• 2968
    0

    ការពិតព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ នាប្រទេសហ្វីលីពីន វិញ្ញាសារគុនខ្មែរប្រភេទទម្ងន់ ៦០ គីឡូក្រាមម្ចាស់ផ្ទះហ្វីលីពីនមិនបានដាក់អោយប្រកួតនោះទេ ពោលមានតែប្រភេទទម្ងន់ ៦៣ ដែល ឃុន ឌីម៉ា ជាកីឡាករដែលសហព័ន្ធប្រដាល់គុនខ្មែរបានជ្រើសរើស សម្រាប់ប្រកួតក្នុងឆ្នាំនេះ ក្នុងនាមជាម្ចាស់មេដាយមាសកាលពីឆ្នាំ ២០១៧ នាប្រទេសម៉ាឡេស៊ី ។ ដោយសារតែ ឃុន ឌីម៉ា មានបញ្ហារបួសត្រូវវះកាត់មិនអាចចូលរួមប្រកួតបានទើបសហព័ន្ធសម្រេចដាក់ ឡៅ ចិត្រា ជំនួសតំណែងនេះ ស្របពេល ចិត្រា កំពុងស្ថិតនៅជាកីឡាករជម្រើសជាតិប្រភេទទម្ងន់ ...
  • 14411
    0

    ចាប់ពីថ្ងៃនេះទៅលែងមានអ្នកប្រដាល់ឈ្មោះ ហេង ប្រុសនីត ទៀតហើយបងប្អូន ទាំងនេះគឺជាសំដីរបស់អ្នកប្រដាល់គុនខ្មែរដែលហ្វឹកហាត់នៅប្រទេសថៃ ហេង ប្រុសនីត បានសរសេរនៅលើទំព័រហ្វេកប៊ុករបស់ខ្លួន ហើយក៏បានធ្វើឲ្យទស្សនិកជនមួយចំនួនដែលគាំទ្រកន្លងមកមានការចម្លែកចិត្តផងដែរ។ បើយោងតាមសំដីរបស់មិត្តភ័ក្រ ប្រុសនីត បាននិយាយប្រាប់ MSR ពីស្រុកថៃមកថា មូលហេតុដែលបណ្តាឲ្យ ប្រុសនីត បង្ហោះអក្ខរាសោកស្តាយបែបនេះគឺដោយសារតែក្លឹបប្រដាល់នៅថៃចង់ឲ្យរូបគេឋិតក្រោមការត្រួតត្រាររបស់ក្លឹប ពោលគឺមិនឲ្យអោយមានការលួកដៃពីសំណាក់ឪពុករបស់គេ តែខាងគ្រួសារនិងសាម៉ីខ្លួនមិនព្រម ដូចនេះហើយទើបក្លឹបនៅថៃមួយនេះក៏បានដកឈ្មោះ ហេង ប្រុសនី ដែលតំណាងជនជាតិខ្មែរមិនឲ្យឡើងប្រកួតនៅថៃជាបន្តទៀតពិសេសគឺនៅសង្វៀន Max Muay Thia ...
  • 21390
    0

    ក្រោយត្រូវបានអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា ទាត់អោយមានរបួសជើងបោះបង់ការប្រកួតមុនទឹកទី៥ កាលពីម្សិលមិញនៅសង្វៀន អាស៊ី អាគ្នេយ៍ អ្នកប្រដាល់ចាស់វស្សារបស់ថៃ ហ្វាសុរៈ ប្រកាសលាឈប់ពីអាជីពប្រដាល់ របស់ខ្លួនដែលបានប្រឡូកអស់រយៈពេលជាច្រើនកន្លងមក ។ នៅលើគណនីផ្ទាស់ខ្លួនរបស់អ្នកប្រដាល់វ័យជិត៤០ឆ្នាំរូបនេះ បានបញ្ជាក់ថា អរគុណប្រដាល់ដែលបានជួយអោយគេមានអ្វីៗមកដល់សព្វថ្ងៃនេះ ប៉ុន្តែវាដល់ពេលហើយសម្រាប់រូបគេក្នុងការប្រឡូកក្នុងអាជីពមួយនេះ ដោយការសរសេរនេះភ្ជាប់ជាមួយនឹងរបួសជើងរបស់គេដែលត្រូវបាន ឡៅ ចន្ទ្រា ទាត់អោយមានរបួសផងដែរ ។ សូមបញ្ជាក់ថា ហ្វាសុរៈ ជាអ្នកប្រដាល់ខ្លាំងមួយរូបរបស់ថៃដែលធ្លាប់ឈ្នះខ្សែក្រវាត់ MX ប៉ុន្តែមួយរយៈចុងក្រោយនេះការមកប្រកួតនៅប្រទេសកម្ពុជាមិនបានជោគជ័យនោះឡើយ ...
  • 7569
    0

