បាល់ទាត់
-
កីឡាករសម្បូរបទពិសោធមួយចំនួនវិលជាប់ជម្រើសជាតិវិញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសបញ្ជី២៣នាក់សម្រាប់ក្រុមធំជម្រើសជាតិត្រៀមការប្រកួតមិត្តភាពតទល់ម៉ាឡេស៊ី និងយុទ្ធនាការជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២។ កីឡាករសម្បូរបទពិសោធមួយចំនួនដូចជា ប៊ិន ចន្ថាធារី, សុះ ស៊ូហាណា និង កែវ សុខផេង ជាដើមត្រូវបានកោះហៅឡើងវិញ ខណៈកីឡាករកូនកាត់ខ្មែរអាមេរិក Nick Taylor វិលជាប់ជាថ្មី។ ការប្រកួតជម្រើសជើងឯកអាស៊ីអាគ្នេយ៍ ២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ តទៅ ដោយកម្ពុជាស្ថិតក្នុងពូល A មានថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី ... -
បញ្ជីកីឡាករជម្រើសជាតិកម្ពុជានឹងប្រកាសនៅម៉ោង៧ព្រឹកថ្ងៃអាទិត្យ
សមាសភាពកីឡាករជម្រើសជាតិកម្ពុជាសម្រាប់ AFF Cup 2022 នឹងត្រូវបានប្រកាសឡើងនៅម៉ោង៧ព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែធ្នូ។ ការប្រកួតជម្រើសជើងឯកអាស៊ីអាគ្នេយ៍ ២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ តទៅ ដោយកម្ពុជាស្ថិតក្នុងពូល A មានថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី និងព្រុយណេ។ ដោយឡែក កម្ពុជានឹងប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី នៅថ្ងៃទី០៩ ខែធ្នូ៕ -
Jesus និង Telles លែងបានលេង World Cup 2022 នេះទៀតហើយ
Gabriel Jesus និង Alex Telles ត្រូវបានដកចេញពីការប្រកួត World Cup ដែលនៅសេសសល់បន្ទាប់ពីរបួសក្នុងការប្រកួតប្រេស៊ីល ចាញ់កាមេរូន១ទល់នឹង០ កាលពីថ្ងៃសុក្រ ទី០២ ខែធ្នូ។ អ្នកទាំងពីរបានរងរបួសជង្គង់ស្តាំ ហើយបានទទួលការស្កែន MRI នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ធ្នូ នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាគមកីឡាបាល់ទាត់ប្រេស៊ីល (CBF) បង្ហាញថា វាមិនអាចទៅរួចនោះទេសម្រាប់ពួកគេក្នុងការចូលរួមក្នុងការប្រកួតបន្តទៀតក្នុងប្រទេសកាតា។ ប្រេស៊ីលត្រូវប្រកួតជាមួយកូរ៉េខាងត្បូងក្នុងវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃចន្ទ ... -
ភ្នំពេញក្រោនការពារតំណែងជើងឯកលីគកំពូលបានសម្រេច
ភ្នំពេញក្រោន ជាម្ចាស់ជើងឯក Cambodian Premier League រដូវកាល២០២២ ក្រោយឈ្នះបឹងកេត៥ទល់នឹង០ នៅថ្ងៃចុងក្រោយ គឺថ្ងៃសៅរ៍ ទី០៣ ខែធ្នូ នេះ។ នេះក៏ជាការឈ្នះតំណែងជើងឯកលីគកំពូលកម្ពុជាជាលើកទី៨ និងជាការឈ្នះ២ឆ្នាំជាប់គ្នាដល់ទៅ៣ដង (២០១០ និង២០១១, ២០១៤ និង២០១៥, ២០២១ និង២០២២)។ ភ្នំពេញក្រោននឹងតំណាងកម្ពុជាក្នុងការប្រកួត AFC Cup រដូវកាល២០២៣/២០២៤ ដោយចាប់ផ្ដើមពីការប្រកួត play-off។ ... -
Neymar ទំនងមិនបានជួយប្រេស៊ីលពេលប៉ះកូរ៉េខាងត្បូងទេ
ក្រុមការងារពេទ្យប្រេស៊ីលថ្លែងថា Neymar ទំនងមិនអាចជួយក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានទេពេលប៉ះជម្រើសជាតិកូរ៉េខាងត្បូង ក្នុងវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។ ខ្សែប្រយុទ្ធក្លិប Paris Saint Germain បានរងរបួសកជើងអំឡុងជំនួបជាមួយស៊ែរប៊ី ហើយត្រូវបន្តសម្រាកទាំង២ប្រកួតដែលនៅសល់។ ភាគីក្រុមការងារពេទ្យថ្លែងថា អំឡុងព្យាបាលរបួស Neymar ស្រាប់តែក្ដៅខ្លួន ដោយសារតែបញ្ហារលាកបំពង់ក។ ក្នុងការប្រកួតតទល់ស៊ែរប៊ី Neymar ត្រូវបានគូប្រជែងបង្កកំហុសដល់ទៅ៩ដង។ ចំណែកលោក Tite គ្រូបង្គោលប្រេស៊ីលអះអាងថា មិនបានដឹងពីបញ្ហារបួសរបស់ ... -
