• 4288
    0

    កីឡាករក្រុមបាល់ទាត់បែលហ្ស៊ីក និងដាណឺម៉ាក នឹងចូលរួមជាមួយអ្នកគាំទ្រដើម្បីផ្ដល់កម្លាំងចិត្តដល់ Christian Eriksen។ បើតាមសារព័ត៌មាន ESPN បែលហ្ស៊ីកនឹងផ្អាកសកម្មភាពបន្តិចក្នុងនាទីទី១០ក្នុងជំនួបជាមួយដាណឺម៉ាកនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា។ គំនិតនេះជាការផ្ដួចផ្ដើមដោយ Romelu Lukaku ដើម្បីផ្ញើសារផ្ដល់កម្លាំងចិត្តដល់ Christian Eriksen ដែលបានដួលសន្លប់ដោយសារបញ្ហាបេះដូងកាលពីប៉ុន្មានថ្ងៃមុន។ Lukaku ថ្លែងបែបនេះ “៖ខ្ញុំបានលើកឡើងពីគំនិតនេះ ហើយក៏ទទួល​បានការអនុញ្ញាតពីគ្រូ។ ខ្ញុំចង់ទៅសួរសុខទុក្ខ Eriksen ណាស់។” Lukaku និយាយបន្ថែមថា ...
  • 3587
    0

    អ៊ីតាលី គឺជាក្រុមដំបូងគេដែលបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Euro 2020 ក្រោយផ្ដួលស្វីស ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតពូល A។ ក្រុមលោក Roberto Mancini បានឈ្នះ៣ទល់នឹង០លើទួរគីដែរកាលថ្ងៃបើកឆាកនៅក្រុងរ៉ូម។ ខ្សែបម្រើ Manuel Locatelli រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី២៦ និង៥២ ហើយ Ciro Immobile របស់​ Lazio ក៏ទាត់ពីចម្ងាយបន្ថែមគ្រាប់ទី៣ក្នុងនាទី៨៩។ សម្រាប់ក្រុមស្វីសវិញពិបាកសំរុកក្រុមជើងឯកពិភពលោក២០០៦ខ្ ដោយសារកំពែងដ៏រឹងមាំ។ នេះជាលើកទី១០ជាប់គ្នាហើយដែលអ៊ីតាលីទទួល​បានជ័យជម្នះ ...
  • 6155
    0

    យោងតាមរូបមន្តថ្មីក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នឹងត្រូវប៉ះក្រុមជម្រើស កោះហ្គាម រឺ ឆាយនីសតៃប៊ិ ​ក្នុង​កម្មវិធី​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប 2023 AFC Asian Cup China ។ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​សម្រេច​ចិត្ត​កែប្រែ​​រូបមន្ត​ប្រកួត​ថ្មី នៅ​ក្នុង​កម្មវិធី​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប 2023 AFC Asian Cup China ដើម្បីអោយសមស្របទៅនឹងបញ្ហាកូវីត១៩ ។ សម្រាប់រូបមន្ត​ប្រកួត​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​វគ្គ​ជម្រុះ​មាន កម្ពុជា, ឥណ្ឌូណេស៊ី, កោះហ្គាម ...
  • 7289
    0

    ក្រុមជម្រើសជាតិបាល់ទាត់ វៀតណាម បានក្លាយជាក្រុមមកពីតំបន់អាស៊ានតែមួយគត់ដែលបានឡើងជុំទី៣នៃវគ្គជម្រុះ FIFA World Cup 2022 និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup របស់ពួកគេ បន្ទាប់ពីការប្រកួតក្នុងពូលកាលពីយប់មិញបានបញ្ចប់ ។ ការប្រកួតកាលពីយប់មិញនេះក្នុងពូល G ក្រុមជម្រើសជាតិវៀតណាមបានប្រកួតក្រោយចាញ់ ម្ចាស់ផ្ទះ អេមីរ៉ាតអារ៉ាប់រួម ក្នុងលទ្ធផល ៣ទល់នឹង២ ប៉ុន្តែទោះចាញ់ក៏ក្រុម វៀតណាម បានឡើងទៅជុំទី៣បានដែរ ក្នុងនាមជាក្រុមលេខ២ល្អក្នុងពូល ។  ឆ្លងកាត់ការប្រកួតក្នុងពូលក្រុមរបស់លោក  ...
  • 1567
    0

    ក្នុងការប្រកួត Euro កាលពីយប់មិញ អ្នកទស្សនាបានឃើញហើយខ្សែការពារអាល្លឺម៉ង់ Antonio Rudiger បានបន្លំខាំ Paul Pogba របស់បារាំងពីក្រោយចុងម៉ោងនៃវគ្គទិ១ តែអត់មានការពិន័យអ្វីទេ។ ខឹងពេកទ្រាំមិនបាន Pogba បានស្រែកសួរអាជ្ញាកណ្ដាល ថាហេតុអ្វីបានអត់ពិន័យអ៊ីចឹង តែអត់មានចម្លើយពីលោកអាជ្ញាកណ្ដាល Carlos Del Cerro និងក្រុមការងារ V.A.R ទេ។ ក្នុងបណ្ដាញសង្គម អ្នកទស្សនាខ្លះគិតថា ប្រហែលមកពី Pogba ...
  • 3576
    0

