ប្រដាល់
-
ក្រោយឈ្នះខ្សែក្រវាត់មាស ឡៅ ចិត្រា បន្តមានឈ្មោះប្រកួតសប្តាហ៍នេះ
ក្រោយឈ្នះខ្សែក្រវាត់មាសដោយបានផ្តួលកីឡាករ លន បញ្ញា ក្នុងទឹក២ នៅ PNN អ្នកប្រដាល់វ័យក្មេង ឡៅ ចិត្រា បន្តមានឈ្មោះ ប្រកួតក្នុងសប្តាហ៍នេះបន្តទៀតនៅស្ថានីយ៍ទូរទស្សន៍ CNC កម្មវិធីគោជល់ ថ្ងៃសៅរ៍ ទី ១៩ តុលា នេះ ។ ដៃគូរបស់ប្អូនប្រុស ឡៅ ចន្ទ្រា បើមិនប្រែប្រួលនោះទេគឺកីឡាករថៃ វិថៈយ៉ាយុទ្ធ ដែលជាកីឡាករល្អមួយរូបធ្លាប់ទទួលបានលេខ៣នៅកម្មវិធី ISI ... -
ផល សោភ័ណ្ឌ និយាយអំពីយុទ្ធសាស្រ្តថ្មីដែលប្រកួតឈ្នះ ហ្វុនលួង
ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ បានធ្វើឲ្យទស្សនិកជនដែលគាំទ្រគុនខ្មែរសាទរយ៉ាងខ្លាំង បន្ទាប់ពីបានប្រកួតឈ្នះកីឡាករថៃប្រកួតមិនដែលចាញ់ក្នុងទឹកដីកម្ពុជា ហ្វុនលួង ដោយពិន្ទុ។ ពិតណាស់មុនការប្រកួតមកដល់ ត្រូវបានមជ្ឍដ្ឋានជាច្រើនយល់ថា ផល សោភ័ណ្ឌ និង មិនអាចប្រកួតឈ្នះ ហ្វុនលួង បាននោះទេ តែផ្ទុយមកវិញកូនសិស្សរបស់លោកគ្រូតា ញ៉ូវ ម៉ាក រូបនេះគឺអាចធ្វើបាន។ បើយោងតាមការសំភាសន៍ជាមួយក្រុមការងារ MSR ផល សោភ័ណ្ឌ បាននិយាយប្រាប់ថា៖ រូបគេបានសិក្សា និង ... -
ជួបជាមួយគុនខ្មែរលក់ទូរស័ព្ទ ដែលតែងតែយករបស់របរជូនកីឡាករ និង គ្រូបង្វឹក
លោក ខេង សុងហួ គឺជាអ្នកស្នេហាវិស័យគុនខ្មែរមួយរូបក្នុងចំណោមជាច្រើនរូបផ្សេងទៀតដែលតែងតែចំណាយថវិកាផ្ទាល់ខ្លួន និង របស់លក់ផ្ទាល់ខ្លួនបែបជាឧបរករណ៍ជូនដល់កីឡាករគុនខ្មែរ។ កន្លងមកលោកអ្នកប្រហែលជាធ្លាប់ឃើញហើយ បុរសមុខមូលដូចព្រះចន្ទ ឧស្សាហ៍កាន់ទូរស័ព្ទ ផៅវើបេង កាសប្រ៊ូធូ ឧបករណ៍បំពងសំលេងក៏ដូចជារបស់របរផ្សេងៗទៀតយកមកជូនដល់កីឡាករ និង គ្រូបង្វឹក ទៅតាមលទ្ធភាពដែលលោកមាន។ ដោយសារតែស្រឡាញ់ និង គាំទ្រគុនខ្មែរខ្លាំងពេក បានបណ្តាលឲ្យចិត្តរបស់រូបលោកផ្ទាល់នមិនបានដាក់យីហោលក់ទូរស័ព្ទផ្ទាល់ខ្លួនជាឈ្មោះខ្លួនឯង ដោយដាក់យីហោថា ” គុនខ្មែរលក់ទូរស័ព្ទ “ តាមរយៈការសំភាសន៍ជាមួយក្រុមការងារ MSR លោក ... -
លោកគ្រូ ធន់ សុភា និយាយថា បញ្ញា ចាញ់ ចិត្រា ដោយសារចេញអាវុធយឺតជាង
