• 4488
    0

    សារព័ត៌មាន PP Sports រាយការណ៍ថា លោក Li Tie អតីតកីឡាករបាល់ទាត់ជម្រើសជាតិចិនត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួនអំឡុងចូលរួមវគ្គបណ្ដុះបណ្ដាលមួយ។ ប្រភពដដែលបញ្ជាក់ថា ការឃាត់អតីតខ្សែបម្រើ Everton ត្រូវបានឃាត់ខ្លួនជុំវិញរឿងអាស្រូវពុករលួយ។ ចំណែកសារព័ត៌មាន Sohu ឲ្យដឹងថា អំឡុងធ្វើគ្រូបង្គោលក្លិប Wuhan Zall លោក ទទួលបានបៀវត្សរ៍ជាង៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោកបានដឹកនាំក្រុមឈ្នះជើងឯក League One 2018 និងឡើងលីគកំពូល២០១៩។ ក្រោយដឹកនាំបានលេខ៦រដូវកាលដំបូងនៅលីគកំពូលចិន ...
  • 1216
    0

    ក្រោយបង្ហាញសមត្ថភាពបានយ៉ាងល្អលើកិច្ចសន្យាខ្ចីកន្លងទៅ Hokkaido Cosadole Sapporo បានផ្ទេរខ្សែបម្រើ Supachok Sarachat ផ្ដាច់ហើយលើកិច្ចសន្យា៥ឆ្នាំពី Buriram United។ Supachok បានចូលរួមជាមួយ Cosadle Sapporo ក្នុងខែកក្កដា តែមិនទាន់បានលេង១១នាក់ដំបូងទេ ដោយត្រឹមបានប្ដូរចូល៧ដង ហើយសរុបទៅលេងបាន៩៣នាទី។ យ៉ាងណា គេបង្ហាញគុណផលយ៉ាងល្អលើទីលាន ដោយអាច assist បាន៣ដង។ កីឡាករដុះដាលចេញពី Buriram United ...
  • 1372
    0

    ព្រះខ័នរាជស្វាយរៀងបានបន្តបរាជ័យក្នុងក្របខណ្ឌ Cambodian Premier League ដោយចាញ់វិសាខា ១ទល់នឹង០ នៅថ្ងៃសៅរ៍ ទី​១២ ខែវិច្ឆិកា។ ដូច្នេះ ពិន្ទុលើកំពូលតារាងរបស់ព្រះខ័នរាជស្វាយរៀងត្រូវបានបន្ថយមកត្រឹមតែ៣ពិន្ទុ។ ចំណែកលទ្ធផលផ្សេងទៀត បឹងកេត ស្មើភ្នំពេញក្រោន ១ទល់នឹង១។ ការប្រកួតសប្ដាហ៍ក្រោយ វិសាខាប៉ះបឹងកេត និង​ព្រះខ័នរាជស្វាយរៀងជួបភ្នំពេញក្រោន៕
  • 411
    0

    ព្រះខ័នរាជស្វាយរៀងនឹងទៅផ្ទះវិសាខាសម្រាប់ការប្រកួតក្របខណ្ឌកំពូលកម្ពុជា នៅថ្ងៃសៅរ៍ ទី​១២ ខែវិច្ឆិកា នេះ ដែលជាការប្រកួតសប្ដាហ៍ទី២៣។ ក្រុមទាំង២សុទ្ធតែបើកឆាកជុំទី៤ចាញ់ដូចគ្នា ដោយព្រះខ័នរាជស្វាយរៀង ចាញ់បឹងកេត និងវិសាខាចាញ់ភ្នំពេញក្រោន។ និយាយពីការប៉ះគ្នារវាងក្រុមទាំង២កន្លងមកវិញ ក្នុងចំណោម៣ដង ឈ្នះ១នាក់ម្ដង និងស្មើ១ដង។ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងថ្លែងថា ការប្រកួតចុងក្រោយគឺជារឿងចាស់តែប៉ុណ្ណោះ។ រាល់ពេលដែលអ្នកលេងគូប្រកួតកំពូល អ្វីៗក៏អាចកើតឡើង ហើយការប្រកួត Hun ​Sen Cup បានបង្រៀនយើងថា ទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ ...
  • 366
    0

    ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompanmoung បានបង្ហាញចេតនាចង់ឲ្យក្រុមជម្រើសជាតិរបស់ខ្លួនប្រើប្រាស់ធនធានកីឡាករវ័យក្មេងពេលចូលរួមព្រឹត្តិការណ៍ AFF Cup 2022 ក្នុងខែធ្នូខាងមុខ ព្រោះជឿជាក់ថា នឹងមានប្រយោជន៍ដល់ជម្រើសជាតិនាពេលអនាគត។   ប្រមុខសហព័ន្ធបាល់ទាត់ថៃថ្លែងបែបនេះ “៖ហៅកីឡាករថ្មីៗមក ឬក្មេងៗក៏បាន ព្រោះវាជួយឲ្យពួកគេមានបទពិសោធច្រើនជាងមុន ហើយគ្រូក៏មានជម្រើសច្រើននាពេលអនាគត។” ខ្ញុំចង់ឲ្យកីឡាករក្មេងៗបានលេងកម្រិតអាស៊ីអាគ្នេយ៍ហ្នឹងផង ព្រោះអីវាជាមូលដ្ឋានគ្រឹះឲ្យពួកគេលេងបានលើឆាកអន្តរជាតិ។” ម្យ៉ាងទៀត លោក Somyot ថ្លែងថា ការកោះហៅកីឡាករក្មេងៗក៏ងាយស្រួល ព្រោះ AFF Cup ...
  • 528
    0

