• 341
    0

    Aston Villa បានបើកការចរចាជាមួយគ្រូបង្គោល Villarreal លោក Unai Emery សម្រាប់តំណែងអ្នកចាត់ការថ្មីជំនួសកៅអីលោក Steven Garrard ដែលត្រូវបានបណ្ដេញចេញ។ ការចរចាចាប់ផ្ដើមនៅរាត្រីថ្ងៃចន្ទ។ Gerrard ត្រូវបានបណ្ដេញចេញ ក្រោយចាញ់ Fulham ៣ទលនឹង០ កាលសប្ដាហ៍មុន។ ក្រោមការដឹកនាំបណ្ដោះអាសន្នពីលោក Aaron Danks ពួកគេបានឈ្នះ Brentford ៣ទល់នឹង០ និងជាជ័យជម្នះលើកទី៣នៅ Premier ...
  • 361
    0

    Middlesbrough បានតែងតាំងលោក Michael Carrick ជាអ្នកចាត់ការថ្មីជំនួសតំណែងលោក Chris Wilder ដែលត្រូវបានដកចេញដើមខែតុលា នេះ។ បុរសវ័យ៤១ឆ្នាំខាងលើបានស្ថិតនៅក្រៅទីលាន ក្រោយចាកចេញពី Old Trafford ដែលលោកបានកាន់ការងារជាអ្នកចាត់ការបណ្ដោះអាសន្នបាន៣ប្រកួតដែរ ក្រោយលោក Ole Gunnar Solskjaer ចាកចេញ។ ការប្រកួតដំបូងរបស់ Carrick គឺត្រូវប៉ះ Preston ក្នុងការប្រកួតក្របខណ្ឌ Championship នៅថ្ងៃអាទិត្យ ...
  • 475
    0

    ការប្រកួតបាល់ទាត់ដណ្ដើមជើងឯកលីគទី២ ឬ Cambodian League 2 ឈានដល់សប្ដាហ៍ចុងក្រោយនៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ នេះ។ ក្រុមចំនួន៣មាន៤៨ពិន្ទុស្មើគ្នា គឺ អាយអេសអាយដង្កោសែនជ័យ, អគ្គិសនីកម្ពុជា និងនគរបាលជាតិ។ ប្រកួតចុងក្រោយ អាយអេសអាយប៉ះនគរបាលជាតិ និងអគ្គិសនីកម្ពុជា ត្រូវជួបត្បូងឃ្មុំ។ បើតាមលក្ខន្តិកៈ ក្រុមលេខ១ និងលេខ២ នឹងឡើងទៅលីគកំពូល Cambodian Premier League ...
  • 1559
    0

    គ្រាប់បាល់មួយគ្រាប់ពី Victor Osimhen ក្នុងនាទី៨០បានផ្ដល់ជ័យជម្នះដល់ Napoli ០ទល់នឹង១លើ AS Roma ក្នុងការប្រកួតក្របខណ្ឌកំពូលអ៊ីតាលី Serie A។ នេះជាជ័យជម្នះ១១លើកជាប់ៗគ្នាពីគ្រប់កម្មវិធីសម្រាប់ Napoli។ ក្រុមលោក Luciano Spalletti មាន២៩ពិន្ទុពីការប្រកួត១១លើក នាំមុខក្រុមលេខ២ AC Milan ៣ពិន្ទុ។ Napoli, Real Madrid និង Paris ...
  • 1149
    0

    Newcastle United ឡើងទៅលេខ៤ Premier League ក្រោយឈ្នះ Tottenham Hotspur ១ទល់នឹង២ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី២៣ ខែតុលា។ Callum Wilson បានទាត់បញ្ចូលទីនាំមុខឲ្យក្រុមសារិកាព្រៃក្នុងនាទី៣១។ ពេលនោះ អ្នកចាំទី Hugo Lloris បានឡើងផុតខ្សែរបស់ខ្លួនដើម្បីរារាំងបាល់ ប៉ុន្តែ Wilson ឆក់យកបាន និងទាត់បញ្ចូលទីបានសម្រេច។ ក្រុមលោក Eddie ...
  • 775
    0

