Author: MSR Website
-
Pep សរសើរកូនក្រុមដែលបានបង្កើតកំណត់ត្រាថ្មីនៅអង់គ្លេស
អ្នកចាត់ការ Manchester City លោក Pep Guardiola បាននិយាយសរសើរកូនក្រុមរបស់លោកដែលបានបង្កើតកំណត់ត្រាក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស បន្ទាប់ពីយកឈ្នះ Swansea City ១ទល់នឹង៣ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ FA Cup។ ខ្សែការពារ Kyle Walker, Raheem Sterling និង Gabriel Jesus រកបានម្នាក់មួយគ្រាប់ និងជាជ័យជម្នះលើកទី១៥ជាប់គ្នាពីការប្រកួតក្នុងស្រុក។ នេះមានន័យថា ជាកំណត់ត្រាថ្មី ... -
Seri ចាកចេញពី Fulham អាចជាជម្រើសដ៏ល្អមួយសម្រាប់អនាគត
(BC-99) ខ្សែបម្រើ Jean-Michel Seri របស់ក្រុម Fulham កំពុងតែសង្ឃឹមថានឹងទទួលបានឱកាសថ្មីជាមួយក្រុម Bordeaux ។ Seri បានចុះហត្ថលេខាលើកិច្ចសន្យាខ្ចីជើងទៅលេងឱ្យ Bordeaux រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកធ្វើការប្រកាសជាព័ត៌មានកាលពីម្សិលមិញ។ ខ្សែបម្រើកណ្តាលជម្រើសជាតិកូឌីវ័រវ័យ ២៩ឆ្នាំរូបននេះបាននិយាយឱ្យដឹងថា “ខ្ញុំមានការសន្ទនាវិជ្ជមានជាមួយ Alain Roche នាយករបស់ក្លិប Bordeaux ដែលមានទិសដៅស្របគ្នាជាច្រើន។ អនាគតរបស់ខ្ញុំនៅបារាំងនឹងឋិតក្នុងភាពវែឆ្ងាយប្រសិនបើយើងឈរលើទស្សនៈវិស័យតែមួយ។” សូមបញ្ជាក់ដែរថា Jean-Michel Seri ជាកីឡាករដែលមានបទពិសោធន៍លេងឱ្យក្លិបបារាំង ... -
ក្លិប ណាហ្គាវើល យកបានយុវជនសាលាបាទីមួយរូប
ក្លិបបាល់ទាត់ណាហ្គវើល បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកយុវជនដែលមានតួនាទីជាខ្សែការពារឈ្មោះ ឈឺម ពេជ ពន្លឺ ដែលទើបបានបញ្ចប់ការហ្វឹកហាត់នៅសាលាបាល់ទាត់បាទី ក្នុងឆ្នាំ ២០២១ នេះ ។ កីឡាករដែលជាប់ឈ្មោះទៅហ្វឹកហាត់នៅសាលាបាទីចេញពីរាជធានីភ្នំពេញរូបនេះបានបញ្ចប់ការហ្វឹកហាត់ការសិក្សារបស់គេក្នុងចំណោមកីឡាករ៣រូបផ្សេងដែលសហព័ន្ធបានប្រកាសកាលពីពេលថ្មីៗនេះ ដែលមានដូចជា ជា សុខម៉េង , ទូច សារ៉ូត និង ធី លៀង ។ ខ្សែការពារ ឈឺម ពេជ ពន្លឺ កើតក្នុងឆ្នាំ ... -
Real Madrid គ្រោងដាក់លក់ Varane ដើម្បីបញ្ចៀសរឿងនេះ
ចំណងរវាង Raphael Varane និង Real Madrid រយៈពេល១០ឆ្នាំអាចនឹងឈានដល់ការកាត់ផ្ដាច់នាពេលឆាប់ៗខាងមុខ។ សារព័ត៌មាន Marca រាយការណ៍ថា Real Madrid កំពុងពិចារណាលក់ខ្សែការពារជម្រើសជាតិបារាំងខាងលើនាដំណាច់រដូវកាល២០២០/២០២១។ កិច្ចសន្យារបស់គេនឹងអស់សុពលភាពក្នុងខែមិថុនា ឆ្នាំ២០២២ ហើយក្រុមអធិរាជសមិនមានបំណងបន្តឡើយ។ ក្រុមលោក Zinedine Zidane ចង់ឲ្យកីឡាករវ័យ២៨ឆ្នាំខាងលើស្វែងរកទ្រនំថ្មីឲ្យហើយ ព្រោះមិនចង់ឲ្យគេចាកចេញទាំងគ្មានតម្លៃខ្លួន។ អ្នកជំនាញទីផ្សារដោះដូរ លោក Fabrizio Romano និយាយថា ... -
Arsenal និង Man UTD ត្រូវប្រកួត Europa League លើដីកណ្ដាល
ក្លិបចំនួន២នៅក្របខណ្ឌ Premier League គឺ Arsenal និង Manchester United នឹងដំណើរការប្រកួត UEFA Europa League វគ្គ៣២ក្រុមរបស់ពួកគេលើទឹកដីកណ្ដាល។ នៅថ្ងៃទី១៩ ខែកុម្ភៈ Man UTD ត្រូវធ្វើដំណើរទៅក្រុង Basque ដើម្បីជួបម្ចាស់ផ្ទះ Real Sociedad ជើងទីមួយ វគ្គ៣២ក្រុម។ យ៉ាងណា រដ្ឋាភិបាលអេស្ប៉ាញបានចេញច្បាប់រឹតបន្តឹងការធ្វើដំណើរចូលប្រទេសរបស់ពួកគេដើម្បីការពារកូវីដ១៩ ... -
