តើមបានមេដាយច្រើនជាងគេក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រុមក្រសួងមហាផ្ទៃដណ្តើមបានមេដាយសរុប២០គ្រឿងដោយក្នុងនោះមាន មាស៨ ប្រាក់៤ និងសំរឹទ្ធ៨ ហើយក្រុមចំណាត់ថ្នាក់លេខ២បានទៅលើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយឈ្នះមេដាយសរុប១៤គ្រឿងមាន មាស២ ប្រាក់៤ និងសំរឹទ្ធ៨។សម្រាប់ក្រុមចំណាត់ថ្នាក់លេខ៣វិញបានទៅលើក្លិបយុវជនដោយឈ្នះមេដាយសរុប៥គ្រឿងគឺ មាស២ ប្រាក់៣ និងសំរឹទ្ធ០។ បើតាមរបាយការណ៍ពីងឧត្តម បួហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអេហ្វកម្ពុជា ការប្រកួទជើងឯកថ្នាក់ជាតិឆ្នាំនេះមានសមាគមក្លិបចូលរួមចំនួន១៧ មកពីរាជធានី ខេត្ត ...
  • 340
    0

    សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំយុទ្ធនាការ Beyond the Games ដើម្បីបំផុសចលនាមហាជន ឲ្យបានយល់ដឹងបន្ថែមទៀត ពីមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះជាលើកដំបូង។ ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ Beyond the Games បានថ្លែងក្នុងពិធីបើកយុទ្ធនាការនេះថា Beyond the Games នឹងក្លាយជាយុទ្ធនាការមួយ ជាមួយយុទ្ធនាការរួមរបស់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ...
  • 433
    0

    យុវជន ហាន់ ទី ដែលទើបផ្លាស់ពីក្រុមយុវជនអាយុក្រោម១៥ឆ្នាំកងយោធពលខេមរភូមិន្ទ ទៅក្រុមយុវជនអង្គរថាយហ្គឺរ ទទួលបានឱកាសទៅហ្វឹកហាត់នៅក្រុមថ្នាលក្លិប Tokushima Vortisរយៈពេល២សប្ដាហ៍ គឺពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។ យុវជនម្នាក់ទៀតក៏នឹងរួមដំណើរជាមួយគេផងដែរ គឺ  យុវជន លី សូសៀ។ គួរដឹងដែរថា ហាន់ ទី បានស្នាក់នៅ រៀនសូត្រ ហ្វឹកហាត់នៅស្តាតចាស់តាំងពីឆ្នាំ២០១៥មកម្លេះ។ ក្នុងនាមជាប្រធានក្រុមផងនោះ គេរួមចំណែកឈ្នះពានរង្វាន់យុវជនអាយុក្រោម១៥របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រដូវកាល២០២២ នាពេលថ្មីៗនេះ៕
  • 2936
    0

    ក្រោយឈ្នះក្រុមជម្រើសជាតិគូរ៉ាកាវ២លើករួចមក ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានបង្ហាញបំណងចង់ប្រកួតតែមួយក្រុមជម្រើសជាតិក្នុងចំណោមលំដាប់ទាំង៦០លើលោក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ ក្រុមឥណ្ឌូនេស៊ីបានឡើងពីលេខ១៥៧ទៅលេខ១៥៥ ក្រោយបានឈ្នះក្រុមលេខ៨៤ គូរ៉ាកាវ ក្នុងការប្រកួតមិត្តភាព២លើកជាប់ៗគ្នា។ ថ្មីៗនេះ ឥណ្ឌូនេស៊ីក៏បានបន្តកុងត្រាដល់គ្រូបង្គោលជនជាតិកូរ៉េខាងត្បូង Shin Tae-yong ដល់ឆ្នាំ២០២៥ដែរ៕ គួរដឹងដែរថា ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឬ AFF Cup ចុងឆ្នាំ២០២២ នេះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីស្ថិតក្នុងពូល A ដែលមានថៃ, ហ្វីលីពីន, កម្ពុជា និងក្រុមជាប់ក្នុងវគ្គជម្រុះ៕  
  • 506
    0

    ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាល២០២២ នឹងត្រលប់មកវិញនៅថ្ងៃទី០១ ខែតុលា នេះវិញហើយ ក្រោយសម្រាកសម្រាប់ FIFA’s Day អស់រយៈពេលមួយខែមក។ លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានសរសេរថា កីឡាករក្នុងស្រុកទាំងអស់សុទ្ធតែមានឱកាសជាប់ជម្រើសជាតិដូចៗគ្នា។ គួរដឹងដែរថា ក្នុងការជ្រើសរើសកីឡាករចូលរួមក្រុមជម្រើសជាតិក្នុងខែកញ្ញា នេះ ក្រុមការងារគ្រូបង្វឹកបានផ្ដោតលើអ្នកអាចឆ្លងកាត់ការធ្វើតេស្ដ៣០-១៥ ឬអាចរត់បាន២១,៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ទន្ទឹមនឹងនោះ កីឡាករដែលធ្លាប់ជាប់ជម្រើសជាតិពីមុនមកច្រើនលើកច្រើនសា ក៏បានអវត្តមាន។ ការប្រកួត២លើកកន្លងមកទាំងក្រុមអាយុក្រោម២៣ឆ្នាំ និងក្រុមធំបានទទួលរងនូវបរាជ័យ ដោយ ...
  • 492
    0

    សហព័ន្ធកីឡាបាល់ទះកម្ពុជាបានជូនដំណឹងទៅកាន់ក្រុមទាំង១២ដែលត្រូវប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន 2022 ត្រូវដាក់ពាក្យចូលរួមប្រកួតអោយបានរួសរាន់មុនថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា ។ ក្រុមចំនួន៤រង់ចាំក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២២ នេះរួចជាស្រេចមាន សមាគមបាល់ទះវិសាខា សមាគមបាល់ទះក្រសួងមហាផ្ទៃ ក្លិបបាល់ទះកងពលធំអន្តាគមន៍រលខ៣ និង ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ។ ក្រុមចំនួន៨ទៀតមកពីពានរង្វាន់សម្តេចក្រឡាហោម ស ខេង មានដូចជា ៖ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្លិបបាល់ទះស្នងការដ្ឋាន ...
  • 819
    0

    មេដាយមាសទាំងវិញ្ញាសាបុរស និងនារី គឺជាគោលដៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការជំរុញពីលោក នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Prawit Wongsuwan។ ប្រុមុខរដ្ឋាភិបាលថៃបានស្នើឱ្យកីឡាបាល់ទាត់ថៃដណ្តើមបានមេដាយមាសចំនួន ២ លើកីឡាបាល់ទាត់បុរស និងនារីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ។ ថ្នាក់ដឹកនាំប្រទេសដដែលក៏បាន​ព្រមាន​ថា បើ​ថៃ​បាត់​មេដាយ​មាស​មួយ​ក្នុង​ចំណោម​មេដាយ​មាស​ទាំង​ពីរ​ក្នុង​វិស័យ​បាល់ទាត់ នោះ​ត្រូវតែមានអ្នកចេញមុខទទួលខុសត្រូវ។ បើតាមគម្រោង សមាគមកីឡាបាល់ទាត់ថៃគ្រោងនឹងបញ្ជូន U21 ទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ហើយគេរំពឹងថាក្រុមនឹងមានការបោះជំរុំហ្វឹកហាត់រយៈពេល២សប្តាហ៍នៅ UAE ក្នុងខែមីនា ឆ្នាំ២០២៣៕