ទីបំផុតម្ចាស់ខ្សែក្រវ៉ាត់មាស ISI Palm បានធ្លាក់ទៅលើត្រកូលឡៅ គឺ ឡៅ ចិត្រា ក្រោយពីបានផ្តួលឲ្យ លន បញ្ញា បោះបង់ការប្រកួតត្រឹមទឹកទី២។ ក្រោយចប់ការប្រកួត កូនសិស្សរបស់លោកគ្រូ ធន់ សុភា ក៏បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា សម្រាប់តិចនិច្ចប្រកួតគឺមិនលើលគ្នាប៉ុន្មានទេ តែអ្វីដែលសំខាន់គឺ ឡៅ ចិត្រា វ៉ៃចេញបានមុន ហើយធ្ងន់ៗថែមទៀតផង ដែលជាហេតុធ្វើឲ្យរូបគេចេញមិនទាន់។ ជាមួយគ្នានេះលោកគ្រូ ធន់ សុភា ... -
គម្រប់សង្វៀនទី១០០ One Championship មានគូដណ្តើមខ្សែក្រវាត់៣និងដណ្តើមលុយ១លានដុល្លារ
ការប្រកួតដ៏ធំជាប្រវិត្តសាស្ត្ររបស់ស្ថាប័ន One Championship ថ្ងៃគម្រប់សង្វៀនលើកទី១០០ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៩ នាទីក្រុងតូក្យូ ប្រទេសជប៉ុនមានគូដណ្តើមខ្សែក្រវាត់ចំនួន៣គូក្នុងប្រភេទទម្ងន់ផ្សេងគ្នានិងការប្រកួតវគ្គផ្តាច់ព្រ័ត្រKickboxing ដណ្តើមលុយ១លានដុល្លារសហរដ្ឋអាមេរិក ។ គូដណ្តើមខ្សែក្រវាត់ LIGHT HEAVYWEIGHT WORLD CHAMPIONSHIP គឺជាការជួបគ្នារវាងកីឡាករហ្វីលីពីន Brandon Vera ប៉ះកំពូលអ្នកប្រដាល់មីយ៉ាន់ម៉ា Aung La N Sang ... -
តើជំនួបលើកទី៣នេះ ផល សោភ័ណ្ឌ អាចឈ្នះ ហ្វុងលួង ដែររឺទេ? មកតាមដានអ្នកវិភាគ២រូបទាំងអស់គ្នា
ធ្លាប់មានអ្នកស្នេហាវិស័យគុនខ្មែរជាច្រើនបានសួរថា តើជំនួបលើកទី៣នេះ ផល សោភ័ណ្ឌ អាចសងសឹកលើកីឡាករថៃ ហ្វុងលួង បានរឺទេ? ពិតណាស់! ពិតជាពិបាក នេះបើយោងតាមការជជែកតៗគ្នារបស់អ្នកស្នេហាវិស័យគុនខ្មែរ ក្នុងនោះលោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់នៅសាលាគុនក្រសួងការពារជាតិក៏និយាយថា៖ ផល សោភ័ណ្ឌ ពិតជាពិបាកក្នុងការយកឈ្នះលើកីឡាករ ហ្វុនលួង ព្រោះមួយរយះពេលចុងក្រោយនេះលោកសង្កេតឃើញថា ផល សោភ័ណ្ឌ ស្ទើរការឡាំ និងចូលចាប់ តែប្រសិនបើវ៉ៃឆ្ងាយ សោភ័ណ្ឌ មានប្រៀបជាងច្រើន ... -
សេរីវាន់ថង សម្រេចចូលរៀននៅសកលហើយ ខណៈប្រធានកីឡា CBS ជួយចំណាយរហូតចប់បរិញ្ញាប័ត្រ
ធ្វើតាមការសន្យាលោក ស៊ីថូ ណាថាន់ ប្រធានកីឡាប្រចាំក្រុមហ៊ុន CBS បានជួយបង់ថ្លៃសិក្សាពាក់កណ្តាលរៀននៅសកលវិទ្យាល័យរហូតចប់បរិញ្ញាប័ត្រដល់កីឡាករគុនខ្មែរ ឈុត សេរីវាន់ថង ដែលបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) ក្នុងឆ្នាំនេះ ។ ការជួយដល់អ្នកប្រដាល់នៃក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងនេះលោក ស៊ីថូ ណាថាន់ បានបញ្ជាក់ថា ដោយសារលោកស្រលាញ់គុនខ្មែរនិងស្រលាញ់អ្នករៀនសូត្រ ជាពិសេសចង់អោយកីឡាករមានកម្រិតការសិក្សាខ្ពស់បន្ថែមលើការចាប់យកអាជីពគុនខ្មែរ ។ ម្ចាស់ពានលោកគ្រូ ម៉ា សេរី និង ម្ចាស់ពានរង្វាន់ ... -
