• 2782
    0

    ក្រុមហ៊ុនទឹកបរិសុទ្ធ ប្រូវីដា បានចូលរួមលើកទឹកចិត្តដល់កីឡាករគុនខ្មែរ ព្រំ សំណាង តាមរយៈការជួយឧបត្ថម្ភទឹក ប្រូវីដា ដែលជាប្រភេទទឹកព្រីន ជួយបំពេញជាតិទឹកដែលបាត់បង់បានឆាប់រហ័ស និងបង្កើនកម្លាំងបានលឿនជាពិសេសល្អសម្រាប់កីឡាករបន្ទាប់ពីហ្វឹកហាត់អស់កម្លាំងខ្លាំង នឹងបាត់បង់ជាតិទឹក ។ លោក ប្រូវីដា ខាងក្រុមហ៊ុន ប្រូវីដា បានលើកឡើងថា លោកជួយទឹកប្រភេទ ព្រីន ដល់កីឡាករ ព្រំ សំណាង ចំនួន៥០ កេះ បន្ទាប់ពីកីឡាករជម្រើសជាតិគុនខ្មែររូបនេះផ្តួលកីឡាករ បរទេស ...
  • 729
    0

    ធឿន ធារ៉ា ដណ្ដើមបានខ្សែក្រវាត់កម្រិតពិភពលោក ក្រោយឈ្នះកីឡាករប្រេស៊ីល Thiago ដោយសារស្នៀតកែងដ៏មុតស្រួច។ កូនសិស្សលោក អេ ភូថង បានប្រើកែងវាយទៅលើកីឡាករជើងចាស់ប្រេស៊ីលឲ្យបែកចេញឈាមក្នុងទឹកទី៤។ តែចូលដល់ទឹក៥មិនទាន់ប្រកួតផង គណៈកម្មការបានសម្រេចបញ្ចប់តែម្ដង ព្រោះស្ថានភាពរបួសធ្ងន់ពេក។ នេះជាខ្សែក្រវាត់កម្រិតអន្តរជាតិទី២សម្រាប់ធារ៉ា ក្រោយរូបគេវាយកែងផ្ដួលសៃយុគក្នុងទឹកទី១នៅថៃហ្វៃត៍ កាលចុងខែធ្នូ កន្លងទៅ៕
  • 670
    0

    អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានចាយពេលតែពាក់កណ្ដាលទឹក១ប៉ុណ្ណោះ ដើម្បីច្បាមយកជ័យជម្នះពីកីឡាករអង់គ្លេស Thomas Carpenter ក្នុងការប្រកួតកម្មវិធីរបស់ Thai Fight នៅរាត្រីថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះជាការបង្ហាញខ្លួនលើកដំបូងសម្រាប់សំណាងលើសង្វៀនកម្មវិធីធំរបស់ថៃ។ កីឡាករគីឡូធ្ងន់របស់កម្ពុជាបានអុកមួយជង្គង់ធ្វើឲ្យដៃគូមកពីអឺរ៉ុបមិនអាចបន្តការប្រកួតបាន៕
  • 809
    0

    កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាកាត់អ៊ូសបេគីស្ថាន រ៉ាចាពៅ អាប់ឌុលឡា បានប្រកួតជាមួយកីឡាករ T.NURATBEK កីឡាករអ៊ូបេគីស្ថានក្នុងប្រភេទទម្ងន់៩២គីឡូក្រាម ចាញ់ដោយពិន្ទុ ក្នុងការប្រកួតប្រដាល់សកល ជើងឯកអាស៊ីអាយុក្រោម ២២ឆ្នាំ (ASBC Asian U22 Boxing Championship) នៅប្រទេសថៃ រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។ នេះជាមេដាយប្រាក់លើកដំបូងសម្រាប់កម្ពុជាក្នុងការប្រកួតប្រដាល់សកលកម្រិតអាស៊ី និងជាមេដាយទី២ ក្នុងព្រឹត្តិការណ៍នេះបន្ទាប់ពីកីឡាករ ពេញ វណ្ណថង បានទទួលមេដាយសំរឹទ្ធក្នុងវិញ្ញាសាទម្ងន់ ...
  • 4015
    0

    កីឡាករកូនកាត់ខ្មែរអ៊ូបេគីស្ថាន រ៉ាចាពៅ បានសាងប្រវត្តិសាស្ត្រក្នុងនាមជាកីឡាករប្រដាល់សកលកម្ពុជាដំបូងគេដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រឯកអាស៊ី។ កំណត់ត្រានេះកើតឡើងក្រោយរូបគេឈ្នះកីឡាករកៀហ្ស៊ីស៊ីស្ថាន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅប្រទេសថៃ នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣នេះ។ ចំណែកកីឡាករ ពេញ វណ្ណថង ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង បន្ទាប់ពីចាញ់កីឡាករកាហ្សាក់ស្ថានក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រដូចគ្នា៕
  • 558
    0

    ប្រកួតកីឡាគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នឹងត្រូវបានរៀបចំឡើងដោយសម្របសម្រួលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនអន្តរជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ឬហៅថា Pre-SEA Games នេះនឹងដំណើរការរយៈពេល៣ថ្ងៃពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ និងជាថ្ងៃបុណ្យសមុទ្រផងដែរ។ បើតាមគម្រោង អ្នកចូលរួមនឹងមានមកពី៧ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏មានមកពីជប៉ុន បារាំង ដែលមានអ្នកជំនាញការរៀបចំ។ ...
  • 830
    0

    អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា និង អេលីត សម្ផស្ស នឹងមានវត្តមានលើសង្វៀន Thai Fight នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការបង្ហោះលិខិតអញ្ជើញដោយលោក ស៊ន អេលីត។ អ្វីដែលគួរចាប់អារម្មណ៍ដែរនោះ ធឿន ធារ៉ា នឹងមានប្រកួត លក្ខណៈ ជម្រុះដណ្ដើមខ្សែក្រវាត់ ថែមទៀត ដោយមានបេក្ខភាពបួនរូប រួមមាន ក្រៅពី ...
  • 557
    0

    កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា សៅ រង្សី បានចាញ់ពិន្ទុទាំងប្រផុតប្រផើយ ក្រោមថ្វីដៃកីឡាករអ៊ីរ៉ង់ Mehdi Khosravi នៅក្នុងការប្រកួតជើងឯកអាស៊ី ASBC Asian Elite Men And Women Boxing Championship 2022 នៅប្រទេសហ្ស៊កដានី កាលពីយប់មិញ។   ក្នុងជំនួបប្រភេទទម្ងន់ ៥៤គីឡូក្រាមនេះ សៅ រង្សី ធ្វើបានយ៉ាងល្អ ក្នុងទឹកទី១ ...
  • 474
    0

    កីឡាករប្រដាល់សកលកម្ពុជា៦រូបដឹកនាំដោយ​លោកអគ្គលេខាធិការ ប៊ុយ សុភ័ណ្ឌ, គ្រូបង្គោល កាស៊ីមហានូវ និងគ្រូជំនួស ជ័យ ណារ៉ា បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា ទៅប្រកួតជើងឯកអាស៊ី នៅក្រុងអាម៉ង់ ប្រទេសហ្សកដានី ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាថ្លែងថា នេះជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាព ពីការប្រកួតកម្រិតអន្តរជាតិ ដើម្បីបច្ចេកទេស ត្រៀមទៅប្រជែងមេដាយមាសឆ្នាំ២០២៣។ លោកជឿជាក់ថា​ ...
  • 791
    0

    នាពេលថ្មីៗនេះ​មានលេចឮដំណឺងថា អ្នកប្រដាល់ ធឿន ធារ៉ា ត្រូវបានទាក់ទងទៅប្រកួតនៅសង្វៀនថៃហ្វៃត៍ក្នុងខែវិច្ឆិកា ខាងមុខ។ ព័ត៌មាននេះត្រូវបានចែករំលែកពីមួយទៅមួយ ជាពិសេសនៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា នេះតែម្ដង។ យ៉ាងណា នៅព្រឹកថ្ងៃដដែលនេះ ក៏មានព័ត៌មានស្ដីពីការបដិសេធដោយលោក អេ ភូថង ដែលជាគ្រូបង្វឹករបស់ធឿន ធារ៉ា ដែរ។ គួរដឹងដែរថា ព័ត៌មានស្ដីពីវត្តមានរបស់ធឿន ធារ៉ា នៅថៃហ្វៃត៍នេះកើតឡើងបន្ទាប់បរាជ័យរបស់ ធន់ រិទ្ធី និងធន់ ...