    Cristiano Ronaldo បានក្លាយជាកីឡាករដែលចូលរួមការប្រកួតជើងឯកទ្វីបអឺរ៉ុប ឬ UEFA Euro បានច្រើនជាងគេ គឺដល់ទៅ៥លើក។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់មានមុខក្នុងពានធំនេះលើកដំបូងក្នុងឆ្នាំ២០០៤, បន្តដោយ២០០៨, ២០១២ និង២០១៦ដែលក្រុមរបស់គេក្លាយជាជើងឯក។ បើគិតសរុបចំនួនការប្រកួតធំៗទាំង EURO និង World Cup វិញសម្រាប់តែកីឡាករ អឺរ៉ុប គឺគេជាកីឡាករទី១ដែលលេងបាន៣៩ប្រកួត។ សមាជិក Juventus ក៏ជាអ្នកទាត់ចូលច្រើនជាងគេនៅ Euro ដោយរកបាន១១គ្រាប់ វ៉ាដាច់អតីតខ្សែប្រយុទ្ធបារាំង ...
  • 6019
    0

    UEFA បានបើកការស៊ើបអង្កេតលើការអបអរគ្រាប់បាល់បញ្ចូលទីរបស់ Marko Arnautovic អំឡុងពេលដែលប្រទេស អូទ្រីសទទួលបានជ័យជម្នះលើប្រទេស North Macedonia កាលពីថ្ងៃអាទិត្យកន្លងទៅ។ ជាមួយគ្នានោះ សហព័ន្ធកីឡាបាល់ទាត់ប្រទេស North Macedonia បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានដាក់សំណើទៅ UEFA ដើម្បីដាក់ទណ្ឌកម្មលើ Arnautovic ចំពោះការផ្ទុះកំហឹងជាតិនិយមបន្ទាប់ពីគាត់បានស៊ុតបាល់បញ្ចូលទីអំឡុងការប្រកួត។ ដោយឡែក Arnautovic បានបដិសេធថាមិនបានប្រើភាសាប្រកាន់ជាតិសាសន៍នៅក្នុងការប្រកួតនោះទេ ប៉ុន្តែបានសុំទោសចំពោះការអបអរសាទររបស់គេនៅលើ Instagram របស់ខ្លួន។
  • 3664
    0

    (BC-99) លោក Joel Glazer បាន​ទទូចបន្ថែម​ថាក្រុមប្រឹក្សាភិបាលរបស់ក្លិប​ Manchester United គួរ​តែ​ស្តាប់ការរិះគន់របស់លោក Gary Neville ជុំវិញការគ្រប់គ្រងក្លឹបរបស់ពួកគេ។ អតីត​កីឡាករ​និង​ជា​វីរបុរស​របស់បិសាចក្រហម Gary Neville ដែលបានចំណាយពេល ១៩ ឆ្នាំនៅ Old Trafford ធ្លាប់​បាននិយាយ​វាយ​ប្រហារ​ទៅ​កាន់​បងប្អូន​នៃ​ក្រុម​គ្រួសារ​ Glazers ឱ្យ​លក់ក្លឹបនេះបន្ទាប់ពីពួកគេបាន​បរាជ័យ​ក្នុង​ការ​ចូលរួមជា​មួយ​ក្រុម​ Super League ។ ហើយ ...
  • 2219
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីស៊ុយអែត ទោះអាចគ្រប់គ្រងទីលានយ៉ាងច្រើនក្នុងការប្រកួត UEFA Euro 2020 ប្រចាំពូល E។ ក្នុងការប្រកួតនៅក្រុង Seville ក្រុមរហស្សនាមគោជល់គ្រប់គ្រងទីលានដល់ទៅ៨៥ភាគរយ និងបញ្ជូនដល់ទៅ៩១៧ដង តែមិនអាចធ្វើអ្វីស៊ុយអែតបានឡើយ។ ជាក់ស្ដែងការទាត់ពី Alvaro Morata ត្រូវបានសង្គ្រោះដោយ Marcus Danielson។ ជាមួយគ្នានេះ ការតែតរបស់ Dani Olmo ក៏មិនអាចចូលសំណាញ់របស់អ្នកចាំទី Robin Olsen ថែមទៀត។ លទ្ធផលនេះមិនសូវជាគាប់ប្រសើរប៉ុន្មានឡើយសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញដែលបានជួបបញ្ហាចំពោះការរៀបចំខ្លួនដោយសារតែបញ្ហាកូវីដ១៩ ...
  • 10195
    0

    Patrick Schick រកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ០ទល់នឹង២របស់សាធារណរដ្ឋឆែកលើក្រុមជម្រើសជាតិស្កុតលែន នៃការប្រកួត UEFA Euro 2020 ប្រចាំពូល D នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា។ ខ្សែប្រយុទ្ធ Bayer Leverkusen រូបនេះបានតែតបញ្ចូលទីនាំមុខនាទី៤២។ អ្វីដែលកាន់តែពិសេសនោះ គឺគ្រាប់ទី២របស់គេជាការទាត់ពីពាក់កណ្ដាលតារាងតែម្ដង ក្នុងនាទី៥២។ ពេលនោះ Jack Hendry របស់ស្កុតលែនព្យាយាមទាត់ទៅទីរបស់ឆែក តែត្រូវខ្សែការពារក៏លងដល់ Shick ហើយគេក៏ទាត់ពីពាក់កណ្ដាលតារាង។ ...