• 611
    0

    អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola គិតថា Arsenal នឹងពិបាកដណ្តើមយកជើងឯក Premier League ហើយទាល់តែរកបាន១០០ពិន្ទុទើបអាចយកជើងឯកបាន។   Arsenal ដែលដឹកនាំអតីតជំនួយការរបស់លោក Mikel Arteta របស់ Guardiola អាចនឹងបង្កើនការនាំមុខ១០ពិន្ទុពីលើក្រុមជើងឯក Man City កាលពីថ្ងៃអង្គារ តែបានត្រឹមស្មើ 0-0 ជាមួយ ...
  • 487
    0

    ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋធានីហ្សាកាតាបណ្តាលឲ្យការហ្វឹកហាត់ថ្ងៃដំបូងរបស់ក្រុមវៀតណាម នៅរសៀលថ្ងៃទី០៤ ខែមករា ត្រូវបានលុបចោល។ ជំនួសឱ្យការទៅទីលានហ្វឹកហាត់ដូចការគ្រោងទុកដំបូង គ្រូបង្គោល Park Hang-seo បានអនុញ្ញាតឱ្យកីឡាករសម្រាកនៅសណ្ឋាគារដែលមានចម្ងាយជិត៣គីឡូម៉ែត្រកន្លះពីកីឡដ្ឋាន Gelora Bung Karno ។ សូម្បីតែកីឡាករក៏មិនអាចកម្តៅខ្លួននៅខាងក្រៅបានដែរ តែត្រូវចូលទៅក្នុងសាល។ ក្រុមវៀតណាមមានការហ្វឹកហាត់តែ២ដងមុនការប្រកួត AFF Cup 2022 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ទល់នឹងម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមករា៕
  • 402
    0

    Manchester United កំពុងពិភាក្សាជាមួយអ្នកចាំទី Jack Butland របស់ Crystal Palace អំពីការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Old Trafford ។ លោក Erik ten Hag អ្នកចាត់ការទូទៅបិសាចក្រហមត្រូវការអ្នកចាំទីដៃទី២ដើម្បីជួយ David de Gea បន្ទាប់ពី Newcastle United យក Martin Dubravka ...
  • 448
    0

    ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសពីការចូលរួមសាជាថ្មីរបស់អ្នកចាំទីសម្បូរបទពិសោធ អ៊ុំ វិចិត្រ និងជាការវិលត្រលប់សាជាថ្មី។ កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាទើបចាកចេញពីកងយោធពលខេមរភូមិន្ទថ្មីៗនេះ និងបានវិលទៅកីឡដ្ឋាន RNS ជាលើកទី២ ជាទីរូបគេចំណាយពេលរដូវកាល២០២០ និង២០២១ ហើយឈ្នះជើងឯកលីគកំពូលរដូវកាលចុងក្រោយនោះ។ អ៊ុំ វិចិត្រ គឺជាសមាជិកថ្មីរបស់ក្រុមជើងឯកលីគកំពូល២០២២ នៅដើមឆ្នាំ២០២៣នេះ៕  
  • 555
    0

    លោក Eddie Howe បានបដិសេធជុំវិញដំណឹងថា Ronaldo នឹងលេងឱ្យ Newcastle ប្រសិនបើក្រុមបានទៅលេង UEFA Champions League នៅរដូវកាលក្រោយ។   អ្នកចាត់ការក្រុមសារិកាព្រៃបានប្រាប់ Sky Sports ថា “៖ យើងសូមជូនពរឱ្យ Cristiano Ronaldo ទទួលសំណាងល្អបំផុតនៅក្នុងជំពូកបន្ទាប់នៃអាជីពរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌសម្រាប់គាត់ក្នុងការមកកាន់ Newcastle នៅរដូវកាលក្រោយគឺមិនពិតនោះទេ។” ...
  • 302
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាថ្លែងអំណរគុណ និងលាលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសរសេរថា សូមថ្លែងអំណរគុណចំពោះលោក Keisuke Honda ដែលបានចំណាយពេលវេលា និងការលះបង់ចំពោះក្រុមជម្រើសជាតិកម្ពុជា ចាប់ពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣។ ការប្រកួតរវាងកម្ពុជា និងថៃ គឺជាការប្រកួតចុងក្រោយរបស់គាត់ជាមួយនឹងក្រុមធំជម្រើសជាតិ។ ទោះបីជាចាកចេញពីក្រុមធំកម្ពុជា ក៏ Honda នៅតែមានភារកិច្ចមួយទៀតចុងក្រោយជាមួយនឹងក្រុមអាយុក្រោម២២ឆ្នាំ ដែលជាការប្រកួតកីឡាស៊ីហ្គេម២០២៣។ អ្នកចាត់ការវ័យ៣៦ឆ្នាំនឹងដឹកនាំការហ្វឹកហាត់របស់ក្រុម U22 ...
  • 453
    0