    នេះអាចចាត់ទុកថារាសីឡើងក៏ថាបាន ព្រោះថាក្លឹបប្រដាល់របស់លោកគ្រូ ស៊ន អេលីត ទើបតែប្តូរពីឈ្មោះក្លឹបឆ្មាសសែនសុខគុនខ្មែរ ទៅឈ្មោះក្លឹបថ្មី បែនកាក់គុនខ្មែរ ស្រាប់តែកូនសិស្សរបស់លោក អេលីត ចំរើន អាចយកខ្សែក្រវ៉ាត់មួយគ្រឿងភ្លាមយកមកដាក់តាំងក្នុងក្លឹបបានតែម្តង។ គួរបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ អេលីត ចំរើន បានប្រកូតឈ្នះកីឡាករគុនខ្មែរដូចគ្នា ម៉ន សាម៉េត ក្នុងកម្មវិធីដណ្តើមជើងឯកខ្សែក្រវ៉ាត់ Khmer Inter Champion (KIC) ដែលរៀបចំឡើងដោយ ONE TV ...
  • 4443
    0

    អ្នកប្រដាល់មុខញញឹមរបស់ថៃ ម៉ាណាវថង មានបំណងចង់សងសឹកជាមួយអ្នកប្រដាល់គុនខ្មែរចំនួនពីររូបដែលធ្លាប់ឈ្នះលើរូបគេក្នុងនោះមាន រឿង សោភ័ណ្ឌ និង ឡុង សុភី ការនិយាយបែបនេះបន្ទាប់ពីកីឡាករខេត្តសុរិន្ទ រូបនេះបានយកឈ្នះជើងខ្លាំង ធឿន ធារ៉ា អោយបោះបង់ការប្រកួតដោយសាររបួសដៃនៅព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ នាសង្វៀន កម្ពុជាសង្វៀនគុនខ្មែរ ។ នៅពិធីករបានសួរទៅ ម៉ាណាវថង ថាតើកីឡាករគុនខ្មែររូបណាដែលគេចង់ប៉ះសម្រាប់ប្រកួតបន្ទាប់ ម៉ាណាវថង បានបញ្ជាក់ថា ...
  • 5803
    0

    ជំនួបលើកទី២រវាង កែវ រំចង់ និងកីឡាករថៃ ឆាងភឿក ក្នុងកម្មវិធី MAS Fight នាថ្ងៃទី ២៧ តុលា ឆ្នាំ ២០១៩ នេះត្រូវលុបចោលវិញ នេះបើយោងទៅតាមការបញ្ជាក់ពីកីឡាករគុនខ្មែរ កែវ រំចង់ ផ្ទាល់ ។ តោកំណាចខេត្ត បាត់ដំបង រូបនេះបង្ហើបប្រាប់ MSR SPORT ថា ខ្ញុំមានអារម្មណ៍សោកស្តាយបំផុតដែលមិនបានប្រកួត ...
  • 20388
    0

    លោក ហេង ប៊ុនឃីម ដែលត្រូវជាឪពុកនឹងជាគ្រូបង្ហាត់បានប្រាប់ពីហេតុផលមួយចំនួនធ្វើអោយសតម្ថភាពកូនប្រុសរបស់លោកទាំងពីរមិនដូចគ្នាពោលគឺ ឃីម ឌីម៉ា (ឃុន ឌីម៉ា ) មានភាពរឹងមាំ និងមានកម្លាំងខ្លាំងជាង បូរ៉ា ដែលជាប្អូនប្រុស ។ គ្រូបង្វឹកនៅក្លិប រស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា៖ ការពិតលោកដឹងច្បាស់ថា បូរ៉ា មានសមត្ថភាពខ្សោយជាងបងប្រុសរបស់គេហើយលោកក៏ចង់អោយពួកគេខ្លាំងទាំងពីរដែរ ប៉ុន្តែ បូរ៉ា គាត់មានបញ្ហាសុខភាពតាំងពីក្មេងពោលគេមានជំងឺផ្លូវដង្ហើម (ជំងឺហឺត) ដូចនេះលោកមិនដែលបង្ខំកូនអោយប្រឹងហាត់ខ្លាំងពេកទេ ពោលធ្វើតាមកម្លាំងរបស់គេប៉ុណ្ណោះ ...
  • 7603
    0

