• 1593
    0

    ម្ចាស់ជ័យលាភីស្នាដៃស្លាកសញ្ញា (Logo) និងនិមិត្តសញ្ញា (Mascot) ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញអារម្មពិតក្រោយបញ្ចប់ពិធីប្រកាសជ័យលាភីស្នាដៃ និងពិធីរាប់ថយក្រោយ កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅពហុកឡដ្ឋានជាតិមរតកតេជោ។  លោក នាង វិសាល ដែលជាម្ចាស់ជ័យលាភីស្លាកសញ្ញាបានបង្ហាញនូវអារម្មណ៍រំភើបខ្លាំង ដែលក្លាយជាម្ចាស់ជ័យលាភី និងត្រូវបានកម្តល់ទុកមានតម្លៃជាប្រវិត្តិសាស្ត្រសម្រាប់ជាតិទាំងមូល។ លោកអះអាងថា នេះគឺជាកិត្តិយសដ៏ធំធេងរបស់លោក ក៏ដូចជាក្រុមគ្រួសារ និងមិត្តភ័ក្រ្ត ដែលបានផ្តល់ជាគំនិតក្នុងការរចនារហូតដល់មានការសម្រេចជ្រើសរើស ការកែសម្រួលជាច្រើនលើក បន្ទាប់ពី ...
  • 3956
    0

    សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) គ្រោងនឹងខ្ចីលុយខ្លះពី FIFA ដើម្បីផ្គត់ផ្គង់ថ្លៃចំណាយលើគ្រូបង្គោល និងកីឡាករជម្រើសជាតិពេលប្រកួតអន្តរជាតិម្ដង។ ហិរញ្ញវត្ថុគឺជាបញ្ហាប្រឈមមួយសម្រាប់បាល់ទាត់ថៃបច្ចុប្បន្ន។ ប្រធាន FAT លោក Somyot Poompunmuang ទទួលស្គាល់ថា សហព័ន្ធត្រូវការខ្ចីប្រាក់ដើម្បីដោះស្រាយវិបត្តិ។ លោក Somyot រៀបរាប់ប្រាប់ Bangkok Post បែបនេះ “៖ការប្រកួតក្នុងស្រុកនឹងគ្រោងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ តែអ្វីៗនឹងមិនអាចដំណើរការបានទេប្រសិនបើយើងមិនអាចទទួលបានប្រាក់មកវិញពីម្ចាស់ឧបត្ថម្ភ។ ពេលវេលានៅសល់តិចតួចណាស់។ FAT សម្រេចចិត្តខ្ចីប្រាក់ដោយគ្មានការប្រាក់ រយៈពេលពី ...
  • 6328
    0

    សមាជិកស្នូល Barcelona ជាច្រើនបានរងរបួស និងជាប់ពិន័យជាហេតុត្រូវដាក់យុវជនដល់ទៅ៩នាក់បំពេញបញ្ជីសម្រាប់ជំនួប UEFA Champions League តតាំង Napoli ជើងទី ២ វគ្គ១៦ក្រុម នៅថ្ងៃសៅរ៍ ទី០៨ ខែសីហា។ មុនការប្រកួតសំខាន់នេះ អ្នកចាត់ការ Quique Setien បានស្វាគមន៍ការវិលត្រឡប់របស់ Antoine Griezmann, Lenglet និង Araujo បន្ទាប់ពីពួកគេបានជាពីរបួស។ ...
  • 4320
    0

    (BC-99) កាលពីថ្ងៃពុធកន្លង​ទៅក្រុម Real Madrid បានបង្ហាញ​ឈ្មោះកីឡាករ​ទាំង​២៤​នាក់​របស់​ខ្លួន​ក្នុង​ដំណើរទៅប្រកួត​នា​កីឡដ្ឋាន Etihad ដោយ​រាប់​បញ្ចូល​ទាំង​ប្រធានក្រុម Sergio Ramos ទៅ​ផងបើ​ទោះជាកីឡាករ​រូប​នេះ​​មិនអាចលេងនៅជើងទី ២ នេះ​ដោយសារការព្យួរឈ្មោះក៏​ដោយ​​ ក៏ប៉ុន្តែ​មិន​មាន​ឡើយ​កន្លែងសម្រាប់ Bale ។ មុន​នឹង​ការ​ប្រកួត​ដែល​ចូល​មក​ដល់​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​លោក Zidane បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំនឹងពន្យល់ពីព្រោះមានរឿងជាច្រើនត្រូវបានគេនិយាយ។ យើងមានការគោរពគ្នា​ទៅ​វិញ​ទៅ​មក​រវាងកីឡាករនិងគ្រូបង្វឹកវាច្បាស់ណាស់។ រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺថាគាត់បានសម្រេចចិត្តមិនលេងជា​មួយ City” ។ Zidane កាន់តែមានការខកចិត្តកាន់តែខ្លាំងឡើងនៅពេលឆ្លើយសំណួរលើ Bale ...
  • 1399
    0

