• 737
    0

    ក្លិបប្រដាល់បញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១បានចេញសេចក្ដីជូនដំណឹងពីការដាក់ពិន័យលើកីឡាករគុនខ្មែរ ថៃ រ៉េត ដែលល្មើសវិន័យក្លិប។ លោក ហង្ស ស៊ឺន ដែលជាគ្រូបង្គោល បានសរសេរលើ Facebook ថា អ្នកប្រដាល់វ័យ២១ឆ្នាំខាងលើមិនគោរពបទបញ្ជា និងកុហកភូតភរ ហើយដើរលេងក្នុងម៉ោងហ្វឹកហាត់។ “ក្លិបបញ្ជាការរដ្ឋានទ័ពពិសេស សូមគោរពនិងជម្រាបជូន ឯកឧត្តមប្រធានសហព័ន្ធនិងបណ្តាក្លិបទាំងអស់ជ្រាបថា ឈ្មោះកីឡាករ ថៃរ៉េត អាយុ២១ឆ្នាំ នៅស្រុកថ្ពងខេត្តកំពង់ស្ពឺ ជាកីឡាករនៅក្នុងក្លិបបញ្ជារការដ្ឋានទ័ពពិសេស ដោយមិនគោរពបទបញ្ជាគ្មានវិន័យភូតកុហកពុតត្បុត ដើរសេរីក្នុងពេលម៉ោងហ្វឹកហ្វាត់ និងសប្តាហ៍ដែលត្រូវប្រកួត ដូច្នេះក្នងនាមខ្ញុំជាអ្នកទទួលខុសត្រូវ ...
  • 796
    0

    លោក ធន់ សុភា គ្រូបង្គោលសមាគមកីឡាប្រដាល់នៃកងយោធពលខេមរភូមិន្ទបានសរសេរលើ Facebook ផ្ទាល់ខ្លួនថា “៖ដរាបណាខ្ញុំនៅឈរជើងបានខ្ញុំនឹងយកឈ្នះសង្វៀនថៃហ្វាយឱ្យបាន។” គ្រូបង្វឹកជាអតីតកីឡាករល្បីខាងលើថ្លែងបែបនេះ ក្រោយកូនសិស្សខ្លួន២រូប គឺ ធន់ ចាន់តាក់ និងធន់ រិទ្ធី ទទួលបរាជ័យលើសង្វៀនរបស់ថៃកាលថ្ងៃអាទិត្យ ទី១៦ ខែតុលា កន្លងទៅ។ ចាន់តាក់ បាន​ចាញ់កីឡាករថៃ ប៉.ត.ថ ក្នុងទឹកទី១ និងធន់ រិទ្ធី បានចាញ់កីឡាករជើងចាស់ សៃយុគ ...
  • 587
    0

    លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា ការរៀបចំកម្មវិធី ប្រដាល់សកលអាជីព ULTIMATE PRO BOXING នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ គឺដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករប្រដាល់ជម្រើសជាតិកម្ពុជា ក៏ដូចជាពង្រឹងដល់ការរៀបចំកម្មវិធីប្រកួត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកអគ្គលេខាធិការ បានលើកឡើងថា ការរៀបចំខាងលើ គឺដើម្បីផ្ដល់ឱកាសឲ្យកីឡាករជម្រើសជាតិ គាត់បានចូលរួមប្រកួតឲ្យបានច្រើន មុនពេលឈានទៅដល់ការប្រកួត នៅកម្រិតអន្តរជាតិ។ លោកបានមានប្រសាសន៍បន្ថែមថា ...
  • 564
    0

