ប្រដាល់
-
កែវ រំចង់ ជឿជាក់ថា រឿង សោភ័ណ្ឌ ឈ្នះដៃគូប្រកួត១០០ភាគរយ
តើ រឿង សោភ័ណ្ឌ អាចនឹងក្លាយជាកីឡាករគុនខ្មែរដំបូងដែលប្រកួតឈ្នះក្នុងនាមជាគូឯកនៅកម្មវិធី Super Champ បានទេ? ពិតណាស់! ប្រាកដជាបាន ហើយឈ្នះលើដៃគូប្រកួត១០០ភាគរយទៀតផង នេះបើយោងទៅតាមសំដីរបស់អ្នកប្រដាល់វ៉ៃមិនចេះថយ កែវ រំចង់។ កែវ រំចង់ បាននិយាយប្រាប់ MSR បន្ថែមទៀតថា កីឡាករថៃ គួនអ៊ូ ដែលជាគូប្រកួតរបស់ រឿង សោភ័ណ្ឌ គ្មានអ្វីគួរឲ្យខ្លាចនោះទេ ហើយបើយើងមើលក្នុង YouTube ... -
អេលីត ភក្តី ឈ្នះម្ចាស់ផ្ទះមីយ៉ាន់ម៉ានៅកម្មវិធី World Lethwei Championship
កីឡាករគុនខ្មែរ អេលីត ភក្តី បានទទួលជ័យជម្នះលើកីឡាករម្ចាស់ផ្ទះ Shuklaine min ដោយពិន្ទុ ក្នុងកម្មវិធី WLC – World Lethwei Championship ដែលធ្វើឡើងនៅទឹកដីប្រទេសមីយ៉ាន់ម៉ា នៅយប់ថ្ងៃទី ០៤ តុលា នេះ ។ នេះជាការចេញទៅប្រកួតក្រៅប្រទេសលើកដំបូងរបស់កូនសិស្សនៃក្លិបឆ្មាសសែនសុខគុនខ្មែររូបនេះ ដោយពេញ៥ទឹកពេញគេធ្វើបានយ៉ាងល្អនឹងបានវាយអោយកីឡាករម្ចាស់ផ្ទះរាប់ម្តងក្នុងទឹកទី១ទៀតផង តាមរយៈការទាត់ចូលកចំនួនពីរដង និងប្រើកណ្តាប់ដៃ កែង និង ជង្គង់ ... -
ពេជ្រ សីហា ប្រកាសឈប់ឡើងសង្វៀនដោយសារបាក់កដៃ តែក៏ត្រៀមបើកក្លឹបថ្មីផងដែរ
កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ពេជ្រ សីហា ដែលអ្នកគាំទ្រគុនខ្មែរតែងតែនិយមហៅថា ម៉ៃថៃសាន់ខ្មែរ បានធ្វើការឡាយតាម Facebook ផ្ទាល់ខ្លួនរយៈពេលជិតមួយម៉ោង ដោយបើកឲ្យអ្នកគាំទ្ររបស់ខ្លួនសួរតាមចិត្ត។ ក្នុងនោះ MSR បានចាប់អារម្មណ៍នៅចំណុចសំខាន់៣ដែល ពេជ្រ សីហា បានឆ្លើយទៅកាន់អ្នកគាំទ្ររបស់ខ្លួន ចំណុចទាំង៣នោះមានដូចជា៖ ទី១ បញ្ហាឈប់ឡើងសង្វៀនប្រកួត ដោយងាកមកធ្វើជាប្រជាការពារភូមិនៅកំពង់សោម ដោយសារតែបញ្ហារបួសបាក់ឆ្អឹងកដៃ។ ទី២ ឆាប់ៗខាងមុខនេះក្រោមការជួយជ្រោមជ្រែងពីអ្នកធំនៅខេត្តកំពង់សោម ពេជ្រ សីហា ... -
CTN ទទួលសិទ្ធផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍លំដាប់ពិភពលោក One Championship
ស្ថានីយ៍ទូរទស្សន៍ CTN បានទទួលសិទ្ធក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រដាល់លំដាប់ពិភពលោក One Championship ដែលចាប់ផ្តើមផ្សាយពីព្រឹត្តិការណ៍ថ្ងៃទី ១៣ ខែ តុលា នេះដែលធ្វើឡើងនៅប្រទេសជប៉ុន និងព្រឹត្តិការណ៍ជាផ្សេងៗជាបន្តបន្ទាប់រហូតដល់ដាច់ឆ្នាំ ២០១៩ ។ One Championship ជាស្ថាប័នរៀបចំការប្រកួតលំដាប់លេខ១នៅអាស៊ីដែលមានការប្រកួតវិញ្ញាសារជាច្រើនដូចជា MMA , Kickboxing និងប្រដាល់សេរី ជាដើម ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់តាមប្រភេទទម្ងន់ផ្សេងៗផងដែរ ។ ស្ថាប័ន One Championship ... -