កាមេរូនស៊ីប្រេស៊ីល តែមិនបានឡើងវគ្គ១៦ក្រុមទេ
មួយគ្រាប់ពីការតែតបញ្ចូលទីពី Vincent Aboubakar បានផ្ដល់ជ័យជម្នះ១ទល់នឹង០ដល់កាមេរូនលើប្រេស៊ីល ក្នុងការប្រកួត FIFA World Cup បិទពូល G។ ចំណែកស្វីសបានយកឈ្នះស៊ែប៊ីដោយលទ្ធផល៣ទល់នឹង២ ឡើងលេខ២ក្នុងពូល មាន៦ពិន្ទុស្មើក្រុមកំពូលតារាងប្រេស៊ីល។ កាមេរូនមាន៤ពិន្ទុ នៅលេខ៣ពីលើក្រុមលេខ៤ ស៊ែប៊ី ១ពិន្ទុ។ ដូច្នេះវគ្គ១៦ក្រុម ប្រេស៊ីលជួបកូរ៉េខាងត្បូង និងស្វីសប៉ះព័រទុយហ្គាល់៕ -
ក្រោន, វិសាខា និងព្រះខ័នរាជ ធ្វើយ៉ាងដើម្បីឈ្នះជើងឯកលីគកំពូល
គិតមកទល់ពេលនេះ ភ្នំពេញក្រោន វិសាខា និង ព្រះខ័នរាជស្វាយរៀង មាន៤៩ពិន្ទុ ដូចគ្នា តែបើគិតទៅលើ Head to Head ភ្នំពេញក្រោន ឈរនៅលេខរៀងទី១ វិសាខា ឈរនៅលេខរៀងទី២ និង ព្រះខ័នរាជស្វាយរៀង ឈរនៅលេខរៀងទី៣ រីឯ បឹងកេត មានតែ៣៩ពិន្ទុប៉ុណ្ណោះ ដោយអស់ឱកាសប្រជែងជើងឯកទៅហើយ ។ សម្រាប់ក្រុមដែលនៅមានឱកាសក្នុងការប្រជែងជើងឯករដូវកាលឆ្នាំ២០២២នេះ រួមមាន ភ្នំពេញក្រោន ... -
Dani Alves នឹងក្លាយជាប្រធានក្រុមប្រេស៊ីលចាស់ជាងគេនៅ World Cup
ខ្សែការពារ Dani Alves នឹងក្លាយជាប្រធានក្រុមប្រេស៊ីលចាស់ជាងគេក្នុងព្រឹត្តិការណ៍ FIFA World Cup ជុំចុងក្រោយពេលប៉ះកាមេរូននៅថ្ងៃសុក្រ ទី០២ ខែធ្នូ នេះ។ កីឡាករវ័យ៣៩ឆ្នាំត្រូវបានគ្រូបង្គោល Tite ដាក់ឈ្មោះចូលបញ្ជី World Cup ទាំងមានពាក្យរិះគន់ថា ដោយសារតែជាមិត្តជិតស្និទ្ធរបស់ Neymar។ Alves ដែលបច្ចុប្បន្នកំពុងលេងនៅក្លិបម៉ិកស៊ិក UNAM Pumas នឹងពាក្យស្លាកដៃប្រធានក្រុម ខណៈលោក Tite ... -
គ្រូបែលហ្ស៊ិកលាឈប់ពីតំណែង
លោក Roberto Martinez បានលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ក្រោយមិនអាចនាំក្រុមនេះឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។ បុរសវ័យ៤៩ឆ្នាំត្រូវបានតែងតាំងក្នុងឆ្នាំ២០១៦ ហើយកិច្ចសន្យារបស់លោកក៏នឹងត្រូវអស់សុពលភាពក្រោយចប់ World Cup ដែរ។ បែលហ្ស៊ិកដែលបានលេខ៣ World Cup 2018 បានចូលរួមព្រឹត្តិការណ៍ដ៏ធំនេះក្នុងនាមជាក្រុមលេខ២ពិភពលោក។ ក្រុមរហស្សនាមបិសាចក្រហមបានបញ្ចប់លេខ៣ពូល F ដោយមាន៤ពិន្ទុ ចាញ់ក្រុមលេខ២ក្រូអាត១ពិន្ទុ៕ -
ជប៉ុនស៊ីអេស្ប៉ាញបញ្ចប់លេខ១ពូល E ខណៈអាល្លឺម៉ង់ធ្លាក់ពូលជាលើកទី២
ជប៉ុនបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup ជាលើកទី៤ ក្រោយឈ្នះ អេស្ប៉ាញ យកបានលេខ១ពូល E។ ដូច្នេះជប៉ុនមាន៦ពិន្ទុ លើក្រុមលេខ២អេស្ប៉ាញ២ពិន្ទុ ខណៈអាល្លឺម៉ង់មាន៤ពិន្ទុដែរ តែចាញ់ផលសងគ្រាប់បាល់អេស្ប៉ាញ។ ប្រកួតចុងក្រោយ អាល្លឺម៉ង់ឈ្នះកូស្តារីកា ២ទល់នឹង៤។ នេះក៏ជាលើកទី២ជាប់ៗគ្នាដែរដែលអាល្លឺម៉ង់បរាជ័យក្នុងការ ជប៉ុនឡើងវគ្គ១៦ក្រុមលើកដំបូងក្នុងឆ្នាំ២០០២ បន្តដោយឆ្នាំ២០១០ និង២០១៨។ ដូច្នេះឆ្នាំ២០២២ នេះជាលើកទី៤។ វគ្គ១៦ក្រុម ជប៉ុនប៉ះក្រូអាត និងអេស្ប៉ាញជួបម៉ារ៉ុក៕