Author: MSR Website
-
កីឡាករ៦រូបដែលនិងអាចចាកចេញពី Premier League ក្រោយពីបញ្ចប់រដូវកាលនេះ
ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេស Premier League គឺជាទីកន្លែងប្រកួតប្រជែងដ៏តឹងតែងមួយសម្រាប់កីឡាករបាល់ទាត់អាជីព។ មានន័យថាបើអ្នកមានសមត្ថភាពអ្នកអាចនៅទីនោះបានដោយគ្មានការភ័យព្រួយថែមទាំងទទួលបានមកវិញនូវកេរ្តិ៍ឈ្មោះនិងប្រាក់កាសមហាសាល។ ក៏ប៉ុន្តែបើអ្នកមិនមានសមត្ថភាព នុះប្រជាប្រិយ៍និងឱកាសក្នុងការកើបប្រាក់របស់អ្នកក៏មានការធ្លាក់ចុះទៅតាមនុះដែរ។ ជាការពិតណាស់អាយុ និងការមិនសូវបានចូលរួមប្រកួតក៏ជាកត្តាមួយដែលធ្វើអោយសមត្ថភាពប្រកួតរបស់អ្នកមានការថមថយចុះទៅតាមនេះដែរ។ ទាក់ទងនិងរឿងនេះវិញ MSR បានសង្កេតឃើញមានកីឡាករនៅ Premier League ៦នាក់ដែលអាចនិងចាកចេញពីក្របខ័ណ្ឌមួយនេះក្រោយពីបិទបញ្ចប់រដូវកាល ២០១៧-២០១៨ ដែលមានដូចជា៖ ១- Yaya Toure (Manchester City) អតីតកីឡាករ Barcelona របស់កូឌីវ័រមួយនេះត្រូវបាន Man ... -
ក្រុមបាល់ទាត់ល្បីរបស់អ៊ីស្រាអែល បានធ្វើរឿងដ៏អស្ចារ្យមួយដើម្បីលោក Donald Trump
ក្រុមបាល់ទាត់ល្បីបំផុតរបស់អ៊ីស្រាអែល បានសម្រេចចិត្តប្តូរឈ្មោះខ្លួនឯង ពី Beitar ទៅជា Beitar ‘Trump’ Jerusaleum FC ដើម្បីថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានសម្រេចផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិក ពីទីក្រុង Tel Aviv ទៅកាន់ទីកាន់ទីក្រុង Jerusaleum។ ប្រកាសក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សព្វផ្សយតាមបណ្តាញ Facebook កាលពីថ្ងៃសៅរ៍ ក្រុមបាល់ទាត់នេះ បានបញ្ជាក់ថា ការធ្វើបែបនេះ ... -
ភ្លើងសង្គ្រាមនៅស៊ីរី ធ្វើឲ្យក្មេងស្រីអន្តោប្រវេសន៍ម្នាក់ ក្លាយជាកីឡាការនីតំណាងជនភៀសខ្លួនលើពិភពលោក
Yusra Mardini ជាក្មេងស្រីវ័យ ២០ឆ្នាំ សញ្ជាតិស៊ីរី ដែលភៀសខ្លួនចេញពីប្រទេស ដោយសារភ្លើងសង្គ្រាម មករស់នៅក្នុងប្រទេសអាល្លឺម៉ង់។ នាងបានធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើល ក្នុងការបង្ហាញខ្លួនជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ ២០១៦ ដោយបានទទួលជ័យជម្នះលើវិញ្ញាសារហែលទឹក Butterfly heat។ ហើយបន្ទាប់មកនៅឆ្នាំ ២០១៧ នាងត្រូវបានអង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួន តែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈវ័យក្មេងជាគេបង្អស់ តំណាងការសង្គ្រោះជនភៀសខ្លួន។ ថ្លែងប្រាប់សារព័ត៌មាន CNN ... -
ក្លិបម៉ាឡេស៊ី Pahang FA បានចែកផ្លូវគ្នាជាមួយ ចាន់ វឌ្ឍនាកា ហើយ !
ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានក្លិបបាល់ទាត់ម៉ាឡេស៊ី Pahang FA សម្រេចបញ្ចប់កិច្ចសន្យាមុនកាលកំណត់ដើម្បីចាប់យកកីឡាករបរទេសពីររូបផ្សេងវិញ ក្នុងការពង្រឹងក្រុមប្រកួតប្រជែងយកពានលីគកំពូលម៉ាឡេស៊ី នៅរដូវកាលនេះ ។ គ្រូបង្វឹក Pahang FA លោក Dollah Salleh បានបញ្ជាក់ថា ៖ ក្លិបបានសម្រេចនាំចូល កីឡាករបរទេសពីររូបវិញ ហើយសង្ឃឹមថាពួកគេនឹងជួបក្រុមបានច្រើន ក្នុងការប្រកួត នៅរដូវកាលនេះ ក្នុងនោះមានកីឡាករអាហ្សង់ទីន Amutu និង ... -
រឿង សោភ័ណ្ឌ ប្រាប់ពីបារំាងថាកត្តាវេលាទើបធ្វើអោយកម្លាំងមិនសូវពេញ
ក្រោយចេញទៅប្រកួតនៅប្រទេសបារាំង រឿង សោភ័ណ្ឌ រកបានខ្សែក្រវាត់២គ្រឿងហើយ ដោយបានមកពីការឈ្នះលើដៃគូចំនួនពីរប្រកួតរបស់អ្នកលេងគុនខ្មែររូបនេះ ។ ប្រកួតដំបូងកាលពីថ្ងៃទី ១៤ មេសា កូនសិស្សរបស់លោក ឈិត ខ្វាន់ចៃ បានឈ្នះកីឡាករម៉ារុក ក្នុងទឹកទីពីរទទួលបានខ្សែក្រវាត់មួយគ្រឿង ។ ប្រកួតលើកទីពីរកាលថ្ងៃអាទិត្យ ទី២៩ មេសា ត្រូវនឹងយប់ថ្ងៃសៅរ៍ នៅប្រទេសបារាំង រឿង សោភ័ណ្ឌ បានបន្តឈ្នះកីឡាករបារាំង Djaadane Abderrezzag ក្រោយប្រកួត ... -
ឡៅ ចន្ទ្រា៖ រុងណាផា និង ពុទ្ធ ឆាយរិទ្ធី ជាដៃគូលំបាកជាងគេមុនឈ្នះពាន ISI Palm (វិឌីអូ ចន្ទ្រា និយាយ)
ការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីមួយបានរកឃើញម្ចាស់ជើងឯកហើយគឺបានទៅលើអាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ក្រោយពីប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយមិត្តរួមជាតិ ពុទ្ធ ឆាយរិទ្ធី កាលពីថ្ងៃអាទិត្យ ទី ៦ ឧសភា នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។ កីឡាករនៃក្លិបកងពលតូចឆ័ត្រយោង៩១១បានបញ្ជាក់ថាការដែលទទួលបានជោគជ័យនៅ ថ្ងៃនេះបានមកពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងជាពិសេសការតាំងខ្ពស់មិនក្លាចដៃគូលើ សង្វៀន ។ សម្រាប់ដៃគូដែលរូបគេគិតថាពិបាកជាងគេលើសង្វៀនមុនឈ្នះជើងឯកគឺកីឡាករថៃ រុងណាផា ... -
ទីបំផុត ! ឡៅ ចន្ទ្រា ក្លាយជាម្ចាស់ពាន ISI Palm រដូវកាលទី១
ក្រោយពីចំណាយពេល៦ខែការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីមួយបានរកឃើញ ម្ចាស់ជើងឯក ហើយគឺបានទៅលើអាសង្ហាគុនខ្មែរ ឡៅ ចន្ទ្រា ក្រោយពីប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ មិត្តរួមជាតិ ពុទ្ធ ឆាយរិទ្ធី នៅថ្ងៃអាទិត្យ ទី ៦ ឧសភា នេះ ។ ក្រោយបញ្ចប់ពេញ៥ទឹកចៅក្រុមទាំង៥រូបបានផ្តល់អោយកីឡាករនៃក្លិបឆ័ត្រយោង៩១១ ជាអ្នកទទួលបានជ័យជម្នៈ និងជាម្ចាស់ពានតែម្តងដោយទទួលបានប្រាក់រង្វាន់រហូតដល់ ៦ពានដុល្លារ ខណៈ ពុទ្ធ ឆាយរិទ្ធី បានត្រឹមជើងឯករង ... -