    Cristiano Ronaldo និយាយថាការងាររបស់គេនៅអឺរ៉ុបត្រូវបានបញ្ចប់ តែក៏មាន “ឱកាសជាច្រើន” ពីក្លិបផ្សេងទៀត មុនពេលចូលរួមជាមួយក្រុម Al Nassr អារ៉ាប៊ីសាអូឌីត។ ប្រធានក្រុមព័រទុយហ្គាល់វ័យ៣៧ឆ្នាំបាននិយាយថា មានការផ្តល់ជូនពីក្លិបនៅប្រេស៊ីល អូស្ត្រាលី សហរដ្ឋអាមេរិក និងព័រទុយហ្គាល់ តែបានបដិសេធ។ “ខ្ញុំបានឈ្នះគ្រប់យ៉ាង ខ្ញុំបានលេងឱ្យក្លិបសំខាន់ៗនៅអឺរ៉ុប ហើយឥឡូវនេះវាគឺជាការប្រកួតប្រជែងថ្មីនៅអាស៊ី។” នេះជាការសង្កត់ធ្ងន់របស់ CR7។ Ronaldo ត្រូវបានគេរាយការណ៍ថានឹងទទួលបានប្រាក់ខែបាល់ទាត់ដ៏ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រច្រើនជាង១៧៧លានផោនក្នុងមួយឆ្នាំនៅក្នុងកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៥៕  
  • 794
    0

    Manchester United បានបន្តជ័យជម្នះនៅ Premier League ដោយឈ្នះ Bournemouth ៣ទល់នឹង០ នៅថ្ងៃអង្គារ ទី០៣ ខែមករា។ Casemiro, Luke Shaw និង Marcus Rashford រកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមបិសាចក្រហម។ សរុបការប្រកួត១៧លើក Man UTD មាន៣៥ពិន្ទុ នៅលេខ៤។ ចំណែកការប្រកួតរវាង Arsenal និង ...
  • 1276
    0

    ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងម៉ាឡេស៊ី បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup 2022។ វៀតណាមបានយកឈ្នះមីយ៉ាន់ម៉ា ៣ទល់នឹង០ ខណៈម៉ាឡេស៊ីឈ្នះសិង្ហបុរី ៤ទល់នឹង១។​   វៀតណាម ឈរលេខ១ ពូល B ត្រូវប៉ះ ក្រុមលេខ២ ពូល A ឥណ្ឌូនេស៊ី។ ជើងទី១ ថ្ងៃទី០៦ ខែមករា និងជើងទី២ ថ្ងៃទី០៩ ខែមករា។ ...
  • 1020
    0

    នាល្ងាចថ្ងៃទី០៣ ខែមករា  សហព័ន្ធបាល់ទាត់កាមេរូនបានប្រកាសដកកីឡាករ២១នាក់ក្នុងចំណោម៣០នាក់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវគ្គជម្រុះពានរង្វាន់ទ្វីបអាហ្វ្រិកអាយុក្រោម១៧ឆ្នាំ បន្ទាប់ពីពួកគេខកខានមិនបានធ្វើតេស្តអាយុ។ សហព័ន្ធបាល់ទាត់នៃប្រទេសកាមេរូន (FECAFOOT) ប្រើប្រាស់ MRI ដើម្បីពិនិត្យមើលអាយុរបស់កីឡាករដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតជម្រុះ U17 អាហ្វ្រិក ។ អ្នកលេងនឹងថតរូបភាពម៉ាញេទិកនៅកដៃ ដើម្បីវិភាគភាពចាស់ទុំរបស់ឆ្អឹង។ យោងតាមកាសែត Daily Mail ការធ្វើតេស្តអាយុនេះគឺផ្អែកលើតម្រូវការរបស់ FIFA ហើយមានភាពត្រឹមត្រូវរហូតដល់ 99% ។ “លទ្ធផលបានមកពីការណែនាំដ៏តឹងរឹងដែលផ្តល់ដោយប្រធានសហព័ន្ធលោក Samuel Eto’o ដើម្បីបញ្ចប់ការក្លែងបន្លំដែលបានធ្វើឱ្យខូចមុខមាត់របស់បាល់ទាត់កាមេរូននាពេលកន្លងមក។ ...