កម្មវិធីប្រកួតនៅបារាំងរបស់កីឡាករគុនខ្មែរក្នុងខែតុលានេះត្រូវលុបចោលវិញ
កម្មវិធីដែលកីឡាករគុនខ្មែរចំនួន៥នាក់រួមជាមួយគ្រូបង្វឹកនិងថ្នាក់ដឹងនាំត្រៀមចេញទៅប្រកួតនៅប្រទេសបារាំងក្នុងអំំឡូងខែ តុលា ឆ្នាំ២០១៩ ខាងមុខនេះ ត្រូវលើកពេលវេលានៃការប្រកួតវិញហើយ ។ លោក ហួរ សុធី អ្នករៀបចំកម្មវិធីប្រកួតនៅបារំាងបានបញ្ជាក់ថា ការប្រកួតក្នុងខែនេះត្រូវលើកទៅធ្វើនៅអំឡុងខែ មេសា រឺ ឧសភា ឆ្នាំ ២០២០ វិញដោយសារកន្លែងដែលត្រូវរៀបចំការប្រកួតនៅខែតុលានេះត្រូវបានខាងប៉ូលីសយកធ្វើជាទីតាំងដាក់ជនភៀសខ្លួនចូលមកប្រទេសបារំាង ។ គួររំលឹកថា កីឡាករទាំងអស់គ្រោងនឹងទៅដល់ទីក្រុងបារីសប្រទេសបារាំងនាថ្ងៃទី ១៥ ខែ តុលា ខណៈការប្រកួតធ្វើឡើង នៅថ្ងៃទី ២៦ ... -
CTN នឹងផ្សាយការប្រកួតរបស់ម្ចាស់ខ្សែក្រវាត់ One ទាំងពីរនាក់បងប្អូន
ព្រឹត្តិការណ៍លំដាប់ពិភពលោក One Championship ដែលស្ថានីយ៍ទូរទស្សន៍ CTN ផ្សាយបន្តផ្ទាល់នឹងមានការប្រកួតគូដណ្តើមខ្សែក្រវាត់ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ WORLD GRAND PRIX CHAMPIONSHIP ចំនួនពីរគូ រួមទាំងការប្រកួតគូពិសេសជាច្រើនក្នុងថ្ងៃគម្រប់សង្វៀនលើកទី១០០របស់ស្ថាប័នមួយនេះ ដែលធ្វើឡើងនៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៩ ខាងមុខនេះនាទីក្រុងតូក្យូ ប្រទេសជប៉ុន ។ គូឯកប្រចាំព្រឹត្តិការណ៍នេះគឺជំនួបសងសឹករវាងម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight World ... -
ឡៅ ចិត្រា ថា លន បញ្ញា ដូចជាគ្មានអ្វីដែលពិបាកសម្រាប់គេឡើយ
ឡៅ ចិត្រា បានបង្ហើបថា លន បញ្ញា ដូចជាគ្មានចំណុចណាមួយដែលធ្វើអោយរូបគេបារម្ភនោះឡើយសម្រាប់ជំនួបដណ្តើមខ្សែក្រវាត់មាស នៅថ្ងៃទី ១៣ ខែ តុលា នេះនាសង្វៀន ភី អ៊ិន អ៊ិន ។ អ្នកប្រដាល់នៃក្លិបឆ័ត្រយោង៩១១ បានរៀបរាប់ថា លន បញ្ញា ជាកីឡាករល្អមួយរូប ប៉ុន្តែសម្រាប់ការប៉ះរូបគេដូចជាអត់មានអ្វីដែលពិបាកនោះឡើយព្រោះ បញ្ញា វាយមួយៗយឺតឺហើយ ចំណុចល្អ បញ្ញា គឺចាប់វាយជង្គង់ ...