Sir Alex Ferguson ត្រូវវះកាត់ជាបន្ទាន់ដោយសារបញ្ហាសរសៃឈាមក្នុងខួរក្បាល
អតីតអ្នកចាត់ការទូរទៅនិងត្រូវបានចាត់ទុកជាវីរបុរសរបស់ក្រុមបិសាចក្រហម Manchester United លោក Alex Ferguson នាពេលនេះកំពុងតែត្រូវវះកាត់សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ Salford Royal នាទីក្រុង Manchester។ លោកត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីពេទ្យភ្លាមៗក្រោយពីធ្លាក់ខ្លួនឈឺនៅក្នុងគេហដ្ឋានរបស់លោក។ ក្រុមវេជ្ជបណ្ឌិតបានបង្ហើបអោយដឹងថា Sir Alex មានបញ្ហាទាក់ទងទៅនិងសរសៃឈាមក្នុងខួរក្បាលដែលត្រូវតែធ្វើការវះកាត់ជាបន្ទាន់។ ដំណឹងនេះផងដែរត្រូវបានផ្សព្វផ្សាយភ្លាមៗតាមរយៈគ្រួសាររបស់លោកទៅកាន់អតីតកីឡាករ Man Utd ដែលពួកគេបានបង្ហោះសារជូនពរព្រោងព្រាតនៅតាមបណ្តាញសង្គម។ក៏ប៉ុន្តែអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតិអោយចូលជួបសម្ភាសន៍សមាជិកគ្រួសាររបស់លោកឡើយ ដោយហេតុផលថាក្រុមគ្រួសាររបស់លោក Ferguson ចង់រក្សារភាពស្ងប់ស្ងាត់និងតាមដានអាការៈរបស់លោក។ សូមរម្លឹកផងដែរថា Sir Alex ... -
U-21 កម្ពុជាបានត្រឹមជើងឯករងពានរង្វាន់ Hassanal Bolkiah Trophy 2018
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២១ឆ្នាំកម្ពុជាបានត្រឹមជើងឯករកពានរង្វាន់ Hassanal Bolkiah Trophy 2018 ក្រោយពីចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២១ឆ្នាំទីម័រខាងកើត ១ ទល់ ០ នៅមុននេះបន្ថិច ។ វគ្គទីមួយក្រុមទាំងពីរបានត្រឹមស្មើគ្នា ០ ទល់ ០ ខណៈខ្សែការពារកម្ពុជា ឆេង ម៉េង ទទួលបាន កាតក្រហមធ្វើគោព្រៃសល់គ្នាត្រឹម១០តាំងតែវគ្គទី១ ។ ឈានដល់វគ្គទី២នាទី៥១ ខ្សែប្រយុទ្ធរបស់ទីម័ររកបានមួយគ្រាប់ហើយបានបន្តចប់ការប្រកួត នាកីឡដ្ឋាន Hassanal Bolkiah ... -
ក្រោយស្គាល់បរាជ័យលើកដំបូង មាស ម៉ើ លេចមុខនៅ One Championship ជាថ្មី
អ្នកប្រយុទ្ធក្នុងទ្រុងកម្ពុជា មាស ម៉ើ បានលេចមុខសារជាថ្មីក្រោយពេលស្គាល់បរា ជ័យលើកដំបូងក្រោមថ្វីជើង កីឡាករហ្វីលីពីន Edward Kelly កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ One Championship – Global Superheroes ក្នុងប្រទេសហ្វីលីពីន ។ ក្រោយស្គាល់បរាជ័យលើកដំបូងកាលគ្រានោះ ម្ចាស់ខ្សែក្រវាត់ក្នុងទ្រុង KWC មានឈ្មោះជាថ្មីក្នុងព្រឹត្តិការណ៍ UNSTOPPABLE DREAMS ...