    ក្រុមមិនទាន់ស្គាល់ពាក្យចាញ់ ណាហ្គាវើល និង ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបគ្នានៃការប្រកួតជម្រើសជើងឯក នៃពានរង្វាន់មិត្តហ្វូនខេមបូឌាន ឆ្នាំ២០២០ សប្តាហ៍ទី១១ នាកីឡដ្ឋានស្តាតចាស់ វេលាម៉ោង ៦ ល្ងាច នាថ្ងៃ សៅរ៍ ទី ០៨ សីហា នេះ ។ ប្រវិត្តនៃការជួបគ្នា៥លើកចុងក្រោយក្នុងពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជាក្រុមរបស់លោក មាស ចាន់ណា មិនដែលចាញ់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនោះទេ ដោយឈ្នះ ៣ ប្រកួត ...
  • 2661
    0

    បន្ទាប់ពី វ៉ាន វឿន បាននិយាយថា រូបគេនឹងផ្លាស់ប្តូរបច្ចេកទេសគ្រប់ពេលសម្រាប់ការប្រកួតជាមួយ អេ ណារ័ត្ន នៅកម្មវិធីប្រដាល់ស៊ីអិនស៊ី ខណៈពេលដែល កូនសិស្សលោក អេ ភូថង ក៏មានបំណងចង់សងសឹកទៅលើ វ៉ាន់ វឿន ក្នុងជំនួបលើកទី៣នាចុងសប្ហាហ៍នេះដូចគ្នា។ អេ ណារ័ត្ន ក៏បាននិយាយថា ២លើកមុនចាញ់ វ៉ាន់ វឿន ក៏ដោយសារតែរូបគេចេះតែដើរចូលវ៉ៃមិនគិត ទើបបណ្តាលឲ្យជួបបរាជ័យ២ដងផ្ទួនៗជាប់គ្នា តែជំនួបលើកនេះគឺខុសពីលោកមុន ទោះបីជាការប្រកួតនេះមិត្តភាពក៏ពិតមែន ...
  • 24121
    0

    ការឡើងទៅកាន់ក្របខណ្ឌកំពូលអង់គ្លេសរបស់ Fulham ផ្តល់ឱកាសដល់យុវជន Benjamin James Davis ក្លាយជាកីឡាករថៃដំបូងគេលេងនៅ Premier League។ ទោះជាសមាជិកក្រុមយុវជន U23 មែន ប៉ុន្តែ Benjamin ទើបបន្តកុងត្រា២ឆ្នាំទៀតជាមួយ Fulham ដូច្នេះថៃមានសង្ឃឹមថា គេនឹងមានឱកាសបង្ហាញខ្លួននៅ Premier League នាពេលខាងមុខ។ Benjamin Davies បានចូលរួមជាមួយ Fulham ក្នុងឆ្នាំ ...
  • 2053
    0

    ទោះបីជាការរីករាលដាលនៃកូវីដ១៩ប៉ះពាល់ដល់កាយសម្បទាកីឡាករក៏ដោយ ក្រុមមួយចំនួននៃក្របខណ្ឌ Premier League មិនបង្ហាញជំហរគាំទ្រដល់សិទ្ធិផ្លាស់ប្ដូរកីឡាករ៥នាក់ក្នុងមួយប្រកួតនៅ២០២០/២០២១ទេ។ សិទ្ធិប្ដូរកីឡាករ៥នាក់នេះត្រូវបានអនុវត្តនៅរដូវកាល២០១៩/២០២០ ក្រោយត្រឡប់ពីការផ្អាកបណ្ដោះអាសន្នដោយសារជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ គេហទំព័រក្របខណ្ឌ Premier League បានបញ្ជាក់ថាក្រុមទាំងអស់នឹងអាចផ្លាស់ប្តូរបានតែ៣នាក់ប៉ុណ្ណោះក្នុងមួយប្រកួតនៅរដូវកាលក្រោយ បន្ទាប់ពីមានក្លិបជាច្រើនបានបោះឆ្នោតបដិសេធការប្ដូរ៥នាក់។ ពួកគេគិតថាការប្ដូរ៥នាក់ក្នុងមួយប្រកួតធ្វើឲ្យបាត់បង់ភាពតានតឹង។ ក្លិបធំៗនឹងទទួលបានអត្ថប្រយោជន៍ ព្រោះមានកីឡាករមានគុណភាពខ្ពស់ច្រើន។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និងក្រុមប្រឹក្សាបាល់ទាត់អន្តរជាតិ (IFAB) បាននិយាយថាការឈប់សម្រាករយៈពេល ៣ ខែធ្វើឲ្យកីឡាករមិនអាចរក្សាបាននូវកាយសម្បទារឹងមាំ ងាយមានរបួស និងប៉ះពាល់ដល់គុណផល។ ដូច្នេះ ...
  • 4032
    0

