• 1962
    0

    Neymar បានសម្រក់ទឹកភ្នែកពេលអង្គុយលើកៅអីបម្រុង​អំឡុងការប្រកួត FIFA World Cup 2022 ប្រេស៊ីលឈ្នះស៊ែប៊ី ២ទល់នឹង០។ គេត្រូវបាន​កីឡាករស៊ែប៊ី Nikola Milenkovic ជែងយកបាល់ ហើយក៏គ្រេចកជើងតែម្ដង។ គេបានយកដៃក្ដោបមុខអំឡុងទទួលបានព្យាបាលបឋមពីក្រុមពេទ្យ។ ក្រុមការងារពេទ្យ​ជម្រើសជាតិប្រេស៊ីលបាន​បញ្ជាក់ពីបញ្ហារបួសខាងលើ ហើយថា នឹងមាន​ការ​វាយតម្លៃ​ជាថ្មី​នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា នេះ។ “យើងមានទំនុកចិត្តថា Neymar អាចបន្តលេង World Cup ទៀតបាន។​” ...
  • 1792
    0

    គ្រាប់បាល់បញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្រ​ក្នុងនាទី៦៥ចូលសំណាញ់ហ្គាណា មានន័យថា Cristiano Ronaldo បានក្លាយកីឡាករទី១រកគ្រាប់បាល់នៅ World Cup បាន៥ព្រឹត្តិការណ៍។ តារាព័រទុយហ្គាល់រូបនេះបាន​វ៉ាផុត​ legend Pele, Uwe Seeler និង Miroslav Klose ដែលរកបាន​៤ព្រឹត្តិការណ៍ផ្សេងគ្នា។ គ្រាប់បាល់​របស់ CR7 ស្ថិតក្នុងជ័យជម្នះ៣ទល់នឹង២របស់ព័រទុយហ្គាល់លើហ្គាណា។ គួរដឹងដែរថា Cristiano Ronaldo រកបាន១១៨គ្រាប់ហើយ​សម្រាប់ជម្រើសជាតិព័រទុយហ្គាល់ និងកំពុងឈរលើគេក្នុងតារាង All ...
  • 664
    0

    លោក Gareth Southgate គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសថ្លែងថា ប្រធានក្រុម Harry Kane អាចចូលលេងបាន​ក្នុងការប្រកួតតទល់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា។ ខ្សែប្រយុទ្ធមកពី Tottenham Hotspur មានបញ្ហាជើងក្នុងវគ្គទី២ពេលឈ្នះអ៊ីរ៉ង់ ៦តល់នឹង២ក្នុថ្ងៃបើឆាកពូល B។ “Harry ល្អតើ! គេហ្វឹកហាត់ដោយឡែក តែមិនអីទេ ដល់ថ្ងៃសុក្រ នឹងល្អ។ គេក៏បានស្កែនមើលរបួសហ្នឹងដែរ។” Harry Kane ...
  • 1640
    0

    ខ្សែប្រយុទ្ធជម្រើសជាតិស្វីស Breel Embolo មិនបានអបអរសាទរគ្រាប់បាល់របស់គេក្នុងសំណាញ់កាមេរូនឡើយ។ គេបានទាត់បញ្ចូលទី​គ្រាប់ជ័យជម្នះ១ទល់នឹង០របស់ស្វីសលើ​កាមេរូនក្នុងនាទី៤៨។ ប៉ុន្តែគេមិនបានអបអរឡើយ ព្រោះគេ​មានកំណើតនៅកាមេរូននេះតែម្ដង។ កីឡាករវ័យ២៥ឆ្នាំកើតនៅរដ្ឋធានី Yaoundé ប្រទេសកាមេរូន តែក្រោយមកបានផ្លាស់ទៅបារាំងជាមួយម្ដាយមុនបន្តទៅរស់នៅរដ្ឋធានី Basel ប្រទេសស្វីស។ គេជាប់ជម្រើសជាតិស្វីសក្នុងឆ្នាំ២០១៥៕
  • 12311
    0

    កាលពីម្សិលមិញ ក្រុមជម្រើសជាតិជប៉ុនបានបង្កើតរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០២២​ ក្រោយវាយបកយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់ដោយលទ្ធផល២ទល់នឹង១ ក្នុងការប្រកួតនៅពូល E។ ក្នុងជំនួបនាកីឡដ្ឋាន Khalifa International គ្រាប់បាល់ដំបូងកើតឡើងដោយក្រុមរហស្សនាមឥន្រ្ទីយ៍ដែកនៅនាទីទី៣៣ ដោយការទាត់បាល់១១ម៉ែត្ររបស់ខ្សែបម្រើ Ilkay Gundogan ខណៈ២គ្រាប់របស់ក្រុមសាម៉ូរ៉ៃវាយបកបានវិញគឺនៅវគ្គទី២ ដោយការស៊ុតរបស់កីឡាករ Ritsu Doan និង Takuma Asano។ ក្រោយពីបញ្ចប់ការប្រកួត គ្រូបង្វឹកអាល្លឺម៉ង់ Hansi Flick បាននិយាយថា៖ “ជ័យជម្នះរបស់ជប៉ុនគឺចេញមកពីគម្រោងការរៀបចំទុកបានយ៉ាងល្អិតល្អន់ជាយូរមកហើយ ដោយមិនមែនជាសំណាងដែលចេះតែកើតឡើងនៅក្នុងពិភពបាល់ទាត់នោះទេ”។ គួរឱ្យដឹងថា សម្រាប់ការប្រកួតជុំទី២ ...
  • 1070
    0

    សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត ប្រកាសថា ខ្សែការពារ Yasir Al-Shahrani បានធូរស្បើយពីការប៉ះទង្គិចគ្នាជាមួយមិត្តរួមក្រុមហើយ។ ហេតុការណ៍នេះកើតឡើងក្នុងនាទី៩០+៥អំឡុងជំនួប FIFA World Cup 2022 ឈ្នះអាហ្សង់ទីន។ ពេលលោតទៅប្រជែងបាល់ គេក៏ត្រូវមួយជង្គង់យ៉ាងធ្ងន់ពេញចំផ្ទៃមុខ។ គេត្រូវបានគេរាយការណ៏ថា Al Shahrani បានរបួសប្រេះឆ្អឹងមុខ និងហូរឈាមខាងក្នុងទៀតផង ដែលត្រូវជាបន្ទាន់។ អារ៉ាប៊ីសាអូឌីតក៏បានស្នើ ជើងហោះហើរពិសេសក្នុងដឹករូបគេទៅព្យាបាលនៅអាល្លឺម៉ង់ភ្លាមៗដែរ៕
  • 1792
    0

    Manchester United បានប្រកាសចែកផ្លូវជាមួយ Cristiano Ronaldo ដោយព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យា។ ក្រុមបិសាចក្រហមក៏បានអរគុណ CR7 សម្រាប់ការរួមចំណែកជួយក្លិបក្នុងការចូលរួម២លេីកដែលគេរកបាន១៤៥គ្រាប់ពី៣៤៦ប្រកួត និងជូនពរ CR7 និងគ្រួសារ ជួបតែសំណាងល្អ។ ការប្រកាសនេះបានកើតឡើងបន្ទាប់ CR7 បាន​កកាយរឿងរ៉ាវក្នុងចិត្តពីស្ថានភាពបច្ចុប្បន្នរបស់ Man UTD និងការមិនមានការគោរពចំពោះអ្នកចាត់ការ Erik Ten Hag។ ដូច្នេះ អតីតកីឡាករ Real Madrid ...
  • 2596
    0

    ខ្សែការពារវិសាខា ទេស សម្បត្តិ បានផុសលើគណនី Facebook ផ្ទាល់ខ្លួន សូមទោសទៅកាន់ក្លិបចាស់បឹងកេត ពាក់ព័ន្ធរឿងប៉ះទង្គិចគ្នាជាមួយអតីតមិត្តរួមក្រុម ជា វេសលី។ ក្នុងនាទី៧៥នៃការប្រកួត Cambodian Premier League នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា វេសលី បានស្លាយសម្បត្តិដួល។ ដោយមិនអាចទប់អារម្មណ៍បានអ្នកទាំង២ក៏បញ្ចេញកំហឹងដាក់គ្នា។ ប៉ុន្តែ បន្ទាប់ពីចប់ការប្រកួត សម្បត្តិ ដែលបានចំណាយពេល២រដូវកាលកន្លះនៅបឹងកេត មុនផ្លាស់ទៅវិសាខា ក្នុងខែសីហា ...
  • 916
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័របានយកឈ្នះ​ម្ចាស់កាតារ ០ទល់នឹង២ ក្នុងការប្រកួតបើកឆាក FIFA World Cup 2022។ Enner Valencia បានទាត់បាល់បញ្ចូលទី​នាំមុខឲ្យក្រុមភ្ញៀវមកពីអាមេរិកខាងត្បូង ក្នុងនាទី១៦។ បើតាមស្ថាប័ន opta នេះជាគ្រាប់បើកឆាក World Cup ទី១ ដែល​ធ្វើបានដោយការទាត់បាល់១១ម៉ែត្រ។ ខ្សែប្រយុទ្ធមកពី Fenerbahce ក៏បន្ថែមបានមួយគ្រាប់ទៀតនាទី៣១។ តាមពិតទៅគេរកបានមួយគ្រាប់ទៀតតាំងពីនាទីទី៥ តែក្រោយពិនិត្យ V.A.R ឃើញថា ជាបាល់ ...
  • 884
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកាតារ បានប្រកួតចាញ់អេក្វាឌ័រដោយលទ្ធផល២ទល់នឹង០ បើកឆាក FIFA World Cup 2022 និងប្រចាំពូល A។ ក្រុមម្ចាស់ផ្ទះទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ តែលទ្ធផលមិនល្អទេ ដោយរបូត២គ្រាប់ក្នុងវគ្គទី១។ មិនតែប៉ុណ្ណោះ ពេញមួយប្រកួត៩០នាទីក៏មិនបានចំគោលដៅដែរ។ ចាប់តាំងពី FIFA បានប្ដូរកម្មវិធី ដោយឲ្យក្រុមម្ចាស់ផ្ទះប្រកួតបើកឆាកតាំងពីឆ្នាំ២០០៦មក មិនទាន់មានម្ចាស់ផ្ទះណាចាញ់ថ្ងៃដំបូងនៅឡើយទេ ដោយទើបកាតារមួយនេះទេ។ មិនតែប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ World Cup ៩២ឆ្នាំ មិនទាន់មានក្រុមម្ចាស់ផ្ទះចាញ់ថ្ងៃបើកឆាកដូចគ្នា។   ...