ប្រដាល់
-
ឈុត សេរីវ៉ាន់ថង ប្រកាសថ្ងៃចូលសង្វៀនគុនខ្មែរវិញ
អ្នកប្រដាល់គុនខ្មែរវ័យក្មេង ឈុត សេរីវ៉ាន់ថង បានប្រកាសនៅលើ Page Facebook ផ្ទាល់ខ្លួនថា រូបគេនឹងវិលចូលសង្វៀនវិញនៅដ់ើមខែ៩ខាងមុខនេះវិញហើយ ខណៈដែលកីឡាកវ វ៉ាន់ថង ត្រូវមានឈ្មោះប្រកួតនៅថ្ងៃទី៨ ខែកញ្ញា នៅសង្វៀនស្រុកឯកភ្នំខេត្តបាត់ដំបងជាមួយកីឡាករបរទេសដោយមិនទាន់ដឹងសមាសភាពនូវឡើយ។ ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$ គួររំលឹកថា ឈុត សេរីវ៉ាន់ថង បានផ្អាកឡើងសង្វៀនជាច្រើនខែមកហើយ ដោយមូលហេតុចង់យកពេលមកសិក្សាបំពេញវិជ្ជាបន្ថែមត្រៀមប្រឡងបាក់ឌុប ខណៈដែលរូបគេបានខកខានប្រឡងបាក់ឌុបពីឆ្នាំមុនដោយសារជំងឺបាក់ទឹកចិត្ត៕ -
ម៉ឺន មេឃា និង ភិតណាមអេក ជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ ក្នុងពូល A (មានវីដេអូ Hili..)
ទីបំផុតក្នុងកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ បានរកឃើញបេក្ខភាពខ្មែរ១រូប និង ថៃ១រូបឡើងទៅជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងពូលA ពេាលគឺកូនប្រុសរបស់លោកគ្រូ អេភូ ថង ម៉ឺន មេឃា ត្រូវប្រកួតជាមួយកីឡាករថៃ ភិតណាមអេក ក្នុងវគ្គផ្តាច់ព្រ័ត្រដោយបេក្ខភាពដែលឈ្នះនឹងទទួលបានពានរង្វាន់ទឹក៥០០ដុល្លារ បូករួមទាំងម៉ូតូ១គ្រឿង ។ គួរបញ្ជាក់ដែរថា មុននេះបន្តិច ម៉ឺន មេឃា បានប្រកួតឈ្នះពិន្ទុកីឡាករថៃ ណាក់ រ៉ុប ខណៈដែលកីឡាករ ភិតណាមអេក ប្រកួតឈ្នះពិន្ទុមិត្តរួមជាតិខ្លួនឯង ... -
ហ៊ុន ចាន់រាជ បញ្ជាក់ការមកដល់របស់កូនខ្មែរម្ចាស់ខ្សែក្រវាត់ WBC
កូនខ្មែរកាត់អាមេរិក អេរិក ប៉ែន ដែលជាម្ចាស់ខ្សែក្រវាត់ WBA ASIA South បានមកដល់ទឹកដីកម្ពុជាហើយដោយបានបង្ហាញមុខជាមួយលោក ហ៊ុន ចាន់រាជ ដែលជារដ្ឋលេខាធិការសហព័ន្ធយុទ្ធគុនចម្រុះកម្ពុជា នាក្លិប Cambodian Top Team ។ លោក ហ៊ុន ចាន់រាជ បានប្រាប់ MSR SPORT ថា សម្រាប់ការមកដល់របស់កូនខ្មែររស់នៅសហរដ្ឋអាមេរិក នេះគឺដើម្បីសហការជាមួយខាងកម្ពុជាក្នុងការនាំប្រដាល់សកលកម្ពុជាអោយមានភាពល្បីល្បាញនិងប្រកួត ប្រជែងលើឆាកអន្តរជាតិបាន ។ ... -
ឃុន ឌីម៉ា ត្រូវចំណាយថវិកាជិត២ម៉ឺនដុល្លារដើម្បីព្យាបាលរបួស៣កន្លែងធំៗ
បន្ទាប់ពី ឃុន ឌីម៉ា ម្ចាស់មេដាយមាសស៊ីហ្គេមគុនខ្មែរ បានត្រឡប់ពីប្រទេសថៃដោយមិនបានព្យាបាលរបួសជាច្រើនកន្លែង ដោយសាតែគ្មានលទ្ធភាពព្យាបាល បានធ្វើឲ្យពុកម៉ែបងប្អូនដែលគាំទ្រគុនខ្មែរ ពិសេសគាំទ្រការប្រកួតរបស់ ឃុន ឌីម៉ា ចាប់ផ្តើមបបួលគ្នាប្រមូលថវិកាតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងនោះសហព័ន្ធប្រដាល់គុនខ្មែរ ក៏បានចេញមុខជួយសម្របសម្រួល ដោយឲ្យគ្រូពេទ្យប្រចាំជម្រើសជាតិជួយសម្រួលឲ្យ ឃុន ឌីម៉ា សម្រាកនៅមន្ទើរពេទ្យក្នុងស្រុក ដោយអាចទៅព្យាបាលរបួសនៅតាមបណ្តាពេទ្យរដ្ឋមួយចំនួន ដូចជា៖ ពេទ្យកាល់ម៉ែត្រ ពេទ្យអង្គឌួង ពេទ្យរុស្សី និង ពេទ្យលោកសង្ឃ ដែលមន្ទីរពេទ្យទាំងនោះជួយព្យាបាលរបួស ឌីម៉ា ... -
