• 3182
    0

    បើយោងតាមសារព័ត៌មាន Gazette Dello Sport បានចេញផ្សាយឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែជំរុញអោយ Juventus ទិញយកខ្សែប្រយុទ្ធរបស់ Wole គឺកីឡាករ Raul Jimenez។ គួរបញ្ជាក់ថា Raul Jimenez ក៏ត្រូវបានគេរាយការណ៍មកថាកំពុងឋិតក្នុងការចរចាររបស់ក្រុមបិសាចរក្រហម Manchester Uinted ដោយក្នុងនោះសារព័ត៌មានក្នុងប្រទេសព័រទុយហ្កាល់បានលោកឡើងថា Wole បានចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធថ្មី គឺកីឡាករ Paulinho ...
  • 985
    0

    ការប្រកួតលីគកំពូលបាល់ទាត់កម្ពុជានៅ អាទិត្យ ទី ១៦ នេះរវាងក្រុម បឹងកេត ជាមួយ អាស៊ីអឺរ៉ុបយូណាយធីត ត្រូវផ្អាកជាផ្លូវការដោយសារស្ថានភាពទីលាននៅកីឡដ្ឋាន AEU Sport Park មិនអំណោយផលដល់ការប្រកួតជាបន្ដបន្ទាប់ដោយសារមានភ្លៀងធ្លាក់ខ្លាំង ។ ការប្រកួតបានពាក់កណ្តាលផ្លូវក្នុងវគ្គទី១ ភ្លៀងចាប់ផ្តើម ធ្លាក់រហូតធ្វើអោយផ្អាក ៣០ នាទី ២ដង បុ៉ន្តែស្ថានភាពទីលាន របស់ក្រុមម្ចាស់ AEU នៅតែមិនអាចប្រកួតបាន និង មិនមានភ្លើង ...
  • 3785
    0

    ក្រុមមហិច្ឆិតាខ្ពស់ Manchester City មិនដែលបង្ហាញខ្លួនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ទេចាប់តាំងពីលោក Pep Guardiola កាន់តំណែងអ្នកចាត់ការនៅរដូវក្តៅឆ្នាំ ២០១៦ ។ សារព័ត៌មាន Marca រាយការណ៍ថា Pep Guardiola នៅតែជួបរឿងខកចិត្តក្នុងសមរភូមិ UEFA Champions League ។ ក្រុមមេឃខៀវបានចំណាយថវិកាសរុបចំនួន ៨០០ លានអឺរ៉ូ ឬជាង៩០០លានដុល្លារអាមេរិកសម្រាប់លោក ...
  • 2664
    0

    លោក យ៉ែម វណ្ណៈ មន្ត្រីវាយតម្លៃអាជ្ញាកណ្ដាល និងជាគ្រូបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលមរណភាពនៅព្រលប់ថ្ងៃសៅរ៍ ទី១៥ ខែសីហា នេះដោយរោគាពាធ ដែលប្រភពជិតស្និទ្ធមួយបញ្ជាក់ថា ជាជំងឺទឹកនោមផ្អែម។ ជាមួយគ្នានេះ លោក ថោង ច័ន្ទកិត្យា អតីតអាជ្ញាកណ្ដាលកម្រិត FIFA ឲ្យ MSR SPORT ដឹងថា លោក យ៉ែម វណ្ណៈ ចាប់ផ្ដើមឈឺធ្ងន់ពីរង្វង់មួយសប្ដាហ៍ទៅកន្លះខែនេះប៉ុណ្ណោះ ហើយក៏ទៅសម្រាកព្យាបាលឯស្រុកកំណើត ...
  • 2583
    0

