• 1308
    0

    (BC-99) ខ្សែការពារ Victor Lindelof របស់ក្រុមបិសាចក្រហម Manchester United បានបើកចំហអំពីភាពជាដៃគូរវាង​គេ​ជាមួយមិត្តរួមក្រុម​ Harry Maguire ។ អ្នកទាំងពីរបានក្លាយជាគូជម្រើសដំបូងដោយស្វ័យប្រវត្តិនៅ United ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ខណៈ​ដែល​ Maguire បានលេង ១០០ ប្រកួតឲ្យបិសាចក្រហមហើយ Lindelof ត្រូវបានគេសួរថាតើគាត់មានអារម្មណ៍យ៉ាង​ណា​ដែរ​ពេល​នៅ​ក្បែរកីឡាករអង់គ្លេសក្នុង​តំណែង​ជា​ខ្សែ​ការពារកណ្តាលបែប​នេះ​? ថ្លែងនៅមុនការប្រកួតជើងទី ១ ...
  • 2119
    0

    ក្រុមញញួរយក្ស West Ham United ត្រូវគេរាយការណ៍មកថា ទំនងជាដាក់សំណើរទិញផ្តាចយកខ្សែបម្រើ Jesse Lingard ពី Manchester United នៅដំណាច់រដូវកាលនេះ ក្រោយលក្ខខ័ណ្ឌខ្ចីអស់សុពលភាព។ កីឡាករដែលទើបជាប់ជម្រើសជាតិអង់គ្លេសកាលពីពេលថ្មីៗនេះ បង្ហាញទម្រង់លេងបានយ៉ាងល្អចាប់តាំងពីផ្លាស់ពីទឹកដី Old Trafford មកកាន់ទីក្រុងឡុងដ៍ដោយរូបគេស៊ុតបញ្ចូលទីបាន៥គ្រាប់ហើយក្នុងការបង្ហាញខ្លួន៨លើកឱ្យក្រុមលោក David Moyes។ អ្នកចាត់ការជនជាតិស្កុតឡែតបាននិយាយថា៖ “យើងបានធ្វើការសម្រេចថានឹងយក Lingard មកកាន់ក្លឹបជាអចិន្រ្តៃយ៍តែម្តងនៅរដូវកាលក្រោយ ប៉ុន្តែអ្វីៗគឺស្ថិតនៅក្នុងដៃរបស់ Manchester ...
  • 1737
    0

    កីឡាករបរទេស ៤រូបរបស់ក្លិប៤ផ្សេងគ្នាកំពុងឈរកំពូលតារាងក្នុងការទាត់បញ្ចូលទីបានច្រើនជាងគេ (TOP SCORERS) គិតត្រឹមសប្តាហ៍ទី៥ នៃការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ នេះ ។ កីឡាករដែលឈរកំពូលតារាងគឺខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញ Miguel Angel Juncomartinez ( Mika )របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដោយលេង៣ប្រកួតស៊ុតបាន៦គ្រាប់នឹងជួយក្រុមឈ្នះទាំង៣ប្រកួត ។ ខ្សែប្រយុទ្ធរបស់ក្លិប អាស៊ី អឺរ៉ុប Abee Ndjoo Hurbert ឈរនៅលេខ២ដោយរកបាន ៥គ្រាប់ ក្នុងការលេង ៣ប្រកួតអោយក្លិបរបស់គេ ។ ...
  • 4953
    0

    Juventus បានបន្តដំណើររបស់ខ្លួនក្នុងការប្រដេញតំណែងកំពូលតារាងនៅក្របខ័ណ្ឌ Serie A ក្រោយពីយកឈ្នះ Napoli ដោយលទ្ធផល២ទល់នឹង១ កាលពីយប់មិញនៅក្នុងទឹកដីខ្លួនឯង។ ២គ្រាប់របស់ក្រុមរហស្សនាមសេះបង្កង់រកបានដោយខ្សែប្រយុទ្ធ Cristiano Ronaldo និង​ Paulo Dybala ខណៈដែល១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ Lorenzo Insigne នៅនាទីទី៩០។ យ៉ាងណាក្តីការស៊ុតបញ្ចូលទី១គ្រាប់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានធ្វើឱ្យគេបង្កើតកំណត់ត្រាថ្មីមួយទៀតគឺ ស៊ុតបញ្ចូលទីបានយ៉ាងហោច២៥គ្រាប់នៅក្នុងលីគក្នុងរយៈពេល១២រដូវកាលចុងក្រោយនេះតែម្តង។ គួរឱ្យដឹងថា គិតមកទល់សប្តាហ៍ទី២៩នេះ Juventus ឈរនៅលេខ៣មាន៥៩ពិន្ទុនៅក្នុងដៃ ខណៈ Inter ...
  • 2009
    0

    លោក Thomas Tuchel និយាយថា គ្រាប់បាល់ដំបូងរបស់ Mason Mount នៅ UEFA Champions League គឺជាការបោះជំហានដ៏ធំសម្រាប់រូបគេក្នុងនាមជាកីឡាករ។ អ្នកចាត់ការ Chelsea ថ្លែងបែបនេះក្រោយក្រុមរបស់លោកបានយកឈ្នះ FC Porto ២ទល់នឹង០ ក្នុងវគ្គ៨ក្រុម ហើយ Mount ជាអ្នករកបានគ្រាប់ទីមួយ មុន Ben Chilwell បន្ថែមបានគ្រាប់ទី២។ ...
  • 1819
    0

    ភាពមិនចាញ់សោះចំនួន១៩ប្រកួតជាប់គ្នានៅក្របខណ្ឌ UEFA Champions League របស់ Bayern Munich ត្រូវបានបញ្ចប់ដោយ Paris Saint Germain។ ក្រុមជើងឯកអាល្លឺម៉ង់ត្រូវក្រុមជើងឯកបារាំងឈ្នះ២ទល់នឹង៣ក្នុងជើងទីមួយ វគ្គ៨ក្រុមចុងក្រោយ។ ដូច្នេះ Bayern មិនអាចតាមស្មើកំណត់ត្រាមិនចាញ់សោះ២០ប្រកួតជាប់គ្នារបស់ Manchester United ដែលធ្វើបានពីចន្លោះឆ្នាំ២០០៧ ដល់២០០៩។ គ្រាប់បាល់ពី Eric Choupo-Moting ក្នុងនាទី៣៧ និង Thomas ...
  • 1948
    0

    កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ បើយោងតាមក្រសួងកីឡាកូរ៉េខាងជើងបានប្រកាសថា៖ គណកម្មាធិការជាតិកីឡាអូឡាំពិក​កូរ៉េខាងជើងនឹងមិនបញ្ជូន​ក្រុមអត្តពលិករបស់ខ្លួនឲ្យទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកលើកទី៣២​នៅទីក្រុងតូក្យូនោះឡើយ ដោយហេតុផលថា ដើម្បី​ការពារសុខភាព​និងអាយុជីវិតកីឡាករ កីឡាការិនី ពីការឆ្លងជំងឺកូវីដ១៩។ សូមបញ្ជាក់ថា កាលពីឆ្នាំ​២០១៨កន្លងទៅ កូរ៉េខាងជើងបានបញ្ជូនក្រុមអត្តពលិករបស់ខ្លួន ឲ្យ​ចូលរួម​ការប្រកួតកីឡាអូឡាំពិក​រដូវរងារ​នៅ​ទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានោះ គីម ជុងអ៊ុន ក៏បានទាំងបញ្ជូនប្អូនស្រីរបស់ខ្លួនធ្វើជាអ្នក​ដឹកនាំគណប្រតិភូ និងតាមដានការប្រកួតថែមទៀតផង។ ពេលវេលានោះហើយដែលបានបើកច្រកផ្លូវ ឲ្យ​មាន​ការចរចាចាប់ដៃគ្នា រវាងកូរ៉េខាងជើងនិងខាងត្បូង រួមជាមួយនិងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ការចរចាសន្តិភាព បានជាប់គាំងលែងទៅមុខវិញ ចាប់តាំងពី​លោក ...
  • 3409
    0

