បាល់ទាត់
-
ភ្នំពេញក្រោនឡើងឈរកំពូលតារាងជំនួសវិសាខា
ជ័យជម្នះលើវិសាខា២ទល់នឹង៣ បានរុញភ្នំពេញក្រោនទៅកាន់កំពូលតារាង Cambodian Premier League វិញម្ដង។ គិតត្រឹមពេលនេះ ភ្នំពេញក្រោនមាន៤៩ពិន្ទុ ស្មើក្រុមលេខ២វិសាខា និងក្រុមលេខ៣ព្រះខ័នរាជស្វាយរៀង។ ការប្រកួតចុងក្រោយនៅថ្ងៃទី០៣ ខែធ្នូ ប្រសិនបើភ្នំពេញក្រោនឈ្នះបឹងកេត នោះមានន័យថា ក្រុមលោក Oleg Staryskyi នឹងការពារតំណែងជើងឯករបស់ខ្លួនបានសម្រេច។ ក្នុងចំណោមក្រុមទាំង៣ ភ្នំពេញក្រោនមាន head-t0-head ល្អជាងគេ ហេតុនេះហើយបានជាពួកគេឈរកំពូលតារាង៕ -
Messi ស៊ុត១ assist ១ឲ្យអាហ្សង់ទីនឈ្នះម៉ិកស៊ិក
Lionel Messi បានបង្ហាញគុណផលល្អ ជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះម៉ិកស៊ិក ដោយលទ្ធផល២ទល់នឹង០ក្នុងការប្រកួត FIFA World Cup ប្រចាំពូល C។ នេះជាជ័យជម្នះលើកដំបូងសម្រាប់ក្រុមរហស្សនាមពពកស បន្ទាប់ពីបើកឆាកចាញ់អារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល១ទល់នឹង២។ គ្រាប់បាល់ទី១កើតឡើងក្នុងនាទី៦៤ ពេល Angel Di Maria បញ្ជូនឲ្យ Lionel Messi ស៊ុតមួយជើងឆ្វេងក្រៅប្រអប់។ គ្រាប់ទី២ Messi បញ្ជូនឲ្យ Enzo ... -
ក្រោយដាក់២គ្រាប់ឲ្យបារាំងឡើងវគ្គ១៦ក្រុម Mbappe ក៏ស្មើកំណត់ត្រា Pele ដែរ
Kylian Mbappe បានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងឲ្យបារាំងឈ្នះដាណឺម៉ាក ២ទល់នឹង១ ប្រចាំពូល D ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីក្រសោបបាន៦ពិន្ទុពេញពីការប្រកួត២លើក។ អ្វីគួរកត់សម្គាល់នោះ គឺខ្សែប្រយុទ្ធ Paris Saint Germain រកបាន៧គ្រាប់ហើយក្នុងនាមកីឡាករអាយុក្រោម២៤ឆ្នាំចាប់តាំងពីបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup គិតពីឆ្នាំ២០១៨មក។ មានន័យថា គេបានស្មើកំណត់ត្រាអតីតខ្សែប្រយុទ្ធប្រេស៊ីល លោក Pele។ អតីតកីឡាករ Monaco ក៏បានវ៉ាផុត Thierry ... -
អូស្ត្រាលីឈ្នះនៅ World Cup លើកដំបូងក្នុងរយៈពេល១២ឆ្នាំ
អូស្ត្រាលីរកបានជ័យជម្នះ សាជាថ្មីក្នុងជុំផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup ក្រោយខកខាន១២ឆ្នាំ។ ក្រុមរហស្សនាម Socceroos បានយកឈ្នះទុយនីស៊ី ១ទល់នឹង០ ក្នុងវគ្គចែកពូល ឆ្នាំ២០២២ នេះ។ កាលពី១២ឆ្នាំ ពោល FIFA World Cup 2010 នៅអាហ្វ្រិកខាងត្បូង អូស្ត្រាលី បានយកឈ្នះ ស៊ែប៊ី ២ទល់នឹង១ក្នុងវគ្គចែកពូលដូចគ្នា តែ ... -
កាតារជាម្ចាស់ផ្ទះ World Cup ដំបូងគេដែលធ្លាក់វគ្គចែកពូលក្រោយលេងត្រឹម២ប្រកួត
កាតារបានក្លាយជាម្ចាស់ផ្ទះដំបូងគេក្នុងប្រវត្តិសាស្ត្រ FIFA World Cup ដែលធ្លាក់ក្នុងវគ្គចែកពូលក្រោយលេងបានត្រឹម២ប្រកួតប៉ុណ្ណោះ។ មុនកាតារ ក៏មានអាហ្វ្រិកខាងត្បូងដែរដែលធ្លាក់វគ្គចែកពូល តែត្រូវចាំដល់ប្រកួតទី៣ឯណោះ ហើយធ្លាក់ដោយសារ goal difference ថែមទៀតនាពេលនោះ។ បើតាមច្បាប់ FIFA ក្នុងវគ្គចែកពូល គេគិតលើ goal difference បើពិន្ទុស្មើគ្នា មិនដូចកម្រិត UEFA ដែលគិតលើ head-to-head។ ដោយឡែក ២ប្រកួតកន្លងមក កាតារ ... -
កំណត់ត្រាស៊ុតចូល៥ World Cup របស់ CR7 កើតឡើងក្រោយកីឡាការិនី២នាក់នេះទេ
