• 6730
    0

    ខ្ញុំបានផ្ញើឈ្មោះ ធន់ វិស្នុ ទៅគ្រប់ស្ថានីយ៍ទូរទស្សន៍ដែលមានរៀបចំការប្រកួតសង្វៀនគុនខ្មែរដែរ តែចាប់មិនសូវបាន ក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ! ហើយក៏មិនមែនតែកីឡាករវ័យក្មេង ធន់ វិស្នុ ម្នាក់ទេដែលចាប់មិនបាន សូម្បីតែសិស្សរបស់ខ្ញុំគីឡូស្រាលផ្សេងៗទៀតក្នុងចន្លោះពី៤៥ទៅ៥២ ក៏មិនងាយចាប់គូប្រកួតបានដូចគ្នា បើយ៉ាងនេះពួកគេទាំងអស់នោះនឹងបាក់ទឹកចិត្តហើយវិលត្រឡប់ទៅផ្ទះវិញជាមិនខាន, ទាំងនេះគឺជាសំដីរបស់លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់ក្នុងសាលាគុនក្រសួងការពារជាតិ ស្របពេលដែលលោកកំពុងតែមានព្រួយបារម្ភរឿងកូនសិស្សក្មេងៗដែលជាទំពាងស្នងគុនខ្មែរមិនសូវបានឡើងប្រកួត។ គួរបញ្ជាក់ថា ក្នុងប្រភេទគីឡូ៤៨កូនសិស្សរបស់លោកគឺ ធន់ វិស្នុ សឹងតែគ្មានដៃគូប្រកួតទៅហើយក្នុងស្រុកខ្មែរ ពោលគឺ២៥ដងកន្លងមកមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ហើយកាលពីពេលកន្លងទៅធ្លាប់ប្រកួតអន្តរជាតិនៅសង្វៀន PNN ...
  • 12638
    0

    ដោយធ្លាប់មានបទពិសោធប្រកួតនៅប្រទេសថៃ និងយល់ដឹងពីក្បាច់របស់កីឡាករថៃបានច្រើន អតីតកំពូលអ្នកប្រដាល់គុនខ្មែរលោក អេ ភូថង បានលើកឡើងពីក្បាច់ហាត់មួយចំនួនរបស់កីឡាករនៅខ្មែរ និងកីឡាកររបស់ថៃ ដែលប្រកួតតាមសង្វៀនផ្សេងៗជាពិសេសនៅទឹកដីខ្មែរថាភាគច្រើនកីឡាករថៃ ហាត់ក្បាច់ដំរី និងកិឡាករខ្មែរភាគច្រើនហាត់ក្បាច់ឥន្ទ្រី ។ ទាក់ទងការលើកឡើងបែបនេះគ្រូបង្វឹកនៅក្លិបក្រសួងកសិកម្មរូបនេះពន្យល់ថា កីឡាករថៃហាត់ក្បាច់ដំរី មានន័យថា ថៃភាគច្រើនគេហាត់យករឹងនិងវ៉ៃក្បាច់មួយៗ ដូចនេះហើយទើបកីឡាករថៃភាគច្រើនមានជំហររឹង ដោយសារនៅស្រុកថៃ ការផ្តល់ពិន្ទុមើលទៅលើជំហររឹង ។ ចំណែកកីឡាករខ្មែរភាគច្រើនហាត់ក្បាច់ឥន្ទ្រី មានន័យថា ការវ៉ៃចេញបានច្រើនចំគោលដៅ ពីព្រោះនៅខ្មែរយើងការផ្តល់ពិន្ទុមើលទៅលើការវ៉ៃចំគោលដៅ ទាំងកែង ដៃ ជើង ...
  • 2755
    0

    លោក ជា រិទ្ធ ដែលជាគ្រូបង្វឹកនៃក្លិបប្រដាល់គុហាព្រហ្មជ័យនៃក្រសួងការពារជាតិ ត្រូវបានសហព័ន្ធប្រដាល់គុនខ្មែរដែលមានឯកឧត្តម តែម ម៉ឺន ជាប្រធានតែងតាំងជាប្រធានផ្នែកខាងទំនាក់ទំនងអន្តរជាតិដើម្បីនាំគុនខ្មែរចេញទៅប្រកួត នៅក្រៅប្រទេស ដើម្បីផ្សព្វផ្សាយពីគុនខ្មែរអោយបានកាន់តែទូលំទូលាយលើឆាកអន្តរជាតិ ។ សាស្ត្រាចារ្យផ្នែកភាសាអង់គ្លេសរូបនេះបានប្រាប់ MSR SPORT ថា ប្រធានសហព័ន្ធគុនខ្មែរបានតែងតាំងលោកជាជំនួយការនិងអោយលោកធ្វើជាប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរួមជាមួយក្រុមការងារផ្សេងៗទៀត ក្នុងគោលដំណង នាំកីឡាករគុនខ្មែរទៅប្រកួតក្រៅប្រទេសអោយបានច្រើន ដើម្បីគុនខ្មែរគេស្គាល់បានកាន់តែច្រើន ។  លោកបន្ថែមថា កន្លងមកសហព័ន្ធក៏បានតែងតាំងលោក ហ៊ុន ចាន់រាជ ជាប្រតិភូដឹកនាំកីឡាករគុនខ្មែរទៅប្រកួតក្រៅប្រទេសដែរ ប៉ុន្តែលោក ...
  • 2981
    0