កម្មវិធី Thai Fight ចាប់អារម្មណ៍យក ម៉ឺន មេឃា ទៅពង្រឹងដើម្បីឡើងប្រកួត
ក្រោយពីបង្ហាញសមត្ថភាពបានល្អក្នុងការប្រកួតអន្តរជាតិនិងបានដណ្តើមខ្សែក្រវាត់រួចមកកូនប្រុសរបស់ កំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង កីឡាករ ម៉ឺន មេឃា ត្រូវបានខាងកម្មវិធី Thai Fight ចាប់អារម្មណ៍ចង់ នាំទៅបង្វឹកពង្រឹងសមត្ថភាពនិងប្រកួតនៅប្រទេសថៃ ។ អេ ភូថង ដែលជាឪពុកបានបង្ហើបថា កូនប្រុសរបស់លោកមានក្លិបនៅប្រទេសថៃចង់បានយកទៅហ្វឹកហាត់នៅប្រទេសថៃ និងមានខាងកម្មវិធី Thai Fight ចង់បានរូបគេយកទៅពង្រឹងសមត្ថភាពនិងប្រកួតនៅកម្មវិធីនោះទៀតផង ។ លោកបន្តថា លោកមិនបានយល់ព្រមនោះទេសម្រាប់រឿងនេះដោយសារគិតថាកូនប្រុសរបស់លោកជាប់សិក្សា និងគិតថាសមត្ថភាពរបស់គមិនទាន់ដល់ពេលសម្រាប់ការចេញក្រៅប្រទេសនោះទេ ។ ... -
ជប៉ុនចាប់ផ្តើមស្គាល់គុនខ្មែរច្បាស់ជាងមុន បន្ទាប់ពី ពៅ សក្តិសិទ្ធ ផ្តួលឲ្យសន្លប់ក្នុងទឹក២(មានវីដេអូប្រកួត)
ទីបំផុតកីឡាករគុនខ្មែរ ពៅ សក្តិសិទ្ធ ពិតជាអាចធ្វើបាន បន្ទាប់ពីរូបគេបានវ៉ៃឲ្យកីឡាករម្ចាស់ផ្ទះជប៉ុនត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ត្រឹមទឹកទី២ ហើយក៏ចាប់ផ្តើមឲ្យជនជាតិជប៉ុនដែលពីមុនមកមិនសូវស្គាល់គុនខ្មែរច្បាស់ ចាប់ផ្តើមចាប់អារម្មណ៍លើគុនខ្មែរ តាមរយៈការប្រកួតរបស់កូនសិស្សលោក មាស សុខគ្រី។ ក្រោយចប់ការប្រកួតកាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ ពៅ សក្តិសិទ្ធ បានផ្ញើវីដេអូរបស់ខ្លួនមកកាន់ MSR ហើយបាននិយាយទាំងរំភើបថា៖ បង! ខ្ញុំឈ្នះហើយ គឺឈ្នះដៃគូត្រឹមទឹក២ដោយលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត។ MSR ក៏បានសួរ សក្តិសិទ្ធ ដើម្បីបញ្ជាក់បន្ថែមអំពីជំនួបប្រកួតនាពេលនោះថា តាមពិត! ... -
កំពូលអ្នកប្រដាល់ថៃ ប៊ូខាវ មកប្រកួតនៅខ្មែរជាលើកទី២
កំពូលអ្នកប្រដាល់របស់ថៃ ប៊ូខាវ នឹងមកប្រកួតនៅទឹកដីប្រទេសកម្ពុជាជាលើកទី២ នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះដោយត្រូវប៉ះជាមួយកីឡាករចិន Yuan Bin ក្នុងកម្មវិធី MAS FIGHT KUN KHMER ដែលការប្រកួតនេះបើមិនមានអ្នកសន្លប់នោះទេគឺគ្មានអ្នកឈ្នះនោះទ្បើយ ។ អ្នកប្រដាល់ខេត្តសុរិន្ទ ធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងរួចមកហើយកាលពីឆ្នាំ២០១៣ នៅស្ថានីយទូរទស្សន៍ បាយ័ន ក្នុងកម្មវិធី Khmer Fighter ... -