ក្លិប ព្រៃវែង បង្កើតពានមួយមុនឡើងមកលេងលីគកំពូល
ដើម្បីត្រៀមខ្លួនការប្រកួតពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ ដែលនឹងចាប់ផ្តើមក្នុងខែ មិនា ឆ្នាំ ២០២១ ក្លិបបាល់ទាត់ខេត្ត ព្រៃវែង បានរៀបចំការប្រកួតពានរង្វាន់មួយមានឈ្មោះថា ” PREYVENG PRE-SEASON CUP 2021 ” ដែលនឹងប្រព្រឹត្តឡើងនៅកីឡដ្ឋាន ខេត្តព្រៃវែង ចាប់ពីថ្ងៃទី ១៨ ដល់ ២០ ខែកុម្ភៈឆ្នាំ ២០២១ ខាងមុខនេះ។ ក្រុមដែលចូលរួមពានរង្វាន់ខាងលើនេះរួមមាន ខេត្តព្រៃវែង ជាម្ចាស់ផ្ទះ , ... -
រកឃើញហើយអ្នកជំនួស សែន រ៉ាដេត ប៉ះ រិន ដេវិត
កីឡាករ សែន រ៉ាដេត ត្រូវបានខកខានប្រកួតជាមួយ រិន ដេវិត បន្ទាប់ពីជួបបញ្ហារបួសសរសៃជើងក្នុងអំឡុងការហ្វឹកហាត់ ខណៈការប្រកួតរបស់កីឡាករទាំងពីរគ្រោងនឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ១៣ ខែ កុម្ភៈ នេះ នាសង្វៀន ស៊ី អ៊ិន ស៊ី ដណ្តើមប្រាក់លានខារ៉ាប៉ាវ ។ កីឡាករ វ៉ាន់ វឿន របស់ក្លិប ឃ្លាំងមឿងកីឡា ជាបេក្ខភាពដែលត្រូវជំនួស ... -
អាជ្ញាកណ្ដាលម្នាក់ Premier League ទទួលបានសារគំរាមជីវិត
អាជ្ញាកណ្ដាល Mike Dean នឹងមិនចូលរួមដឹកនាំការប្រកួតនៅ Premier League ចុងសប្ដាហ៍នេះទេ ក្រោយក្រុមគ្រួសាររបស់លោកទទួលបានសារគំរាមដល់ជីវិត។ សារព័ត៌មាន ESPN រាយការណ៍ថា លោក Mike Dean នឹងបន្តដឹកនាំការប្រកួត FA Cup រវាង Leicester City និង Brighton ថ្ងៃព្រហស្បតិ៍ ទី១១ កុម្ភៈ ខាងមុខ ... -
Lewandowski ដាក់២គ្រាប់ឲ្យ Bayern ឡើងផ្ដាច់ព្រ័ត្រ Club World Cup
Robert Lewandowski រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ០ទល់នឹង២របស់ Bayern Munich លើក្លិបអេហ្ស៊ីព Al Ahly ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Club World Cup 2020 នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នាប្រទេសកាតារ។ ខ្សែប្រយុទ្ធប៉ូឡូញខាងលើបានទាត់មួយគ្រាប់បើកឆាកនាទី១៧ ហើយក៏តែតមួយគ្រាប់ទៀតនាទី៨៥ និងជាគ្រាប់ទី២៩របស់គេពីការប្រកួត២៧លើករដូវកាលនេះ។ ដូច្នេះ Bayern Munich ដែលជាជើងឯក ... -
អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ពោលពាក្យប៉ុន្មានឃ្លា ក្រោយចុះកុងត្រាជាមួយក្លឹបថ្មី
អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយ Portimonense ដែលជាក្លឹបថ្មីទី៨ក្នុងអាជីពរបស់ខ្លួនចំនួន៦ខែរហូតដល់ចប់រដូវកាលនេះ។ កីឡាករជនជាតិជប៉ុនបាននិយាយក្រោយបង្ហាញខ្លួនជាសមាជិក Portimonense ជាផ្លូវការថា៖ “ប្រទេសព័រទុយហ្គាល់គឺជាប្រទេសទី៨ ដែលខ្ញុំបានលេង។មិនថាអ្នកទទួលបានជោគជ័យច្រើនប៉ុនណាទេ អ្វីដែលសំខាន់គឺការខំប្រឹងប្រែង។” គួរឱ្យដឹងថា Keisuke Honda មិនមានក្លឹបលេងចាប់តាំងពីចាកចេញពី Botafogo នៅក្របខ័ណ្ឌកំពូលប្រេស៊ីលកាលពីពេលថ្មីៗនេះដោយការបញ្ចប់កុងត្រា បន្ទាប់ពីមានការខ្វែងគំនិតគ្នា។