    អ្នកលេងកែងគុនខ្មែរ វៀត ប៊ុនឌឿន របស់ក្លិបប្រដាល់ក្រសួងការពារជាតិបានផ្លាស់ទៅចូលរួមជាមួយក្លិប គុហាព្រហ្មជ័យនៃក្រសួងការពាតិជាតិ ដែលមានទីតាំងនៅខេត្តសៀមរាបជាផ្លូវការហើយ ក្រោយបាត់មុខមួយរយៈពីសង្វៀន ។ តាមការបញ្ជាក់ថារបស់លោក ជា រិទ្ធ ដែលគ្រូប្រចាំក្លិបនេះបានអោយថា លោកបានសម្រេចនាំកីឡាករ វៀត ប៊ុនឌឿន មកចូលរួមជាមួយក្លិបរ​បស់លោកជាផ្លូវការហើយដែលមានការព្រមព្រៀមពីខាងក្លិបក្រសួងការពារជាតិនិងឯកឧត្តម តែម ម៉ឺន ដែលជាប្រធានសហព័ន្ធគុនខ្មែរផងដែរ ។ លោកសង្ឃឹមថា ប៊ុនឌឿន នឹងប្រឹងប្រែងហ្វឹកហាត់អោយបានខ្លាំង ពីព្រោះគេជាកីឡាករដែលមានបទពិសោធនិងក្បាច់ល្អ ធ្លាប់ប្រកួតអន្តរជាតិច្រើននិងជាពិសេសអាចហាត់សមជាមួយកីឡាករក្នុងក្លិបរបស់លោកមួយចំនួនទៀតដូចជា គង់ ...
  • 7908
    0

    ពិតណាស់ទស្សនិកជនទាំងអស់គ្នាតែងតែឃើញកីឡាករគុនខ្មែរចេញទៅប្រកួតក្រៅស្រុក តែមិនដឹងថាពួកគាត់ទាំងនោះចេញទៅប្រកួតដោយខ្លួនឯង រឺក៏ទៅតាមអ្នកនោះទេ ជាក់ស្តែងថ្ងៃនេះ MSR សូមបង្ហាញទស្សនិកជនទាំងអស់គ្នាឲ្យមកស្គាល់ អ្នកដឹកនាំដែលតែងតែយកកីឡាករកម្ពុជាចេញទៅប្រកួតក្រៅស្រុកចំនួន៥រូប ដែលពួកគាត់ទាំងនេះជារឿយៗដឹកនាំគុនខ្មែរចេញទៅប្រកួតនៅក្រៅស្រុក។ ទី១គឺលោកគ្រូ ហ៊ុន ចាន់រាជ លោកគ្រូគឺជាខ្មែរអនិកជនម្នាក់ដែលបានមករស់នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកគ្រូក៏បាននាំយកក្បាច់គុនចម្រុះ MMA បង្ហាត់ដល់កីឡាករកម្ពុជាតាមរយៈលោកគ្រូ ម៉ា សេរី គ្រាដែល MYTV ប្រកួតកម្មវិធី KWC ( Kun Khmer Warriors of ...
  • 8231
    0

    អ្នកប្រដាល់គុនខ្មែរ មឿន សុខហ៊ុច ដែលតែងតែប្រកួតលើប្រភេទទម្ងន់ ៦៥ គីឡូក្រាមបានប្រកាសទំលាក់មកប្រកួតលើទម្ងន់ ៦៣.៥ គីឡូក្រាមវិញ ដោយរូបគេបានបញ្ជាក់ពីមូលហេតុមួយចំនួនដែលសម្រេចមកប្រកួតប្រភេទទម្ងន់ស្រាល ជាងមុនចាប់ពីរូបគេចប់ខ្សែក្រវាត់គោជល់កម្មវិធីជើងឯកប៉ះគ្នាតទៅ ។ កូនសិស្សរបស់លោក ណន រិទ្ធ បានលើកហេតុផលថា ខ្ញុំទំលាក់មកប្រកួត៦៣.៥ វិញដោយសារ ខ្ញុំមិនពិបាកធ្វើគីឡូនោះទេ ព្រោះបើហាត់ពេញទម្ងន់របស់ខ្ញុំនៅក្រោម ៦៥ ដូចនេះបើប្រកួតមិត្តភាពយើងអាចថ្លឹងបាន ៦៤.៥ បានពោលគឺអាចលើស១គីឡូ ប៉ុន្តែការចូលរួមកម្មវិធីគោជល់ជើងឯកប៉ះគ្នានេះគឺត្រូវថ្លឹង ៦៣.៥ ត្រឹម ...
  • 2863
    0

