បាល់ទាត់
-
លីគកំពូលចុងសប្ដាហ៍នេះ បើវិសាខាឈ្នះក្រោន នឹងក្លាយជាជើងឯក
ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា ឈានដល់សប្ដាហ៍ទី២៦ នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា នេះ។ ក្រុមកំពូលតារាងវិសាខា ត្រូវប៉ះក្រុមលេខ២ភ្នំពេញក្រោន។ វិសាខាបច្ចុប្បន្នមាន៤៩ពិន្ទុ នាំមុខក្រុមលេខ២ភ្នំពេញក្រោន និងក្រុមលេខ៣ព្រះខ័នរាជស្វាយរៀង ចំនួន៣ពិន្ទុដូចគ្នា។ ដូច្នេះប្រសិនបើក្រុមទាំងស្មើគ្នាសប្ដាហ៍នេះ មានន័យថា វិសាខា គឺជាជើងឯកដោយជោគជ័យ ព្រោះ head-to-head ប្រសើរជាងភ្នំពេញក្រោន។ កាលជុំទី១ ក្រុមទាំង២ស្មើគ្នា០ទល់នឹង០នៅ RSN មុនវិសាខាឈ្នះនៅ Prince Stadium ៣ទល់នឹង១។ ... -
Chivas នាំមកនូវភាពរីករាយដ៏អស្ចារ្យក្នុងព្រឹត្តិការណ៏ World Cup 2022
ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ អ្នកនិយមតាមដានកីឡាបាល់ទាត់នឹងបានទស្សនាការប្រកួតដ៏អស្ចារ្យ គឺការប្រកួត បាល់ទាត់ World Cup ២០២២ នៅប្រទេសកាតា។ ទន្ទឹមជាមួយគ្នានេះដែរ ស្រាវីស្គី Chivas នឹងចូលរួមបម្រើចំណីអារម្មណ៏របស់អ្នកគាំទ្រទាំងអស់គ្នាជាមួយនឹងកម្មវិធីអត្ថាធិប្បាយ Live ផ្ទាល់ នៅតាមភោជនីយដ្ឋានចំនួន ២៥ទូទាំងរាជធានីភ្នាំនពញ។ ប្រិយមិត្តទាំងអស់គ្នានិងបានជួបជាមួយអ្នកអត្ថាធិប្បាយកីឡាដ៏ល្បីៗក្នុងក្រុម MSR។ សមាជិកក្រុម MSR ទាំងអស់និងចែកវេណគ្នា ... -
Neymar ទប់ទឹកភ្នែកមិនជាប់គ្រេចរបួសកជើង
Neymar បានសម្រក់ទឹកភ្នែកពេលអង្គុយលើកៅអីបម្រុងអំឡុងការប្រកួត FIFA World Cup 2022 ប្រេស៊ីលឈ្នះស៊ែប៊ី ២ទល់នឹង០។ គេត្រូវបានកីឡាករស៊ែប៊ី Nikola Milenkovic ជែងយកបាល់ ហើយក៏គ្រេចកជើងតែម្ដង។ គេបានយកដៃក្ដោបមុខអំឡុងទទួលបានព្យាបាលបឋមពីក្រុមពេទ្យ។ ក្រុមការងារពេទ្យជម្រើសជាតិប្រេស៊ីលបានបញ្ជាក់ពីបញ្ហារបួសខាងលើ ហើយថា នឹងមានការវាយតម្លៃជាថ្មីនៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា នេះ។ “យើងមានទំនុកចិត្តថា Neymar អាចបន្តលេង World Cup ទៀតបាន។” ... -
Ronaldo ក្លាយជាកីឡាករទី១រកគ្រាប់បាល់នៅ World Cup បាន៥ព្រឹត្តិការណ៍
