• 565
    0

    Erling Haaland បានក្លាយជាកីឡាកររកបាន២០គ្រាប់លឿនជាងគេនៅ Premier League ក្រោយបំប៉ោងសំណាញ់ទីបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ១ទល់នឹង៣របស់ Manchester City លើ Leeds United។ ខ្សែប្រយុទ្ធជម្រើសជាតិន័រវេស៍រកបានសរុប២០គ្រាប់នេះពីការប្រកួតត្រឹម១៥លើក។ Rodri បានទាត់បញ្ចូលទីឲ្យក្រុមមេឃខៀវនាំមុខក្នុងនាទី៤៥+១។ ចំណែកគ្រាប់របស់ Haaland កើតឡើងក្នុងនាទី៥១ និង៦៤ មុន Pascal Struijk ក្នុងនាទី៧៤។ ១៥ប្រកួតមកនេះ  Man City មាន៣៥ពិន្ទុពីក្រោម Arsenal ...
  • 588
    0

    Liverpool បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយក Cody Gakpo ពី PSV Eindhoven រួចរាល់ហើយក្នុងតម្លៃខ្លួនពីចន្លោះ៤០ទៅ៥០លានអឺរ៉ូ។ គេនឹងចូលរួមជាមួយហង្សក្រហមចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ។ បើតាមពី BBC សុពលភាពកិច្ចសន្យារបស់ខ្សែប្រយុទ្ធ Cody Gakpo បានចុះកុងត្រា៥ឆ្នាំកន្លះ។ គេនឹងស្ថិតក្នុងជម្រើសប្រយុទ្ធរបស់លោក Jurgen Klopp ខណៈ Luis Diaz និង Diogo ...
  • 632
    0

    ក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេប្តេជ្ញាយកយ៉ាងហោចមួយពិន្ទុ ពីក្រុមជម្រើសជាតិកម្ពុជាងក្នុងការប្រកួត AFF Cup 2022 ប្រចាំពូល A។ ថ្វីត្បិតតែមានកីឡាកររបួស និងជាប់ ក៏ក្រុមព្រុយណេនៅតែមានភាពរីករាយចំពោះឱកាសរបស់ពួកគេទល់នឹងក្រុមគោព្រៃ។ “ស្ថានភាព​របស់​យើង​មិន​ល្អ​ពេញលេញទេ​បន្ទាប់​ពីលេង៣​ប្រកួត​ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ យើង​មាន​កីឡាករ៣​នាក់​បាន​រង​របួស ហើយ​កីឡាករ​ម្នាក់​ត្រូវ​បាន​ព្យួរ​ដោយ​សារ​តែ​កាត​ក្រហម​។ ប៉ុន្តែទឹក​ចិត្ត​​ក្នុង​ក្រុម​គឺ​ល្អ ខណៈ​ដែល​កីឡាករ​ចង់​បាន​យ៉ាង​ហោច​ណាស់​មួយ​ពិន្ទុ​ពី​ការ​ជួប​គ្នា​នៅ​ឆ្នាំ​នេះ។” នេះជាការលើកឡើងរបស់លោក Mario Rivera គ្រូបង្គោលជម្រើសជាតិព្រុយណេ។ បន្ទាប់ពីការប្រកួតចំនួន៣លើកក្នុងពូល A ប្រ៊ុយណេ ស្ថិតនៅបាតតារាងដោយស៊ុតបញ្ចូលទីបានតែមួយគ្រាប់ និងរបូតវិញ១៧គ្រាប់៕
  • 662
    0

    ជោគជ័យនៅ World Cup 2022 ជួយឱ្យលោក Hajime Moriyasu បន្តជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន។ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​ធ្នូ សមាគម​បាល់ទាត់​ជប៉ុន (JFA) បាន​ប្រកាស​ពី​ការ​ព្រមព្រៀង​បន្ត​កុងត្រា​ជាមួយ​គ្រូបង្គោល Moriyasu។ គ្រូបង្វឹកវ័យ៥៤ឆ្នាំនឹងបន្តការងារក្នុងពាន Asian Cup 2023 និងទន្ទឹងរង់ចាំការប្រកួតបាល់ទាត់ពិភពលោក 2026។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​បាល់ទាត់​ជប៉ុន​បន្ត​កុងត្រា​ជាមួយ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ក្រោយ​ចប់​ World Cup។ លោក Moriyasu បានចុះកិច្ចសន្យាជាមួយ ...
  • 439
    0

    ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសពីការបន្តកិច្ចសន្យា២ឆ្នាំទៀតដល់គ្រូបង្គោល Oleg Starynski។ គ្រូបង្វឹកជនជាតិអ៊ុយក្រែនបានចូលកាន់ការងារនៅភ្នំពេញក្រោនជាលើកទី២ក្នុងរដូវកាល២០២១ និងនាំក្រុមនេះឈ្នះជើងឯកលីគកំពូល២រដូវកាលជាប់គ្នា។ អ្វីសំខាន់នោះ គឺឆ្នាំ២០២២នេះ ភ្នំពេញក្រោនលើកពានទាំង៣ដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League មានដូចជា Cambodian Super Cup, Cambodian League Cup និង Cambodian Premier League។ តាមពិតទៅ លោក Oleg បានដឹកនាំភ្នំពេញក្រោនលើកដំបូងក្នុងរដូវកាល២០១៧ ...
  • 563
    0

    លោក Dean Smith ត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការ Norwich City បន្ទាប់ពីឈ្នះត្រឹមតែ៣លើកក្នុងការប្រកួត  Championship ១៣ដង ។ ក្រុមការងារជំនួយការ Craig Shakespeare និង Liam Bramley ក៏បានចាកចេញពី Carrow Road ផងដែរ។ លោក Steve Weaver និង លោក Allan Russell ...
  • 462
    0

    ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ Shonan Bellmare មកពីលីគកំពូលជប៉ុន J-League 1 កំពុងតែមានវត្តមាននៅកម្ពុជា សម្រាប់ការប្រកួតមិត្តភាពចំនួន២ និងឆ្លៀតទៅទស្សនការប្រកួតរបស់កម្ពុជាតទល់ព្រុយណេ ក្នុងពាន AFF Cup 2022 នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ផងដែរ។ ពួកគេនឹងជួបប្រកួតតទល់ U18 បឹងកេត នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ វេលាម៉ោង៣រសៀលនាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។   ...
  • 3825
    0

    អតីតគ្រូ​បង្គោលជម្រើសជាតិម៉ារ៉ុក លោក Vahid Halilhodzic ធ្លាប់​រំពឹង​ថា​នឹង​ទទួល​បានបទពិសោធដ៏អស្ចារ្យពី​ព្រឹត្តិការណ៍ World Cup 2022 មុនចូល​និវត្តន៍ ប៉ុន្តែ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ម៉ារ៉ុក (FRMF) បញ្ចប់តំណែង៣​ខែ​មុន​ការ​ប្រកួត។     Halilhodzic បានប្រាប់គេហទំព័រព័ត៌មានក្រូអាត tportal.hr នៅថ្ងៃទី២៤ ខែធ្នូថា “៖ ពួកគេបានយកមោទនភាពរបស់ខ្ញុំទៅបោះចោល ។ ខ្ញុំមិនអាចបំភ្លេចវា ហើយក៏មិនអាចអត់ទោសឱ្យពួកគេដែរ។ ការប្រកួតបាល់ទាត់ពិភពលោក 2022 ...
  • 997
    0

    ខ្សែប្រយុទ្ធ Teerasil Dangda ដែលជា All Time Top Scorer នៃពានរង្វាន់ AFF Cup មិនបានគិតអ្វីលើសពីការបាន៣ពិន្ទុពេលពួកគេប្រកួតជាមួយហ្វីលីពីននៅថ្ងៃចន្ទ ទី២៦ ខែធ្នូ នេះនាកីឡដ្ឋាន Thammasat ។ បន្ទាប់​ពី​ដណ្តើម​បាន៣​ពិន្ទុ​ពេញ​ក្នុង​ការ​ប្រកួត​ជា​លើក​ដំបូង​របស់​ពួក​គេ​ក្រៅ​តទល់ព្រុយណេ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រុម​ការពារ​តំណែង​ជើង​ឯក​ថៃ​ត្រូវការបន្តជ័យជម្នះយ៉ាងចាំបាច់​។ “យើងផ្តោតទាំងស្រុងលើការប្រកួតដំបូងរបស់យើងនៅផ្ទះ។ ក្រុមហ្វីលីពីនបានធ្វើការផ្លាស់ប្តូរជាច្រើនចំពោះក្រុមរបស់ពួកគេ ប៉ុន្តែយើងកំពុងទន្ទឹងរង់ចាំការប្រកួតដ៏ជោគជ័យ។” នេះជាការថ្លែងរបស់ Teerasil វ័យ៣៤ឆ្នាំដែលបានបង្កើតកំណត់ត្រានៃការរកគ្រាប់បាល់បញ្ចូលទី២០គ្រាប់នៅ ...
  • 397
    0

    អ្នកចាត់ការ Tottenham លោក Antonio Conte បានលើកឡើងថា លោកនឹងជ្រើសរើសតែកីឡាករដែលមិនចូលរួមក្នុងការប្រកួត World Cup សម្រាប់ការប្រកួត Premier League ថ្ងៃ Boxing Day តទល់ Brentford ។ ក្របខណ្ឌ Premier League ចាប់ផ្តើមឡើងវិញនៅថ្ងៃចន្ទ ទី២៦នេះ គឺត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World ...