    (BC-99) Man Utd បាន​សម្រេច​ចិត្ត​ជា​ផ្លូវ​ការណ៍​ហើយ​ក្នុង​ការ​ដោះ​លែង Sanchez អោយ​ចូល​រួម​ជា​អចិន្ត្រៃយ៍​ជា​មួយ​ក្រុម Inter Milan ខណៈ​ដែល Man City ត្រូវ​ការ​កីឡាករ​ជា​ច្រើនទៀត​បើ​ទោះ​ជា​ទិញ​បាន Nathan Ake នៅ​ពេល​ចុង​ក្រោយ​បំផុត​នេះ​ក៏​ដោយ​។ ក្នុង​ខណៈ​ដែល​មាន​ព័ត៌មាន​ចចាម​អារ៉ាម​ខ្លះ​មិន​ទាន់​បាន​ក្លាយជា​ការ​ពិត​ស្តី​ពី​ការ​ដោះ​ដូរ​កីឡាករ​បាល់​ទាត់​នៅ​ក្នុង​ទ្វី​ប​អឺរ៉ុប​នា​បច្ចុប្បន្ន​កាល​នេះ​ តែ​ក៏​មាន​​​ព័ត៌មាន​ចចាម​អារ៉ាម​មួយ​ចំនួន​តូចតែ​ប៉ុណ្ណោះ​ដែល​​បាន​ក្លាយ​ជា​ការ​ពិត​។ Alexis Sanchez ប្តូរ​ទៅ​កាន់ Inter ជា​អចិន្ត្រៃយ៍ កីឡារ​ករ​ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​ដើរ​តួ​សំខាន់​នៅ​ក្នុង​ឈុត​ជ័យ​ជម្នះ​របស់ FC Barcelona និង​​កាំភ្លើង​ធំ ...
  • 2449
    0

      រាជធានីភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ តែង​តែ​ឧបត្ថម្ភ​ផ្តាច់​មុខ​​យ៉ាង​សកម្ម​អស់រយៈ​ពេល ​ជាច្រើន​ឆ្នាំ​​មក​ហើយ​នៅ​ក្នុង​កម្មវិធី​ ប្រដាល់​គុនខ្មែរជា ពិសេស​​កម្មវិធី អ្នកតស៊ូ​គុនខ្មែរ​គោជល់ ដំណើរ​ឆ្ពោះទៅតាមខេត្ត រដូវកាលទី២ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​​លើស​លប់​​ពី​សំណាក់​អ្នក​គាំទ្រ​គុនខ្មែរ។ ហើយ​បច្ចុប្បន្ននេះ គោជល់ ក៏​​បន្ថែម​ការ​ឧបត្ថម្ភ​បន្ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​កីឡាករ​ប្រដាល់​ថ្មីៗដែល​មាន​ឆន្ទៈ​ដើម្បីចូលរួម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​​កីឡាស៊ីហ្គេម ២០២៣ ដើម្បីផ្តល់​លទ្ធភាព​ឱ្យ​ពួក​គេ​អាច​​បង្ហាញ​សមត្ថភាព​ និង​ជំនាញ ​នៅក្នុង​កម្មវិធី​ប្រដាល់​របស់ គោជល់។ អ្នក​ឈ្នះ​នឹងទទួល​បាន​ប្រាក់​រង្វាន់ ១ លានរៀល ​ហើយ​​​កម្មវិធី​ប្រដាល់​នេះត្រូវ​បាន​រំពឹង​ថា​​នឹង​នាំ​មកនូវ​ការប្រកួត​ដ៏​ជក់ចិត្ត និងកក្រើក​បំផុត​ក្នុង​ចំណោម​កម្មវិធី​ប្រដាល់​នានា​ក្នុង​ប្រទេស​កម្ពុជា។ ...