ឃុន ឌីម៉ា បង្ខំចិត្តវិលត្រលប់ពីពេទ្យមកផ្ទះវិញទាំងមិនទាន់វះកាត់
របួសរបស់នាគខ្មៅ ឃុន ឌីម៉ា មិនទាន់បានវះកាត់ទេដោយរូបគេសម្រេចចិត្តវិលត្រលប់ពីពេទ្យនៃប្រទេសថៃមកទឹកដីកំណើតវិញដោយសារតែការចំណាយនៃការ ព្យាបាលអស់ច្រើនខ្លាំងពេក និងត្រូវចំណាយពេលយូរទៀតផង ។ ឌីម៉ា បានបង្ហើបថាក្រោយការពិនិត្យបានរកឃើញថា របួសរបស់គេមានបីកន្លែងដែលត្រូវព្យាបាលក្នុងនោះមាន ដាច់សរសៃពួរក្បាលជង្គង់, ដុះសាច់ដុំកំភួនជើង និងប្រេះឆ្អឹងស្មងជើង ហើយការចំណាយអស់ច្រើនដូចនេះទើបត្រូវមកផ្ទះសិនដើម្បីស្វែងរកថវិការនិងកំណត់ថ្ងៃវះកាត់ ។ គួររំលឹកផងដែរថា បញ្ហារបួសរបស់គេបានចាប់ផ្តើមធ្វើទុក្ខខ្លាំងក្រោយពីធ្វើការប្រកួតជាមួយកីឡាករ កែវកាំងវាន់ កាលពីខែ មិថុនា កន្លងទៅនាសង្វៀន អាស៊ីអគ្នេយ៍ ដែលធ្វើអោយគេខកខានការប្រកួតស៊ីហ្គេមក្នុងនាមជាម្ចាស់មេដាយមាសនិងការប្រកួតដណ្តើមខ្សែក្រវាត់នៅ ភី អ៊ិន អ៊ិន ផងដែរ ... -
ស្អែក ធឿន ធារ៉ា ចាប់ផ្តើមហាត់ជាមួយលោកគ្រូ អេ ភូថង
អ្នកលេងគុនខ្មែរ ធឿន ធារ៉ា នឹងចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃស្អែកនេះជាមួយលោកគ្រូ អេ ភូថង នាពហុកីឡដ្ឋានជាតិអូឡាំពិកសាលប្រដាល់ ក្រោយខកខានឡើងសង្វៀនមួយរយៈនាពេលកន្លងមក ។ អ្នកប្រដាល់ដើមកំណើតខេត្តព្រៃវែង បានបង្ហើបប្រាប់ MSR SPORT ថា បន្ទាប់ពីបានវិលត្រលប់មកពីប្រទេសថៃ រូបគេនឹងចូលហាត់ជាមួយលោក អេ ភូថង នៅថ្ងៃស្អែកនេះដើម្បីពង្រឹងសមត្ថភាពអោយខ្លាំង ឡើងវិញត្រៀមឡើសង្វៀនសារជាថ្មី ។ សូមបញ្ជាក់ថា ក្រោយមុនរៀបការនិងក្រោយរៀបការហើយកាលពីថ្ងៃដើមខែមិថុនា កន្លងទៅ អ្នកលេងកែងរូបនេះមិនទាន់បានឡើងសង្វៀននៅឡើយទេ ហើយនេះក៏ជាការវិលមកហាត់របស់គេជាលើកដំបូងផងដែរ ... -
គ្រូ រិគី បបួលលោកគ្រូ ធន់ សុភា ដាក់អង្ករ២បាវ ក្នុងជំនួប ឡុង ជិន និង តាញ់ មករា
អតីតគ្រូប្រដាល់គុនខ្មែរ ដែលសព្វថ្ងៃជាតារាចម្រៀង និង តារាសម្តែង គឺលោក រិគី កើតក្តីនៅមិនសុខ ម្យ៉ាងវិញទៀត ក៏ចង់ជួយលើកទឹកចិត្តដល់អតីតកូនសិស្សរបស់ខ្លួនផងដែរនោះ ក៏បានបង្ហោះតាមរយៈ Facebook ផ្ទាល់ខ្លួនដោយបបួលលោកគ្រូ ធន់ សុភា ដាក់អង្កម្នាក់២បាវ ពោលគឺលោក រិគី ភ្នាល់ថា អតីតកូនសិស្សរបស់លោកគឺកីឡាករ ឡុង ជិន និង ឈ្នះ តាញ់ មករា ដែលជាកូនសិស្សរបស់លោកគ្រូ ... -