    កាលពីម្សិលមិញ លោក Chatri Sityodtong ស្ថាបនិកកម្មវិធីប្រដាល់ចម្រុះ One Champions បានធ្វើសន្និសិទបើកកម្មវិធី Muay Thai ថ្មីដែលមានឈ្មោះថា “ONE Lumpinee” បន្ទាប់ពីទទួលបានការសហការជាមួយថ្នាក់ដឹកនាំរបស់ប្រទេសថៃ។ បុរសវ័យ៥០ឆ្នាំប្លាយបានប្រកាស នេះទម្លាក់លុយដ៏ច្រើនលើសលុបចំនួន១០០លានដុល្លាសហរដ្ឋអាមេរិក ដើម្បីវិនិយោគលើកម្មវិធីថ្មីមួយនេះ ហើយជាពិសេសគឺធ្វើការផ្សព្វផ្សាយទៅជុំវិញពិភពលោកដែលមានចំនួន១៥៤ប្រទេសថែមទៀតផង។ គួរឱ្យដឹងថា ក្រោយពីទទួលបានការគាំទ្រនិងសហការពីសំណាក់ថ្នាក់ដឹកនាំរបស់ប្រទេសថៃ កម្មវិធី “ONE Lumpinee” នឹងចាប់ផ្តើមបើកទំព័រថ្មីរបស់ខ្លួននៅខែមករា ឆ្នាំ២០២៣​ ដែលមានសង្វៀនប្រកួតនៅទីក្រុងបាំងកក ប្រទេសថៃ ដោយមានការប្រកួតចំនួន៥២ដងក្នុង១ឆ្នាំ។
  • 1634
    0

    គុនខ្មែរ៤រូបទទួលបានជោគជ័យក្នុងការប្រកួតកម្មវិធី World Fight Kun Khmer Series ដោយផ្តួលគូប្រកួតសន្លប់៣នាក់ និងឈ្នះពិន្ទុម្នាក់ក្នុងកម្មវិធីដែលរៀបចំឡើងនៅស្តាតចាស់កាលពីម្សិលមិញ ។ គុនខ្មែរវ័យក្មេង ឡៅ សៃណេត ធ្វើបានយ៉ាងល្អដោយផ្តួលកីឡាករថៃ Tiger M-0ne អោយបោះបង់ការប្រកួតក្នុងទឹកទី៣ ។ បឺត សង្ឃឹម ម្ចាស់មេដាយមាស Kickboxing នៅស៊ីហ្គេមប្រើពេលមិនដល់មួយទឹកវាយអោយកីឡាករនេប៉ាល Gunaraja លោកអាជ្ញាកណ្តាលបញ្ឃប់ក្នុងទឹកទី១ ។ ចំណែក ...
  • 1134
    0

    Paulo Dybala បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៣ទល់នឹង០របស់ AS Roma លើ Monza ឡើងកំពូលតារាង Serie A។ នេះជាគ្រាប់បាល់ដំបូងរបស់កីឡាករអាហ្សង់ទីនខាងលើសម្រាប់ក្រុមលោក Jose Mourinho។ គិតទល់ពេលនេះ គេរកបាន១០០គ្រាប់ហើយនៅលីគកំពូលអ៊ីតាលី។ គ្រាប់ទី៣របស់ Roma រកបានដោយ Roger Ibanez។   Roma មាន១០ពិន្ទុពីការប្រកួត៤លើក នាំមុខក្រុមការពារតំណែងជើងឯក Inter Milan ...
  • 658
    0

    កម្មវិធីប្រដាល់សកលអាជីព នេះមានឈ្មោះថា «ULTIMATE PRO BOXING 2022» នឹងប្រជុំដោយកីឡាករ កីឡាការិនីឆ្នើមៗ មានសក្ដានុពល។ ការប្រកួតនេះនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងអនុញ្ញាតឲ្យអ្នកគាំទ្របានចូលរួមទស្សនាដោយផ្ទាល់ផងដែរ និងដំណើរការ ២សប្តាហ៍ម្ដងក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិប្រដាល់សកលត្រៀមដណ្ដើមមេដាយជូនជាតិសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គួររំឭកថា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នៅប្រទេសវៀតណាម ក្នុងខែឧសភា ឆ្នាំ២០២២ កន្លងទៅ កីឡាករកម្ពុជា អ៊ុង ភារាក់ និង ...
  • 1625
    0

