ក្រុមបាល់ទាត់ក្លឹប Bolton ធ្លាប់តែមានឈ្មោះបោះសំលេងក្នុងក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេសកំឡុងពេល១០ឆ្នាំមុន ឥឡូវនេះត្រូវជួបហិនិភ័យយ៉ាងខ្លាំង ព្រោះក្លឹបដែលកំពុងតែលេងក្នុងក្របខណ្ឌ League One មួយនេះកំពុងតែត្រូវប្រឈមមុខពីការបណ្តាញចេញពីក្របខណ្ឌប្រទេសអង់គ្លេស ប្រសិនបើក្លឹបមិនត្រូវបានមានអ្នកទិញក្នុងកំឡុងពេល១៤ថ្ងៃទៀត។

ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

គួរបញ្ជាក់ថា សហព័ន្ធបាល់ទាត់របស់ប្រទេសអង់គ្លេសដែលហៅកាត់ថា EFL បានសង្ស័យពីការជូនដំណឹងអំពីការដកប្រាក់ពីខាងរដ្ឋាបាលរបស់ក្លឹប Bolton កាលពីខែឧសភាកន្លងទៅ។ ជាមួយគ្នានោះខាងរដ្ឋាបាលរបស់ក្លឹបមួយនេះបាននិយាយថា ប្រសិនក្លឹបមិនអាចរកម្ចាស់ភាគហ៊ុនថ្មីបាននោះទេ ក្លឹបនេះនិងរលាយជាមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយរដ្ឋបាលរបស់ Bolton នៅតែរក្សាក្តីសង្ឃឹមថាកិច្ចព្រមព្រៀងមួយអាចត្រូវបានរកឃើញដើម្បីជួយសង្គ្រោះក្លឹបរបស់ពួកគេដោយមានសង្ឃឹមឡើងវិញ ស្របពេលដែលមានសេចក្តីថ្លែងការពី David Rubin និង Partners បាននិយាយថា៖ គ្រប់ភាគីទាំងអស់បានធ្វើការពិភាក្សាគ្នារៀងរាល់ថ្ងៃអង្គារ៍ ហើយក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាផងដែរ ដើម្បីនាំយកកិច្ចព្រមព្រៀងផ្លូវការណាមួយ។

 

 

គួរបញ្ជាក់ថា ក្លឹប Bolton បច្ចុប្បន្នឋិតក្នុងក្របខណ្ឌ League One ដោយឈរលើលេខរៀងទី២៣ ក្នុងចំណោម៤ប្រកួតដក១១ពិន្ទុ ការដក១១ពិន្ទុនេះក៏ដោយសារទទួលរងនូវការពិន័យពីសហព័ន្ធបាល់ទាត់របស់អង់គ្លេស ដោយមិនមានប្រាក់ខែបើកដល់កីឡាករ និង បុគ្គលិក។ ហើយនៅសល់រយៈ១៤ថ្ងៃទៀត ប្រសិនមានម្ចាស់ភាគហ៊ុនថ្មីចូលមកទិញនោះទេ ក្លឹបដែលមានអាយុកាលជាង១៤៥ឆ្នាំនេះនិងត្រូវរលាយពីលីកអង់គ្លេស៕