គ្រាប់បាល់បញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៦៥ចូលសំណាញ់ហ្គាណា មានន័យថា Cristiano Ronaldo បានក្លាយកីឡាករទី១រកគ្រាប់បាល់នៅ World Cup បាន៥ព្រឹត្តិការណ៍។ តារាព័រទុយហ្គាល់រូបនេះបានវ៉ាផុត legend Pele, Uwe Seeler និង Miroslav Klose ដែលរកបាន៤ព្រឹត្តិការណ៍ផ្សេងគ្នា។ គ្រាប់បាល់របស់ CR7 ស្ថិតក្នុងជ័យជម្នះ៣ទល់នឹង២របស់ព័រទុយហ្គាល់លើហ្គាណា។ គួរដឹងដែរថា Cristiano Ronaldo រកបាន១១៨គ្រាប់ហើយសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ និងកំពុងឈរលើគេក្នុងតារាង All ... -
Kane ចូលលេងបានពេលប៉ះអាមេរិក
លោក Gareth Southgate គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសថ្លែងថា ប្រធានក្រុម Harry Kane អាចចូលលេងបានក្នុងការប្រកួតតទល់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា។ ខ្សែប្រយុទ្ធមកពី Tottenham Hotspur មានបញ្ហាជើងក្នុងវគ្គទី២ពេលឈ្នះអ៊ីរ៉ង់ ៦តល់នឹង២ក្នុថ្ងៃបើឆាកពូល B។ “Harry ល្អតើ! គេហ្វឹកហាត់ដោយឡែក តែមិនអីទេ ដល់ថ្ងៃសុក្រ នឹងល្អ។ គេក៏បានស្កែនមើលរបួសហ្នឹងដែរ។” Harry Kane ... -
Embolo ស៊ុតចូលឲ្យស្វីសឈ្នះកាមេរូន តែមិនអបអរ ព្រោះហេតុផលនេះ
ខ្សែប្រយុទ្ធជម្រើសជាតិស្វីស Breel Embolo មិនបានអបអរសាទរគ្រាប់បាល់របស់គេក្នុងសំណាញ់កាមេរូនឡើយ។ គេបានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះ១ទល់នឹង០របស់ស្វីសលើកាមេរូនក្នុងនាទី៤៨។ ប៉ុន្តែគេមិនបានអបអរឡើយ ព្រោះគេមានកំណើតនៅកាមេរូននេះតែម្ដង។ កីឡាករវ័យ២៥ឆ្នាំកើតនៅរដ្ឋធានី Yaoundé ប្រទេសកាមេរូន តែក្រោយមកបានផ្លាស់ទៅបារាំងជាមួយម្ដាយមុនបន្តទៅរស់នៅរដ្ឋធានី Basel ប្រទេសស្វីស។ គេជាប់ជម្រើសជាតិស្វីសក្នុងឆ្នាំ២០១៥៕ -
គ្រូអាល្លឺម៉ង់ថា ជប៉ុនវាយបកយកឈ្នះយប់មិញមិនមែនជាសំណាងទេ ប៉ុន្តែជារឿងមួយនេះទៅវិញ (មានហាយឡាយ)
កាលពីម្សិលមិញ ក្រុមជម្រើសជាតិជប៉ុនបានបង្កើតរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០២២ ក្រោយវាយបកយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់ដោយលទ្ធផល២ទល់នឹង១ ក្នុងការប្រកួតនៅពូល E។ ក្នុងជំនួបនាកីឡដ្ឋាន Khalifa International គ្រាប់បាល់ដំបូងកើតឡើងដោយក្រុមរហស្សនាមឥន្រ្ទីយ៍ដែកនៅនាទីទី៣៣ ដោយការទាត់បាល់១១ម៉ែត្ររបស់ខ្សែបម្រើ Ilkay Gundogan ខណៈ២គ្រាប់របស់ក្រុមសាម៉ូរ៉ៃវាយបកបានវិញគឺនៅវគ្គទី២ ដោយការស៊ុតរបស់កីឡាករ Ritsu Doan និង Takuma Asano។ ក្រោយពីបញ្ចប់ការប្រកួត គ្រូបង្វឹកអាល្លឺម៉ង់ Hansi Flick បាននិយាយថា៖ “ជ័យជម្នះរបស់ជប៉ុនគឺចេញមកពីគម្រោងការរៀបចំទុកបានយ៉ាងល្អិតល្អន់ជាយូរមកហើយ ដោយមិនមែនជាសំណាងដែលចេះតែកើតឡើងនៅក្នុងពិភពបាល់ទាត់នោះទេ”។ គួរឱ្យដឹងថា សម្រាប់ការប្រកួតជុំទី២ ... -
Yasir Al-Shahrani ធូរស្បើយវិញហើយ
សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត ប្រកាសថា ខ្សែការពារ Yasir Al-Shahrani បានធូរស្បើយពីការប៉ះទង្គិចគ្នាជាមួយមិត្តរួមក្រុមហើយ។ ហេតុការណ៍នេះកើតឡើងក្នុងនាទី៩០+៥អំឡុងជំនួប FIFA World Cup 2022 ឈ្នះអាហ្សង់ទីន។ ពេលលោតទៅប្រជែងបាល់ គេក៏ត្រូវមួយជង្គង់យ៉ាងធ្ងន់ពេញចំផ្ទៃមុខ។ គេត្រូវបានគេរាយការណ៏ថា Al Shahrani បានរបួសប្រេះឆ្អឹងមុខ និងហូរឈាមខាងក្នុងទៀតផង ដែលត្រូវជាបន្ទាន់។ អារ៉ាប៊ីសាអូឌីតក៏បានស្នើ ជើងហោះហើរពិសេសក្នុងដឹករូបគេទៅព្យាបាលនៅអាល្លឺម៉ង់ភ្លាមៗដែរ៕ -
Man UTD ប្រកាសចែកផ្លូវពី CR7
Manchester United បានប្រកាសចែកផ្លូវជាមួយ Cristiano Ronaldo ដោយព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យា។ ក្រុមបិសាចក្រហមក៏បានអរគុណ CR7 សម្រាប់ការរួមចំណែកជួយក្លិបក្នុងការចូលរួម២លេីកដែលគេរកបាន១៤៥គ្រាប់ពី៣៤៦ប្រកួត និងជូនពរ CR7 និងគ្រួសារ ជួបតែសំណាងល្អ។ ការប្រកាសនេះបានកើតឡើងបន្ទាប់ CR7 បានកកាយរឿងរ៉ាវក្នុងចិត្តពីស្ថានភាពបច្ចុប្បន្នរបស់ Man UTD និងការមិនមានការគោរពចំពោះអ្នកចាត់ការ Erik Ten Hag។ ដូច្នេះ អតីតកីឡាករ Real Madrid ... -
ទេស សម្បត្តិ សូមទោសបឹងកេតរឿងប្រទូស្ដរាយជាមួយជា វេសលី
ខ្សែការពារវិសាខា ទេស សម្បត្តិ បានផុសលើគណនី Facebook ផ្ទាល់ខ្លួន សូមទោសទៅកាន់ក្លិបចាស់បឹងកេត ពាក់ព័ន្ធរឿងប៉ះទង្គិចគ្នាជាមួយអតីតមិត្តរួមក្រុម ជា វេសលី។ ក្នុងនាទី៧៥នៃការប្រកួត Cambodian Premier League នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា វេសលី បានស្លាយសម្បត្តិដួល។ ដោយមិនអាចទប់អារម្មណ៍បានអ្នកទាំង២ក៏បញ្ចេញកំហឹងដាក់គ្នា។ ប៉ុន្តែ បន្ទាប់ពីចប់ការប្រកួត សម្បត្តិ ដែលបានចំណាយពេល២រដូវកាលកន្លះនៅបឹងកេត មុនផ្លាស់ទៅវិសាខា ក្នុងខែសីហា ...