    នាពេលថ្មីៗនេះ មានលេចឮដំណឹងជើងខ្លាំងគុនខ្មែរគីឡូធំ ធឿន ធារ៉ា មានបំណងឡើងការប្រកួតពិសេសមួយ គឺ១ទល់៣ ដែលកន្លងមកក៏ធ្លាប់មានកីឡាករ ព្រំ សំណាង និង ម៉ឺន មេឃា ធ្លាប់សាកល្បងដែរ។ ក្នុងនោះ សំណាង បានប្រកួតស្មើ ដោយសារមិនអាចផ្ដួលដៃគូសន្លប់។ ចំណែក ម៉ឺន មេឃា ទទួលបានជ័យជម្នះ។ យ៉ាងណា សម្រាប់ធារ៉ា ត្រូវបានប្រិយមិត្តមួយចំនួនបារម្ភបញ្ហាកម្លាំង ព្រោះពេលវ៉ៃទល់កីឡាករម្នាក់ៗក៏ជារឿយៗ កីឡាករមាឌធំពូកែកែងម្នាក់នេះមានបញ្ហាស្ទើរស៊ុហ្វនាពេលខ្លះៗ។ ...
  • 3351
    0

    ការប្រកួត​ដ៏​ជក់ចិត្ត​​​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុនខ្មែរ​ជើង​ឯក​ពិភពលោក​ទាំង​ ៥ គូ​បាន​ធ្វើ​ឱ្យ​​សង្វៀន​ទាំង​មូលកក្រើក​ដោយ​សំឡេង​ហ៊ោរកញ្ជ្រៀវ​ និង​ស្នូរ​ទះ​ដៃ​​របស់​អ្ន្​កគាំទ្រ។ មិន​ខុស​ពី​ព្រឹត្តិការណ៍​ទី ១ ការប្រកួត​ទាំង ៥ គូ​កាល​ពី​ថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ ២០២២ ម្សិល​មិញ​នេះ សុទ្ធ​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អង្គុយ​នឹង​កៅអី​លែង​ជាប់​ ខណៈ យ៉េន ឌីណា​ បាន​ផ្តួល​គូ​ប្រកួត​​ជនជាតិ​ឥណ្ឌា​ឱ្យ​អាជ្ញាកណ្តាល​បញ្ឈប់​​​​ក្នុង​​ទឹក​ទី ៣។ ដោយ​ឡែក ​ ​ការប្រកួត​រវាង​កីឡាករ​គុនខ្មែរ​​ ឈឿន ល្វៃ និង​កីឡាករ​​អង់គ្លេស​បាន​អង្រួន​សង្វៀន​បី​ទឹក​ពេញ​តែម្តង។ ...
  • 776
    0

    អ្នកប្រដាល់គុនខ្មែរវ័យក្មេង សូត្រ វាសនា បង្ហើបថា ខ្លួននឹងប្ដូរទៅប្រកួតក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម៥០០ បន្ទាប់ពីបានបញ្ចប់យុទ្ធនាការដណ្ដើមខ្សែក្រវាត់​ទម្ងន់៦០គីឡូក្រាមនៅសង្វៀនថោននាពេលថ្មីៗកន្លងទៅ។ ប្អូនប្រុសលោកមេទ័ពទទូចថា មានលំបាកក្នុងការប្រកួតទម្ងន់៦០គីឡូក្រាមនាពេលបច្ចុប្បន្ន ព្រោះត្រូវសម្រកទម្ងន់ច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់កម្លាំង។ ជាក់ស្ដែង គេបានប្រកួតចាញ់ ឈុត សេរីវណ្ណថង របូតឱកាសដណ្ដើមខ្សែក្រវាត់មាស​ អមដោយទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក។ វាសនា បន្តថា គេក៏ត្រូវបានដាក់ឈ្មោះចូលប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ថ្មីនេះដែរ។ គួរដឹងដែរថា សូត្រ វាសនា បានប្រកួតចាញ់ពិន្ទុឈុត សេរីវណ្ណថង ដោយពិន្ទុ។ មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ ...