• 2039
    0

    អាជ្ញាកណ្ដាល Mike Dean នឹងមិនចូលរួមដឹកនាំការប្រកួតនៅ Premier League ចុងសប្ដាហ៍នេះទេ ក្រោយក្រុមគ្រួសាររបស់លោកទទួល​បានសារគំរាមដល់ជីវិត។ សារព័ត៌មាន ESPN រាយការណ៍ថា លោក Mike Dean នឹងបន្តដឹកនាំការប្រកួត FA Cup រវាង Leicester City និង Brighton ថ្ងៃព្រហស្បតិ៍ ទី១១ កុម្ភៈ ខាងមុខ ...
  • 2165
    0

    Robert Lewandowski រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ០ទល់នឹង២របស់ Bayern Munich លើក្លិបអេហ្ស៊ីព Al Ahly ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ FIFA Club World Cup 2020 នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នាប្រទេសកាតារ។ ខ្សែប្រយុទ្ធប៉ូឡូញខាងលើបានទាត់មួយគ្រាប់បើកឆាកនាទី១៧ ហើយក៏តែតមួយគ្រាប់ទៀតនាទី៨៥ និងជាគ្រាប់ទី២៩របស់គេពីការប្រកួត២៧លើករដូវកាលនេះ។ ដូច្នេះ Bayern Munich ដែលជាជើងឯក ...
  • 1155
    0

    អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយ Portimonense ដែលជាក្លឹបថ្មីទី៨ក្នុងអាជីពរបស់ខ្លួនចំនួន៦ខែរហូតដល់ចប់រដូវកាលនេះ។ កីឡាករជនជាតិជប៉ុនបាននិយាយក្រោយបង្ហាញខ្លួនជាសមាជិក Portimonense ជាផ្លូវការថា៖ “ប្រទេសព័រទុយហ្គាល់គឺជាប្រទេសទី៨ ដែលខ្ញុំបានលេង។មិនថាអ្នកទទួលបានជោគជ័យច្រើនប៉ុនណាទេ អ្វីដែលសំខាន់គឺការខំប្រឹងប្រែង។” គួរឱ្យដឹងថា Keisuke Honda មិនមានក្លឹបលេងចាប់តាំងពីចាកចេញពី Botafogo នៅក្របខ័ណ្ឌកំពូលប្រេស៊ីលកាលពីពេលថ្មីៗនេះដោយការបញ្ចប់កុងត្រា បន្ទាប់ពីមានការខ្វែងគំនិតគ្នា។
  • 3989
    0

    (BC-99) ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​នៅ Anfield ដែល​ក្រុម​ការពារដំណែង​ជើង​ឯក ហង្សក្រហម Liverpool បាន​ប្រកួត​ចាញ់​ក្រុម Manchester City ដោយលទ្ធផល ១-៤ រួច​មក​គ្រូបង្វឹក​និង​ជា​អ្នក​ចាត់ការទូទៅ​របស់​ក្រុម​ទាំង​សងខាង​បាន​លើក​ពី​យោបល់​ផ្សេងពីគ្នា!។ លោក Pep Guardiola បាន​លើក​ឡើង​អំពីជ័យ​ជម្នះ​របស់​ក្រុម​ខ្លួន​ដែល​បាន​ស៊ុត​ចញ្ចូល​ទី​លើ Liverpool ចំនួន​៤​គ្រាប់​ដោយ​កីឡាករ​ Gundogan ចំនួន​២​គ្រាប់រួម​ទាំង Sterling និង Foden បាន​ម្នាក់​មួយ​គ្រាប់​រួច​មក​បាន​និយាយ​ថា លោក​មិន​មាន​ក្បាច់​អ្វី​ពិសេស​យក​មក​ទប់​ទល់​ជាមួយ ហង្សក្រហម​ ...
  • 4049
    0

    បន្ទាប់ពីប្រកាសតំឡើងគីឡូពី ៥១ ទៅប្រកួតក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាមវិញ អ្នកប្រដាល់សាច់សរល្អកែង សែន រ៉ាដេត នឹងចេញប្រកួតជាលើកដំបូងសប្តាហ៍នេះ នាសង្វៀន CBS ឬស្សីកែវ ។ ក្នុងសម័យកូវីដដែលគ្មានកីឡាករបរទេសមកប្រកួតនៅស្រុកខ្មែរ កីឡាករនៃក្លិប នាយកដ្ឋានអង្គរក្ស ទើបបានចេញប្រកួត២េដងតែប៉ុណ្ណោះ ដោយជួប ខាំ ខ្លានាង ទាំងពីរលើកក្នុងនោះស្មើម្តងនិងឈ្នះ ការប្រកួតចុងក្រោយ មុនរូបគេប្រកាសប្រកួតក្នុងទម្ងន់ ៥៤ គីឡូក្រាម វិញ ...
  • 5707
    0