    (BC-99) ខ្សែបម្រើវ័យជំទង់របស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Charlie Savage បាននិយាយ​ថាគេ​ជាកីឡាករផ្សេងម្នាក់​ទៀត​បើប្រៀបធៀបនឹងឪពុករបស់ខ្លួន​គឺ​លោក​ Robbie Savage។ Robbie Savage ត្រូវបានគេស្គាល់ថាជាខ្សែបំរើប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែបំរើប្រយុទ្ធដ៏ឆ្នើមបំផុតនៅ Premier League ពេលដែល​លោក​នៅជា​កីឡាករ​របស់​ Leicester City ក៏​ប៉ុន្តែ​ខ្សែ​បម្រើ​វ័យ​ជំទង់​ Charlie Savage ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​បានប្រាប់សារព័ត៌មាន​ថា “វាពិតជាល្អណាស់ក្នុង​ការ​លេង​ត្រាប់​តាម​អ្វីដែលប៉ា​ខ្ញុំ​បានលេង​ឱ្យ​ក្លិប​ក៏​ដូច​ជា​ជម្រេស​ជាតិ​វេលស៍។ តែ​យើងទាំង​ពីរ​មានភាពខុសគ្នា។ ប៉ា​របស់​ខ្ញុំ​គាត់​មានភាពស្វាហាប់ចំណែកខ្ញុំមាន​អ្វី​ដែល​លើស​ពី​អ្នកលេងបាល់ទៅ​ទៀត។ ខ្ញុំគិតថាខ្ញុំជាអ្នកបញ្ចប់ទី​ល្អជាងគាត់ផងដែរ។ គាត់មិនចូលចិត្តឱ្យ​ខ្ញុំនិយាយបែបនេះ​ទេ ប៉ុន្តែប្រសិនបើខ្ញុំអាចមានអាជីពបាន​ត្រឹម​ពាក់កណ្តាលដែលគាត់មាននោះខ្ញុំប្រាកដ​ជា​សប្បាយចិត្តខ្លាំងណាស់” ។ ...
  • 1391
    0

    អ្នកចាំទីក្លិប ភ្នំពេញក្រោន កីឡាករ អ៊ុំ វិចិត្រ បានចេញមុខសុំទោសចំពោះកាយវិការមិនសមរម្យ ក្នុងការប៉ះទង្គិចជាមួយកីឡាករ Anderson របស់ បឹងកេត ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាកាលពីម្សិលមិញ ។ អតីតអ្នកចាំទី ទ័ព បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា÷ សុំទោសចំពោះកាយវិការមិនសមរម្យរបស់ខ្ញុំកាលពីម្សិលមិញ ព្រោះតែទឹកដីមួយនេះហើយ ធ្លាប់ផ្តល់ភាពឈឺចាប់អោយខ្ញុំខ្លាំងបំផុតក្នុងជីវិតបាល់ទាត់ ស្ទើរតែមិនអាចបំភ្លេចវាបាន ទើបខ្ញុំពិបាកគ្រប់គ្រងអារម្មណ៍ជាងការប្រកួតណាៗទាំងអស់ ។ សូមបញ្ជាក់ថា អ៊ុំ វិចិត្រ បានប៉ះទង្គិចជាមួយខ្សែការពារ Anderson ...
  • 5373
    0

    លោក Farshad Khatari អ្នកដឹកនាំយក ព្រំ សំណាង ទៅប្រកួតនៅប្រទេសថៃ បានប្រាប់ MSR SPORT នៅថ្ងៃនេះថា ខាងកម្មវិធី Thai Fight បានព្រមព្រៀង ជាមួយលោករួចរាល់ហើយនៅថ្ងៃនេះ បន្ទាប់ពីបានចរចាគ្នា ។ បុរសដែលធ្លាប់យក ព្រំ សំណាង ទៅប្រកួតនៅកម្មវិធី Super Champ បានបញ្ជាក់ថា ការចរចាផ្សេងៗខាង ...