    (BC-99) MSR បាន​ធ្វើ​ការ​ចុះ​ផ្សាយ​រួច​មក​ហើយ​ស្តី​អំពី​ស្ថានភាព​កីឡាប្រដាល់​ថៃ​ដែល​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ធ្វើ​ការ​ប្រកួត​ឡើង​វិញ តែ​អ្វី​ដែល​កាន់​តែ​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្មណ៍​នោះ​គឺ​នាយក​មន្តី្រថៃ​បាន​បើក​ភ្លើង​បៃតង​អោយ​អ្នក​គាំទ្រ​ចូល​ទស្សនា​បាន​វិញ​ក្រោយ​ពី​មាន​ការ​ហាម​ឃាត់​មួយ​រយៈ​ពេល​កន្លង​មក​នេះ​។ ដោយ​យោល​ទៅ​លើ​ការ​ផុស​លើ​បណ្តាញ​សង្គម Facebook របស់​លោក ថាវីន សដានឆៃ ដែល​ជា​គ្រូ​ប្រដាល់​របស់​ក្លឹប សដានឆៃ និង​ជា​ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​កម្ពុជា​ផង​នោះ​បាន​អោយ​ដឹង​តាម​រយៈ​ឯកសារ​ពីរ​សន្លឹក​ដែល​បាន​ណែរនាំ​អោយ​អ្នក​គាំទ្រ​ប្រដាល់​នៅ​ប្រទេស​ថៃ​អាច​ចូល​ទស្សនា​បាន​វិញ​នៅ​តាម​កម្មវិធី​ប្រកួត​នីមួយៗ។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ក៏​គេ​នៅ​ពុំ​ទាន់​អនុញ្ញាតិ​អោយ​អ្នក​ចូល​ទស្សនា​មាន​ចំនួន​ច្រើន​ណែន​ណាន់​តាន់​តាប់​ពេញ​កន្លែង​រៀប​ចំ​កម្មវិធី​ប្រកួត​ឡើយ ពោល​គឺ​ត្រូវ​កំណត់​ចំនួន​អ្នក​ទស្សនានិ​ងត្រូវអនុវត្តន៍​តាម​ការណែរនាំ​ស្តី​ពី​វិធានការណ៍​ទប់​ស្កាត់​និង​ប្រឆាំង​មេរោគ Covid-19 អោយ​បាន​ខ្ពស់​ជា​ទី​បំផុត។ នៅ​កម្ពុជា​យើង​ឯណេះ​វិញ​បើ​ទោះ​មាន​សកម្មភាព​ប្រកួត​ជា​ធម្មតា​ទៅ​តាម​កម្មវិធី​ធំៗ​ប្រចាំស្ថានីយ៍​ទូទស្សន៍ផ្សេងៗ​ក៏​ដោយ​ក៏រាជរដ្ឋាភិបាន​នៅ​មិន​ទាន់​អនុញ្ញាតិ​អោយ​អ្នក​គាំទ្រ​ចូល​ទស្សនា​ដោយ​ផ្ទាល់​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​គ្រប់​កម្មវិធី​ប្រកួត​ប្រដាល់​នៅ​កម្ពុជា​ប្រហែល​ជា​អាច​បើក​អោយ​មាន​ការ​ប្រកួត​ជា​លក្ខណអន្តរជាតិ​ ខ្មែរ-ថៃ ជាថ្មី​ឡើង​វិញ​ក្នុង​ករណី​ប្រទេស​ទាំង​ពីរ​បើក​ចំហរ​ព្រំដែន​ទៅ​វិញ​ទៅ​មក​ដែរ។​
  • 1299
    0

    (BC-99) លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុមហង្សក្រហម Liverpool ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅល្អ​ជាង​គេ​ប្រចាំរដូវកាលសម្រាប់រដូវកាល ២០១៩-២០ ។ លោក Klopp បាន​បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​យ៉ាង​ល្អ​ដោយ​បាន​ជួយ​អោយ Liverpool ឈ្នះពានរង្វាន់កំពូលរបស់​អង់គ្លេស​លើកជា​លើក​ដំបូងក្នុងរយៈពេល ៣០ ឆ្នាំរបស់​ខ្លួន​ដោយធ្វើ​បាន ៩៩ ពិន្ទុនិង​ឃ្លាត​ពី​ក្រុម​លេខ​២អតីត​ជើងឯករដូវកាល​ចាស់​ Manchester City ចំនួន ១៨ ពិន្ទុ។ ២៧ ប្រកួត​ដំបូងក្រុមរបស់លោក Klopp ...
  • 1455
    0

    ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ ជើងទី១ សប្តាហ៍ទី១២ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម កងយោធពលខេមរភូមិន្ទ ហៅកាត់ទ័ព ក្នុងលទ្ធផល ២ ទល់ ៣ ខណៈដែលក្រុមទាំងពីនេះមានអ្នកចាំទីជាបងប្អូនបង្កើតនិងគ្នានៅម្ខាងម្នាក់។ ក្រុមភ្ញៀវរបស់ប្អូន អ៊ុំ សេរីរ័ត្ន ជាអ្នកចាំទីបានធ្វើការនាំមុខមុនដោយកីឡាករ ROMARIO នៅនាទី២០ ខណៈដែលក្រុមបង អ៊ុំ វិចិត្រ តាមស្មើមកវិញដោយកីឡាករ OMOGBA ហើយបាននាំមុខវិញនៅនាទី៧២ ...
  • 3004
    0

