បាល់ទាត់
-
Brentford ផ្ដល់បរាជ័យដល់ Liverpool
Brentford បានយកឈ្នះ Liverpool ៣ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣។ ខ្សែការពារហង្សក្រហម Ibrahima Konate ភ្លាត់ឲ្យបាល់ចូលទីខ្លួនឯងក្នុងនាទី១៩ ពីការលើកបាល់ជ្រុងដោយ Brentford។ ដល់នាទី៤២ Mathias Jensen បានលើកបាល់ដល់ Yoane Wissa ហើយតែតបញ្ចូលទីបានសម្រេច។ ចូលដល់វគ្គទី២ នាទី៥០ ... -
Dúbravka បញ្ចប់កិច្ចសន្យាខ្ចីនៅ Man UTD វិលទៅ Newcastle វិញ
អ្នកចាំទី Martin Dúbravka បានវិលទៅ Newcastle United វិញមុនកាលកំណត់ ក្រោយបញ្ចប់កិច្ចសន្យាខ្ចីនៅ Manchester United។ អ្នកចាំទីជម្រើសជាតិស្លូវ៉ាគីបានចុះកុងត្រាខ្ចី៦ខែនៅ Old Trafford កាលខែកញ្ញា ឆ្នាំ២០២២ និងចូលលេងបាន២ប្រកួត ពេលឈ្នះ Aston Villa ក្នុងការប្រកួត League Cup ជុំទី៣ និងឈ្នះ Burnley វគ្គ១៦ក្រុម។ ... -
សេណារីយ៉ូរបស់កម្ពុជាដើម្បីសម្រេចក្ដីស្រមៃនៅ AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកំពុងកាន់កាប់៦ពិន្ទុពីការប្រកួត AFF Cup ប្រចាំពូល A តាមពីក្រោយក្រុមថៃ និងឥណ្ឌូនេស៊ី១ពិន្ទុ។ ក្រុមគោព្រៃខៀវ នៅសល់ឱកាសដើម្បីប្រជែងយកកៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈពួកគេត្រូវប៉ះថៃថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ នេះ។ ដើម្បីបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ជើងងកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២នេះជាលេីកដំបូងក្នុងប្រវត្តិសាស្ត្របានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវការឈ្នះជាដាច់ខាតក្នុងការលេងទល់ក្រុមការពារជេីងឯកថៃ ស្របពេលក្រុមគូប្រជែងរួមពូល ឥណ្ឌូណេស៊ី ត្រូវជួបជាមួយក្រុមហ្វីលីពីនដែលទ់បមាន៣ពិន្ទុ។ ប្រសិនបើក្រុមជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះលើក្រុមជោគជ័យបំផុតក្នុងតំបន់ ពោលគឺថៃនោះ កម្ពុជានឹងបង្កេីតប្រវត្តិសាស្រថ្មីដោយកត់ត្រាការឈ្នះក្រុមធំថៃលើកដំបូងផង និង ឡើងទៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ AFF Cup ជាលើកទី១ផងដែរ។ ... -
កីឡាករកូនកាត់អាល្លឺម៉ង់ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហ្វីលីពីនក្រោយចប់ AFF Cup
កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ Stephan Schrock បានប្រកាសថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិហ្វីលីពីន បន្ទាប់ពីការប្រកួតចុងក្រោយក្នុងវគ្គចែកពូលនៃពានរង្វាន់ AFF Cup 2022។ Stephan Schrock វ័យ៣៦ឆ្នាំ ជាកូនកាត់អាល្លឺម៉ង់ និងហ្វីលីពីន កើតនៅប្រទេសអាល្លឺម៉ង់។ គេបានលេងឱ្យក្រុមយុវជនអាល្លឺម៉ង់ដូចជា U18, U19 និង U20 អាល្លឺម៉ង់ ក្នុងវគ្គជម្រុះយុវជនអឺរ៉ុប។ គេធ្លាប់លេងពាន Europa ... -
PSG ចាញ់នៅ Ligue 1 លើកដំបូង
Paris St-Germain បានទទួលបរាជ័យលើកទី១ក្នុងក្របខណ្ឌកំពូលបារាំង French Ligue 1 រដូវកាល២០២២/២០២៣នេះ និងជាការចាញ់លើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២។ ពួកគេបានចាញ់ក្រុមលេខ២ Lens ខណៈគូប្រជែងមួយនេះបានចាញ់តែម្តងគត់ក្នុង១៧ប្រកួត Ligue 1 នៅរដូវកាលនេះ ហើយឥឡូវតាមពីក្រោយ PSG តែ៤ពិន្ទុ។ Lois Openda រកបានមួយគ្រាប់ និង assist ឲ្យ Claude-Maurice រកបានមួយគ្រាប់ទៀតសម្រាប់ក្រុមលោក ... -