    ខ្សែការពារ កែវ សារ៉ាត់ និងខ្សែបម្រើ ចាន់ សុភា បានបង្ហើបពីការចាកចេញពីអង្គរថាយហ្គឺរ នាដំណាច់រដូវកាល២០២២ នេះ។ រដូវកាលនេះ អ្នកទាំង២មិនសូវបានបង្ហាញខ្លួនប៉ុន្មានទេក្រោមការដឹកនាំពីគ្រូបង្គោល Alistair Heath។ សារ៉ាត់ បានចូលរួមជាមួយអង្គរថាយហ្គឺរក្នុងរដូវកាល២០២០ ពីអាស៊ីអឺរ៉ុបយូណាយធីត។ ចំណែក ចាន់ សុភា ផ្លាស់ពីណាហ្គាវើលដ៍ទៅថាយហ្គឺរក្នុងរដូវកាល២០២១៕  
  • 928
    0

    ក្លិប Al-Seeb របស់លីគកំពូលអូម៉ង់ បានក្លាយជាម្ចាស់ជើងឯក AFC Cup រដូវកាល២០២២ ក្រោយឈ្នះក្លិប Kuala Lumpur FA របស់លីគកំពូលម៉ាឡេស៊ី ដោយលទ្ធផល ៣ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា នាពហុកីឡដ្ឋាន Bukit Jalil រាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ Kuala Lumpur ...
  • 882
    0

    ខ្សែការពារ Raphael Varane បានចាកចេញពីទីលានទាំងទឹកភ្នែកអំឡុង Manchester United ស្មើជាមួយ Chelsea ក្រោយរងរបួសជើង ចំពេលមិនដល់មួយខែទៀតនៃដំណើរឆ្ពោះទៅ World Cup នៅកាតារ។ Varane វ័យ២៩ឆ្នាំ បានរងរបួសពេលព្យាយាមប្រជែងជាមួយ Pierre-Emerick Aubameyang និងត្រូវបានជំនួសដោយ Victor Lindelof។ លោក Erik Ten Hag មិនទាន់អាចបញ្ជាក់ពីស្ថានភាពរបួសរបស់ ...
  • 538
    0

    ភ្នំពេញក្រោនបានហក់ឡើងទៅកាន់លេខ៣នៃក្របខណ្ឌ Cambodian Premier League ក្រោយឈ្នះបឹងកេត ដោយលទ្ធផល ៣ទល់នឹង០ ក្នុងការប្រកួតសប្ដាហ៍ទី២១ ដែលជាសប្ដាហ៍ក្រោយនៃជុំទី៣។ ដូច្នេះភ្នំពេញក្រោនត្រូវឡើងទៅកាន់លេខ៣ ដោយមាន៣៦ពិន្ទុ រុញបឹងកេតដែលមាន៣៥ពិន្ទុទៅលេខ៤។ ចំណែកព្រះខ័នរាជស្វាយរៀង បន្តឈរលេខ១ដដែល ក្រោយស្មើក្រុមលេខ២ វិសាខា ១ទល់នឹង១។ សម្រាប់លទ្ធផលក្នុងចំណោមក្រុម៤ខាងក្រោមវិញ អង្គរថាយហ្គឺរ ចាញ់ណាហ្គាវើលដ៍១ទល់នឹង២ និងកងយោធពលខេមរភូមិន្ទឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ១ទល់នឹង៤។ ការប្រកួតដំណាក់កាលទី៤នឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ដែលក្រុមព្រះខ័នរាជស្វាយរៀង, ...
  • 522
    0

    ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជានឹងបញ្ចប់ជុំទី៣នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ នេះ។ ក្រុមកំពូលទាំង៤ ឬ Top 4 សម្រាប់ដំណាក់កាលទី៤ត្រូវបានកំណត់រួចរាល់ហើយតាំងពីសប្ដាហ៍មុនម្ល៉េះ។ សម្រាប់ការប្រកួតចុងក្រោយនៃជុំទី៣ វិសាខាត្រូវទទួល​ព្រះខ័នរាជស្វាយរៀង, បឹងកេតទៅផ្ទះភ្នំពេញក្រោន, គិរីវង់សុខសែនជ័យទទួល​កងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៍ទៅផ្ទះអង្គរថាយហ្គឺរ។ ក្រុមដែលឡើងទៅដំណាក់កាល Top 4 រួចរាល់មាន​ ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងភ្នំពេញក្រោន៕