    លន បញ្ញា បានក្លាយជាម្ចាស់ជើងឯកកម្ពុជាសង្វៀនគុនខ្មែរ ក្រុមទី១ បន្ទាប់ពីបានយកឈ្នះ គង់ សំបូរ ដោយពិន្ទុ នាសង្វៀន CNC ព្រឹកថ្ងៃ សៅរ៍ ទី ១៥ សីហា នេះ ។ ការប្រកួតពេញ៥ទឹក ចៅក្រមបានផ្តល់ពិន្ទុ លន បញ្ញា ឈ្នះដោយឯកច្ឆ័ន្ទ ៥ ទល់ ០ ។ ...
  • 23520
    0

    Gerard Pique គិតថា FC Barcelona ត្រូវតែមានការផ្លាស់ប្ដូរទាំងបុគ្គល និងរចនាសម្ព័ន្ធនានាដើម្បីកែទម្រង់ក្រុម ក្រោយចាញ់ Bayern Munich ៨ទល់នឹង២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នៅថ្ងៃសុក្រ ទី១៤ ខែសីហា។ ខ្សែការពារ Barca ខាងលើលើកឡើងបែបនេះ “៖យើងធ្លាក់ខ្លាំងមែនទែន។ ប្រសិនបើការចាកចេញធ្វើឲ្យមានការផ្លាស់ប្ដូរ ខ្ញុំនឹងធ្វើវាមុនគេ។ យើងត្រូវតែគិតគូរកែប្រែជាបន្ទាន់។ ...
  • 1538
    0

    (BC-99) ក្រសួងទេសចរណ៍និងកីឡានៃប្រទេសថៃបានអនុញ្ញាតិអោយមានការប្រកួតកីឡាប្រដាល់ឡើងវិញហើយក្រោយពីផ្អាកមិនដំណើរការមួយរយៈដោយសារតែជំងឺរាតត្បាត Covid-19។ បើយោលទៅតាមគណនី Facebook ផ្ទាល់ខ្លួនរបស់លោក ថាវីន  សដានឆៃ ដែលជាគ្រូបង្វឹករបស់ក្លឹបប្រដាល់ សដានឆៃ ដ៏ល្បីឈ្មោះក្នុងថ្ងៃនេះបានផុសបង្ហាញអោយឃើញនូវលិខិតអនុញ្ញាតិពីក្រសួងទេសចរណ៍និងកីឡាថៃ ដោយមានការណែនាំពីនាយករដ្ឋមន្រ្តីថៃ ប្រាយុត ចាន់អូចា និងការយល់ព្រមទទួលអនុវត្តន៍តាមដោយប្រធានសហព័ន្ធប្រដាល់ថៃលោក វិប៊ូន ចាំប៉ាងឹន បានចេញសេចក្តីប្រកាសអោយមានការប្រកួតកីឡាប្រដាល់ឡើងវិញហើយ។ មិនខុសពីស្ថានភាពនៅព្រះរាជាណាចក្រកម្ពុជាឡើយ បើយោងទៅតាមខ្លឹមសារលិខិតបង្គាប់បញ្ជាមួយនេះ បានហាមប្រាមមិនអោយមានអ្នកចូលទស្សនាផ្ទាល់នៅតាមសង្វៀនដែលប្រារព្វកម្មវិធីប្រកួតឡើយ។ មួយវិញទៀតរាល់កម្មវិធីទាំងនេះត្រូវតែអនុវត្តន៍អោយបានម៉ឺងម៉ាត់នូវវិធានការណ៍ទប់ស្កាត់និងការពារជំងឺឆ្លង Covid-19 អោយបានខ្ពស់ជាទីបំផុត។ តែទោះជាបែបនេះក្តីក៏គេនៅមិនទាន់ដឹងថាសង្វៀនលំដាប់អន្តជាតិនៅប្រទេសថៃដូចជា លុម្ពិនី និង រាជដំណើរ នឹងចាប់ផ្តើមការប្រកួតវិញនៅថ្ងៃណានុះទេ រីឯកីឡាករថៃអាចចេញទៅប្រកួតក្រៅប្រទេសបានឬក៏មិនបានក៏មិនទាន់ដឹងថាយ៉ាងណានុះដែរ។ ...