• 1864
    0

    ជាលើកទី១ហើយក្នុងរយៈពេល១០០ឆ្នាំដែលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានដាក់កីឡាករមិនទាន់គ្រប់អាយុគ្រប់១៧ឆ្នាំចូលលេងក្រុមធំ។ Simone Pafundi ត្រូវបានគ្រូបង្គោល Roberto Mancini ដាក់ចូលជំនួសលោក Marco Verratti ក្នុងការប្រកួតមិត្តភាពឈ្នះអាល់បានី ៣ទល់នឹង១។ ខ្សែប្រយុទ្ធវ័យ​១៦ឆ្នាំ ៨ខែ និង២ថ្ងៃជាកីឡាករមកពី Udinese។ គេអាចលេងបាន​ទាំងបម្រើប្រយុទ្ធ, ការពារ និងស្លាប។ កាលពីប៉ុន្មានខែមុនកីឡាករកើតឆ្នាំ២០០៦លេងក្នុងក្រុមអ៊ីតាលីអាយុក្រោម១៧ឆ្នាំ។ រដូវកាល២០២១/២០២២ គេលេងបាន២៣នាទីនៅលីគកំពូលអ៊ីតាលី ពេលប៉ះ Salernitana៕  
  • 1461
    0

    Cristiano Ronaldo បង្ហើបថា ស្ទើរតែចូលរួមជាមួយ Manchester City ទៅហើយ មុនផ្លាស់ប្ដូរចិត្ត វិលទៅ Manchester United។ ក្នុងកិច្ចសម្ភាសជាមួយ Talk TV គេនិយាយថា កៀកៗទៅហើយរឿងទៅ Man City។ ខ្សែប្រយុទ្ធព័រទុយហ្គាល់បានវិលទៅ Old Trafford ក្រោយចេញពី Juventus ក្នុងខែសីហា ឆ្នាំ២០២១ ពោល១១ឆ្នាំបន្ទាប់ពីទៅចូលរួមជាមួយ ...
  • 867
    0

    វិសាខាបានឡើងទៅកាន់កំពូលតារាង Cambodian Premier League បន្ទាប់ពីឈ្នះបឹងកេត ១ទល់នឹង២ ក្នុងការប្រកួតនៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា នេះ។ ចំណែកព្រះខ័នរាជស្វាយរៀងចាញ់ភ្នំពេញក្រោន ២ទល់នឹង៥។ ដូច្នេះ ចប់ជុំទី១ ដំណាក់កាលទី៤ ព្រះខ័នរាជស្វាយរៀង ចាញ់ទាំង៣ប្រកួត រអិលទៅលេខ២។ វិសាខាឡើងលេខ១វិញ មាន៤៦ពិន្ទុស្មើគ្នា តែមាន head-to-head ប្រសើរជាងព្រះខ័នរាជស្វាយរៀង៕
  • 1716
    0

    ខ្សែការពារកណ្ដាល Kim Min-jae ត្រូវបានក្លិបធំៗជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍។ យ៉ាងណា Napoli បង្ហាញជំហរចង់រក្សាទុកកីឡាករកូរ៉េខាងត្បូងរូបនេះ។ លោក Cristiano Guintoli នាយកក្លិប Napoli បានប្រាប់សារព័ត៌មាន Corriere Dello Sport ថា មានតម្លៃលក់ផ្ដាច់សម្រាប់​ខ្សែការពារវ័យ២៦ឆ្នាំដែរ តែមានសុពលភាពក្នុងខែកក្កដា ឆ្នាំក្រោយឯណោះ។ តម្លៃលក់ចេញរបស់គេគឺ៥០លានអឺរ៉ូ។ Kim ចូលលេងបាន២០ប្រកួត ក្រោយផ្លាស់ពី Fenerbahce ទៅ ...
  • 1173
    0

    នៅមិនដល់ ៥ថ្ងៃទៀតទេព្រឹត្តិការណ៍ World Cup Qatar 2022 នឹងចូលមកដល់។ តែគួរឲ្យស្ដាយ ខ្សែប្រយុទ្ធ Christopher Nkunku នឹងខកខានការប្រកួតឲ្យក្រុមជម្រើសជាតិបារាំង ក្រោយមានបញ្ហារបួសភ្លាមៗពេលនៅជំរំហ្វឹកហាត់។ កីឡាករវ័យ២៥ឆ្នាំជា Top Scorer នៅ Bundesliga ដោយរកបាន១២គ្រាប់ពីការប្រកួត១៥លើកសម្រាប់ RB Leipzig។ គេប៉ះគ្នាជាមួយ Eduardo Camavinga អំឡុងការហ្វឹកហាត់។ ជម្រើសជាតិបារាំងហោះទៅកាតារ ...
  • 1176
    0