ការវិលមកសង្វៀនសារជាថ្មីរបស់ មាស ម៉ើ ត្រូវបានខកខានវិញ
ក្រោយខកខានឡើងសង្វៀនក្នុងទ្រុងអស់រយៈពេលជាយូរកីឡាករ MMA របស់កម្ពុជា មាស ម៉ើ បានសម្រេច វិលមកសង្វៀនវិញនៅថ្ងៃទី ១២ ខែ តុលា នេះដោយត្រូវប្រកួតនៅទឹកដីប្រទេសថៃ ប៉ុន្តែអ្វីៗមិនដូចបំណងនោះទេការប្រកួតនេះត្រូវបានខកខានទៅវិញសម្រាប់កីឡាករខេត្តកំពង់ធំរូបនេះ ។ មាស ម៉ើ បានប្រាប់ MSR SPORT ថា រូបគេពិតជាមានឈ្មោះនៅកម្មវិធីនោះពិតមែន ប៉ុន្តែគួរអោយស្តាយពេលនេះរូបគេមិនបានទៅប្រកួតនោះទេដោយសារថ្ងៃទី១១តុលានេះ រូបគេជាប់រវល់ការធ្វើតេស្តលើកចុងក្រោយជាមួយកីឡាករខ្មែរហាត់នៅបារាំងដើម្បីរកអ្នកខ្លាំងម្នាក់ផ្នែកខាងយូដូ ដើម្បីតំណាងអោយប្រទេសកម្ពុជាទៅប្រកួតស៊ីហ្គេមឆ្នាំ២០១៩ នេះនា ប្រទេសហ្វីលីពីន ។ ... -
អេលីត ភក្តី នឹងត្រូវទៅប្រកួតលើសង្វៀនអន្តរជាតិ WLC World Lethwei Championship ជាលើកដំបូង
កីឡាករគុនខ្មែរ អេលីត ភក្តី ដែលជាកូនសិស្សក្នុងក្លឹបឆ្មាសសែនសុខនឹងត្រូវទៅប្រកួតលើសង្វៀនអន្តរជាតិ WLC World Lethwei Championship ជាលើកដំបូងនៅថ្ងៃ 04 ខែតុលា 2019 ខាងមុខនេះដឹកនាំដោយលោកគ្រូហ៊ុនច័ន្ទរាជ្យ ដោយប្រកួតក្នុងប្រភេទទម្ងន់ 63.5kg ប៉ះម្ចាស់ផ្ទះជនជាតិភូមា នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ Page Facebook Cambodia Tom Team របស់លោកគ្រូហ៊ុនច័ន្ទរាជ្យ។ ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ ... -
បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួច បឺតខាំ មានគម្រោងបើកក្លឹបគុនខ្មែរវិញ
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលអតីតគុនខ្មែរ បឺតខាំ បានបោះបង់អាជីពជាគ្រូបង្វឹកគុនខ្មែរនិងក្លឹបរបស់ខ្លួនចោល ដោយងាកមករកស៊ីជាអ្នកលក់ដីឡូ ហើយកូនសិស្សរបស់ បឹតខាំ ភាគច្រើនបានបញ្ជូនទៅឲ្យហ្វឹកហាត់រស់នៅជាមួយក្លឹបរ៉ាហាប់ស្វាយបា៉ក ដែលជាក្លឹបបងប្រុសរបស់ខ្លួនគឺ បឺត សំខាន់ ។ ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$ បើយោងតាមការបង្ហោះតាមសង្គមហ្វេសប៊ុកផ្ទាល់របស់ បឺតខាំ បានសរសេរថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌហើយ បឺតខាំ នឹងរៀបចំបើកក្លឹបប្រដាល់គុនខ្មែរតូចមួយដើម្បីបង្វឹកសិស្ស ព្រោះបច្ចុប្បន្ននេះទីផ្សារប្រដាល់ឥឡូវកំពុងតែពេញនិយម។ ជាមួយនិងការសរសេរបង្ហោះសារក្នុងហ្វេកខ្លួនឯងរួចមក ក៏មានប្អូនមួយចំនួនធំបានសាទរ ...