    ក្រុមបាល់ទាត់ជើងឯកលីគទី២កម្ពុជា ខេត្តព្រៃវែង បានប្រកាសនាំយក​ខ្សែបម្រើ ធី លៀង ដែលធ្លាប់រួមចំណែក​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ក្នុង​លទ្ធផល ២-១ នា​ការប្រកួត AFF U18 Championship កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩​។ ដោយ​កាលនោះ ធី លៀង ជា​អ្នករក​គ្រាប់​បាល់​ទី​ពីរ​ឲ្យ​កម្ពុជា​នៅ​នាទី​បន្ថែម​ក្នុង​តង់​ទី​ពីរ បន្ទាប់ពី​គ្រាប់​បាល់​នាំមុខ​របស់​ខ្សែប្រយុទ្ធ សៀង ច​ន្ធា​ ។ កីឡាករដើមកំណើតខេត្តកោះកុង រូបនេះជាយុវជនសាលាបាល់ទាត់ជាតិបាទីដែលត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់ក្នុងឆ្នាំ ២០២១ ដោយសារដល់ពេលកំណត់ត្រូវបញ្ចេញរកក្លិប ...
  • 813
    0

    Lionel Messi រកបានមួយគ្រាប់ក្រោយប្ដូរចូលបាន២នាទីក្នុងវគ្គទី២ ខណៈ FC Barcelona បានយកឈ្នះ​ Real Betis ២ទល់នឹង៣ ក្នុងការប្រកួតក្របខណ្ឌកំពូលអេស្ប៉ាញ។ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខនៅនាទី៣៨ ពេល Borja Iglesias ទះផ្លាកមួយជើងឆ្វេង បន្ទាប់ពីទទួល​បានការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម។ Messi ដែលត្រូវបានអ្នកចាត់ការ Ronald Koeman ដាក់សម្រាក ត្រូវបានបញ្ជូនចូលការប្រកួតក្នុងនាទី៥៧ ហើយក៏ទាត់បញ្ចូលទីមួយជើងឆ្វេងយ៉ាងល្អនាទី៥៩។ ដល់នាទី៦៨ស្រាប់តែខ្សែការពារ Victor ...
  • 3330
    0

    អតីតប្រធានក្រុម Manchester United លោក Roy Keane គិតថា Liverpool ប្រហែលត្រូវរង់ចាំ៣០ឆ្នាំទៅមុខទៀតហើយទើបអាចឈ្នះជើងឯក Premier League សាជាថ្មី។ អ្នកវិភាគខាងលើថ្លែងបែបនេះក្រោយក្រុមហង្សក្រហមចាញ់មេឃខៀវក្នុងដីខ្លួនឯងដោយលទ្ធផល១ទល់នឹង៤ ការប្រកួតក្របខណ្ឌកំពូលអង់គ្លេសនៅថ្ងៃអាទិត្យ ទី០៧ ​ខែកុម្ភៈ ឆ្នាំ២០២១។ អតីតខ្សែបម្រើជម្រើសជាតិអៀរឡង់លម្អិតបែបនេះ “៖អ្នកនៅតែនិយាយថា Liverpool នៅតែជាក្រុមដ៏ធំ។ ប្រសិនបើអ្នកជាក្រុមធំមែននោះ អ្នកប្រាកដជាអ្នកដោះស្រាយបញ្ហាបាន។ Klopp និយាយថា អ្នកចាំទីគាត់គ្រុនផ្ដាសាយ។ ...
  • 2727
    0

    លោក David Moyes អ្នកចាត់ការ West Ham United បង្ហើបថា ប្រសិនការលេងរបស់ Jesse Lingard នៅតែល្អ លោកចង់ផ្ទេរយកខ្សែប្រយុទ្ធរូបនេះពី Manchester United ជាផ្លូវការតែម្ដង។ កីឡាករវ័យ២៨ឆ្នាំឆក់បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយទាត់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងការប្រកួតដំបូងឲ្យ West Ham កាលថ្ងៃពុធកន្លងទៅ​។ គេត្រូវបានញញួរធំខ្ចីពី Manchester United ដល់ដាច់រដូវកាល។ លោក ...
  • 6720
    0

    Cristiano Ronaldo បានទាត់បញ្ចូលទីមួយគ្រាប់ក្នុងជ័យជម្នះ២ទល់នឹង០លើ AS Roma ការប្រកួតក្របខណ្ឌកំពូលអ៊ីតាលី នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ។ មួយគ្រាប់នេះមានន័យថា កីឡាករជម្រើសជាតិព័រទុយហ្គាល់រកបាន៣០០គ្រាប់ហើយ។ តាមពិត៣០០គ្រាប់នេះមិនមែនក្នុងអាជីពទាំងមូលរបស់គេទេ គឺជាគ្រាប់បាល់ដែលគេរកបានចាប់ពីឈានចូលដល់វ័យ៣០ឆ្នាំ និងមកដល់អាយុ៣៦ឆ្នាំនាពេលបច្ចុប្បន្ន។ សរុបទៅ៦ឆ្នាំកន្លងមកនេះ អតីតសមាជិក Manchester United លេងបាន៣២៦ប្រកួតទាំងនៅក្លិប និងជម្រើសជាតិ រកបាន៣០០គ្រាប់។ មុនឈានដល់វ័យ៣០ឆ្នាំ កីឡាករចេញពីថ្នាល Sporting Lisbon រកបាន៤៦៣គ្រាប់ក្នុងចំណោម៧១៨ប្រកួតពីគ្រប់កម្រិត។ ...