    អតីតកីឡាករជម្រើសជាតិអង់គ្លេស Aaron Lennon ចូលនិវត្តន៍ ក្នុងវ័យ៣៥ឆ្នាំ។ ខ្សែបម្រើល្បឿនលឿនរូបនេះធ្លាប់លេងនៅ Leeds United, Tottenham Hotspur, Everton និង Burnley។ គេក៏ធ្លាប់ជាប់ជម្រើសជាតិ២១ប្រកួត ដោយលេង World Cup បាន២ដង គឺឆ្នាំ២០០៦ និង២០១០។ Lennon ថ្លែងថា វាជាការសម្រេចចិត្តដ៏លំបាកមួយ តែត្រូវដល់ពេលហើយ ព្រោះចង់ចំណាយពេលវេលាជាមួយគ្រួសារ៕
  • 1447
    0

    ពិធីករ Piers Morgan ទម្លាក់ថា Cristiano Ronaldo ជាអ្នកទៅរកលោកដើម្បីរៀបចំសម្ភាសន៍ បញ្ចេញអារម្មណ៍ពិត។ ” Ronaldo ទេដែលសុំខ្ញុំ។ ខ្ញុំមិនបានទៅសួរគាត់មុនទេ គាត់មកនេះ ហើយសួរនាំពីខ្ញុំ។” នេះជាការថ្លែងរបស់ Morgan។ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា មានការទម្លាយអារម្មណ៍ផ្ទាល់ខ្លួនពី Cristiano Ronaldo ជុំវិញស្ថានភាពរបស់គេនៅ Manchester United។ ក្នុងសម្ភាសន៍នោះ ...
  • 591
    0

    ខ្សែការពារ Presnel Kimpembe មិនអាចជាទាន់ពីរបួសដើម្បីទៅចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតារទេជាមួយក្រុមជម្រើសជាតិបារាំងទេ។ សហព័ន្ធកីឡាបាល់ទាត់បារាំងបានប្រកាសថា ការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សារវាងសាមីខ្លួន និងគ្រូបង្គោល Didier Deschamps។ កីឡាករ Axel Disasi នឹងចូលជំនយស Kimpembe។ សហព័ន្ធកីឡាបាល់ទាត់បារាំងសង្កត់ធ្ងន់ដែរថា ការសម្រេចនេះក៏ដើម្បីបង្ហាញការគោរពដល់ Kimpembe។ Kimpembe លេងឲ្យជម្រើសជាតិបារាំងបាន២៨ដង និងរួមចំណែកឈ្នះ World ...
  • 972
    0

    លោក Luiz Felipe Scolari បានប្រកាសចូលនិវត្តន៍ពីអាជីពជាគ្រូបង្វឹកបាល់ទាត់ហើយ។ បុរសវ័យ៧៤ឆ្នាំបានចាប់ផ្ដើមការងារគ្រូបង្វឹកក្នុងឆ្នាំ១៩៨២ ហើយក្រុមចុងក្រោយបង្អស់គឺ Athletico Paranaense ក្នុងឆ្នាំ២០២២នេះ​ ហើយលោកនឹងប្ដូរធ្វើការងារជាក្រុមប្រឹក្សាភិបាលវិញ។ ក្នុងការងារនេះដែរ អតីតខ្សែការពារខាងលើក៏ដឹកនាំជម្រើសជាតិប្រេស៊ីល២លើក ពី២០០១ដល់២០០២ និង២០១២ដល់២០១៤។ លោកបានឈ្នះ World Cup ក្នុងឆ្នាំ២០០២ និងធ្លាប់ដឹកនាំ Chelsea ក្នុងឆ្នាំ២០០៨ដែរ៕
  • 346
    0

    ការប្រកួត Cambodian Premier League ជុំទី៤ សប្តាហ៍នេះនឹងប្រកួតចំនួន២ថ្ងៃពោលគឺនៅថ្ងៃពុធ និងសៅរ៍ ទី១៦និង២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនៅថ្ងៃពុធ មានការប្រកួតរវាង បឹងកេត ត្រូវទទួលស្វាគមន៍ ក្រុមភ្ញៀវ វិសាខា ចាប់ផ្តើមពីម៉ោង៣:៤៥នាទីរសៀលតទៅ នៅឯកីឡដ្ឋាន Cambodia Airways ។ រីឯមួយប្រកួតទៀតគឺ ក្រុមភ្នំពេញក្រោន ត្រូវទៅផ្ទះកំពូលតារាងគឺ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦:៣០ល្ងាច ...