• 463
    0

    Wout Faes របស់ Leicester បានភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯងដល់ទៅ២ដង ខណៈ Liverpool វាយបកយកឈ្នះ ២ទល់នឹង១ ក្នុងការប្រកួតចុងក្រោយនៅ Premier League មុនដាច់ឆ្នាំ២០២២។ Leicester បានបើកការនាំមុខក្នុងនាទីទី០៤ ពីការអូសស៊ុតសឹងតែពាក់កណ្ដាលតារាងដោយ  Kiernan Dewsbury-Hall។ ឈានដល់នាទី៣៨ Wout Faes បាន clear បាល់ពីការ cross ដោយ Alexander ...
  • 591
    0

    Cristiano Ronaldo បានចូលរួមជាមួយក្រុម Al Nassr របស់អារ៉ាប៊ីសាអូឌីត ក្នុងកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៥។     ការផ្ទេរនេះមិនមានតម្លៃខ្លួនទេ បន្ទាប់ពីគេចាកចេញពី Manchester United។ Ronaldo នឹង​ទទួល​បាន​ថ្លៃនឿយហត់ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ពោល​ជាង១៧៧​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។ កីឡាករ​វ័យ៣៧ឆ្នាំ​រូបនេះ​និយាយ​ថា​ ​ចង់បាន​បទពិសោធ​ក្នុង​លីគ​បាល់ទាត់​ថ្មី​ក្នុង​ប្រទេស​ផ្សេង។ Ronaldo បានបន្ថែមថា “ខ្ញុំមានសំណាងបានឈ្នះអ្វីគ្រប់យ៉ាងដែលខ្ញុំបានកំណត់ក្នុងបាល់ទាត់អឺរ៉ុប ហើយមានអារម្មណ៍ថាពេលនេះនេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចែករំលែកបទពិសោធរបស់ខ្ញុំនៅអាស៊ី”៕
  • 647
    0

    ក្លិបបាល់ទាត់វិសាខាបានប្រកាសពីការផ្ទេរយក​កីឡាករវ័យក្មេង៤រូបពីព្រៃវែងអេហ្វស៊ី ដែលមាន​ខ្សែការពារ ចាន់ សារ៉ាពេជ្រ, ខ្សែការពារ សរ រតនា, ខ្សែបម្រើ ស៊ិន សុវណ្ណមករា និងខ្សែប្រយុទ្ធ វឿន វ៉ា។ អ្នកទាំង៤សុទ្ធសឹងតែជាផលិតផលយុវជនរបស់វិសាខា មុនផ្ទេរទៅព្រៃវែងអេហ្វស៊ីអំឡុងឆ្នាំ២០២០ជាទីពួកគេរួមចំណែកឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត និងជើងឯកលីគទី២ ។ កីឡាករទាំង៤រូបក៏បានជាប់ជម្រើសជាតិកន្លងមកដែរ។ នេះជាកម្លាំងថ្មីរបស់វិសាខាដើម្បីត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជាដែលនឹងចូលមកដល់ក្នុងខែសីហា​ ឆ្នាំ២០២៣៕
  • 787
    0

    អតីតតារាបាល់ទាត់ខ្មែរលោក ប៉ែន ផាត ជាកីឡាករខ្មែរម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់ជាច្រើនដែលបានលេងតតាំងជាមួយកីឡាករបាល់ទាត់ប្រវត្តិសាស្ត្ររបស់ប្រេស៊ីល Pele នៅពេលដែលរូបលោកត្រូវបានគេជ្រើសរើសជាកីឡាករល្អប្រចាំក្លិបនៅប្រទេសថៃ ។ មូលហេតុដែលកីឡាករខ្មែរធ្លាប់លេងនៅបារាំងរូបនេះមានឱកាសលេងតទល់ជាមួយតារាបាល់ទាត់ ពិភពលោក Pele របស់ប្រេស៊ីលគឺដោយសារគ្រានោះ Pele លេងអោយក្រុម Santos ខណៈប៉ែន ផាត លេងជាមួយក្លិប Rapracha FC របស់ថៃហើយត្រូវបានគេជ្រើសរើសរូបលោកលេងក្នុងក្រុម Thai All Stars ដែលកីឡាករទាំងសុទ្ធតែបានជ្រើសចេញក្នុងមកពីក្លិបខ្លាំងៗនៅលីគថៃ ។ ការប្រកួតនាពេលនោះលទ្ធផលក្រុម ...
  • 315
    0

    សេចក្តីប្រកាសរបស់រដ្ឋាភិបាលសហព័ន្ធនៃប្រទេសប្រេស៊ីលបានថ្លែងថា “៖ការកាន់ទុក្ខថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅទូទាំងប្រទេសរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃដែលក្រឹត្យនេះត្រូវបានប្រកាស” ។ ទន្ទឹមនឹងនេះដែរ Santos ដែលជាក្លិបដែលមានទំនាក់ទំនងជាមួយលោក Pele បានប្រកាសថា នឹងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ Pele នៅកីឡដ្ឋាន Vila Belmiro នៅយប់ថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ សាកសពរបស់ “ស្តេចបាល់ទាត់” នឹងត្រូវយកពីមន្ទីរពេទ្យ Albert Einstein ទៅកាន់ Vila Belmiro ហើយតម្កល់នៅកណ្តាលកីឡដ្ឋាន។ ...
  • 466
    0