Suarez ចូលរួមជាមួយក្លិបលីគកំពូលប្រេស៊ីល
ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៊ុយហ្គាយ Luis Suarez បានចូលរួមជាមួយ Gremio នៃក្របខណ្ឌ Serie A របស់ប្រេស៊ីល ដោយមិនគិតថ្លៃលើកិច្ចសន្យាដល់ចុងឆ្នាំ ២០២៤។ អតីតកីឡាករ Liverpool, Barcelona និង Atletico Madrid បានត្រលប់ទៅក្លិបដំបូងរបស់គេ គឺ Nacional ក្នុងខែកក្កដា ឆ្នាំ២០២២រយៈពេល៣ខែ។ គេបានស៊ុតបាល់បញ្ចូលទី៨គ្រាប់ក្នុង១៦ប្រកួត និងរួមចំណែកឈ្នះជើងឯកលីគកំពូលអ៊ុយរុយហ្គាយ។ ការប្រកួតដំបូងរបស់ Gremio ... -
Arteta មិនទាន់សង្ឃឹមខ្ពស់លើកពានទេ ទោះ Arsenal បង្កើនពិន្ទុថែមទៀត
លោក Mikel Arteta អ្នកចាត់ការ Arsenal មិនហ៊ានសង្ឃឹមខ្ពស់ពេកទេក្នុងការឈ្នះជើងឯក Premier League បើទោះបីជាបានបញ្ចប់ឆ្នាំ២០២២ដោយ នាំមុខ៧ពិន្ទុនៅលើកំពូលតារាងក៏ដោយ។ ក្រុមកាំភ្លើងធំបានបង្កើនការនាំមុខលើ Manchester City ជាមួយនឹងជ័យជម្នះ ៤-២ នៅលើទឹកដីក្រុម Brighton នៅថ្ងៃឆ្លងឆ្នាំសកល។ ប៉ុន្តែអ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បាននិយាយថា ក្រុមរបស់លោកនៅមានកន្លែងត្រូវធ្វើឱ្យប្រសើរឡើងថែមទៀត បន្ទាប់ពីបាននាំមុខ០ទល់នឹង៣មុន ... -
Al Nassr ចង់បានអតីតមិត្តរួមក្រុម CR7 ម្នាក់មកចូលរួមដែរ
កាសែតអេស្ប៉ាញ Marca បានរាយការណ៍ថា Sergio Ramos និង Cristiano Ronaldo អាចលេងជាមួយគ្នាម្តងទៀតនៅអារ៉ាប៊ីសាអូឌីតចាប់ពីរដូវក្តៅឆ្នាំ ២០២៣ ។ កិច្ចសន្យារបស់ Sergio Ramos និង PSG នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៣។ យោងតាម Marca បានឱ្យដឹងថា Al Nassr គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារវ័យ ៣៦ឆ្នាំដោយមិនគិតថ្លៃផ្ទេរ។ ... -
Rashford អង្គុយកៅអីបម្រុង ដោយសារល្មើសវិន័យ
Marcus Rashford បានសារភាពថាបានបំពានវិន័យក្រុម ហើយត្រូវអង្គុយកៅអីបម្រុងក្នុងការ Premier League ដែល Manchester United ឈ្នះ Wolverhampton ០ទល់នឹង១ របស់ MU លើ Wolves នៅថ្ងៃទី៣១ ខែធ្នូ។ ថ្លែងក្រោយការប្រកួត Rashford បាននិយាយថា “៖ខ្ញុំគេងជ្រុល ហើយខកខានការប្រជុំក្រុមមុនការប្រកួត។ ខ្ញុំមកប្រជុំយឺតបន្តិច។ វាជាច្បាប់របស់ក្រុម ហើយខ្ញុំយល់ពីការសម្រេចចិត្តរបស់គ្រូបង្វឹក។” ... -
ភ្នំពេញក្រោនតកិច្ចសន្យាដល់កីឡាករសំខាន់២រូប
នាពេលថ្មីៗនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបន្តកិច្ចសន្យាថ្មីដល់កីឡាករបរទេស ២រូប គឺ Valerii Grishiin និង Yudai Ogawa។ Valerii Grishiin បានមកចូលរួមជាមួយភ្នំពេញក្រោន កាលពីរដូវកាលឆ្នាំ២០២១ ហើយក្នុងការរួមរស់ជាមួយភ្នំពេញក្រោន២រដូវកាលនេះ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅភ្នំពេញក្រោនបាន ៣២ប្រកួត និង ស៊ុតបញ្ចូលទីបាន៧គ្រាប់ ។ រូបគេបានរួមចំណែកជួយភ្នំពេញក្រោន ឈ្នះពានលីគកំពូលកម្ពុជា២ឆ្នាំជាប់គ្នា គឺនៅរដូវកាលឆ្នាំ២០២១ និង ២០២២ ពានរង្វាន់ Cambodian ...