    កាលពីម្សិលមិញអ្នកប្រដាល់វ័យក្មេង សែន រ៉ាដេត បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រផ្នែកច្បាប់ពីសកល វិទ្យាល័យបៀលប្រាយដោយជោគជ័យ ។ ការទទួលសញ្ញាប័ត្រនេះហើយបានធ្វើអោយកីឡាករដើមកំណើត ខេត្តកោះកុងរូបនេះពេលមានហ្វឹកហាត់ពង្រឹងសមត្ថភាពគុនខ្មែររូបខ្លួនបានកាន់តែច្រើនដើម្បីវិលមក សង្វៀនវិញក្នុងពេលដ៏ខ្លីនាពេលខាងមុខ ។ ប្អូនប្រុសរបស់អតីតជើងខ្លាំង សែន រ៉ាឌី រូបនេះបានអោយដឹងថា រូបគេពិតជាសប្បាយចិត្តខ្លាំងនៅពេលបានបញ្ចប់ការសិក្សាដោយជោគជ័យបែបនេះ ហើយសម្រាប់គម្រោងរៀនបន្តរូបគេមិនទាន់គិតនោះទេ ព្រោះអ្វីដែលគេត្រូវធ្វើនៅពេលនេះគឺប្រឹងហាត់ឡើងវិញ សម្រាប់ការត្រៀមប្រកួតនាពេលខាងមុខ ស្របពេលពេលវេលានៃការហ្វឹកហាត់គឺមានគ្រប់គ្រាន់ឡើងវិញសម្រាប់រូបគេ ។ សែន រ៉ាដេត បានខកខានឡើងសង្វៀនចាប់តាំងពីចុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ខណៈជើងខ្លាំងទម្ងន់ស្រាល ៥១ ...
  • 4829
    0

    កីឡាករបារាំង Omar Samb ដែលត្រូវប្រកួតជាមួយកីឡាករ កែវ រំចង់ នាថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះធ្លាប់មានប្រវិត្តប្រកួតឈ្នះកីឡាករ ចេស្តា (ឆាងភឿក)និងបច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្លិប Veera Boxing ដែលមានគ្រូបង្វឹកគឺលោក Albert Chey ជាកីឡាករខ្មែររស់នៅប្រទេសបារាំងមានខ្សែក្រវាត់១៤គ្រឿង  ។ Omar Samb ធ្លាប់ប្រកួតឈ្នះកីឡាករថៃ ឆាងភឿក ...
  • 8663
    0

    បន្ទាប់ពីនាគខ្មៅ ឃីម ឌីម៉ា បានវះកាត់ព្យាបាលរបួសជង្គង់អស់រយៈជាច្រើនកន្លងមកក្តី តែកីឡាកររូបនេះនៅតែដើរកាន់ឈើច្រត់តាមខ្លួនជានិច្ច ដោយមិនអាចឈរ រឺក៏ដើរដោយគ្មានឧបករណ៍ទ្រខ្លួននេះបានឡើយ។ បើយោងតាមសំដីរបស់លោក ស៊ីថូ ណាថាន់ ប្រធានកីឡាករ CBS បាននិយាយឲ្យដឹងថា៖ គ្រាដែល ឃីម ឌីម៉ា ទៅព្យាបាលរបួសជង្គង់នៅទីក្រុងបាងកក គឺក្រុមគ្រូពេទ្យនៅទីនោះគេប្រើឧបករណ៍បែបវិទ្យាសាស្រ្តទំនើប គឺដូចយកមនុស្សយន្តមកវះកាត់អញ្ជឹង ហើយបន្ទាប់ពីវះកាត់រួចគ្រូពេទ្យបាននិយាយប្រាប់ថារបួសនេះមិនអាចព្យាបាលឲ្យជាស្បះស្បើយក្នុងរយៈពេលខ្លីឡើយ ពោលគឺ១ឆ្នាំទៀតមិនដឹងយ៉ាងម៉េចផង។ លោក ណាថាន់ ដែលធ្លាប់បានជជែកគ្នាលេងជាមួយ ឌីម៉ា បាននិយាយឲ្យដឹងបន្ថែមទៀតថា ...