    ក្លិបប្រដាល់ឆ្មាសសែនសុខគុនខ្មែររបស់លោក ស៊ន អេលីត បានប្រកាសផ្លាស់ប្តូរឈ្មោះទៅជាក្លិប ប៉ែន កាក់ គុនខ្មែរវិញ ( P.K KUN KHMER) ចាប់ពីពេលនេះតទៅ ។ ការផ្លាស់ប្តូរនេះដោយសារមានការឧបត្ថម្ភពីលោក ប៉ែន កាក់ សម្រាប់ការបណ្តុះកីឡាករគុនខ្មែរក្នុងក្លិបមួយនេះដែលបានបង្កើតជាងឆ្នាំ២មកហើយ មានទីតាំងនៅជាប់របងវិទ្យាល័យឬស្សីកែវ ។ គួររំលឹកថា  ក្លឹបឆ្មាសសែនសុខគុនខ្មែរ គឺជាក្លឹបមួយដែលលោកគ្រូ ស៊ន អេលីត បានបង្កើតឡើងយូរឆ្នាំគួរសមមកហើយដែរ ក្នុងនោះក៏មានការជួយឧបត្ថម្ភមូយចំនួនផងដែរពីសប្បុរសជន ...
  • 2066
    0

    បើយោងតាមការចុះផ្សាយរបស់ស្ថាប័នព័ត៌មាន CNN បានឲ្យដឹងថាកីឡាករប្រដាល់សកល Patrick Day បានបាត់បង់ជីវិតកាលពីថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពីប្រកួតរួចចំនួន៤ថ្ងៃ ជាមួយនិងកីឡាករ Charles Conwell នៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងនៅនា Chicago។ អ្នកប្រដាល់សកលវ័យ២៧ឆ្នាំរូបនេះស្លាប់ដោយសារតែ ​រងរបួស​ក្បាល​រហូត​ប៉ះពាល់​ខួរក្បាល​ធ្ងន់ធ្ងរ នេះបើយោងតាមការបញ្ជាក់ពីប្រម៉ូទឺរបស់គេគឺលោក Lou DiBella ។ ហេតុការណ៍ដែលបណ្តាលឲ្យ Patrick Day បានបាត់បង់ជីវិតគឺដើមហេតុ ដោយបាន​ដួលសន្លប់​បាត់ស្មារតី​នៅលើ​រេញ ក្រោយពីកីឡាករ Conwell វ៉ៃ​ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​១០៕
  • 7126
    0

    ការប្រកួតរវាងកំពូលអ្នកប្រដាល់ថៃ បួខាវ និងកីឡាករជាចិន Yuan Bin លើកទី២ដែលគ្រោងធ្វើនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ នៅទីក្រុងភ្នំពេញ កម្មវិធី MAS Fight Kun Khmer ត្រូវបានលុបចោលវិញ ដោយសារមានលិខិតដកខ្លួនពីខាងកីឡាករចិន ។ ខាងកម្មវិធីមិនទាន់រកដៃគូមកជំនួសកីឡាករចិនដើម្បីប៉ះជាមួយអ្នកប្រដាល់ខេត្តសុរិន្ទនោះទេ ស្របពេលការប្រកួតនៅសល់ត្រឹម១០ថ្ងៃទៀតតែប៉ុណ្ណោះ ។ នេះជាកីឡាករចិនទី២ហើយដែលបានដកខ្លួនមិនប្រកួតជាមួយកីឡាករថៃ បួខាវ បន្ទាប់ពីកីឡាករចិន យីឡុង ...
  • 14112
    0

    Giorgio Petrosyan គឺជាអ្នកប្រដាល់ Kickboxing ជនជាតិអ៊ីតាលី ដែលមានដើមកំណើតនៅប្រទេស អាលម៉ានី ដែលបានបំលាស់ទីមករស់នៅប្រទេសអ៊ីតាលីជាមួយនិងក្រុមគ្រួសារ។ កីឡាកររូបនេះក៏ទើបតែដណ្តើមបានទឹកប្រាក់១លានដុល្លាអាមេរិកពីកីឡាករបារាំង Samy Sana កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅក្នុងការប្រកួតដ៏ធំជាប្រវិត្តសាស្ត្ររបស់ស្ថាប័ន One Championship ដែលជាថ្ងៃគម្រប់សង្វៀនលើកទី១០០នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ បន្ទាប់ពីជ័យជំនៈជាប្រវត្តិសាស្រ្តនេះ ធ្វើឲ្យនាយកប្រតិបត្តិក្នុងស្ថាប័ន ONE គឺលោក Chatri Sityodtong មានបំណងចង់ឲ្យម្ចាស់ទឹកប្រាក់១លានដុល្លាររូបនេះប្រកួតជាមួយនិងស្តេចប្រដាល់ប្រទេសថៃ ...