Cristiano Ronaldo ជាកីឡាករទី១ដែលរកបានគ្រាប់បាល់បញ្ចូលទី៥គ្រាប់នៅ៥ព្រឹត្តិការណ៍ FIFA World Cup គឺ ២០០៦, ២០១០, ២០១៤, ២០១៨ និង២០២២។ តែបើគិតទាំងបុរសនារីវិញ កីឡាករឆ្នើមព័រទុយហ្គាល់រកបានក្រោយកីឡាការិនី២រូប Marta របស់ប្រេស៊ីល និងChristine Sinclair របស់កាណាដា។ Mata ធ្វើបានក្នុងព្រឹត្តិការណ៍ FIFA World Cup នារីឆ្នាំ ២០០៣, ... -
លីគកំពូលចុងសប្ដាហ៍នេះ បើវិសាខាឈ្នះក្រោន នឹងក្លាយជាជើងឯក
ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា ឈានដល់សប្ដាហ៍ទី២៦ នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា នេះ។ ក្រុមកំពូលតារាងវិសាខា ត្រូវប៉ះក្រុមលេខ២ភ្នំពេញក្រោន។ វិសាខាបច្ចុប្បន្នមាន៤៩ពិន្ទុ នាំមុខក្រុមលេខ២ភ្នំពេញក្រោន និងក្រុមលេខ៣ព្រះខ័នរាជស្វាយរៀង ចំនួន៣ពិន្ទុដូចគ្នា។ ដូច្នេះប្រសិនបើក្រុមទាំងស្មើគ្នាសប្ដាហ៍នេះ មានន័យថា វិសាខា គឺជាជើងឯកដោយជោគជ័យ ព្រោះ head-to-head ប្រសើរជាងភ្នំពេញក្រោន។ កាលជុំទី១ ក្រុមទាំង២ស្មើគ្នា០ទល់នឹង០នៅ RSN មុនវិសាខាឈ្នះនៅ Prince Stadium ៣ទល់នឹង១។ ... -
Chivas នាំមកនូវភាពរីករាយដ៏អស្ចារ្យក្នុងព្រឹត្តិការណ៏ World Cup 2022
ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ អ្នកនិយមតាមដានកីឡាបាល់ទាត់នឹងបានទស្សនាការប្រកួតដ៏អស្ចារ្យ គឺការប្រកួត បាល់ទាត់ World Cup ២០២២ នៅប្រទេសកាតា។ ទន្ទឹមជាមួយគ្នានេះដែរ ស្រាវីស្គី Chivas នឹងចូលរួមបម្រើចំណីអារម្មណ៏របស់អ្នកគាំទ្រទាំងអស់គ្នាជាមួយនឹងកម្មវិធីអត្ថាធិប្បាយ Live ផ្ទាល់ នៅតាមភោជនីយដ្ឋានចំនួន ២៥ទូទាំងរាជធានីភ្នាំនពញ។ ប្រិយមិត្តទាំងអស់គ្នានិងបានជួបជាមួយអ្នកអត្ថាធិប្បាយកីឡាដ៏ល្បីៗក្នុងក្រុម MSR។ សមាជិកក្រុម MSR ទាំងអស់និងចែកវេណគ្នា ... -
Neymar ទប់ទឹកភ្នែកមិនជាប់គ្រេចរបួសកជើង
Neymar បានសម្រក់ទឹកភ្នែកពេលអង្គុយលើកៅអីបម្រុងអំឡុងការប្រកួត FIFA World Cup 2022 ប្រេស៊ីលឈ្នះស៊ែប៊ី ២ទល់នឹង០។ គេត្រូវបានកីឡាករស៊ែប៊ី Nikola Milenkovic ជែងយកបាល់ ហើយក៏គ្រេចកជើងតែម្ដង។ គេបានយកដៃក្ដោបមុខអំឡុងទទួលបានព្យាបាលបឋមពីក្រុមពេទ្យ។ ក្រុមការងារពេទ្យជម្រើសជាតិប្រេស៊ីលបានបញ្ជាក់ពីបញ្ហារបួសខាងលើ ហើយថា នឹងមានការវាយតម្លៃជាថ្មីនៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា នេះ។ “យើងមានទំនុកចិត្តថា Neymar អាចបន្តលេង World Cup ទៀតបាន។” ... -
Ronaldo ក្លាយជាកីឡាករទី១រកគ្រាប់បាល់នៅ World Cup បាន៥ព្រឹត្តិការណ៍
គ្រាប់បាល់បញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៦៥ចូលសំណាញ់ហ្គាណា មានន័យថា Cristiano Ronaldo បានក្លាយកីឡាករទី១រកគ្រាប់បាល់នៅ World Cup បាន៥ព្រឹត្តិការណ៍។ តារាព័រទុយហ្គាល់រូបនេះបានវ៉ាផុត legend Pele, Uwe Seeler និង Miroslav Klose ដែលរកបាន៤ព្រឹត្តិការណ៍ផ្សេងគ្នា។ គ្រាប់បាល់របស់ CR7 ស្ថិតក្នុងជ័យជម្នះ៣ទល់នឹង២របស់ព័រទុយហ្គាល់លើហ្គាណា។ គួរដឹងដែរថា Cristiano Ronaldo រកបាន១១៨គ្រាប់ហើយសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ និងកំពុងឈរលើគេក្នុងតារាង All ...