    សហជីពកីឡាករបាល់ទាត់អាជីព Fifpro បានថ្លែងថា កីឡាករបាល់ទាត់បច្ចុប្បន្នកំពុងស្ថិតក្នុងកម្រិតការប្រកួតដែលហួសដែនកំណត់ ដោយសារតែកាលវិភាគបាល់ទាត់ពិភពលោកត្រូវបានធ្វើឡើង​នៅពាក់កណ្ដាលរដូវកាលលីគអាជីព។ ការ​ប្រកួត​នៅ​ប្រទេស​កាតារ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតក្នុងស្រុកជាច្រើនកំពុងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ មុនពេលកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិរបស់ពួកគេ។ របាយការណ៍របស់ Fifpro បង្ហាញបន្ទុកការប្រកួតធ្វើឱ្យខូចសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កីឡាករ ហើយធ្វើឱ្យរយៈកាលបាល់ទាត់របស់ពួកគេត្រូវជួបហានិភ័យ។ ចំនួនហ្គេមបានក្លាយជាបញ្ហាកាន់តែច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលមានការប្រកួតថ្មីៗជាបន្តបន្ទាប់ និងកម្រិតអន្តរជាតិដូចជា Nations League និង Europa Conference League។ ជាក់ស្ដែង ...
  • 424
    0

    “យើងត្រូវការខ្សែការពារដែលមានបទពិសោធ ហើយគេជាខ្សែការពារកណ្ដាលដ៏ល្អមួយរូបក្នុងក្រុម។” នេះជាមូលហេតុដែលគ្រូបង្គោល Gareth Southgate ជ្រើសរើស Harry Maguire និងត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន Manchester Evening News។ កាលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា គ្រូបង្គោល Gareth Southgate បានប្រកាសបញ្ជី២៦នាក់របស់ជម្រើសជាតិអង់គ្លេសទៅ World Cup 2022 នៅកាតារ។ Maguire ជាឆ្អឹងខ្នងមួយរបស់ក្រុមតោកំណាចក្នុង World ...
  • 295
    0

    ម្ចាស់ជើងឯក៨សម័យ Manchester City នឹងទទួលភ្ញៀវ Liverpool សម្រាប់ជុំទី៤ ពានរង្វាន់ Carabao Cup។ Gillingham ដែលជាក្រុមតែមួយគត់សល់ពីលីគខាងក្រោម ត្រូវប៉ះ Wolverhampton ដែលត្រូវដឹកនាំជាលើកដំបូងដោយអ្នកចាត់ការថ្មី Julen Lopetegui។ ក្រោយស៊ី Aston Villa ៤ទល់នឹង២ Manchester United ត្រូវទទួលភ្ញៀវ Burnley។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ។ នេះជាកាលវិភាគ ...
  • 770
    0

    ក្រោយបានត្រឹមស្មើ១ទល់នឹង១ជាមួយ Sassuolo ក្នុងក្របខណ្ឌកំពូលអ៊ីតាលី លោក Jose Mourinho គ្រូបង្គោល AS Roma អះអាងថា មានកូនក្រុមម្នាក់លេងក្បត់ក្រុម ដោយធ្វើឲ្យបាល់ ជាហេតុក្រុមម្ចាស់ផ្ទះមានឱកាសតាមស្មើ។ យ៉ាងណា គ្រូបង្គោលជនជាតិព័រទុយហ្គាល់មិនបានបង្ហើបចំឈ្មោះកូនក្រុមរូបនោះឡើយ។ លោកថា ក្នុងការប្រកួតយប់មិញ លោកបានប្រើកីឡាករ១៦នាក់ តែមានម្នាក់ប៉ុណ្ណោះដែលលោកមិនសប្បាយចិត្ត។ ទោះមិនបានបង្ហើបឈ្មោះ សារព័ត៌មាន Corriere dello Sport បង្ហើបថា ជាខ្សែការពារ Rick Karsdorp ...
  • 1300
    0

    អ្នកចាត់ការ Jurgen Klopp បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ចំពោះ Liverpool មិនថា មានរឿងអ្វីកើតឡើងក៏ដោយ។ ថ្មីៗនេះមានព័ត៌មានថា ក្រុមហ៊ុន Fenway Sports Group ដែលគ្រប់គ្រង Liverpool បានប្រកាសរកវិនិយោគិនថ្មីដើម្បីដឹកនាំបន្ត។ ដំណឹងនេះបានបង្កជាការព្រួយបារម្ភជុំវិញអនាគតក្លិប។ យ៉ាងណា លោក Jurgen Klopp អះអាងថា ពុំមានអ្វីប៉ះពាល់ដល់គម្រោងលក់ក្លិបមិនប៉ះពាល់ដល់ផែនការរបស់លោកទេ។ ទន្ទឹមនឹងនេះដែរ លោកក៏ប្ដេជ្ញាចំពោះការងាររបស់លោកដដែល។     ...