មូលហេតុដែលសង្វៀន Super Champ ចាប់អារម្មណ៍កីឡាករគុនខ្មែរខ្លាំង
មួយរយៈនេះសង្វៀន Muay Thai Super Champ របស់ថៃកំពុងចាប់អារម្មណ៍លើកីឡារកគុនខ្មែរយ៉ាងខ្លាំង ដោយរាល់សប្តាហ៍ក្នុងកម្មវិធីនេះតែងតែមានមុខកីឡាករគុនខ្មែរប្រកួតជាបន្តបន្ទាប់ជាពិសេសទើបតែ រៀបចំការប្រកួតធំមួយរវាងកីឡាករខ្មែរ៧នាក់ទល់នឹងកីឡាករថៃ៧នាក់ដណ្តើមពានផងដែរ ។ កត្តាធ្វើអោយកម្មវិធីប្រដាល់មួយនេះចាប់អារម្មណ៍លើគុនខ្មែរដោយសារតែ ឥទ្ធិពលអ្នកគាំទ្រគុនខ្មែរយើង ពោលពួកគេសង្កេតឃើញថារាល់កីឡាករខ្មែរប្រកួតម្តងៗតែងតែមានអ្នកគាំទ្រខ្មែរទៅទស្សនាផ្ទាល់នៅសង្វៀនមួយនេះ ហើយសម្រាប់ក្នុងប្រព័ន្ធផ្សព្វផ្សាយវិញចេញជាហូរហែ ជាពិសេសពេលកម្មវិធី Live ក្នុង Facebook ចំនួនអ្នកមើលកើនឡើងខ្លាំង ហើយភាគច្រើនជាប្រជាជនកម្ពុជាតែម្តង ។ ចំណែករឿងមួយទៀត ដែលគេចង់បានកីឡាករខ្មែរទៅប្រកួតគឺ ឆន្ទៈរបស់កីឡាករខ្មែរខ្លាំង ពោលរាល់កីឡាករខ្មែរប្រកួត មិនដែលអ្នកទស្សនានៅទីនោះរិះគន់រឺមិនពេញចិត្តទេ ដោយសារការវ៉ៃរបស់គុនខ្មែរមានក្បាច់ជក់ចិត្តធ្វើអោយអ្នកទស្សនាទាំងបរទេសទាំងម្ចាស់ផ្ទះចាប់អារម្មណ៍ខ្លាំង ... -
ប្រវត្តិសាស្រ្តលើកដំបូងដែល កែវ រំចង់ ប្រកួតជាមួយ អីខ្យងសាំង ក្នុងទឹកដីកម្ពុជា
បើយោងតាមការប្រកាសឲ្យដឹងពីសំណាក់ Page Facebook សង្វៀនឯកភ្នំនៅបាត់ដំបងបានឲ្យដឹងថា៖ កំពូលអ្នកប្រដាល់ចូលវ៉ៃមិនចេះថយ កែវ រំចង់ និងប្រកួតជាមួយកីឡាករថៃសង្វៀន ថៃហ្វៃ អ៊ីខ្យងសាំង ជាប្រវត្តិសាស្រ្តនាទឹកដីកម្ពុជា ស្របពេលដែលកីឡាករជើងចាស់ទាំង២ធ្លាប់ប្រកួតគ្នា២លើកកន្លងមកហើយក្នុងសង្វៀនថៃហ្វៃប្រទេសថៃ។ ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$ គួរបញ្ជាក់ថានេះគឺជាលើកទី៣ហើយសម្រាប់ Super Star កម្ពុជា និង Super Star ថៃ ... -
ដើម្បីគម្រប់ខួប១០០លើក ស្ថាប័ន ONE បានរៀបចំការប្រកួតគូពិសេសលំដាប់ពិភពលោក
បើយោងតាមការចុះផ្សាយពីសំណាក់ការសែត ថ្មីថ្មី ដែលជាសារព័ត៌មានល្បីឈ្មោះក្នុងប្រទេសកម្ពុជា និង វេបសាយរបស់ One បានចុះផ្សាយថា ដើម្បីគម្រប់ខួបលើកទី១០០ ស្ថាប័ន ONE បានរៀបចំការប្រកួតគូពិសេសលំដាប់ពិភពលោក ដែលជាប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីឲ្យប្រិយ៍មិត្តដែលនិយមទស្សនាការប្រកួត One Champions បានទស្សនា ហើយការប្រកួតនេះនឹងរៀបចំធ្វើឡើងក្នុងទីក្រុងតុក្យូ ប្រទេសជប៉ុននៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ។ ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ ...