បាល់ទាត់
-
Mane មិនបានជួយជម្រើសជាតិសេណេហ្គាល់ទេ
Sadio Mane បានឆ្លងកាត់ការវះកាត់របួសជង្គង់ ដូច្នេះមិនអាចចូលរួមជួយជម្រើសជាតិសេណេហ្គាល់ក្នុងព្រឹត្តិការណ៍ FIFA World Cup បានទេ។ កាលពីថ្ងៃអង្គារ សហព័ន្ធបាល់ទាត់សេណេហ្គាល់បញ្ជាក់ថា Mane នឹងខកខានការប្រកួតទី១ ប៉ុន្តែការស្កេន MRI បញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ថា ត្រូវព្យាបាលបន្តទៀត។ Mane ត្រូវបានប្ដូរចេញ អំឡុងការប្រកួត Bundesliga ឈ្នះ Weder Bremen ... -
អង្គរថាយហ្គឺរចែកផ្លូវគ្នាពី Gabriel
ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានប្រកាសពីការចែកផ្លូវពីខ្សែបម្រើប្រយុទ្ធ Gabriel ហើយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា នេះ។ កីឡាករវ័យ២៥ឆ្នាំបានចូលរួមជាមួយក្រុមមានមូលដ្ឋានក្នុងខេត្តសៀមរាបនៅរដូវកាល ២០២២ និងរកបាន១១គ្រាប់នៅ Cambodian Premier League។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសពីការចាកចេញកីឡាករ៨នាក់ហើយ ក្នុងនោះរួមមាន ១) សមាជិកក្រុមជំរើសជាតិទីម័រខាងកើត Mouzinho ២) កីឡាករ រដ្ឋ សំណាង ៣) កីឡាករ ... -
១០០ឆ្នាំមានម្ដង! អ៊ីតាលីដាក់កីឡាករម្នាក់អាយុមិនទាន់គ្រប់១៧ឆ្នាំចូលលេង
ជាលើកទី១ហើយក្នុងរយៈពេល១០០ឆ្នាំដែលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានដាក់កីឡាករមិនទាន់គ្រប់អាយុគ្រប់១៧ឆ្នាំចូលលេងក្រុមធំ។ Simone Pafundi ត្រូវបានគ្រូបង្គោល Roberto Mancini ដាក់ចូលជំនួសលោក Marco Verratti ក្នុងការប្រកួតមិត្តភាពឈ្នះអាល់បានី ៣ទល់នឹង១។ ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំ ៨ខែ និង២ថ្ងៃជាកីឡាករមកពី Udinese។ គេអាចលេងបានទាំងបម្រើប្រយុទ្ធ, ការពារ និងស្លាប។ កាលពីប៉ុន្មានខែមុនកីឡាករកើតឆ្នាំ២០០៦លេងក្នុងក្រុមអ៊ីតាលីអាយុក្រោម១៧ឆ្នាំ។ រដូវកាល២០២១/២០២២ គេលេងបាន២៣នាទីនៅលីគកំពូលអ៊ីតាលី ពេលប៉ះ Salernitana៕ -
CR7 ៖ ខ្ញុំស្ទើរតែចូល Man City ទៅហើយ
Cristiano Ronaldo បង្ហើបថា ស្ទើរតែចូលរួមជាមួយ Manchester City ទៅហើយ មុនផ្លាស់ប្ដូរចិត្ត វិលទៅ Manchester United។ ក្នុងកិច្ចសម្ភាសជាមួយ Talk TV គេនិយាយថា កៀកៗទៅហើយរឿងទៅ Man City។ ខ្សែប្រយុទ្ធព័រទុយហ្គាល់បានវិលទៅ Old Trafford ក្រោយចេញពី Juventus ក្នុងខែសីហា ឆ្នាំ២០២១ ពោល១១ឆ្នាំបន្ទាប់ពីទៅចូលរួមជាមួយ ... -
វិសាខាឡើងកំពូលតារាងជំនួសព្រះខ័នរាជស្វាយរៀង
វិសាខាបានឡើងទៅកាន់កំពូលតារាង Cambodian Premier League បន្ទាប់ពីឈ្នះបឹងកេត ១ទល់នឹង២ ក្នុងការប្រកួតនៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា នេះ។ ចំណែកព្រះខ័នរាជស្វាយរៀងចាញ់ភ្នំពេញក្រោន ២ទល់នឹង៥។ ដូច្នេះ ចប់ជុំទី១ ដំណាក់កាលទី៤ ព្រះខ័នរាជស្វាយរៀង ចាញ់ទាំង៣ប្រកួត រអិលទៅលេខ២។ វិសាខាឡើងលេខ១វិញ មាន៤៦ពិន្ទុស្មើគ្នា តែមាន head-to-head ប្រសើរជាងព្រះខ័នរាជស្វាយរៀង៕ -
Napoli បង្ហាញជំហរទុកមិត្តរួមជាតិ Heung Min-son
ខ្សែការពារកណ្ដាល Kim Min-jae ត្រូវបានក្លិបធំៗជាច្រើននៅអឺរ៉ុបចាប់អារម្មណ៍។ យ៉ាងណា Napoli បង្ហាញជំហរចង់រក្សាទុកកីឡាករកូរ៉េខាងត្បូងរូបនេះ។ លោក Cristiano Guintoli នាយកក្លិប Napoli បានប្រាប់សារព័ត៌មាន Corriere Dello Sport ថា មានតម្លៃលក់ផ្ដាច់សម្រាប់ខ្សែការពារវ័យ២៦ឆ្នាំដែរ តែមានសុពលភាពក្នុងខែកក្កដា ឆ្នាំក្រោយឯណោះ។ តម្លៃលក់ចេញរបស់គេគឺ៥០លានអឺរ៉ូ។ Kim ចូលលេងបាន២០ប្រកួត ក្រោយផ្លាស់ពី Fenerbahce ទៅ ... -
ការប្រកួតជិតមកដល់ ស្រាប់តែ Nkunku ត្រូវដកខ្លួនពីជម្រើសជាតិ
នៅមិនដល់ ៥ថ្ងៃទៀតទេព្រឹត្តិការណ៍ World Cup Qatar 2022 នឹងចូលមកដល់។ តែគួរឲ្យស្ដាយ ខ្សែប្រយុទ្ធ Christopher Nkunku នឹងខកខានការប្រកួតឲ្យក្រុមជម្រើសជាតិបារាំង ក្រោយមានបញ្ហារបួសភ្លាមៗពេលនៅជំរំហ្វឹកហាត់។ កីឡាករវ័យ២៥ឆ្នាំជា Top Scorer នៅ Bundesliga ដោយរកបាន១២គ្រាប់ពីការប្រកួត១៥លើកសម្រាប់ RB Leipzig។ គេប៉ះគ្នាជាមួយ Eduardo Camavinga អំឡុងការហ្វឹកហាត់។ ជម្រើសជាតិបារាំងហោះទៅកាតារ ... -
អតីតកីឡាករជម្រើសជាតិអង់គ្លេស Aaron Lennon ចូលនិវត្តន៍
អតីតកីឡាករជម្រើសជាតិអង់គ្លេស Aaron Lennon ចូលនិវត្តន៍ ក្នុងវ័យ៣៥ឆ្នាំ។ ខ្សែបម្រើល្បឿនលឿនរូបនេះធ្លាប់លេងនៅ Leeds United, Tottenham Hotspur, Everton និង Burnley។ គេក៏ធ្លាប់ជាប់ជម្រើសជាតិ២១ប្រកួត ដោយលេង World Cup បាន២ដង គឺឆ្នាំ២០០៦ និង២០១០។ Lennon ថ្លែងថា វាជាការសម្រេចចិត្តដ៏លំបាកមួយ តែត្រូវដល់ពេលហើយ ព្រោះចង់ចំណាយពេលវេលាជាមួយគ្រួសារ៕ -
Morgan ថា CR7 ទេដែលសុំលោករៀបចំសម្ភាសន៍
ពិធីករ Piers Morgan ទម្លាក់ថា Cristiano Ronaldo ជាអ្នកទៅរកលោកដើម្បីរៀបចំសម្ភាសន៍ បញ្ចេញអារម្មណ៍ពិត។ ” Ronaldo ទេដែលសុំខ្ញុំ។ ខ្ញុំមិនបានទៅសួរគាត់មុនទេ គាត់មកនេះ ហើយសួរនាំពីខ្ញុំ។” នេះជាការថ្លែងរបស់ Morgan។ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា មានការទម្លាយអារម្មណ៍ផ្ទាល់ខ្លួនពី Cristiano Ronaldo ជុំវិញស្ថានភាពរបស់គេនៅ Manchester United។ ក្នុងសម្ភាសន៍នោះ ... -
Kimpembe ជាមិនទាន់ World Cup ទេ
ខ្សែការពារ Presnel Kimpembe មិនអាចជាទាន់ពីរបួសដើម្បីទៅចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតារទេជាមួយក្រុមជម្រើសជាតិបារាំងទេ។ សហព័ន្ធកីឡាបាល់ទាត់បារាំងបានប្រកាសថា ការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សារវាងសាមីខ្លួន និងគ្រូបង្គោល Didier Deschamps។ កីឡាករ Axel Disasi នឹងចូលជំនយស Kimpembe។ សហព័ន្ធកីឡាបាល់ទាត់បារាំងសង្កត់ធ្ងន់ដែរថា ការសម្រេចនេះក៏ដើម្បីបង្ហាញការគោរពដល់ Kimpembe។ Kimpembe លេងឲ្យជម្រើសជាតិបារាំងបាន២៨ដង និងរួមចំណែកឈ្នះ World ...