    វីរបុរសបាល់ទាត់ប្រេស៊ីល Pele បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ។ Legend រូបនេះបានវះកាត់យកដុំសាច់ចេញពីពោះវៀនធំក្នុងខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ Albert Einstein ក្រុង Sao Paulo។ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅចុងខែវិច្ឆិកាឆ្នាំ ២០២២ ។ បើតាមស្ថិតិមួយចំនួនបង្ហាញថា លោករកបាន ១២៨១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៦៣ដងអំឡុងពេលអាជីព២១ឆ្នាំរួមទាំង៧៧ គ្រាប់ក្នុង៩២ប្រកួតសម្រាប់ជម្រើសជាតិប្រេស៊ីល។ លោកក៏ជាកីឡាករតែម្នាក់គត់ដែលឈ្នះ World Cup ៣ដង ...
  • 1322
    0

    Nick Taylor ជាកីឡាករខ្មែរកាត់អាមេរិកដំបូងគេដែលរកបានគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្រោយទាត់បាល់១១ម៉ែត្រមួយគ្រាប់ក្នុងសំណាញ់ព្រុយណេ ការប្រកួត AFF Cup 2022 នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ។ កីឡាករមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាមេរិកាំងបានជាប់ជម្រើសជាតិដំបូងក្នុងការប្រកួតមិត្តភាពចាញ់បង់ក្លាដែស កាលខែកញ្ញា ឆ្នាំ២០២២។ គេបានជាប់ក្នុងបញ្ជី២៣នាក់ចុងក្រោយសម្រាប់ព្រឹត្តិការណ៍ AFF Cup។ គិតមកទល់ពេលនេះ ខ្សែបម្រើក្រុមយុវជន Orlando City លេងបាន៤ប្រកួតហើយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា៕
  • 1120
    0

    “អ្វីដែលសំខាន់ក្នុងការប្រកួតថ្ងៃនេះ គឺយក៣ពិន្ទុពេញពីព្រុយណេ និងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន យើងនឹងព្យាយាមឲ្យល្អបំផុត។” នេះបើតាមការអះអាងពីលោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ គ្រូបង្វឹកជនជាតិជប៉ុនថ្លែងបែបនេះមុនជំនួបពូល A ពានរង្វាន់ AFF Cup ជាមួយព្រុយណេនៅថ្ងៃព្រហស្បតិ៍ ទី​២៩ ខែធ្នូ នេះ។ កម្ពុជាលេងបាន២ប្រកួតដោយឈ្នះហ្វីលីពីន និងចាញ់ឥណ្ឌូនេស៊ី។ ចំណែកព្រុយណេអស់ឱកាសទៅវគ្គបន្តហើយ ដោយចាញ់ទាំង៣ប្រកួតដំបូង និងរបូតដល់ទៅ១៧គ្រាប់។ នេះជាលើកដំបូងហើយដែលក្រុមទាំង២ប៉ះគ្នាក្នុងវគ្គចែកពូលជុំចុងក្រោយ ចាប់តាំងពីពានរង្វាន់ AFF Cup ...
  • 562
    0

    Erling Haaland បានក្លាយជាកីឡាកររកបាន២០គ្រាប់លឿនជាងគេនៅ Premier League ក្រោយបំប៉ោងសំណាញ់ទីបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ១ទល់នឹង៣របស់ Manchester City លើ Leeds United។ ខ្សែប្រយុទ្ធជម្រើសជាតិន័រវេស៍រកបានសរុប២០គ្រាប់នេះពីការប្រកួតត្រឹម១៥លើក។ Rodri បានទាត់បញ្ចូលទីឲ្យក្រុមមេឃខៀវនាំមុខក្នុងនាទី៤៥+១។ ចំណែកគ្រាប់របស់ Haaland កើតឡើងក្នុងនាទី៥១ និង៦៤ មុន Pascal Struijk ក្នុងនាទី៧៤។ ១៥ប្រកួតមកនេះ  Man City មាន៣៥ពិន្ទុពីក្រោម Arsenal ...
  • 582
    0

    Liverpool បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយក Cody Gakpo ពី PSV Eindhoven រួចរាល់ហើយក្នុងតម្លៃខ្លួនពីចន្លោះ៤០ទៅ៥០លានអឺរ៉ូ។ គេនឹងចូលរួមជាមួយហង្សក្រហមចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ។ បើតាមពី BBC សុពលភាពកិច្ចសន្យារបស់ខ្សែប្រយុទ្ធ Cody Gakpo បានចុះកុងត្រា៥ឆ្នាំកន្លះ។ គេនឹងស្ថិតក្នុងជម្រើសប្រយុទ្ធរបស់លោក Jurgen Klopp ខណៈ Luis Diaz និង Diogo ...